Saturday, 19 June 2021

តុលាការ​ក្រុង​ភ្នំពេញ ​ចាប់ផ្តើម​សាកសួរ​សកម្មជន​បរិស្ថាន​ទាំង ៣​នាក់

Editorial by School of Vice

Many observers believe and expect that the youth born after the KR period and free from the trauma of that time would be the nation's best hope for social change and thus be the Hun Sen regime's clearest immediate threat. This is not an entirely misplaced view or perception but unlike the youth in many other South East Asian countries such as Thailand and Myanmar, Cambodia's younger generations have also imbibed with them the effects of their parents' tortured memory and fear and, these habits are not only passed on to the children genetically or emotionally but also through the parents' active discouragement where and whenever their children's impulse leans towards bravery and change that the regime fears. 

However, even among the vast majority of the country's dormant youth, it can never be ruled out that their inertia does not contain or nurture that youthful detestation of social injustices; that impatience with their elders' internalised psychological resignation in face of social and political repression. This is the main reason why the regime is persecuting and reining in hard on this small minority of self-less and courageous youths. Their noble and praiseworthy impulse for just causes; their enthusiasm and passion for the environment etc. may yet one day earn them a Nobel Prize, but not with the help or approval of this current regime!

🔺🔺🔺       
 

ដោយ អាស៊ីសេរី
2021-06-19
តុលាការ​ក្រុង​ភ្នំពេញ ​ចាប់ផ្តើម​សាកសួរ​សកម្មជន​បរិស្ថាន​ទាំង ៣​នាក់ 

សកម្មជន​ចលនាមាតាធម្មជាតិ ពេល​ត្រូវ​នាំ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០២១។
រូប​៖ ពលរដ្ឋ

 

សមត្ថកិច្ច​បាន​បញ្ជូន​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ហើយ នៅ​​ព្រឹក​ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ប៉ុន្តែ​តុលាការ​ បានឃុំ​ខ្លួន​ពួកគេ​ក្នុង​បន្ទប់រង់ចាំ​ពេញ​មួយ​ព្រឹក​ដោយ​មិន​ទាន់​បាន​សាកសួរ​នៅ​ឡើយ។ សកម្មជន​បរិស្ថាន​វ័យក្មេង​ទាំង​៣​នាក់នេះ ​រួម​មាន ​កញ្ញា ស៊ុន រដ្ឋា ​លោក លី ចាន់ដារ៉ាវុធ និង​លោក យីម លាងហ៊ី។

មេធាវីការពារក្តីឲ្យ​សកម្មជន​បរិស្ថាន​ទាំង ៣​នាក់ ​គឺលោក សំ សុគង់ ​ឲ្យដឹងថា តុលាការ​ នឹង​ចាប់ផ្តើម​សាកសួរ​កូនក្តី​របស់​លោក​ទាំង៣នាក់​​នៅម៉ោង២​រសៀលនៅ​ថ្ងៃ ដដែល​នេះ។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​ចលនា​មាតាធម្មជាតិ​ចំនួន ៤​នាក់ កាល​ពី​ថ្ងៃទី​១៦ ខែ​មិថុនា។សកម្មជន​បី​នាក់ រួមមាន​កញ្ញា ស៊ុន រដ្ឋា លោក សិដ្ឋ ឈីវលីម៉េង និង​លោក លី ចាន់ដារ៉ាវុធ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ពួកគាត់ ​បាន​ចុះទៅ​ថត​ទីតាំង​បង្ហូរ​ទឹក​ស្អុយ​មួយ​កន្លែង​នៅ​តាម​ដង​ទន្លេ​ក្បែរ​ព្រះបរមរាជវាំង។ ចំណែក​លោក យីម លាងហ៊ី អាជ្ញាធរ​បាន​ចាប់ខ្លួន​នៅ​ឯ​ស្រុក​កំណើត ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល។


ប៉ុន្តែ​​អង្គការ​សិទ្ធិមនុស្ស​លីកា​ដូ​ (Licadho)  ឲ្យ​​ដឹង​​​ថា សមត្ថកិច្ច បាន​សម្រេច​ដោះលែង​​សកម្មជន​​ម្នាក់​​វិញ គឺ​លោក សិដ្ឋ ឈីវលីម៉េង ដោយសារ​​យុវជន​​រូប​​​នេះ ពុំ​​​​មាន​​​​ដីកា​​​ចាប់​ខ្លួន​​​​​​ដូ​ច​​យុវជន​៣​នាក់​ផ្សេង​ទៀត​។

អ្នកនាំពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន អះអាង​ថា ការ​ចាប់ខ្លួន​យុវជន​ទាំង​​៣​នាក់​នេះ ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង ដែល​ចោទយុវជន​ទាំងនោះ​ពី​បទ​បង្ក​ឲ្យ​អសន្តិសុខ​សង្គម។

ទោះជាយ៉ាងណា សាច់ញាតិ ប្រជា​ពលរដ្ឋ និង​​ក្រុម​អង្គការ​សង្គម​ស៊ីវិល ថ្កោលទោស​​អាជ្ញាធរ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ទាំងនេះ និង​​ទាម​ទារ​ឲ្យ​​ប្រគល់​សេរីភាព និង​កិត្តិយស​​ជូន​​ពួកគាត់​វិញ។ ពួកគាត់​មើល​ឃើញ​ថា សកម្មភាព​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំងនោះ មិន​បាន​ខុស​ច្បាប់​ឡើយ ​ហើយពួកគេ បានចូលរួម​ចំណែក ជាច្រើន​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ និងបរិស្ថាន សម្រាប់​ប្រយោជន៍​សាធារណៈ និង​សង្គម​ជាតិ​ទាំងមូល។

សូមលោក​អ្នកនាង​រង់ចាំ​ស្តាប់​ព័ត៌មាន​នេះ​ពិស្តារ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​អាស៊ីសេរី​នៅ​យប់នេះ

1 comment:

Anonymous said...

Thank You so much for your sacrifice and your courage to save Cambodia from the evil Vietnam and its slave Ah Chker Chkuot Hun Sen.

The law of Kdor Ah Hun Sen must be abolished for the sake of Cambodia's survival.