Friday, 25 June 2021

សម្ពន្ធ​អង្គការ​អន្តរជាតិ និយាយ​ថា អាជ្ញាធរ​កម្ពុជា​បន្ត​បង្ក្រាប​មតិ​រិះគន់ ឥត​ស្រាកស្រាន្ត

Khmer Circle

RFA should contact Western Cambodia "experts" and academics for their views on this latest spate of arrests. We have in mind, of course, a handful of pedantic cranks who normally had been so quick to blame the arrests of political social activists upon the "agitation" and "incitement" of their exiled leaders. Should be interesting to hear what these shameless creatures have to say now. In fact, they have been strangely quiet ever since the February coup in Myanmar!

Now, don't be shy...

🔺🔺🔺

ដោយ មួង ណារ៉េត
2021-06-24 rfa
សម្ពន្ធ​អង្គការ​អន្តរជាតិ និយាយ​ថា អាជ្ញាធរ​កម្ពុជា​បន្ត​បង្ក្រាប​មតិ​រិះគន់ ឥត​ស្រាកស្រាន្ត 

សកម្មជន​ចលនា​មាតា​ធម្មជាតិ
រូប៖ ហ្វេសប៊ុក Mother Nature Cambodia


សម្ពន្ធ​អង្គការ​សង្គម​ស៊ីវិល​សាកលលោក World Alliance for Citizen Participation ឬ​ហៅ​កាត់​ថា ស៊ីវីឃឹស (CIVICUS) ថា អាជ្ញាធរ​កម្ពុជា​បន្ត​បំពាន​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ឥត​ស្រាកស្រាន្ត​។

ក្នុង​របាយការណ៍ ចេញ​ផ្សាយ​ថ្ងៃ​ទី២៤ ខែ មិថុនា បណ្ដាញ​អង្គការ​អន្តរជាតិ​នេះ កត់​សម្គាល់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​កម្ពុជា ទៅ​លើ​សកម្មជន​បរិស្ថាន និង​សង្គម ជា​ពិសេស ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​សកម្មជន​ចលនា​មាតា​ធម្មជាតិ បន្ថែម​ បី​នាក់​ទៀត កាល​ពី​ពេល​ថ្មីៗ នេះ។

រហូត​មក​ដល់​ពេល​នេះ យុវជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ៦នាក់​ហើយ កំពុង​​ជាប់​ពន្ធនាគារ​ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវ​រស្មី កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​លោក លី ចាន់ដារ៉ាវុធ។ ពួក​គាត់​ទាំង ​៦ ​នាក់​ មាន​ខ្លះ​រង​បទ​ចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» និង​ខ្លះ​រង​បទ​ចោទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះ​មហាក្សត្រ»។


ក្រៅ​ពី​នេះ អង្គការ​នេះ ក៏​បាន​លើក​អំពី​ករណី​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ ការ​វាយ​ដំ​លើ​អ្នក​តវ៉ា​ដោយ​អហិង្សា អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​កាសែត និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​យោធា ឬ​អ្នក​មាន​អំណាច​ជា​ដើម។

រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការ​ថ្កោលទោស​ជុំ​ទិស​ពី​អង្គការ​ជាតិ និង​អន្តរជាតិ រឿង​បង្ក្រាប​យុវជន​បរិស្ថាន និង​សកម្មជន​សង្គម និង​នយោបាយ​ឯ​ទៀត។ អង្គការ​ទាំង​នេះ ស្នើ​ឲ្យ​កម្ពុជា​ដោះ​លែង​អ្នក​ទាំង​នោះ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ និង​បញ្ឈប់​ការ​ធ្វើ​ទុក​ម្នេញ​ទាំង​នេះ ហើយ​ងាក​មក​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ៕

1 comment:

Anonymous said...

When the country is led by a puppet, right becomes wrong and vice versa.

Ah Kwack Hun Sen must be hanged for his crimes against Cambodia and Khmer people.