Khmer Circle:
Many people of sound minds still find it hard to believe that Vietnam is still directing and controlling events in Cambodia - directly or by proxy means - and has been doing so for the last half century or so, and longer if we take into account the fate of Kampuchea Krom or the Mekong Delta.
Paris Peace Accords? Guarantee for Cambodian sovereignty and territorial integrity? What?! You must be kidding! Just because we had been thwarted in our attempt to swallow up the country at the 1954 Geneva conference, that does not mean we cannot succeed with the same goal at another time, does it?
🔺🔺🔺
2021-10-24
(រូបខាងឆ្វេង) លោក ម៉ែន ណាត (រូបកណ្ដាល) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងលើការបោះបង្គោលព្រំដែន ប្រទេសវៀតណាម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ (រូបខាងស្ដាំ) លោក អ៊ំ សំអាន
ហ្វេសប៊ុករបស់លោក ម៉ែន ណាត លោក ហ៊ុន សែន និងលោក អ៊ំ សំអាន
អ្នកឃ្លាំមើលកិច្ចការព្រំដែន ថាដោយសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម គឺជាឯកសារខុសច្បាប់ ដូច្នេះការបោះបង្គោលព្រំដែនជាមួយវៀតណាម ទាំង ៨៤% កន្លងមក និងនៅសេសសល់ ១៦%ទៀត ដែលនឹងត្រូវប្រញាប់បោះបញ្ចប់នោះ ក៏ខុសច្បាប់ដូចគ្នាដែរ។
អ្នកឃ្លាំមើលកិច្ចការព្រំដែន នៅតែប្រកាន់ជំហរប្រឆាំងទៅនឹងរបបក្រុងភ្នំពេញ ដែលនៅតែបន្តបោះបង្គោលព្រំដែនថ្មីជាមួយប្រទេសវៀតណាម ក្នុងស្ថានភាពដែលនៅមានមន្ទិលសង្ស័យជុំវិញឯកសារព្រំដែនបែបនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវ៉េសន៍ (Norway) លោក ម៉ែន ណាត នៅតែទាមទារឲ្យរបបលោក ហ៊ុន សែន បង្ហាញឯកសារចាស់ ដែលមានបញ្ជាក់ច្បាស់អំពីបង្គោលកំណត់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ដែលកំណត់ដោយប្រទេសបារាំង ក្នុងអនុសញ្ញាឆ្នាំ ១៨៧៣ ដែលមានបង្គោលចាស់ ១២៤ បង្គោលនោះ <<ហើយបង្គោល ១២៤ ហ្នឹងនៅឯណា? សម្តេច សីហនុ នៅឆ្នាំ ១៩៩៣ ក្នុងខែ ៥ ឲ្យនាយករដ្ឋមន្រ្តីទាំងពីរកាលហ្នុង ប្រាប់ទៅវៀតណាមឲ្យយកបង្គោល មកដាក់កន្លែងដើម។ នោះជាឯកសារព្រះរាជសារផ្លូវការរបស់ព្រះអង្គ។ យើងមានឯកសារអស់ហ្នឹង ពីព្រោះបញ្ហាព្រំដែនវាជាបញ្ហាជាតិទាំងមូលរបស់មនុស្សគ្រប់គ្នា។ បើសិនយើបាត់បូរណភាពព្រំដែនក្នុងចំណែកណាមួយ ហាក់ដូចយើងបាត់ជើងម្ខាង ដៃម្ខាងដូច្នេះដែរ។ ដូច្នេះហើយបានជាយើងមានសេចក្តីព្រួយបារម្ភរឿងអស់ហ្នឹង>>។
របបឯកបក្សកម្ពុជា ស្រូតបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម បាន ៨៤% គិតត្រឹមខែ តុលា ឆ្នាំ ២០១៩ មុនផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩។ កាលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរដោយផ្ទាល់ទៅប្រទេសវៀតណាមរយៈពេល ២ ថ្ងៃ ដើម្បីចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែន និងខ័ណ្ឌសីមានេះ។
ការបោះបង្គោលបង្ហើយ ១៦% ទៀតនោះ ត្រូវអាក់ខានទៅវិញ ដោយសារតែវិបត្តិនៃជំងឺរាលដាលជាសាកលនោះ។ ប៉ុន្តែ នៅក្នុងជំនួបទ្វេរភាគីរវាងកម្ពុជានិងវៀតណាម តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២១ ខែ តុលា ភាគីទាំងពីរឯកភាពគ្នាខំប្រឹងប្រែងរកមធ្យោបាយបោះបង្ហើយបង្គោលព្រំដែនគោកទាំង ១៦% ដែលនៅសេសសល់នោះ។
មន្រ្តីរបស់គណបក្សប្រឆាំង យល់ថាទាំងការបោះបង្គោលព្រំដែន ៨៤% និងគ្រោងពន្លឿនបោះបង្ហើយ១៦%នោះ គឺមិនត្រូវធ្វើក្នុងកាលៈទេសៈបែបនេះនោះឡើយ។ លោក អ៊ំ សំអាន ដែលធ្លាប់របបក្រុងភ្នំពេញ ចាប់ដាក់ពន្ធនាគារ ដោយសារហ៊ាននិយាយអំពីបញ្ហាព្រំដែននេះ ថាកម្ពុជាពេលនេះ ខ្វះឯកភាពជាតិ មិនមានគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិ កម្ពុជាកំពុងដឹកនាំដោយរបបឯកបក្ស និងការបោះបង្គោលខ្វះតម្លាភាព ដោយគ្មានការចូលរួមពីភាគីពាក់ព័ន្ធ។ លោកថាស្ថានភាពអាក្រក់បែបនេះ ធ្វើឲ្យកម្ពុជាខាតបង់ច្រើន ក្នុងរឿងព្រំដែននេះ។
មន្រ្តីបក្សប្រឆាំងរូបនេះ បន្ថែមថាលោក ហ៊ុន សែន អាចធ្វើនេះដើម្បីស្អំចិត្តវៀតណាមដែរ ដែលលោកថា វៀតណាមមិនពេញចិត្តកម្ពុជា ដែលងាកខ្លាំងទៅរកចិន ដែលធ្វើឲ្យខាតប្រយោជន៍វៀតណាមដែលអ្នកមានគុណលើកម្ពុជា។
អ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀតនោះ លោក អ៊ំ សំអាន ថាគឺការបោះបង្គោលនេះ គឺយកតាមសន្ធិសញ្ញាបំពេញបន្ថែម ដែលលោកថាខុសច្បាប់ ព្រោះសន្ធិសញ្ញាសម័យដែលវៀតណាមត្រួតត្រាកម្ពុជា នោះគឺជាមរតករបស់វៀតណាម មិនមែនជាមរតករបស់បារាំងនោះឡើយ។
ទោះជាយ៉ាងនេះក្ដី តំណាងរាស្រ្តជាប់ឆ្នោតនៃមណ្ឌលសៀមរាប ពីខាងគណបក្សសង្គ្រោះជាតិរូបនេះ អះអាងបន្ថែមថា នៅពេលគណបក្សប្រឆាំងឈ្នះឆ្នោត គណបក្សនេះនឹងសើរើឡើងវិញរាល់ឯកសារ និងសន្ធិសញ្ញាខុសច្បាប់ទាំងនោះ និងរកយន្តការប្តឹងប្រទេសវៀតណាម ដែលរំលោភបំពានកម្ពុជានេះផង <<ការសើរើនោះ គឺយើងនឹងលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩ ដែលយកតាមសន្ធិសញ្ញាឆ្នាំ ១៩៨៥ សម័យយួនត្រួតត្រា ហើយយកអ្វីដែលជាមរតករបស់បារាំង និងផែនទីបោន ខ្នាត ១/១០០.០០០ ចំនួន ២៦ផ្ទាំង ដែលជាផែនទីបារាំងធ្វើឲ្យយើងហ្នឹង ដើម្បីបោះបង្គោលព្រំដែនជាមួយវៀតណាម។ យើងនឹងប្តឹងវៀតណាមទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ (Geneva) ពីការរំលោភព្រំដែនកម្ពុជាពីសំណាក់ប្រទេសវៀតណាម និងប្តឹងវៀតណាមទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ>>។
មន្រ្តីឃ្លាំមើលកិច្ចព្រំដែនឯករាជ្យ លោក ម៉ែន ណាត យល់ស្របថា កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ស្ថិតក្រោមគំនាបរបស់វៀតណាម រើខ្លួនមិនរួច។ លោកអះអាងថា សូម្បីតែមន្ត្រីកិច្ចការព្រំដែននៃរបបក្រុងភ្នំពេញ គឺលោក វ៉ា គឹមហុង ក៏ធ្លាប់ទទួលស្គាល់អំពីការលំបាកក្នុងការជំពាក់គុណវៀតណាម និងគំនាបនេះដែរ <<ព្រោះសូម្បីតែ វ៉ា គឹមហុង ខ្ញុំធ្លាប់ទៅជួបជជែកផ្ទាល់ជាមួយគាត់ដែរ កាលពីមុននោះណា ក៏គាត់នៅរអ៊ូរទាំថា បើមិនអាសាច់ជូនខ្លាធ្វើម៉េចនៅស្រុកបាន! គាត់និយាយផ្ទាល់ជាមួយពួកយើងខ្ញុំបែបហ្នឹង! កាលហ្នឹងគាត់ហាមអ្នកកាសែតមិនឲ្យចូលថតផង តែយើងចេះតែលួចហៅអ្នកកាសែតឲ្យចូលថាបាន។ ហើយអ្នកណាដែលធ្វើការជាមួយយើងជិតដិត កាលខ្ញុំនៅស្រុកខ្មែរជាមួយសំអានអីហ្នឹង គឺព្រះអង្គសម្តេចតា កាលលោកនៅរស់ យើធ្វើការជាមួយគាត់ជិតដិតណាស់។ គាត់រអ៊ូរទាំដូចតែយើងបញ្ហាបូរណភាពទឹកដីហ្នឹង ហើយគាត់ជំរុញឲ្យមានការដោះស្រាយតាមមធ្យោបាយកិច្ចព្រមព្រៀងក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញដែរហ្នឹង! ប៉ុន្តែពួក ហ៊ុន សែន គាត់មិនព្រម។ ដូច្នេះពិធីការការពាររបស់លោក ហ៊ុន សែន ហ្នឹង ក្រោយពីសម្តេចតាសោយទិវង្គទទៅ គឺថាធ្វើតាមទំនើងចិត្តតែម្ដង!>>។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម លោក វ៉ា គឹមហុង ជុំវិញរឿងនេះ បាននៅឡើយទេ។
ប៉ុន្តែកន្លងមករបបលោក ហ៊ុន សែន អះអាងថាការបោះបង្គោលព្រំដែន និងខណ្ឌសីមាដែលរួចរាល់ ៨៤% ជាមួយប្រទេសវៀតណាមនោះ គឺធ្វើដោយមានការឯកភាពគ្នាជារួមរវាងប្រទេសទាំងពីរ។ ប៉ុន្តែ នៅសល់ ១៦% ទៀតនោះ គឺទាមទារឲ្យភាគីបារាំង ជួយផ្នែកបច្ចេកទេស។
លោក វ៉ា គឹមហុង កាលពីចុងឆ្នាំ ២០២០ ថារាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើទៅរដ្ឋាភិបាលប្រទេសបារាំង ដើម្បីឱ្យមកជួយលើបច្ចេកទេសកំណត់ខណ្ឌសីមា និងបង្គោលព្រំដែន ដែលមិនទាន់មានការឯកភាពគ្នាចំនួន ១៦ភាគរយនោះ។ ប៉ុន្តែ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយ ថាតើភាគីបារាំងឆ្លើយតបយ៉ាងណានៅឡើយទេ។
ចំណុច និងកំណាត់ព្រំដែន ដែលមិនទាន់បោះបង្គោលរួចនោះ មាននៅតំបន់ព្រំដែនជាប់ខេត្តកណ្តាល តំបន់ដីសណ្តទន្លេមេគង្គ និងទន្លេបាសាក់ជាដើម៕
1 comment:
Why do Khmers allow the evil Yuon to steal Khmer lands? This is very sad and hopeless. Khmers will lose everything unless they fight back.
Post a Comment