Monday, 25 October 2021

អ្នកឃ្លាំមើលកិច្ចការព្រំដែន ថាដោយសារសន្ធិសញ្ញាព្រំដែនខុសច្បាប់ ការបោះបង្គោលព្រំដែនក៏ខុសច្បាប់

Khmer Circle

Many people of sound minds still find it hard to believe that Vietnam is still directing and controlling events in Cambodia - directly or by proxy means - and has been doing so for the last half century or so, and longer if we take into account the fate of Kampuchea Krom or the Mekong Delta.

Paris Peace Accords? Guarantee for Cambodian sovereignty and territorial integrity? What?! You must be kidding! Just because we had been thwarted in our attempt to swallow up the country at the 1954 Geneva conference, that does not mean we cannot succeed with the same goal at another time, does it?

🔺🔺🔺
 

2021-10-24
អ្នកឃ្លាំមើលកិច្ចការព្រំដែន ថាដោយសារសន្ធិសញ្ញាព្រំដែនខុសច្បាប់ ការបោះបង្គោលព្រំដែនក៏ខុសច្បាប់ 

(រូបខាងឆ្វេង) លោក ម៉ែន ណាត (រូបកណ្ដាល) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងលើការបោះបង្គោលព្រំដែន ប្រទេសវៀតណាម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ (រូប​ខាង​ស្ដាំ) លោក អ៊ំ សំអាន
ហ្វេសប៊ុករបស់លោក ម៉ែន ណាត លោក ហ៊ុន សែន និង​លោក អ៊ំ សំអាន


 

​អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន​ ​ថា​ដោយសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​គឺជា​ឯកសារ​ខុសច្បាប់​ ​ដូច្នេះ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ ​ទាំង​ ​៨៤​% ​កន្លងមក​ ​និង​នៅ​សេសសល់​ ​១៦​%​ទៀត​ ​ដែល​នឹង​ត្រូវ​ប្រញាប់​បោះ​បញ្ចប់​នោះ​ ​ក៏​ខុសច្បាប់​ដូចគ្នា​ដែរ​។

អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន​ ​នៅតែ​ប្រកាន់​ជំហរ​ប្រឆាំង​ទៅ​នឹង​របប​ក្រុងភ្នំពេញ​ ​ដែល​នៅតែ​បន្ត​បោះបង្គោល​ព្រំដែន​ថ្មី​ជាមួយ​ប្រទេស​វៀតណាម​ ​ក្នុង​ស្ថានភាព​ដែល​នៅ​មាន​មន្ទិលសង្ស័យ​ជុំវិញ​ឯកសារ​ព្រំដែន​បែប​នេះ​។​

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ​នៅ​ប្រទេស​​ន័រវ៉េសន៍ (​Norway​) ​លោក​ ​ម៉ែន​ ​ណា​ត​ ​នៅតែ​ទាមទារ​ឲ្យ​របប​លោក​ ​ហ៊ុន​ ​សែន​ ​បង្ហាញ​ឯកសារ​ចាស់​ ​ដែល​មាន​បញ្ជាក់​ច្បាស់​អំពី​បង្គោល​កំណត់​ព្រំដែន​រវាងប្រទេស​កម្ពុជា​ ​និង​វៀតណាម​ ​ដែល​កំណត់​ដោយ​ប្រទេស​បារាំង​ ​ក្នុង​អនុសញ្ញា​ឆ្នាំ​ ​១៨៧៣​ ​ដែល​មាន​បង្គោល​ចាស់​ ​១២៤​ ​បង្គោល​នោះ​ <<​ហើយ​បង្គោល​ ​១២៤​ ​ហ្នឹង​នៅឯណា​? ​សម្តេច​ ​សីហនុ ​នៅ​ឆ្នាំ​ ​១៩៩៣​ ​ក្នុង​ខែ​ ​៥​ ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ទាំង​ពី​​​រកា​ល​ហ្នុង​ ​ប្រាប់​ទៅ​វៀតណាម​ឲ្យ​យក​បង្គោល​ ​មក​ដាក់​កន្លែង​ដើម​។​ ​នោះ​ជា​ឯកសារ​ព្រះរាជសារ​ផ្លូវការ​របស់​ព្រះអង្គ​។​ ​យើង​មាន​ឯកសារ​អស់ហ្នឹង​ ​ពីព្រោះ​បញ្ហា​ព្រំដែន​វា​ជា​បញ្ហា​ជាតិ​ទាំងមូល​របស់​មនុស្ស​គ្រប់គ្នា​។​ ​បើ​សិន​យើ​បាត់​បូរណភាព​ព្រំដែន​ក្នុង​ចំណែក​ណាមួយ​ ​ហាក់ដូច​យើង​បាត់​ជើងម្ខាង​ ​ដៃ​ម្ខាង​ដូច្នេះ​ដែរ​។​ ​ដូច្នេះ​ហើយ​បានជា​យើង​មាន​សេចក្តី​ព្រួយបារម្ភ​រឿង​អស់ហ្នឹង​>>​។​


របប​ឯក​បក្ស​កម្ពុជា​ ​ស្រូត​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ​បាន​ ​៨៤% ​គិត​ត្រឹម​ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៩​ ​មុន​ផ្ទុះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-​១៩​។​ ​កាលនោះ​ ​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​ធ្វើដំណើរ​ដោយ​ផ្ទាល់​ទៅ​ប្រទេស​វៀតណាម​រយៈពេល​ ​២​ ​ថ្ងៃ​ ​ដើម្បី​ចុះហត្ថលេខា​ទទួលស្គាល់​ការ​បោះបង្គោល​ព្រំដែន​ ​និង​ខ័ណ្ឌ​​សីមា​នេះ​។​

ការ​បោះបង្គោល​បង្ហើយ​ ​១៦​% ​ទៀត​នោះ​ ​ត្រូវ​អាក់ខាន​ទៅវិញ​ ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺរាល​ដាល​ជាសាកល​នោះ​។​ ​ប៉ុន្តែ​ ​នៅ​ក្នុង​ជំនួប​ទ្វេ​រ​ភាគី​រវាង​កម្ពុជា​និង​វៀតណាម​ ​តាម​ប្រព័ន្ធ​វីដេអូ​ ​កាលពី​ថ្ងៃ​ទី​ ​២១​ ​ខែ​ ​តុលា​ ​ភាគី​ទាំងពីរ​ឯកភាព​គ្នា​ខំ​ប្រឹងប្រែង​រក​មធ្យោបាយ​បោះ​បង្ហើយ​បង្គោល​ព្រំដែន​គោក​ទាំង​ ​១៦​% ​ដែល​នៅ​សេសសល់​នោះ​។​

មន្រ្តីរបស់​គណបក្សប្រឆាំង​ ​យល់ថា​ទាំង​ការ​បោះបង្គោល​ព្រំដែន​ ​៨៤​% ​និង​គ្រោង​ពន្លឿន​បោះ​បង្ហើយ​១៦%​នោះ​ ​គឺ​មិន​ត្រូវធ្វើ​ក្នុង​កាលៈទេសៈ​បែប​នេះ​នោះ​ឡើយ​។​ ​​លោក​ ​អ៊ំ​ ​សំ​អាន​ ​ដែល​ធ្លាប់​របប​ក្រុងភ្នំពេញ​ ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​ដោយសារ​ហ៊ាន​និយាយ​អំពី​បញ្ហា​ព្រំដែន​នេះ​ ​ថា​កម្ពុជា​ពេលនេះ​ ​ខ្វះ​ឯកភាពជាតិ​ ​មិន​មាន​គណបក្សប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កម្ពុជា​កំពុង​ដឹកនាំ​ដោយ​របប​ឯក​បក្ស​ ​និង​ការ​បោះបង្គោល​ខ្វះ​តម្លា​ភាព​ ​ដោយ​គ្មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​។​ ​លោក​ថា​ស្ថានភាព​អាក្រក់​បែប​នេះ​ ​ធ្វើឲ្យ​កម្ពុជា​ខាតបង់​ច្រើន​ ​ក្នុង​រឿង​ព្រំដែន​នេះ​។​

មន្រ្តី​បក្ស​ប្រឆាំង​រូប​នេះ​ ​បន្ថែម​ថា​លោក​ ​ហ៊ុន​ ​សែន​ ​អាច​ធ្វើ​នេះ​ដើម្បី​ស្អំ​ចិត្ត​វៀតណាម​ដែរ​ ​ដែល​លោក​ថា​ ​វៀតណាម​មិន​ពេញចិត្ត​កម្ពុជា​ ​ដែល​ងាក​ខ្លាំង​ទៅ​រក​ចិន​ ​ដែល​ធ្វើឲ្យ​ខាត​ប្រយោជន៍​វៀតណាម​ដែល​អ្នកមានគុណ​លើ​កម្ពុជា​។​

អ្វី​ដែល​គ្រោះថ្នាក់​ជាង​នេះ​ទៅទៀត​នោះ​ ​លោក​ ​អ៊ំ​ ​សំ​អាន​ ​ថា​គឺ​ការ​បោះបង្គោល​នេះ​ ​គឺ​យក​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ​ដែល​លោក​ថា​ខុសច្បាប់​ ​ព្រោះ​សន្ធិសញ្ញា​សម័យ​ដែល​វៀតណាម​ត្រួតត្រា​កម្ពុជា​ ​នោះ​គឺជា​មរតក​របស់​វៀតណាម​ ​មិនមែន​ជា​មរតក​របស់​បារាំង​នោះ​ឡើយ​។​

ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​តំណាង​រាស្រ្ត​ជាប់ឆ្នោត​នៃ​មណ្ឌល​សៀមរាប​ ​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ​អះអាងបន្ថែម​ថា​ ​នៅ​ពេល​គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត​ ​គណបក្ស​នេះ​នឹង​សើរើ​ឡើងវិញ​រាល់​ឯកសារ​ ​និង​សន្ធិសញ្ញា​ខុសច្បាប់​ទាំងនោះ​ ​និង​រក​យន្ត​ការ​ប្តឹង​ប្រទេស​វៀតណាម​ ​ដែល​រំលោភបំពាន​កម្ពុជា​នេះ​ផង​ <<​ការ​សើរើ​នោះ​ ​គឺ​យើង​នឹង​លុបចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ​២​០​០​៥​ ​និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ​២​០​១​៩​ ​ដែល​យក​តាម​សន្ធិសញ្ញា​ឆ្នាំ​ ​១៩៨៥​ ​សម័យ​យួន​ត្រួតត្រា​ ​ហើយ​យក​អ្វី​ដែល​ជា​មរតក​របស់​បារាំង​ ​និង​ផែនទី​បោន​ ​ខ្នាត​ ​១/១០០.០០០​ ​ចំនួន​ ​២៦​ផ្ទាំង​ ​ដែល​ជា​ផែនទី​បារាំង​ធ្វើឲ្យ​យើង​ហ្នឹង​ ​ដើម្បី​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។​ ​យើង​នឹង​ប្តឹង​វៀតណាម​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (​ICJ) ​នៅ​ទីក្រុង​ឡាអេ (​Geneva​) ​ពី​ការរំលោភ​ព្រំដែន​កម្ពុជា​ពីសំណាក់​ប្រទេស​វៀតណាម​ ​និង​ប្តឹង​វៀតណាម​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​ឆ្នាំ​ ​១៩៩១​ ​និង​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​>>​។​

មន្រ្តី​ឃ្លាំមើល​កិច្ច​ព្រំដែន​ឯករាជ្យ​ ​លោក​ ​ម៉ែន​ ​ណា​ត​ ​យល់ស្រប​ថា​ ​កម្ពុជាក្រោម​ការ​​​ដឹកនាំ​របស់​គណបក្សប្រជាជន​កម្ពុជា​ ​ស្ថិត​ក្រោម​គំនាប​របស់​វៀតណាម​ ​រើខ្លួន​មិន​រួច​។​ ​លោក​អះអាង​ថា​ ​សូម្បីតែ​មន្ត្រី​កិច្ចការ​ព្រំដែន​នៃ​របប​ក្រុងភ្នំពេញ​ ​គឺ​លោក​ ​វ៉ា​ ​គឹមហុង​ ​ក៏​ធ្លាប់​ទទួលស្គាល់​អំពី​ការលំបាក​ក្នុង​ការ​ជំពាក់គុណ​វៀតណាម​ ​និង​គំនាប​នេះ​ដែរ​ <<​ព្រោះ​សូម្បីតែ​ ​វ៉ា​ ​គឹមហុង​ ​ខ្ញុំ​ធ្លាប់ទៅ​ជួប​ជជែក​ផ្ទាល់​ជាមួយ​គាត់​ដែរ​ ​កាលពីមុន​នោះ​ណា​ ​ក៏​គាត់​នៅ​រអ៊ូរទាំ​ថា​ ​បើ​មិន​អាសាច់​ជូន​ខ្លា​ធ្វើ​ម៉េច​នៅ​ស្រុក​បាន​! ​គាត់​និយាយ​ផ្ទាល់​ជាមួយ​ពួក​យើងខ្ញុំ​បែប​ហ្នឹង​! ​កាល​ហ្នឹង​គាត់​ហាម​អ្នកកាសែត​មិន​ឲ្យ​ចូល​ថត​ផង​ ​តែ​យើង​ចេះតែ​លួច​ហៅ​អ្នកកាសែត​ឲ្យ​ចូល​ថា​បាន​។​ ​ហើយ​អ្នកណា​ដែល​ធ្វើការ​ជាមួយ​យើង​ជិតដិត​ ​កាល​ខ្ញុំ​នៅ​ស្រុកខ្មែរ​ជាមួយ​សំ​អាន​អី​ហ្នឹង​ ​គឺ​ព្រះអង្គ​សម្តេច​តា​ ​កាល​លោក​នៅ​រស់​ ​យើ​ធ្វើការ​ជាមួយ​គាត់​ជិតដិត​ណាស់​។​ ​គាត់​រអ៊ូរទាំ​ដូចតែ​យើង​បញ្ហា​បូរណភាពទឹកដី​ហ្នឹង​ ​ហើយ​គាត់​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​តាមមធ្យោបាយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​ ​និង​រដ្ឋធម្មនុញ្ញ​ដែរ​ហ្នឹង​! ​ប៉ុន្តែ​ពួក​ ​ហ៊ុន​ ​សែន​ ​គាត់​មិនព្រម​។​ ​ដូច្នេះ​ពិធីការ​ការពារ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ហ្នឹង​ ​ក្រោយ​ពី​សម្តេច​តា​សោយ​ទិវង្គទ​ទៅ​ ​គឺថា​ធ្វើ​តាមទំនើងចិត្ត​តែម្ដង​!>>​។​

វិទ្យុ​អាស៊ី​សេរី​ ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ ​និង​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​លោក​ ​វ៉ា​ ​គឹម​ហុង​ ​ជុំវិញ​រឿង​នេះ​ ​បាន​នៅឡើយ​ទេ​។​

ប៉ុន្តែ​កន្លងមក​របប​លោក​ ​ហ៊ុន​ ​សែន​ ​អះអាង​ថា​ការ​បោះបង្គោល​ព្រំដែន​ ​និង​ខណ្ឌសីមា​ដែល​រួចរាល់​ ​៨៤% ​ជាមួយ​ប្រទេស​វៀតណាម​នោះ​ ​គឺ​ធ្វើ​ដោយមាន​ការ​ឯកភាព​គ្នា​ជា​រួម​រវាងប្រទេស​ទាំងពីរ​។​ ​ប៉ុន្តែ​ ​នៅសល់​ ​១៦% ​ទៀត​នោះ​ ​គឺ​ទាមទារ​ឲ្យ​ភាគី​បារាំង​ ​ជួយ​ផ្នែក​បច្ចេកទេស​។​

លោក​ ​វ៉ា​ ​គឹម​ហុង​ ​កាលពី​ចុង​ឆ្នាំ​ ​២០២០​ ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ប្រទេស​បារាំង​ ​ដើម្បី​ឱ្យ​មក​ជួយ​លើ​បច្ចេកទេស​កំណត់​ខណ្ឌសីមា​ ​និង​បង្គោល​ព្រំដែន​ ​ដែល​មិនទាន់​មានការ​ឯកភាព​គ្នា​ចំនួន​ ​១៦​ភាគរយ​នោះ​។​ ​ប៉ុន្តែ​ ​មិនទាន់​មាន​សេចក្ដីរាយការណ៍​ណាមួយ​ ​ថា​តើ​ភាគី​បារាំង​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។

​ចំណុច​ ​និង​កំណាត់​ព្រំដែន​ ​ដែល​មិនទាន់​បោះបង្គោល​រួច​នោះ​ ​មាននៅ​តំបន់​ព្រំដែន​ជាប់​ខេត្ត​កណ្តាល​ ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ ​និង​ទន្លេ​បាសាក់​​ជាដើម​៕

1 comment:

Anonymous said...

Why do Khmers allow the evil Yuon to steal Khmer lands? This is very sad and hopeless. Khmers will lose everything unless they fight back.