Friday, 24 December 2021

ប្រធានាធិបតី​វៀតណាម​សន្យា​ជួយ​ពលរដ្ឋ​វៀតណាម​ចុះ​ឈ្មោះ​ស្របច្បាប់​នៅ​កម្ពុជា


Khmer Circle

They expelled a handful Cambodian children wandering the streets of HCM, yet here they are demanding that illegal Vietnamese settlers in the country be given legal protection! Even those hundreds of thousands who have already obtained Cambodian citizenship had arrived in the country in the same way: illegally.

Meanwhile. some folk still sneer at the idea of "Vietnam's secret power" in Cambodia... 

Unfortunately, for the Khmer people such power and direct hegemonic role of Hanoi exercised in and over the country's affairs are hardly a secret. That's not surprising because just as their puppet Hun Sen is presiding over this nation with his iron grip and enjoying complete impunity for all his crimes and violence expended to maintain that grip, the Vietnamese feel they are also entitled to have their cake and eat it.

🔺🔺🔺 

ដោយ ម៉ៅ សុធានី
2021-12-23
ប្រធានាធិបតី​វៀតណាម​សន្យា​ជួយ​ពលរដ្ឋ​វៀតណាម​ចុះ​ឈ្មោះ​ស្របច្បាប់​នៅ​កម្ពុជា 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ក្នុង​ជំនួប​នៅ​កម្ពុជា ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​២០២១។
រូប​ពី​ហ្វេសប៊ុក ហ៊ុន សែន

 

ប្រធានាធិបតី​ថ្មី​របស់​វៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) សន្យា​ជួយ​ដល់​ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​មិន​ស្របច្បាប់​នៅ​កម្ពុជា ឲ្យ​មាន​សិទ្ធិ​រស់នៅ​ស្របច្បាប់ នា​ពេល​ឆាប់ៗ​ខាងមុខ។

ការ​ប្តេជ្ញា​ចិត្ត​របស់​មេ​ដឹកនាំ​វៀតណាម​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ស្ថានទូត​វៀតណាម កាលពី​ថ្ងៃទី​២២ ខែធ្នូ ដែល​មាន​ការចូលរួម​មន្ត្រី​ស្ថានទូត​វៀតណាម តំណាង​ក្រុមហ៊ុន​ឬ​អាជីវកម្ម​នានា និង​តំណាង​សមាគមន៍​វៀតណាម នៅ​អំឡុង​ពេល​ប្រធានាធិបតី​រូប​នេះ ធ្វើ​ទស្សនកិច្ច​ផ្លូវការ ២​ថ្ងៃ ពី​ថ្ងៃ​ទី២១ ដល់​២២ ខែ​ធ្នូ នៅ​ប្រទេស​កម្ពុជា។

ចំពោះ​ការសន្យា​របស់​ប្រធានាធិបតី​វៀតណាម​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែធ្នូ​នេះ​ថា សំណើសុំ​របស់​មេដឹកនាំ​វៀតណាម កម្ពុជា អាច​ទទួល​យក​បាន ប៉ុន្តែ​ការ​សម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា៖ «ជា​គោលជំហរ​របស់​យើង តាំងពី​ប្រធាន​រដ្ឋសភា និង​រដ្ឋាភិបាល មិន​ថា​វៀតណាម ឬ​សាសន៍​ណា​ទេ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា។ ការ​លើកឡើង​នេះ យើង​តែង​ទទួល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​វៀតណាម ហើយ​ចម្លើយ​យើង​នៅ​ដដែល​ទេ អ្វី​ទាំងអស់​ស្ថិត​លើ​ច្បាប់​អន្តោប្រវេសន៍ គឺ​មិនមែន​តែ​វៀតណាម​ទេ គឺ​គ្រប់​សញ្ជាតិ​រស់​នៅ​ប្រទេស​កម្ពុជា​...»។


សារពត៌មាន​វីអ៊ិន អិចស្រ្ពេស (VN Express) ចុះផ្សាយ​កាលពី​ថ្ងៃទី​២២ ខែធ្នូ ដោយ​ដកស្រង់​សំដី​របស់​ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួនហ្វុក ដែល​បាន​បញ្ជាក់​ថា គ្មាន​ពលរដ្ឋ​ណា​ដែល​ជួប​បញ្ហា​លំបាក​ខ្លាំង ដូចជា​ពលរដ្ឋ​វៀតណាម នៅ​កម្ពុជា​នោះ​ទេ ដោយសារ​ពួកគេ គ្មាន​លិខិតបញ្ជាក់​រស់នៅ​ស្របច្បាប់ ដូចជា​អត្តសញ្ញាណប័ណ្ណ និង​លិខិតឆ្លងដែន ជាដើម។

ប៉ុន្តែ​ការ​លើកឡើង​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា មុន​សម្រេច​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​បឹង​ទន្លេសាប បាន​ត្រួតពិនិត្យ​ច្បាស់លាស់​ពី​ស្ថានភាព​ទូទៅ និង​អនុវត្ត​តាម​គោលការណ៍​សិទ្ធិមនុស្ស​ជា​សកល៖ «មិនមែន​អ៊ីចឹង​ទេ យើង​មាន​អង្គការសិទ្ធិមនុស្ស តាម​ឃ្លាំមើល​រាល់​សកម្មភាព​ទាំងអស់ តាំងពី​ការដែល​យើង​ប្តូរ​ទីតាំង​ឲ្យ ចាក​ចេញ​ពី​មាត់ទន្លេ ដើម្បី​សោភ័ណភាព​របស់​ទីក្រុង និង​តាម​ខេត្ត​។ យើង​គោរព​គោលការណ៍​សិទ្ធិមនុស្ស ហើយ​មិនមែន​តែ​អង្គការ​អន្តរជាតិ​នោះ​ទេ សូម្បី​អង្គការ​ខ្មែរ​ក្នុងស្រុក ក៏​គាត់​ស្វះស្វែង​ក្នុង​កិច្ចការពារ​តម្លៃ​មនុស្ស​ជា​សកល​នេះ​ដែរ ដូចនេះ​រដ្ឋាភិបាល​មិនអាច​ធ្វើ​អ្វី​ផ្តេសផ្តាស ក្រៅពី​អនុវត្ត​តាមច្បាប់​ដែល​មាន​នោះ​ទេ​...»។

កាល​ពី​ដើម​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​គំរោង​ផ្លាស់​ទីលំនៅ​ពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី នៅ​តាម​ដង​ទន្លេសាប នៅ​ខេត្ត​កំពង់ឆ្នាំង និង​ក្រុងភ្នំពេញ គឺ​ត្រូវ​រើចេញ​ទៅ​តាំងទី​លំនៅ​លើគោក ដើម្បី​ដោះស្រាយ​បញ្ហា​បំពុលបរិស្ថាន បំផ្លាញ​គុណភាព​ទឹក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ទីក្រុង និង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ ដែល​ទទួលទាន​ទឹក​មិន​ស្អាត ដោយសារ​ការ​បន្ទោបង់​គ្មាន​អនាម័យ​របស់​ពលរដ្ឋ​រស់​នៅ​លើ​ផ្ទៃ​ទឹក។

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​រុះរើ​បែ​ត្រី ផ្ទះ​បណ្ដែត​ទឹក និង​សំណង់​អនាធិបតេយ្យ​ចេញពី​ទន្លេ​កាលពី​ថ្ងៃទី​១២ ខែមិថុនា​។ ប៉ុន្តែ​ទូក​បណ្តែត​ទឹក​ទាំងនោះ នៅ​គាំង​នៅ​ព្រំ​ដែនទឹក​ជាមួយ​វៀតណាម ដោយសារ​អាជ្ញាធរ​វៀតណាម មិន​ឲ្យ​ឆ្លង​ចូលក្នុង​ប្រទេស​ខ្លួន ដោយ​លើក​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។

សមាគម​វៀតណាម​នៅ​កម្ពុជា​អះអាង​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​វៀតណាម រស់នៅ​ខុសច្បាប់ នៅ​ទីក្រុង​ភ្នំពេញ ជាង​៣​ម៉ឺន​នាក់ ដែល​គ្មាន​សំបុត្រស្នាម​រស់នៅ​ស្របច្បាប់​។ សមាគម​ដដែល​នេះ ក៏​ធ្លាប់​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ស្នាក់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក មាន​ជាង​មួយ​ពាន់ ៥​រយ​គ្រួសារ (១.៥០០) គ្រួសារ​។ ប៉ុន្តែ​តួលេខ​ជាក់ស្ដែង​អាច​ច្រើនជាង​នេះ ព្រោះ​គ្រាន់តែ​ខណ្ឌ​ជ្រោយចង្វា​មួយ មាន​អ្នក​ស្នាក់​នៅ​លើ​ផ្ទៃ​ទឹក​ប្រមាណ​មួយ​ពាន់ (១.០០០) គ្រួសារ​ទៅ​ហើយ។

យោង​តាម​ការ​អះអាង​ក្នុង​លទ្ធផល​ជំរឿន​ឆ្នាំ​២០១៩ របស់​រដ្ឋាភិបាល បង្ហាញថា​ជន​អន្តោ​ប្រវេ​សន្ត​វៀតណាម​នៅ​កម្ពុជា ជិត​ប្រាំបួន​ម៉ឺន​(៨៩.៤៧១) នាក់​បាន​ដាក់​ស្នើសុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​។ ក្រសួងមហាផ្ទៃ ក៏បាន​រក​ឃើញ​ឯកសារ​ក្លែងក្លាយ ចំនួន​ជិត​ពីរ​ម៉ឺន​(១៩.៩៦៧)​គ្រួសារ ដែល​ចេញ​ឱ្យ​ជនជាតិ​វៀតណាម​ជិត ៧​ម៉ឺន​នាក់ (៦៩.៧៨៧) កាន់កាប់ និង​ប្រើប្រាស់​។ ឯកសារ​ទាំងនោះ ជា​ប្រភេទ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពលរដ្ឋ​ដូចជា សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​ជាដើម៕

4 comments:

Anonymous said...

Ah Lngi Lngeu Hun Sen is a Yuon's slave for life. Ah Runteas Banh Hun Sen has given in to all Yuon's demands, including this current one.

Anonymous said...

Hun Sen is very stupid. He does not know the world leaders and neighbors who think he is a Vietnamese puppet. Hun Sen listens to his Vietcong/Yuon masters who protected and provided the military assistance so that he can stay in power. How stupid and blind he is when he enjoyed the power and blood money he stole from Cambodia's natural resources, money borrowed from China, money from EU, USA, and the west. How embarrassed to have this idiot Hun Sen to be a stubborn and unfitted PM in Cambodia...

Anonymous said...

Hun Sen was made in Vietnam and belonged to Vietnam. He has been grateful to his Vietcong/Vietnamese/Yuon masters to install him after Penn Sovan was kicked out by Vietnamese masters in 1980s

Anonymous said...

Why Mr. Penn Sovan was kicked out and put in the prison in Vietnam/Srok Yuon because Mr. Penn Sovan did not allow illegal Yuon/Vietnamese immigrants to enter into Cambodia. That was why Mr. Penn Sovan was arrested by Vietnamese military masters in Hanoi. Hun Sen was afraid of his Vietnamese masters if he would dare. Hun Sen is afraid to be like Mr. Penn Sovan.