Thursday, 23 December 2021

ពលរដ្ឋ​ភូមា​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​គម្រោង​របស់​លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​របប​យោធា​ភូមា

 

ដោយ មួង ណារ៉េត
2021-12-22
ពលរដ្ឋ​ភូមា​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​គម្រោង​របស់​លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​របប​យោធា​ភូមា  
និស្សិត​ភូមា​នៃ​សាកលវិទ្យាល័យ​យ៉ាដាណា ផន (Yadanar Pon) ធ្វើ​យុទ្ធនាការ​ ជាន់​ឈ្លី និង​ដុត​រូបថត​លោក ហ៊ុន សែន នៅ​តាម​ទី​សាធារណៈ ក្រោយ​ពី​ផ្ទុះ​កំហឹង​ចំពោះ​លោក ដែល​គ្រោង​ទៅ​ជួប​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា​ នៅ​ថ្ងៃ​ទី៧ និង​ទី៨ ខែ​មករា ឆ្នាំ២០២២។
 រូប៖ ហ្វេសប៊ុក Ydanabon University Students' Union

ពលរដ្ឋ​ភូមា​ចាប់ផ្ដើម​ផ្ទុះ​កំហឹង​ចំពោះ​លោក ហ៊ុន សែន រហូត​ឈាន​ដល់​ការ​ជាន់​ឈ្លី និង​ដុត​រូបថត​របស់​លោក ដើម្បី​ប្រឆាំង​នឹង​គម្រោង​ទស្សនកិច្ច​ទៅ​ជួប​ជាមួយ​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing)។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ថា លោក ហ៊ុន សែន កំពុង​តែ​ធ្វើ​ឱ្យ​កម្ពុជា​អាម៉ាស់​នៅ​ក្នុង​សមាគម​អាស៊ាន និង​ឆាក​អន្តរជាតិ​ដោយសារតែ​ទៅ​ទាក់ទង​មេដឹកនាំ​ដែល​រង​ការ​រិះគន់ និង​ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។

និស្សិត​ភូមា​នៃ​សាកលវិទ្យាល័យ ​យ៉ាដាណាបន (Yadanabon) ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ជាបន្តបន្ទាប់ ដូចជា​ការ​ជាន់​ឈ្លី និង​ដុត​រូបថត​លោក ហ៊ុន សែន នៅ​តាម​ទី​សាធារណៈ។ យុទ្ធនាការ​ទាំងនេះ ធ្វើឡើង​ក្រោយ​ពី​ផ្ទុះ​កំហឹង​ចំពោះ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​គ្រោង​ទៅ​ជួប​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា​នៅ​ថ្ងៃ​ទី៧ និង​ទី៨ ខែ​មករា ឆ្នាំ២០២២ ខាង​មុខ។

Burmese_Students_protest_against_Hun_Sen_visit_plan_FB_Yadanabon_University_Student_Union_122021_7.jpg
 
និស្សិត​ភូមា​នៃ​សាកលវិទ្យាល័យ ​យ៉ាដាណាបន (Yadanabon) ធ្វើ​យុទ្ធនាការ​ជាន់​ឈ្លី និង​ដុត​រូបថត​លោក ហ៊ុន សែន នៅ​តាម​ទី​សាធារណៈ ប្រឆាំងគម្រោង​របស់​លោក ដែលនឹង​ទៅ​ជួប​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា​ នៅ​ថ្ងៃ​ទី៧ និង​ទី៨ ខែ​មករា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក Yadanabon University Students' Union
 

សារ​ព័ត៌មាន​ភូមា ឈ្មោះ Khit Thit Media បាន​ចុះ​ផ្សាយ​អំពី​រូបភាព​នៃ​យុទ្ធនាការ​ទាំង​នេះ ដោយ​សរសេរ​ថា បើ​លោក ហ៊ុន សែន នៅតែ​បន្ត​ទំនាក់ទំនង​ជាមួយ​លោក មីន អ៊ុងលាំង នោះ​នឹង​បំផ្លាញ​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​របស់​អាស៊ាន​ទាំងមូល។ ប្រភព​ដដែល​នេះ​រិះគន់​ថា ការ​ប្រកាស​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើទស្សនកិច្ច​នៅ​ពេល​ខាង​មុខ​របស់​លោក ហ៊ុន សែន ដោយ​គ្មាន​វត្តមាន​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មេ​បក្ស​ប្រឆាំង​នៅ​ភូមា ពុំ​មែន​ជា​ការ​ដោះ​ស្រាយ​​ជម្លោះ​ពិត​ប្រាកដ​នោះ​ទេ។ ផ្ទុយទៅវិញ នេះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​របប​សឹក​ភូមា​កាន់កាប់​អំណាច​ដោយ​ខុស​ច្បាប់​ឡើង និង​ជា​ការ​គាំទ្រ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ភូមា​ផង​ដែរ។

ទាក់ទង​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា យុទ្ធនាការ​របស់​ពលរដ្ឋ​ភូមា​នៅ​ពេល​នេះ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ប៉ុណ្ណោះ ដែល​មិន​អាច​ហាមប្រាម​បាន ហើយ​ក៏​គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​កិត្តិយស និង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ លោក​អះអាង​ថា គោលបំណង​ទស្សនកិច្ច​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ព្យាយាម​ចង់​ជួប​មេ​ដឹកនាំ​របប​សឹក​ភូមា គឺ​ដើម្បី​ជួយ​ដោះ​ស្រាយ​វិបត្តិនយោបាយ​នៅ​ភូមា​តែប៉ុណ្ណោះ៖ «ក្នុង​នាម​ជា​អ្នក​នយោបាយ​គឺ វា​មាន​ពីរ​ក្រុម មាន​អ្នក​គាំទ្រ ហើយ​និង​អ្នក​មិន​គាំទ្រ។ ការ​ធ្វើ​អ៊ីចឹង គ្រាន់តែ​ជា​ការ​បញ្ចេញ​កំហឹង​មួយ​តែ​ប៉ុណ្ណឹង។ វា​អត់​មាន​ផលប្រយោជន៍​ធំ​សម្រាប់​ដោះស្រាយ​បញ្ហា​ភូមា​នោះ​ទេ»

Burmese_Students_protest_against_Hun_Sen_visit_plan_FB_Yadanabon_University_Student_Union_122021_4a.jpg
និស្សិត​ភូមា​នៃ​សាកលវិទ្យាល័យ ​យ៉ាដាណាបន (Yadanabon) ធ្វើ​យុទ្ធនាការ​ប្រឆាំងគម្រោង​របស់​លោក ហ៊ុន សែន ដែលនឹង​ទៅ​ជួប​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា​ នៅ​ថ្ងៃ​ទី៧ និង​ទី៨ ខែ​មករា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក Yadanabon University Students' Union

ជុំវិញ​បញ្ហា​នេះ សកម្មជន​បក្ស​ប្រឆាំង​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោកស្រី គិន ស្រីអូន រិះគន់​ថា នេះ​ជា​ទង្វើ​មួយ ដែល​នាំ​មក​នូវ​ភាព​អាម៉ាស់​សម្រាប់​កម្ពុជា នៅ​ក្នុង​តំបន់​អាស៊ាន និង​លើ​ឆាក​អន្តរជាតិ។ លោកស្រី​មិន​គាំទ្រ​​នឹង​សកម្មភាព​របស់​លោក ហ៊ុន សែន ក្នុង​គម្រោង​ទស្សនកិច្ច​ទៅ​ជួប​នឹង​របប​សឹក​ភូមា​នៅ​ពេល​ខាង​មុខ​នេះ​ឡើយ៖ «ខ្ញុំ​សុំ​ស្នើ​កុំ​ឱ្យ​គាត់​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​ហ្នឹង​ល្អ​ជាង ព្រោះ​បាន​ឃើញ​ប្រជាពលរដ្ឋ​នៅ​ភូមា​ជាន់​រូបថត​គាត់​នៅ​នឹង​ជើង ហើយ​យក​រូបថត​គាត់​ទៅ​ដុត​ចោល។ បើ​សិន​គាត់​ទៅ​ហ្នឹង គាត់​ទៅ​ជួប​អ្នកស្រី អ៊ុង សានស៊ូជី អា​ហ្នឹង​ពួក​ខ្ញុំ​គាំទ្រ។ នេះ​គាត់​ទៅ​ជួប​មន្ត្រី​ផ្ដាច់ការ​យោធា​នៅ​ភូមា ដែល​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត ហើយ​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​ដូច​របប​ហ៊ុន សែន ហ្នឹង​ដែរ។ អ៊ីចឹង​ខ្ញុំ​មិន​អាច​គាំទ្រ​ឱ្យ​គាត់​ទៅ​ទស្សនកិច្ច​នៅ​ភូមា​ទេ»

ចំណែក មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូប​ទៀត​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក អឿ ណារិទ្ធ យល់ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ភូមា​បញ្ចេញ​កំហឹង​ដោយ​ជាន់​ឈ្លី និង​ដុត​រូបថត​លោក ហ៊ុន សែន ដោយ​សារ​តែ​ពួកគេ​យល់ថា គម្រោង​ទស្សនកិច្ច​នេះ គឺ​ជា​រូបភាព​នៃ​ការ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា ដែល​កំពុង​រងគ្រោះ​ពីសំណាក់​របប​សឹក​យោធា​លោក មីន អ៊ុងលាំង៖ «ជំនឿ​ចិត្ត​នៃ​ការ​ដោះ​ស្រាយ​នោះ​វា​មាន​កម្រិតទាប ទោះបី​ជា​យើង​អះអាង​ថា យើង​ទៅ​ជួយ​សម្រប​សម្រួល ជួយ​ដោះ​ស្រាយ​នៅ​ភូមា ក៏​ប៉ុន្តែ​អ្វី​ដែល​គេ​ហៅ​ថា យើង​អត់​ទាន់​បោសសម្អាត​នៅផ្ទះ​យើង​ផង យើង​ថា​នឹង​សម្អាត​ផ្ទះ​អ្នក​ដទៃ។ គេ​ម៉េច​នឹង​ជឿ​យើង។ អា​ហ្នឹង​វា​ជា​រឿង​មួយ​ដែល​លំបាក​ក្នុង​ការ​ជឿជាក់ ទាំង​សហគមន៍​ជាតិ សហគមន៍​អន្តរជាតិ ជាពិសេស​គឺ ប្រជាពលរដ្ឋ​ភូមា​ខ្លួន​ឯង​តែម្ដង»

ថ្មីៗ នេះ​លោក ហ៊ុន សែន និយាយ​ថា លោក​មិន​អាច​ធ្វើការ​ជាមួយ​អ្នកណា​ផ្សេង ក្រៅពី​មេដឹកនាំ​យោធា​លោក មីង អ៊ុងលាំង ឡើយ។ លោក ហ៊ុន សែន ប្រកាស​តាំង​ខ្លួន​ថា ជា​អ្នក​ពូកែ​ចរចា​រក​ដំណោះស្រាយ ហើយ​លោក​នឹង​យក​បទ​ពិសោធ​ដែល​មាន ដើម្បី​ទៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា។ ប៉ុន្តែ​លោក​ស្នើ​ឱ្យ​មជ្ឈដ្ឋាន​នានា កុំ​ស្ដីបន្ទោស បើ​លោក​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​មិន​បាន។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លោក គៀន ពន្លក យល់ថា បើ​លោក​ ហ៊ុន សែន ​នៅតែ​ទៅ​ជួប​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងលាំង នៅ​ពេល​ខាង​មុខ​ពិតមែន នោះ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភូមា​ផ្ទុះ​កំហឹង​ខ្លាំង​ឡើង។ លោក​យល់​ថា បើ​លោក​ ហ៊ុន សែន ពិតជា​ចង់​ទៅ​ដោះ​ស្រាយ​វិបត្តិ​នៅ​ភូមា គឺ​ចាំបាច់​ត្រូវ​តែ​ទៅ​ជួប​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី អ៊ុង សានស៊ូជី ផង​ដែរ។ ជាពិសេស​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដោះស្រាយ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ប្រទេស​សិន មុននឹង​ឈាន​ទៅ​ដោះ​ស្រាយ​វិបត្តិ​នៅ​ភូមា៖ «ធ្វើ​បែប​នេះ គឺ​ហាក់​បី​ដូច​ជា​ផ្គើន​ទៅ​នឹង​ប្រទេស​លោក​សេរី ជា​ពិសេស គឺ​សហរដ្ឋអាមេរិក ហើយ​និង​សហភាព​អឺរ៉ុប​ដែល​កំពុងតែ​ថ្កោលទោស​ទៅលើ​របប​ដឹកនាំ​យោធា​នៃ​ប្រទេស​ភូមា។ ការធ្វើ​ដំណើរ​ទស្សនកិច្ច​នេះ យុវជន​ឬក៏​និស្សិត​របស់​ប្រទេស​ភូមា​ហ្នឹង​យល់ថា សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កំពុងតែ​គាំទ្រ​ទៅលើ​របប​យោធា​ផ្ដាច់ការ។ អ៊ីចឹង​ហើយ ពួកគាត់​ធ្វើការ​ទាមទារ​រហូត​ដល់​មាន​ការ​ដុត​រូប ឬ​ក៏​ជាន់​រូប​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រូបភាព​នេះ​មើល​ឃើញ​ទៅ គួរឱ្យ​អាម៉ាស់​ណាស់​សម្រាប់​ប្រទេសជាតិ​កម្ពុជា​ទាំង​មូល»

គណបក្សប្រឆាំង អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​បាន​រិះគន់​ជា​បន្ត​បន្ទាប់​ដល់​លោក ហ៊ុន សែន ថា ​កំពុង​តែ​ដើរ​ផ្លូវ​ខុស​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ភូមា និង​កំពុង​នាំ​ភាព​ប្រេះឆា​ក្នុង​តំបន់​អាស៊ាន៕

3 comments:

Anonymous said...

Oh no!!! They know what Hun Sen hates the most in his life: burn his pictures and step on his face with your stinky feet.

Anonymous said...

Will HS now threaten retaliation against those protestors as he has done against Khmer people who protested against him?

Anonymous said...

Myanmar people should poop on Ah Yuon's slave Hun Sen's face too. His face deserves shit.