Saturday, 25 December 2021

លោក ហ៊ុន សែន ព្រមាន​ចាប់​អ្នក​រិះគន់​លោក​ដាក់គុក​ជា​ថ្មី​ទៀត


ដោយ សុជីវី
2021-12-23
លោក ហ៊ុន សែន ព្រមាន​ចាប់​អ្នក​រិះគន់​លោក​ដាក់គុក​ជា​ថ្មី​ទៀត
 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ជាថ្មី​ថា លោក​នឹង​ចាប់​ដាក់គុក​អ្នក​ដែល​រិះគន់​លោក​ខុស​ទំនង។ ទោះ​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា សង្គម​ប្រជាធិបតេយ្យ​រដ្ឋាភិបាល ឬ​អ្នកដឹកនាំ​គួរ​បើក​ឲ្យ​មាន​ការ​រិះគន់​គ្រប់បែបយ៉ាង​ដើម្បី​កែលំអ​ការ​អភិវឌ្ឍ ឬ​កំហុសឆ្គង​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល។

អ្នក​បញ្ចេញមតិ​រិះគន់​លោក ហ៊ុន សែន នឹង​ប្រឈម​ការចោទប្រកាន់ និង​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​មួយចំនួន នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន ព្រមាន​ថា ការ​បញ្ចេញមតិ​មួយចំនួន​ដែល​ជា​ការ​ជេរ​ខុស​រឿង​មានតែ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ៖ «លោក​ឯង​ជេរ​ខ្ញុំ​ក៏​ជេរ​ទៅ​គ្មាន​អ្នកណា​ថា អី ប៉ុន្តែ​ជេរ​ខុស​ទំនង មានតែ​ទៅ​មួយ​កន្លែង​ទុក​ម្តុំ​ហើយ​កុំ​ឆ្ងល់​ពេក ជេរ​ខុស​រឿង​ហើយ​ជា​មាន​លក្ខណៈ​ជា​ការ​ញុះញង់​បង្កចលាចល​គឺ​ត្រូវ​ទៅ​មួយ​កន្លែង​ព្រោះ​គេ​បង្កើត​គុក​មក​គេ​មិនដែល​មក​អ្នក​ល្អ​ទៅ​ដាក់​គេ​យក​អ្នក​ខូច»


ការ​ថ្លែង​បែបនេះ​របស់​លោក ហ៊ុន សែន ខណៈ​ពលរដ្ឋ និង​សកម្មជន​នយោបាយ​មួយចំនួន​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ញុះញង់ ដោយ​អ្នក​ទាំងនោះ​ភាគច្រើន​បង្ហោះ​សារ​រិះគន់​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ទប់ស្កាត់​ជំងឺ​កូវីដ១៩ និង​អ្នក​ខ្លះទៀត​ចូល​ទៅ​បញ្ចេញមតិ​រិះគន់​លោក ហ៊ុន សែន លើ​ទំព័រ​ហ្វេសប៊ុក​របស់ លោក ហ៊ុន សែន ជាដើម។

ករណី​ជាក់ស្ដែង កាលពី​ខែតុលា​កន្លង​ទៅ ម្ចាស់​ហ្វេសប៊ុក​គ្រញូង​ព្រៃ​ឡង់ គឺ​លោក វឿន វាសនា បាន​ចូល​ទៅ​បញ្ចេញមតិ​(Comment)​លើ​ហ្វេសប៊ុក​លោក ហ៊ុន សែន ដោយ​សរសេរ​កំណាព្យ​រិះគន់​ថា លោក ហ៊ុន សែន កែ​ច្បាប់​បំផ្លាញ​ជាតិ​និង​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​រលាយ​បាត់បង់​ទឹកដី​ព្រៃឈើ​។​

ពេលនោះ​លោក​ហ៊ុន សែន បាន​ឆ្លើយតប​សំណេរ​នោះ​ដោយ​ចោទប្រកាន់​ថា ជា​ការ​បញ្ចេញមតិ​ពោរពេញ​ដោយ​ហិង្សា។ លោក​បន្ត​ថា ត្រូវតែ​ផ្ដាច់​ប្ដូរ​បំបាត់ចោល​ទ្រឹស្ដី​និង​សកម្មភាព​ជ្រុលនិយម​នេះ​ឲ្យ​ខាងតែ​បាន ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​។ លោក​បញ្ជា​ឲ្យ​ខាង​នគរបាល​ស្វែងរក​លោក វឿន វាសនា តើ​នៅក្នុង​ប្រទេស​ឬ​ក្រៅប្រទេស។

នៅ​ទីបំផុត លោក វឿន វាសនា ហៅ​គ្រញូង​ព្រៃឡង់ ដែល​ជា​ជនភៀសខ្លួន​នយោបាយ​ទទួលស្គាល់​ដោយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ផ្នែក​ជនភៀសខ្លួន UNHCR នៅ​ប្រទេស​ថៃ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ខ្មែរ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​លោក ទៅ​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា កាល​ពី​ខែវិច្ឆិកា​។ តុលាការ​បាន​ចោទប្រកាន់​លោក​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​រារាំង​ដល់​ការអនុវត្ត​វិធានការ តម​មាត្រា​១១ នៃ​ច្បាប់​ស្ដីពី​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។

ជុំវិញ​សារ​របស់​គំរាម​របស់​លោក ហ៊ុន សែន នេះ អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញ​ថា អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល ឬ​រិះគន់​លោក ហ៊ុន សែន ខ្លាំងៗ តែង​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។ លោក​បន្ត លោក​មិន​គាំទ្រ​ការរិះគន់​បែប​ជេរប្រមាថ​នោះ​ទេ​។ ទោះ​យ៉ាងណា​លោក​ថា បុគ្គល​សាធារណៈ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គួរ​បើក​ចិត្ត​ទូលាយ​ទទួលយក​ការរិះគន់​គ្រប់បែបយ៉ាង​ពី​ពលរដ្ឋ៖ «បើ​ប្រទេស​គេ​ជឿនលឿន​គឺ​គេ​អត់​ខ្លាច​ទទួល​យក​ការរិះគន់​គ្រប់បែបយ៉ាង​ដោយឡែក​ប្រទេស​យើង​ហាក់ដូចជា​អត់​ទាន់​ទទួលយក​នូវ​អ្វី​ដែល​ជាការ​រិះគន់​បែប​ឈឺចាប់​អី​នោះ​ទេ គឺ​តែងតែ​ប្រើប្រាស់​នូវ​មធ្យោបាយ​ផ្សេងៗ​ចាត់វិធានការ​លើ​ការ​បញ្ចេញមតិ​ទាំង​ហ្នឹង»។

ស្រដៀង​គ្នា​នេះ​ដែរ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទិ្ធ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា ការ​បញ្ចេញ​មតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ជា​រឿង​ល្អ​ដើម្បី​ចូលរួម​ក្នុង​កែលំអ​ការ​អភិវឌ្ឍ​ដែល​ជា​ការរិះគន់​ដើម្បី​ស្ថាបនា​។ លោក​កត់សម្គាល់​ឃើញថា អ្នក​បញ្ចេញមតិ​មួយចំនួន​ដែល​ភាគច្រើន​ប្រើ​ពាក្យ​អសុរោះ ព្រោះ​អ្នកនោះ​ទទួល​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ៖ «ក្នុង​មាន​មន្ត្រី​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ទោះបី​មន្ត្រី​កម្រិត​ក៏ដោយ​ក៏​ជៀស​មិន​ផុត​ទេ ការ​ទិតៀន ការរិះគន់​លើ​បញ្ហា​មួយចំនួន​ព្រោះ​ការរិះគន់​ទាំងអស់​មិនមែន​សុទ្ធតែ​អាក្រក់​ទេ​ការរិះគន់​ខ្លះ​គឺ​ការ​ល្អ​ដើម្បី​ធ្វើការ​កែលំអ​ក្នុង​ការងារ​ក៏ដូចជា​ការ​កែ​លំអ​ដើម្បី​ស្ថាបនា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ»។

សិទ្ធិ​សេរី​បញ្ចេញមតិ ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ជាតិ និង​សន្ធិសញ្ញា​អន្តជាតិ​។ ជន​គ្រប់រូប​មាន​សិទ្ធិ​សំដែង​កង្វល់ និង​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​។ ទោះ​យ៉ាងណា អង្គការ​លីកាដូ រក​ឃើញ​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ មនុស្ស​ជាង​១០០​នាក់​ត្រូវ​ចោទប្រកាន់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ និង​ខ្លះទៀត​ត្រូវ​បាន​អាជ្ញាធរ​ព្រមាន​ឲ្យ​ធ្វើ​កិច្ចសន្យា​ទាក់ទង​ការ​បញ្ចេញមតិ​របស់​ពួកគេ៕

1 comment:

Anonymous said...

This is another provision from Hanoi masters to Hun Sen to arrest anyone in Cambodia and throw into jail. Hun Sen did not stop to be faithful to his Vietnamese/Yuon masters. It is very sad to see such the animal Hun Sen made and trained in Vietnam/Srok Yuon to continue to stay in power and mislead Cambodian people and country.

The world is watching over Hun Sen and his Vietnamese military masters.

China is thinking in the opposite that Vietnamese/Yuon masters or leaders are hypocrite. China can spank Vietnam in order to learn the lessons. China knows that Vietnamese or Yuon leaders and followers are manipulators and game players.