Monday, 31 January 2022

ACU អំពាវនាវ​ឱ្យ​ពលរដ្ឋ​ផ្តល់​ព័ត៌មាន​ពី​អំពើពុករលួយ​ក្រោយ​បាន​បញ្ជូន​មន្ត្រី​ខ្លួន​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ


Khmer Circle

Asking people to provide leads on corruption in the country is akin to asking people in Alaska on how to find snow!

Why not start with the God-father of corruption himself: Hun Sen and his clan?

🔼🔼🔼

ដោយ សុជីវី
2022-01-31
ACU អំពាវនាវ​ឱ្យ​ពលរដ្ឋ​ផ្តល់​ព័ត៌មាន​ពី​អំពើពុករលួយ​ក្រោយ​បាន​បញ្ជូន​មន្ត្រី​ខ្លួន​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

ACU អំពាវនាវ​ឱ្យ​ពលរដ្ឋ​ផ្តល់​ព័ត៌មាន​ពី​អំពើពុករលួយ​ក្រោយ​បាន​បញ្ជូន​មន្ត្រី​ខ្លួន​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
RFA

អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU អំពាវ​ដល់​សាធារណជន​ឱ្យ​ចូលរួម​ផ្ដល់​ព័ត៌មាន ដល់​អង្គភាព​បន្ទាន់​ភ្លាមៗ ប្រសិនបើ​មាន​ករណី​ជនខិលខូច​ណា​ម្នាក់ អះអាង​ថា ជា​មន្ត្រី​អង្គភាព ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ល្មើស​ច្បាប់​ណាមួយ។

ការ​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ​បន្ទាប់ពី​ស្ថាប័ន​ជាតិ​មួយ​នេះ កាលពី​ថ្ងៃទី​២៨ ខែ​មករា បាន​បញ្ជូន​មន្ត្រី​ខ្លួន​ម្នាក់​ទៅ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ជន​សង្ស័យ​ប្រព្រឹត្តិ​អំពើពុករលួយ។

មន្ត្រី​ដែល ACU ចោទ​ប្រកាន់​នោះ​ឈ្មោះ ទូច ទិត្យវឌ្ឍនា ជា​មន្ត្រី​នាយកដ្ឋាន​កិច្ច​គតិយុត្តិ ពាក្យ​ប្តឹង និង​អន្តរជាតិ។ ACU ចោទ​ថា ជនសង្ស័យ​បាន​ប្រើប្រាស់​នីតិវិធី​នានា ក្នុងពេលដែល​ខ្លួន​កំពុង​ទទួលខុសត្រូវ​ទ​ទួល​ពិនិត្យ​ប្តឹង ដើម្បី​រក​ប្រយោជន៍​ចូលក្នុង​ហោប៉ៅ​ខ្លួនឯង។

ទាក់ទង​នឹង​អំពើពុករលួយ​នេះ អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ (Germany) បាន​ចាត់​ថ្នាក់​កម្ពុជា ១៥៧ លើ​១៨០ ប្រទេស និង​ដែនដី ក្នុង​សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០២១​។ ជាមួយ​គ្នា​នេះ​កម្ពុជា​ក៏​ជា​ប្រទេស ដែល​មាន​កម្រិត​អំពើពុករលួយ​ខ្ពស់ ដោយ​ជាប់​ចំណាត់​ថ្នាក់ទាប​បំផុត​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ និង​ចំណាត់​ថ្នាក់ទាប​បំផុត​ទី​៣​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕

No comments: