Friday, 14 January 2022

លោក​ សម រង្ស៊ី ស្នើ​ទៅ​ក្រុមហ៊ុន​​ជប៉ុន​​ឲ្យ​ជួយ​បញ្ជាក់​​ការពិត​​នៃ​​សារ​​ឆ្លើយឆ្លង​​រវាង​​លោក ហ៊ុន សែន និង​​នាង​ធីសុវណ្ណថា


ដោយ មាន ឫទ្ធិ
2022-01-13
លោក​ សម រង្ស៊ី ស្នើ​ទៅ​ក្រុមហ៊ុន​​ជប៉ុន​​ឲ្យ​ជួយ​បញ្ជាក់​​ការពិត​​នៃ​​សារ​​ឆ្លើយឆ្លង​​រវាង​​លោក ហ៊ុន សែន និង​​នាង​ធីសុវណ្ណថា 

លោក សម រង្ស៊ី និង លោក ហ៊ុន សែន។
រូប៖ RFA


ប្រធាន​​ស្តីទី​​គណបក្ស​​សង្រ្គោះជាតិ​លោក​ សម   រង្ស៊ី​ កំពុង​​​ស្វះស្វែង​​ស្នើ​ទៅ​​ក្រុមហ៊ុនជ​ប៉ុនដែលគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គមឈ្មោះ ឡាញ (LINE)​​ឲ្យបញ្ជាក់​ការ​ពិតករណី​​លោក​​នាយកមន្ត្រី​ ហ៊ុន សែន​ ​បានផ្ដល់​លុយ​សំណូក១លានដុល្លារ​ឲ្យ​​អតីត​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ​​​​​ ​នាង ធី សុវណ្ណថា ដើម្បីវាយប្រហារលើគណបក្សសង្គ្រោះជាតិ។ ​​ទោះ​យ៉ាងណា​ អ្នកនាង​ ធី សុវណ្ណថា​ ដែល​សព្វ​ថ្ងៃ​ជា​មន្រ្តី​បក្ស​កាន់​អំណាច​បាន​ចេញ​មុខ​​អះអាង​ដដែលៗថា​ នេះ​មិនមែន​ជា​រឿង​ពិត​​ឡើយ​។​

 

May be an image of one or more people and text that says "Read ឲ្យបានជោគជ័យ មុនឆ្នា២០១៨ 1 ពេលនេះឳកាស់មាន ច្រើនដាងមុនៗចៅអាច ជុំញការងារនេះមុនការ កំណត់ៗដោយហេតុនេះ ទើបតាចង់ឱយចៅយក ធរិការទុកក្នុងដៃខយ ហើយ។ 12:45AM AM Read 12:46 AM ចាសតា អរគុណតា ចៅកាន់តែកក់ក្តៅ តា ទៅអុំ ហូ សុធីិយបើកជូនចៅ 600.000$ទៀត។ ចៅត្រូចាំថាមានតានៅតីក្រោយដលជ ទុកចិត្តចៅ។ 12:56AM AM Total 400.000+600.000= 1.000.000$+you 12:58 AM + Voice Rainsy Sam @RainsySam déc. 2018 1/2 Hun Hun Seni trapped with regard leaked conversation with then Facebook Sovantha whom paid paid million oh help him split the opposition CNRP. #SamRainsy #Cambodia e7 10 21 Rainsy_Sam @RainsySam ••• 2/2 Hun Sen cannot denied his shameful bribe to Thy Sovantha because the pair's conversation has been recorded on the Japanese messaging application Line. #SamRainsy #Cambodia"



លោក​ សម​ រង្ស៊ី​ នៅ​តែ​អះអាង​ថា​ សារ​សន្ទនា តា​ចៅ  ​រវាង​លោក​នាយកមន្ត្រី​ ហ៊ុន សែន​ និង​អតីត​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ នាង​ ធី សុវណ្ណថា តាម​បណ្ដាញ​​សង្គម​ឡាញ​​(LINE​)​កាល​ពីជាង​ ៥ ​ឆ្នាំមុននោះ ​ គឺ​​ការ​ពិត​។​​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី​ ឲ្យវិទ្យុអាស៊ីសេរី​ដឹងនៅថ្ងៃទី១៣ ខែមករា​ ថា​ ពេល​​នេះ​លោក​បាន​ទាក់ទង ​ជាមួយ​សមាជិក​សភា​ជប៉ុន​ អ្នក​សារព័ត៌មាន​ និង​មិត្ត​របស់លោកនៅ​ប្រទេស​ជប៉ុន​​ដើម្បី​ជំរុញទៅ​ក្រុមហ៊ុន​របស់​ជប៉ុន​បញ្ជាក់​ការពិត​​​និង​​បង្ហាញ​ភស្តុតាង​។​ លោក​រំពឹង​ថា​ តាម​គោលការណ៍​ច្បាប់​ យុត្តិធម៌​ បើ​ភាគី​ណា​មាន​ភស្តុតាង​បញ្ជាក់​ការពិត​ ក្រុមហ៊ុន​ជប៉ុនដែលគ្រប់គ្រងបណ្ដាញឡាញ​​ត្រូវតែ​បង្ហាញ​ការពិត​ ផ្ដល់​យុត្តិធម៌​ដល់​លោក៖ «ខ្ញុំ​អត់​មាន​ឆ្លើយតប​ទៅ​អ្នកណា​ទេ​​ខ្ញុំ​គ្រាន់​តែ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​បញ្ជាក់​ការពិត​ព្រោះ​ក្រុមហ៊ុន​ជប៉ុន​មាន​ភស្តុតាង​ជា​បច្ចេកទេស​ការពិត​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​​អ្នកណា​បាន​ធ្វើ​អ្វី​មុនៗ​​អ្នកណា​បិទបាំង​បដិសេធ​អី​យ៉ាង​ម៉ិច​ ប៉ុន្តែ​មិន​អាច​បដិសេធ​បាន​ទេ​ព្រោះ​ភស្តុតាង​ជា​បច្ចេកទេស​​អត់​មាន​អ្នកណា​ទៅ​លុប​អត់មាន​​អ្នកណា​ទៅ​ប្រឌិត​​អត់​មាន​អ្នកណា​​ទៅ​បដិសេធ​បាន​ទេ»។

លោក​ សម រង្ស៊ី រម្លឹក​ថា​ កាលពីឆ្នាំ២០១៧ លោក​បានលាត​ត្រដាង​សារ​រវាង​លោក ហ៊ុន សែន និង​នាង ធី សុវណ្ណថា នេះ ហើយលោក ហ៊ុន សែន ស្រាប់តែ​បែរ​មក​ប្តឹង​លោកពី​បទ​បរិហាកេរ្តិ៍។ តុលាការកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ បាន​សម្រេច​តាម​សំណើ​លោក​ ហ៊ុន សែន គឺ​បង្ខំ​ឲ្យ​លោក សម រង្ស៊ី បង់ "ជំងឺចិត្ត" មួយ​​លាន​​ដុល្លារឲ្យ​​ទៅ​​លោក ហ៊ុន សែន។​ លោក​បន្ត​ថា​ ដើម្បី​ប្រមូល​មួយ​លាន​ដុល្លារ​នេះឲ្យ​ទៅ​លោក ហ៊ុន សែន តុលាការសម្រេច​ឲ្យ​លក់​ឡៃឡុង​ផ្ទះ​លោក សម រង្ស៊ី នៅ​ទីក្រុង​ភ្នំពេញ​ដែល​ជា​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ផងដែរ។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន​ និយាយ​ថា​ លោក​មិន​ដឹង​ស៊ីជម្រៅ​​ពីភាព​ជាក់ស្ដែង​នៃ​សារ​ឆ្លើយឆ្លង​នេះ​ទេ ប៉ុន្តែ​លោក​យល់​ថា​ បើ​ករណី​នេះ​ត្រូវ​តុលាការ​កាត់​ក្ដី​ឲ្យលោក​ សម​ រង្ស៊ី ចាញ់​រួច​ហើយ​ នោះ​មាន​ន័យ​ថា​ ការ​លើកឡើង​របស់​លោក​ សម រង្ស៊ី​ មិនមែន​ជាការពិត​ឡើយ​៖ «​ខ្ញុំ​​សន្និដ្ឋាន​ជា​​អត្តនោម័តិ​របស់​ខ្ញុំ​គឺ​ទណ្ឌិត​ (លោក​ សម រង្ស៊ី)​ ហ្នឹង​ពូកែ​ប្រឌិត​រឿង​ណាស់​ រឿង​មិនមាន​ធ្វើឲ្យ​មាន​ រឿង​តូច​ធ្វើ​ឲ្យ​ធំ​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បង្កើត​បញ្ហា​​ជា​បន្តបន្ទាប់​ឥត​ឈប់​​»។

ស្រដៀង​គ្នា​នេះ​ដែរ​ នាង​ ធី សុវណ្ណថា​ បាន​សរសេរ​លើហ្វេសប៊ុក​ថ្ងៃ​ទី​១៣ ខែ​មករា​ ឆ្លើយ​តប​ថា​ នេះ​ជាការ​ប្រឌិត​រឿង​ដដែលៗ​។​ នាង​ចាត់​ទុក​ថា​ នេះជា​ការ​រំខាន និង​ស្នើ​ទៅ​លោក​ សម​ រង្ស៊ី​ ឲ្យ​បំភ្លេច​នាង​ចោល​ចុះ​។​

វិទ្យុអាស៊ីសេរី កំពុងព្យាយាម​ទាក់ទង​ក្រុមហ៊ុន​បណ្តាញសង្គម Line ដើម្បី​សុំ​ការពន្យល់បន្ថែម​ថាតើ​ក្រុមហ៊ុន​នេះ​ឆ្ងើយតប​យ៉ាងណា​ទៅនឹង​សំណើ​របស់​លោក សម រង្ស៊ី នេះ។

កាល​ពី​ឆ្នាំ​២០១៧ ​មាន​សារ​បែក​ធ្លាយនៃ​ការឆ្លើយឆ្លងគ្នា​តាម​កម្មវិធី Line ​​ដែល​បាន​​ហៅ​គ្នាទៅវិញទៅមកថា “តា” និង “ចៅ” ​លើទំព័រហ្វេសប៊ុករបស់​​នាង​​ធី សុវណ្ណថា​ ប៉ុន្តែ​ភ្លាមៗ​​​ ​សារ​​នោះ​ត្រូវ​​បាន​​គេលុប​​ចេញ​វិញ​​យ៉ាង​លឿន​។ ​លោក​ សម រង្ស៊ី ចោទ​ប្រកាន់​ថា ​​តា​គឺ​លោក​ ហ៊ុន​ សែន ចំណែក​ចៅ​ គឺ​​នាង​ ធី សុវណ្ណថា។​ ​​សារ​ដដែល​នោះឱ្យដឹងថា លោក​ ហ៊ុន​ សែន​ ផ្ដល់​លុយ​ទៅ​អ្នកនាង​ ធី​ សុវណ្ណថា​ ដើម្បីវាយប្រហារ បង្ក​បញ្ហា​​ដល់​គណបក្ស​សង្គ្រោះជាតិ និង​បាតុកម្ម​​ជា​ដើម​។ ​ពេល​នោះ​លោក ហ៊ុន សែន ​ប្ដឹង​លោក​ សម​ រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍  ​និង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ចំនួន១​លាន​ដុល្លារ ឯ​នាង ធី សុវណ្ណថា ក៏បាន​ដាក់ពាក្យ​ប្ដឹង​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​ដែរ គឺ​ទារ​សំណង​ជំងឺ​ចិត្តចំនួន ​៥០ ​ម៉ឺន​ដុល្លារ។​ លោក សម រង្ស៊ី​ ​ថា​ បើ​មាន​ការ​លាតត្រដាង និង​បញ្ជាក់​​ការពិតពី​ក្រុមហ៊ុន​ជប៉ុនដែល​គ្រប់គ្រង​បណ្តេញ​ទំនាក់ទំនង​សង្គម​ឡាញ​ LINE នោះនឹង​ផ្តល់​យុត្តិធម៌ឲ្យ​ជនរងគ្រោះពី​សំណាក់​អំណាច​ផ្ដាច់ការដែល​ប៉ុនប៉ង​បិទបាំង​ការពិតបន្ទាប់​ពី​ខ្លួន​បាន​ធ្វើ​អាក្រក់។ លោកបញ្ជាក់​ថា​ ភស្តុតាង​ជា​បច្ចេកទេស​គ្មាន​អ្នក​ណា​អាច​បន្លំ​បាន​ឡើយ​៕

May be an image of 3 people and text

No comments: