Khmer Circle:
The man who never abides by the will of the Cambodian people is expected to respect the will of the people of Myanmar?
Since Hun Sen's administration is illegitimate in that respect, the UN should consider withholding Cambodia's seat at the UN security council or suspend the country's membership there in a similair manner to what is being done with Myanmar until the illegally dissolved opposition party is restored and free and fair elections are held.
🔺🔺🔺
ដោយ មាន ឫទ្ធិ
2022-01-13
លោក ហ៊ុន សែន ជួបប្រជុំតាមអនឡាញ (Online) ជាមួយអ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP
ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) អ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) រំឮកលោក ហ៊ុន សែន ឱ្យដោះស្រាយវិបត្តិភូមាស្របតាមឆន្ទៈ និងការចង់បានរបស់ពលរដ្ឋនៃប្រទេសនេះ។
ថ្លែងក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយប្រធានថ្មីប្តូរវេនរបស់អាស៊ាន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៣ ខែមករា ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការភូមា គូសបញ្ជាក់ថា ដំណោះស្រាយចំពោះវិបត្តិភូមា ចាំបាច់ត្រូវតែកើតចេញពីកិច្ចពិគ្រោះយោបល់ដោយផ្ទាល់ និងការស្តាប់ដោយយកចិត្តទុកដាក់ចំពោះគ្រប់ភាគីដែលរងគ្រោះដោយសារវិបត្តិនេះ។ អ្នកស្រី ក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការធ្វើឱ្យប្រសើរឡើងនៃការអនុវត្ត «កិច្ចព្រមព្រៀងរួម ៥ ចំណុច» ដែលអាស៊ានបានព្រមព្រៀងគ្នាកាលពីពេលកន្លងមក ក្នុងនោះក៏រួមមានការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការតម្រូវឱ្យគ្រប់ភាគីក្នុងជម្លោះនៅភូមាត្រូវអត់ធ្មត់ជាទីបំផុត។ អ្នកស្រី ណូលីន ហេយហ្សឺ ប្រាប់លោក ហ៊ុន សែន ថា ដំណើរការដោះស្រាយបញ្ហាភូមាដែលធ្វើឡើងស្របតាមឆន្ទៈរបស់ពលរដ្ឋភូមា ដើម្បីទទួលបាននូវសន្តិភាព ប្រជាធិបតេយ្យ និងអនាគតដែលមានគ្រប់ភាគីពាក់ព័ន្ធ ចាំបាច់ត្រូវតែមានការគាំទ្រដោយវិធីសាស្ត្រដោះស្រាយជាអន្តរជាតិផ្អែកតាមស្មារតីនៃការឯកភាពគ្នាក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកក្រោយជំនួបនេះដោយបញ្ជាក់ជាថ្មីថា គោលដៅសំខាន់របស់កម្ពុជា គឺចង់រកមធ្យោបាយដើម្បីបញ្ចប់ភាពហិង្សា និងបទឈប់បាញ់នៅភូមា និងធ្វើយ៉ាងណាដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនេះ។ លោក ហ៊ុន សែន ថ្លែងការពារដំណើរទស្សនកិច្ចរបស់លោកថា អាស៊ានមិនអាចនៅជាប់គាំងបែបនេះនោះទេ ដូច្នេះចាំបាច់ត្រូវចាប់យកឱកាសក្នុងការចរចា។
យ៉ាងណាក៏ដោយ ការថ្លែងរំឮករបស់មន្ត្រីអង្គការសហប្រជាជាតិប្រាប់ទៅប្រធានថ្មីទើបនឹងចូលកាន់តំណែងរបស់អាស៊ានបែបនេះ ទំនងជាចង់សម្តៅទៅដល់វិធីសាស្ត្រការទូតដែលកម្ពុជាបានព្យាយាមដោះស្រាយបញ្ហាភូមាទៅជួបមេដឹកនាំរដ្ឋប្រហារយោធាភូមាជាឯកតោភាគី ដោយគ្មានការយល់ព្រមជាមុនពីរដ្ឋសមាជិករបស់អាស៊ាន។ ដំណើរទស្សនកិច្ច និងការព្យាយាមបញ្ចុះបញ្ចូលឱ្យមេដឹកនាំរដ្ឋប្រហារយោធាភូមាអាចវិលមកចូលរួមកិច្ចប្រជុំរបស់អាស៊ានឡើងវិញបានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ រងនូវការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋភូមា និងសហគមន៍អន្តរជាតិ។ ពួកគេថា ទង្វើនេះ គឺជាការប្រមាថដល់ពលរដ្ឋភូមា និងធ្វើឱ្យសមាគមអាស៊ានបែកបាក់។
ភ្លាមៗក្រោយដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅភូមា កម្ពុជាបានបរាជ័យមិនអាចរៀបចំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ខាងមុខនេះបាន ដោយត្រូវសម្រេចលើកពេលកិច្ចប្រជុំដោយគ្មានកាលកំណត់។ កម្ពុជាអះអាងថា ការសម្រេចលើកពេលកិច្ចប្រជុំនេះ គឺដោយសាររដ្ឋមន្ត្រីការបរទេសអាស៊ានភាគច្រើន «លំបាក» ក្នុងការធ្វើដំណើរមកចូលរួមកិច្ចប្រជុំដោយផ្ទាល់។ ក៏ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលថា នេះគឺជាសញ្ញាណបង្ហាញឱ្យឃើញពីការមិនពេញចិត្តក្នុងចំណោមរដ្ឋមន្ត្រីការបរទេសអាស៊ាន ចំពោះការព្យាយាមដោះស្រាយបញ្ហានៅភូមារបស់កម្ពុជា៕
No comments:
Post a Comment