Khmer Circle:
Funcinpec II ?
In isolation from the exiled and banned CNRP leadership Kem Sokha carries no more than his official title as presiden of 'his' party.
🔼🔼🔼
ដោយ យន់ សាមៀន
2022-01-19
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (រូបកណ្ដាលពាក់ម៉ាស់) ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
Photo Provided
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សង្ឃឹមថា តុលាការទម្លាក់បទចោទពីលោក ដើម្បីបង្ហាញពីការផ្សះផ្សាជាតិឡើងវិញ។ ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលតាមដានដំណើររឿងនេះ ពួកគេ ក៏ចង់អ្នកនយោបាយទាំងពីរភាគីរកផ្លូវចរចាឡើងវិញ ដើម្បីបញ្ចប់ជម្លោះនយោបាយដ៏រ៉ាំរ៉ៃមួយនេះដែរ។ ទោះយ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាចថា អ្នកប្ដឹងលោក កឹម សុខា គឺរដ្ឋាភិបាល ដូច្នេះរដ្ឋាភិបាលមិនអាចទម្លាក់ចោលការចោទប្រកាន់នេះឡើយ។
លោក កឹម សុខា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខផ្ទះលោក មុនធ្វើដំណើរទៅតុលាការដើម្បីចូលរួមសវនាការថា លោករង់ចាំតុលាការបើកសវនាការឡើងវិញជាយូរមកហើយ។ ប្រធានគណបក្សប្រឆាំងរូបនេះ នៅតែមានជំនឿលើដំណោះស្រាយនយោបាយ ដើម្បីតុលាការទម្លាក់ចោលបទចោទប្រឆាំងនឹងរូបលោក៖ «ខ្ញុំសង្ឃឹមថា ថ្ងៃនេះតុលាការនឹងសម្រេចទម្លាក់ចោលការចោទប្រកាន់មកលើរូបខ្ញុំ ដើម្បីកម្ពុជាយើងបោះជំហានទៅរកការផ្សះផ្សាបង្រួបបង្រួមជាតិ ហើយយើងមានសាមគ្គីជាតិដើម្បីអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា»។
ទោះបែបនេះក្ដីជុំវិញរឿងបោះឆ្នោតនៅពេលខាងមុខវិញ លោក កឹម សុខា មិនទាន់បញ្ជាក់ជំហរនៃការចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២២ ឆ្នាំ២០២៣ ខាងមុខ ឬការចូលរួមក្នុងការដឹកនាំគណបក្សនយោបាយណាមួយនោះទេ។
តុលាការបានប្រើពេលសួដេញដោលត្រឹមមួយព្រឹកប៉ុណ្ណោះនៅថ្ងៃទី១៩ ខែមករា ហើយក៏លើកពេលទៅបន្តសវនាការនៅថ្ងៃទី២៥ ខែមករា ខាងមុខទោះបីលោក កឹម សុខា និងក្រុមមេធាវីការងារទន្ទឹងរង់ចាំសវនាការនេះ ជិត ២ឆ្នាំមកក្ដី។
មេធាវីការពារក្ដី លោក កឹម សុខា ម្នាក់គឺលោក ចាន់ ចេន បង្ហាញការមិនពេញចិត្តដែលតុលាការ ប្រើរយៈពេលយូរពន្យារពេលកាត់ក្ដីរឿងនេះ។ លោកចង់ឃើញតុលាការកាត់ក្ដីសំណុំរឿងនេះយ៉ាងណាស់ ៥ថ្ងៃក្នុងមួយសប្ដាហ៍។ លោកមេធាវីឲ្យដឹងទៀតថា ក្នុងពេលសួរដេញដោល តុលាការមិនទាន់សួរនាំលោក កឹម សុខា នៅឡើយទេ។ លោកឲ្យដឹងទៀតថា សវនាការពេញមួយព្រឹកនេះ គឺចាប់ចាប់ផ្ដើមដោយការកត់សម្គាល់របស់មេធាវីការពារទាំងសង ហើយនៅចុងម៉ោង តុលាការអនុញ្ញាតឲ្យចាក់វីដេអូពេញ នៃថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ រយៈពេលជាងមួយម៉ោង។ ប៉ុន្តែវីដេអូចាក់បានជិត ៣០នាទីក៏តុលាការដល់ម៉ោងសម្រាក៖ «ជាការស្នើសុំមេធាវីការពារសិទ្ធិឯកឧត្តម កឹម សុខា គឺថា សុំឲ្យចាក់វីដេអូវែងហ្នឹងគឺជាមាសទឹក១០ ដែលមិនមែនជាវីដេអូកាត់ជាកង់ៗ ខ្លីៗ ទេណា ពីព្រោះយើងពិនិត្យខ្សែវីដេអូ ដែលបានលើកឡើងពេញហ្នឹង ដូចអ្នកសារព័ត៌មានបានដឹងកន្លងមកហើយ មិនមែនជារឿងឃុបឃិតជាមួយបរទេស មិនមែនប្រើអំពើហិង្សា មិនមែនជារឿងផ្ដួលរំលំអីទេ»។
នេះមិនមែនជាលើកទី១ ដែលអង្គជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ជជែក និងពិនិត្យលើភស្តុតាង ជាឃ្លីបវីដេអូពេញមានរយៈពេលជាងមួយម៉ោងនេះ។ កាលពីក្នុងសវនាការខែមករាឆ្នាំ២០២០ កន្លងទៅ តុលាការពេលនោះ ក៏ផ្ដោតលើខ្លឹមសារវីដេអូលោក កឹម សុខា ថ្លែងនៅអូស្ត្រាលីនេះដែរ។ លោកមេធាវី ចាន់ ចេន បញ្ជាក់ថា ការធ្វើដំណើររបស់លោក កឹម សុខា ទៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ គឺមានគោលបំណងសំខាន់ពីរគឺ លោកថ្លែងអំណរគុណពលរដ្ឋខ្មែរនៅប្រទេសដែលបានគាំទ្រគណបក្សសង្គ្រោះជាតិ។
ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការចង់ឃើញតុលាការទម្លាក់បទចោទគ្រាន់តែជាចង់បានរបស់លោក កឹម សុខា ប៉ុន្តែ តុលាការមានឆន្ទានុសិទ្ធិរបស់ខ្លួន។ លោកនៅតែនិយាយដដែលៗថា រដ្ឋាភិបាល មិនអាចមានដំណោះស្រាយនយោបាយ ក្នុងពេលសំណុំរឿងដំណើរការនីតិវិធីនៅក្នុងតុលាការឡើយ៖ «គោលជំហររបស់រាជរដ្ឋាភិបាលយ៉ាងម៉េចបើរាជរដ្ឋាភិបាលលោក ជាដើមបណ្ដឹងទី១។ ទី២ សំណុំរឿងលោក កឹម សុខា គឺស្ថិតក្នុងដៃតុលាការ ដូច្នេះគ្មានអ្នកណាលូកលាន់បានទេ»។
ទោះបីជាយ៉ាងណា ប្រធានសមាគមអាដហុក លោក នី សុខា ដែលទៅឃ្លាំមើលសវនាការថ្លែងថា មានតែការចរចានយោបាយទេ ទើបអាចបញ្ចប់ជម្លោះនយោបាយនេះបាន។ លោកបន្តថា គណបក្សកាន់អំណាច មានលទ្ធភាពគ្រប់គ្រាន់ក្នុងដោះស្រាយវិបត្តិនយោបាយពេលនេះ៖ «បក្សកាន់អំណាចហ្នឹងឯង ដែលគាត់មានអំណាចគ្រប់គ្រាន់ក្នុងសម្របសម្រួលរកផ្លូវដោះស្រាយជម្លោះនយោបាយស្រុកខ្មែរ មិនមែនមានតែម្ដងហ្នឹងទេ មានច្រើនដងមកហើយពេលក្រោយការបោះឆ្នោតម្ដងៗ ឈ្លោះគ្នាតែរហូតហ្នឹង អ្នកនយោបាយហ្នឹង»។
នៅក្រៅរបងតុលាការឯណេះវិញក៏មានការឃ្លាំមើលពីមន្ត្រីសិទ្ធិមនុស្ស តំណាងអង្គការសហប្រជាជាតិ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ ៣០នាក់ និងការរឹតបន្តឹងសន្តិសុខពីក្រុមសមត្ថកិច្ចផងដែរ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព រិះគន់ថា តុលាការមិនរៀបចំដើម្បីអនុញ្ញាតអ្នកពាក់ព័ន្ធសំខាន់ៗ ដូចជា តំណាងអង្គទូត មន្ត្រីសង្គមស៊ីវិលមួយចំនួនអាចចូលស្ដាប់សវនាការនោះទេ។ អ្នកស្រីជំរុញទៅតុលាការគួរផ្សាយផ្ទាល់វីដេអូ ដើម្បីអាចឲ្យសាធារណជនអាចមើលឃើញនៃដំណើរក្ដីនេះដ៏សំខាន់មួយនេះ៖ «មានចេតនាក្នុងការរៀបចំ ដូចថា ធ្វើយ៉ាងម៉េចមិនឲ្យមានអង្គការមួយចំនួនបានចូលរួម ហើយក្នុងនោះមិនមែនតែអង្គការទេទូតមួយចំនួនក៏គាត់អត់អាចចូលរួមបានដែរ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ ឬបានឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០១៧។ កាលពីឆ្នាំ២០១៩ តុលាការបានអនុញ្ញាតឲ្យលោក អាចឱ្យធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមធ្វើនយោបាយ និងចេញក្រៅប្រទេស។ លោក ហ៊ុន សែន ធ្លាប់ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោក ចង់ឲ្យសំណុំរឿងអូសបន្លាយដល់ឆ្នាំ២០២៤៕
2 comments:
Ah Sex Maniac Kem Min Sok Heuy Kha,
You have done enough damage to the CNRP. You, your dumb daughters, and the crooks around you are bad for Khmer nationalists.
Khmer people don't need you and your group anymore, including the "new blood asshole Yim Sinan. Your group or new party will not get any shit in the upcoming election.
Kanduoy Meh Vear keep holding the title and shut the fucking mouth up for almost 4 years. What kind of animal are you Ah Kha ?
Ah Kem Sok Kha = Ah New Kong Hean = Vireak Boross Doy Min Deung Khluon = A Hero by accident
To me, Ah Kha is a useless shit, a Zero airhead.
Post a Comment