Thursday, 20 January 2022

លោក កឹម សុខា សង្ឃឹម​ថា តុលាការ​​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក


Khmer Circle

Funcinpec II ? 

In isolation from the exiled and banned CNRP leadership Kem Sokha carries no more than his official title as presiden of 'his' party.

🔼🔼🔼

ដោយ យន់ សាមៀន
2022-01-19

លោក កឹម សុខា សង្ឃឹម​ថា តុលាការ​​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក
 

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (រូប​កណ្ដាល​ពាក់ម៉ាស់) ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី១៩ ខែ​មករា ឆ្នាំ​២០២២។
Photo Provided


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សង្ឃឹមថា តុលាការ​ទម្លាក់​បទ​ចោទ​ពី​លោក ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ។ ជុំវិញ​រឿង​នេះ មន្ត្រី​សង្គម​ស៊ីវិល​តាមដាន​ដំណើររឿង​នេះ​ ពួកគេ ក៏​ចង់​អ្នក​នយោបាយ​ទាំង​ពីរ​ភាគី​រក​ផ្លូវ​ចរចា​ឡើង​វិញ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​ដែរ។ ទោះ​យ៉ាងណា​ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា អ្នកប្ដឹង​លោក កឹម សុខា គឺ​រដ្ឋាភិបាល​ ដូច្នេះ​​រដ្ឋាភិបាល​មិន​អាច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។

លោក កឹម សុខា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ផ្ទះ​លោក មុន​ធ្វើ​ដំណើរ​ទៅ​តុលាការ​ដើម្បី​ចូលរួម​សវនាការ​ថា​ លោក​រង់ចាំ​តុលាការ​បើក​សវនាការ​ឡើងវិញ​ជា​យូរ​មក​ហើយ។ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ នៅតែ​មាន​ជំនឿ​​លើ​ដំណោះស្រាយ​នយោបាយ ដើម្បី​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​រូប​លោក៖ «ខ្ញុំ​សង្ឃឹម​ថា​ ថ្ងៃនេះ​តុលាការ​នឹង​សម្រេច​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​រូប​ខ្ញុំ ដើម្បី​កម្ពុជា​យើង​បោះ​ជំហាន​ទៅ​រក​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ ហើយ​យើង​មាន​សាមគ្គី​ជាតិ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទាំង​អស់​គ្នា»។


ទោះ​បែប​នេះ​ក្ដី​ជុំវិញ​រឿង​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​វិញ លោក កឹម សុខា មិន​ទាន់​បញ្ជាក់​ជំហរ​នៃ​ការ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០២២ ឆ្នាំ២០២៣ ខាង​មុខ ឬ​ការ​ចូលរួម​ក្នុង​ការ​ដឹក​នាំ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

តុលាការ​បាន​ប្រើ​ពេល​សួ​ដេញដោល​ត្រឹម​មួយ​ព្រឹក​ប៉ុណ្ណោះ​នៅ​ថ្ងៃ​ទី១៩ ខែមករា ហើយក៏​លើក​ពេល​ទៅ​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី២៥ ខែ​មករា ខាង​មុខ​ទោះ​បី​លោក កឹម សុខា និង​ក្រុម​មេធាវី​ការងារ​ទន្ទឹង​រង់ចាំ​សវនាការ​នេះ ជិត ២ឆ្នាំ​មក​ក្ដី។

មេធាវី​ការពារ​ក្ដី​ លោក កឹម សុខា ​ម្នាក់​គឺ​លោក ចាន់ ចេន បង្ហាញ​ការ​មិន​ពេញចិត្ត​ដែល​តុលាការ​ ប្រើ​រយៈពេល​យូរ​ពន្យារ​ពេល​កាត់​ក្ដី​រឿង​នេះ។ លោក​ចង់​ឃើញ​តុលាការ​កាត់ក្ដី​សំណុំរឿង​នេះ​យ៉ាង​ណាស់ ៥ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ពេល​សួរដេញដោល​​ តុលាការ​មិន​ទាន់​សួរ​នាំ​លោក​ កឹម​ សុខា​ នៅឡើយ​ទេ។ លោក​ឲ្យ​ដឹង​ទៀត​ថា​ សវនាការ​ពេញ​មួយ​ព្រឹក​នេះ គឺ​ចាប់​ចាប់​ផ្ដើម​ដោយ​ការ​កត់​សម្គាល់​របស់​មេធាវី​ការពារ​ទាំង​សង​ ហើយ​នៅ​ចុង​ម៉ោង ​តុលាការ​អនុញ្ញាត​ឲ្យ​ចាក់​វីដេអូ​ពេញ ​នៃ​ថ្លែង​របស់​លោក​ កឹម សុខា នៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ឆ្នាំ​២០១៣ ​រយៈពេល​ជាង​មួយ​ម៉ោង។ ប៉ុន្តែ​វីដេអូ​ចាក់​បាន​ជិត​ ៣០​​នាទី​ក៏​តុលាការ​ដល់​ម៉ោង​សម្រាក៖ «ជា​ការ​ស្នើសុំ​មេធាវី​ការពារ​សិទ្ធិ​ឯកឧត្តម​ កឹម សុខា​ គឺ​ថា​ សុំ​ឲ្យ​ចាក់​វីដេអូ​វែង​ហ្នឹង​គឺ​ជា​មាស​ទឹក១០​ ដែល​មិនមែន​ជា​វីដេអូ​កាត់​ជា​កង់ៗ ​ខ្លីៗ​​ ទេ​ណា​ ពីព្រោះ​​យើង​ពិនិត្យ​ខ្សែ​វីដេអូ​ ដែល​បាន​លើកឡើង​ពេញ​ហ្នឹង​ ដូច​អ្នក​សារព័ត៌មាន​​​បាន​ដឹង​កន្លង​មក​ហើយ​ មិនមែន​ជា​រឿង​ឃុបឃិត​ជាមួយ​បរទេស​ មិនមែន​ប្រើ​អំពើ​ហិង្សា​ មិនមែន​ជា​រឿង​ផ្ដួល​រំលំ​អី​ទេ»។

នេះ​មិនមែន​ជា​លើក​ទី១​ ដែល​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ជជែក និង​ពិនិត្យ​លើ​ភស្តុតាង ជា​ឃ្លីប​វីដេអូ​ពេញ​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​នេះ​។​ កាល​ពី​ក្នុង​សវនាការ​ខែ​មករា​ឆ្នាំ​២០២០​ កន្លង​ទៅ​ តុលាការ​ពេល​នោះ​ ក៏​ផ្ដោត​លើ​ខ្លឹមសារ​វីដេអូ​​លោក​ កឹម​ សុខា​ ថ្លែង​នៅ​អូស្ត្រាលី​នេះ​ដែរ​។​ លោក​មេធាវី ចាន់ ចេន បញ្ជាក់​ថា​ ការ​ធ្វើ​ដំណើរ​របស់​លោក កឹម សុខា ទៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៣ គឺ​មាន​គោលបំណង​សំខាន់​ពីរ​គឺ លោក​ថ្លែងអំណរគុណ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ដែល​បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

 ជុំវិញ​ការ​លើកឡើង​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ លើកឡើង​ថា​ ការ​ចង់​ឃើញ​តុលាការ​ទម្លាក់​បទ​ចោទ​គ្រាន់តែ​ជា​ចង់​បាន​របស់​លោក​ កឹម​ សុខា​ ប៉ុន្តែ​ តុលាការ​មាន​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​។​ លោក​នៅតែ​និយាយ​ដដែលៗ​ថា រដ្ឋាភិបាល​ មិន​អាច​មាន​ដំណោះស្រាយ​នយោបាយ ​ក្នុង​ពេល​សំណុំរឿង​​ដំណើរ​ការ​នីតិ​វិធី​​នៅ​ក្នុង​តុលាការ​ឡើយ៖ «គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​យ៉ាងម៉េច​បើ​រាជរដ្ឋាភិបាល​លោក​ ជា​ដើម​បណ្ដឹង​ទី១។ ទី២ សំណុំរឿង​លោក កឹម​ សុខា​ គឺ​ស្ថិត​ក្នុង​ដៃ​តុលាការ​ ដូច្នេះ​គ្មាន​អ្នក​ណា​លូកលាន់​បាន​ទេ»។

ទោះបីជាយ៉ាងណា ប្រធាន​សមាគម​អាដហុក​ លោក​ នី សុខា​ ដែល​ទៅ​ឃ្លាំមើល​សវនាការ​ថ្លែង​ថា​ មាន​តែ​ការ​ចរចា​នយោបាយ​ទេ ​ទើប​អាច​បញ្ចប់​ជម្លោះ​នយោបាយ​នេះបាន។​ លោក​បន្តថា​ គណបក្ស​កាន់​អំណាច​ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ដោះស្រាយ​វិបត្តិ​នយោបាយ​ពេល​នេះ៖ «បក្ស​កាន់អំណាច​ហ្នឹង​ឯង​ ដែល​គាត់​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​សម្របសម្រួល​​រក​ផ្លូវ​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​ស្រុក​ខ្មែរ​ មិនមែន​មាន​តែ​ម្ដង​ហ្នឹង​ទេ​ មាន​ច្រើន​ដង​មក​ហើយ​ពេល​​ក្រោយ​ការ​បោះឆ្នោត​ម្ដងៗ ​ឈ្លោះ​គ្នា​តែ​រហូត​ហ្នឹង ​អ្នក​នយោបាយ​ហ្នឹង»។

នៅ​ក្រៅ​របង​តុលាការ​ឯណេះ​វិញ​ក៏​មាន​ការ​ឃ្លាំមើល​ពី​មន្ត្រី​សិទ្ធិមនុស្ស​ ​តំណាង​អង្គការ​សហប្រជាជាតិ​ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិប្រមាណ ៣០នាក់​​ និង​ការ​​រឹត​បន្តឹង​សន្តិសុខ​ពី​ក្រុម​សមត្ថកិច្ច​​ផង​ដែរ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី​ ចក់ សុភាព ​រិះគន់​ថា​ តុលាការ​មិន​រៀបចំ​ដើម្បី​អនុញ្ញាត​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ ដូចជា តំណាង​អង្គទូត មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​អាច​ចូល​ស្ដាប់​​សវនាការ​នោះ​ទេ។ អ្នក​ស្រី​ជំរុញ​ទៅ​តុលាការ​គួរ​ផ្សាយ​ផ្ទាល់​វីដេអូ ដើម្បី​អាច​ឲ្យ​សាធារណជន​អាច​​មើល​ឃើញ​នៃ​ដំណើរ​ក្ដី​នេះ​ដ៏​សំខាន់​មួយ​នេះ៖ «មាន​ចេតនា​ក្នុង​ការ​រៀបចំ ដូច​ថា ធ្វើ​យ៉ាងម៉េច​​មិន​ឲ្យ​មាន​​អង្គការ​មួយ​ចំនួន​បាន​ចូលរួម​ ហើយ​ក្នុង​នោះ​មិនមែន​តែ​អង្គការ​ទេ​ទូត​មួយ​ចំនួន​ក៏​គាត់​អត់​អាច​ចូលរួម​បាន​ដែរ»។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ឬ​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល កាលពី​ឆ្នាំ២០១៧។ កាលពី​ឆ្នាំ២០១៩ តុលាការ​បាន​អនុញ្ញាត​ឲ្យ​លោក អាច​ឱ្យ​ធ្វើដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស។ លោក ហ៊ុន សែន ធ្លាប់​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថា លោក​ ចង់​ឲ្យ​សំណុំរឿង​​អូស​បន្លាយ​​ដល់​ឆ្នាំ២០២៤៕

2 comments:

Anonymous said...

Ah Sex Maniac Kem Min Sok Heuy Kha,

You have done enough damage to the CNRP. You, your dumb daughters, and the crooks around you are bad for Khmer nationalists.

Khmer people don't need you and your group anymore, including the "new blood asshole Yim Sinan. Your group or new party will not get any shit in the upcoming election.

Kanduoy Meh Vear keep holding the title and shut the fucking mouth up for almost 4 years. What kind of animal are you Ah Kha ?

Anonymous said...

Ah Kem Sok Kha = Ah New Kong Hean = Vireak Boross Doy Min Deung Khluon = A Hero by accident
To me, Ah Kha is a useless shit, a Zero airhead.