Saturday, 8 January 2022

"លោក ហ៊ុន សែន ហាក់​ចង់​ដកខ្លួន​ចេញ​ពី​វៀតណាម ហើយ​ចាប់​យក​ចិន​ជា​ខ្នងបង្អែក​តែមួយ"


Khmer Circle

Don't read too much into gestures and smokescreens. They reveal nothing of substance except exactly that: gestures and smokescreens and, of course, Hun Sen and his Vietnamese masters' penchant for dark Machiavellian arts, treachery and mind games.

Regardless, who Hun Sen wants to be his God-father next, nothing good will come of it for the people of Cambodia so long as he stays in power.

🔼🔼🔼 

ដោយ ទីន ហ្សាការីយ៉ា
2022-01-07
"លោក ហ៊ុន សែន ហាក់​ចង់​ដកខ្លួន​ចេញ​ពី​វៀតណាម ហើយ​ចាប់​យក​ចិន​ជា​ខ្នងបង្អែក​តែមួយ" 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនៗ​របស់​លោក​ ជាមួយ​មេដឹកនាំ​វៀតណាម។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ លើកឡើង​ថា លោក ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ចំ​ថ្ងៃទី​៧មករា មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​។ ពួកគេ​ចាត់ទុកថា ជា​ការ​គ្រោង​ទុក ពី​ព្រោះ​ថា លោក ហ៊ុន សែន ហាក់​ចង់​គេចវេស ពី​ការរៀបចំ​ខួប​រំលឹក​គុណ​វៀតណាម​លើក​ទី​៤៣​។ ទោះ​បី​យ៉ាងណា​រីឯ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច អះអាង​ថា ថ្ងៃទី​៧ មករា នៅតែ​មាន​សារៈសំខាន់ ដែល​ជា​ថ្ងៃ​ផ្ដល់​កំណើត​ទី​២​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​បក្ស​កាន់អំណាច​មិន​ធ្វើ​ថ្ងៃ​៧ មករា ដោយសារ​តែ​ជំងឺ covid-19។

ក្រុម​អ្នកវិភាគ និង​មន្ត្រី​គណបក្សប្រឆាំង​អះអាង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​ដកខ្លួន​ចេញពី​វៀតណាម​បន្តិច​ម្ដងៗ ដើម្បី​បញ្ឈប់​ការ​រិះគន់​ថា រដ្ឋាភិបាល​របស់​លោក​ជា​អាយ៉ង​របស់​វៀតណាម​តទៅទៀត។


អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី ថ្លែង​នៅក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃទី​៧ មករា​ថា លោក ហ៊ុន សែន ចេញទៅ​ប្រទេស​ភូមា​ចំ​ថ្ងៃទី​៧​មករា ដែល​ជា​ខួប​លើក​ទី​៤៣​នៃ​ការ​រំលឹក​គុណ​វៀតណាម​នេះ ហាក់ដូចជា​លោក ចង់​ដើរ​ចេញពី​វៀតណាម​បន្តិច​ម្ដងៗ ហើយ​ងាក​ទៅ​រក​កុម្មុយនីស្ត​ចិន​តែមួយ​វិញ។ «»

នៅមុន​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាក​ចេញពី​កម្ពុជា​ទៅ​ជួប​មេដឹកនាំ​យោធា​ភូមា​កាលពី​ព្រឹក​ថ្ងៃទី​៧ មករា​នោះ លោក ហ៊ុន សែន បាន​ចេញ​សារលិខិត​អបអរសាទរ​រំលឹក​ខួប​លើក​ទី​៤៣​នៃ​ថ្ងៃជ័យជំនះ ៧​មករា​ឆ្នាំ​១៩៧៩។ សារលិខិត​របស់​លោក ហ៊ុន សែន អះអាង​ថា ថ្ងៃទី​៧​មករា​គឺជា​កំណើត​ទី​២​របស់​ពលរដ្ឋ​ខ្មែរ​។ លោក​អះអាង​ទៀត​ថា ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​កម្ពុជា មាន​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ ដែល​នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ។

ទោះបីជា​លោក ហ៊ុន សែន ចាត់ទុក​ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​២​ក្ដី ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ប្រារព្ធ​ពី​ធី​ដឹងគុណ​វៀតណាម​អធិកអធម​ដូច​លើក​មុនៗ​ដែរ​។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ជួប​មេដឹកនាំ​មីយ៉ាន់ម៉ា តាម​ការ​គ្រោងទុក​ទៅវិញ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​ចាកចេញ​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​មីយ៉ាន់ម៉ា​នេះ មិនមែន​ជា​ការ​គេចវេស​អ្វី​នោះ​ទេ​។ លោក​បញ្ជាក់​ថា មូល​ចម្បង​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​រៀបចំ​ថ្ងៃទី​៧​មករា ខួប​លើក​ទី​៤៣​នោះ គឺ​ដោយសារតែ​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​តែប៉ុណ្ណោះ​។ លោក​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ទិវា​រំលឹក​ខួប​ថ្ងៃទី​៧​មករា​លើក​ទី​៤៣​នេះ ដូច​ឆ្នាំ​២០២១​ដែរ គឺ​រៀបចំ​ជា​ទ្រាយ​តូច នៅ​តាម​ស្នាក់ការ​គណបក្ស​នីមួយៗ​៖ «»

ទោះជា​យ៉ាងនេះ​ក្ដី លោក បណ្ឌិត សេង សារី មានប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា យក​ហេតុផល​រឿង​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩ មិនមែន​ជា​រឿង​សមរម្យ​ឡើយ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​សព្វថ្ងៃ​នេះ មិន​បាន​បិទ​ប្រទេស​នៅ​ឡើយ​ទេ ហើយ​ម្យ៉ាងទៀត រដ្ឋាភិបាល​បាន​រៀបចំ​សម្ពោធ​ពហុកីឡាដ្ឋាន​មរតក​តេជោ​កាលពី​ឆ្នាំ​២០២១ មាន​មនុស្ស​ចូលរួម​រាប់ពាន់​នាក់ ដែល​មាន​លោក ហ៊ុន សែន ជា​អធិបតី​ក្នុង​ពិធី​ផង។ «»

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន លើកឡើង​ថា កន្លងមក​លោក ហ៊ុន សែន ចាប់​យក​វៀតណាម​ជា​ខ្នងបង្អែក​សេដ្ឋកិច្ច និង​នយោបាយ​ផង។ លោក​បញ្ជាក់​ថា វៀតណាម​បាន​លូកលាន់​ជ្រៅ​ដល់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​បន្ថែម​ថា លោក ហ៊ុន សែន ចាប់​យក​វៀតណាម​កន្លង​មក​នោះ ក៏​ដើម្បី​ការពារ​អំណាច​របស់​លោក​ដែរ។ តែ​ឥលូវ​នេះ​ទំនងជា​វៀតណាម​លែង​គាំទ្រ​លោក ហ៊ុន សែន ទើប​លោក ហ៊ុន សែន មាន​យុទ្ធសាស្ត្រ​ចង់​ដើរ​ចេញ​ពី​វៀតណាម​បន្តិចៗ​ម្ដងៗ។ «»

​ទោះបីជា​យ៉ាង​បែបនេះ​ក្ដី អ្នកវិភាគ​ខ្លះ លើកឡើង​ថា លោក ហ៊ុន សែន ពិបាក​ដកខ្លួន​ចេញ​ពី​វៀតណាម​ណាស់ ពីព្រោះ​ថា វៀតណាម​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ផង និង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​។ ម្យ៉ាងវិញទៀត​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​អតីត​មេដឹកនាំ​វៀតណាម ដែល​មាន​ឈ្មោះ​ដើម​ជា​គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥១​។ ក្រោយ​មក​គណបក្ស​នេះ បាន​ប្ដូរ​ឈ្មោះ​មក​ជា​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ហើយ​បាន​លើក​បន្តុប​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ក្រោយពី​ថ្ងៃទី​៧​មករា​ឆ្នាំ​១៩៧៩ មក​ដល់​បច្ចុប្បន្ន។

ថ្នីៗ​នេះ​ទៀត នៅ​ស្របពេល​លោក ហ៊ុន សែន ចង់​ដាក់​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នោះ មេដឹកនាំ​វៀតណាម​បាន​ទៅ​ទទួលទាន​អាហារ​ដល់​ផ្ទះ​លោក ហ៊ុន សែន នៅ​មុនពេល​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ហ៊ុន សែន តែ​ពីរ​ថ្ងៃ​តែប៉ុណ្ណោះ​។ អ្នកវិភាគ​មើលឃើញ​ថា មេដឹកនាំ​វៀតណាម​ដល់​ផ្ទះ​លោក ហ៊ុន សែន នេះ ជា​ការ​ជួយ​សម្របសម្រួល​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កុំ​ឲ្យ​ជំទាស់​ផែនការ​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត ឲ្យ​ក្លាយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឱ​ពុក​លោក​នៅ​ពេល​ខាងមុខ។

ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ពិបាក​នឹង​រើខ្លួន​ចេញពី​វៀតណាម ដោយសារតែ​វៀតណាម​ធ្លាប់​មានគុណ​មក​លើ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ផង។ ហើយ​លោក ហ៊ុន សែន នៅតែ​ត្រូវការ​វៀតណាម​ជា​ខ្នងបង្អែក​ដើម្បី​ការពារ​អំណាច​ត​ពូជពង្សវង្សត្រកូល​នៅពេល​ខាងមុខ​។ ម្យ៉ាងទៀត បើសិនជា​លោក ហ៊ុន សែន ងាក​ចេញពី​វៀតណាម​នោះ សន្តិសុខ​ព្រំដែន​កម្ពុជា វៀតណាម នឹង​រង្គោះរង្គើ នៅ​ស្រប​វៀតណាម​បាន​មក​បោះតង់ ឬ​សង់រោង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា វៀតណាម​តំបន់​មួយចំនួន​ស្រាប់​រួច​ស្រាប់​ទៅ​ហើយ​នោះ។

ការណ៍​ដែល​លោក ហ៊ុន សែន មិន​នៅ​រៀបចំ​រំលឹក​ខួប​ថ្ងៃទី​៧​មករា​នេះ ទំនងជា​មិន​មែ​ជា​ការ​ដកខ្លួន​ចេញពី​វៀតណាម​ទេ តែ​អាច​ជា​ឆាកល្ខោន​បង្វែរ​ការចាប់អារម្មណ៍​ឲ្យ​ពលរដ្ឋ​មើល​ឃើញ​ថា លោក​លែង​រណប​វៀតណាម ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ឲ្យ​កូនប្រុស​របស់​លោក​នៅពេល​ខាងមុខ​ក៏​ថា​បាន៕

4 comments:

Anonymous said...

Ah Hun Mant aka Le Duc Thong has been fucking so hard making his hairs greyed prematurely.

He has the same taste as Kem Min Sok Kha.

Anonymous said...

If Hun Sen wanted to part way with his master the evil Vietnam, why did he dissolve the CNRP?
He should let the CNRP take over the country so that it can cut all Yuon's influences in Cambodia.

Anonymous said...

I would support Hun Sen if he got China to fight Vietnam. To fight each other. It is a smart move. A wise move. It is time before the evil Yuon kill Cambodia. People who don't see this as an opportunity to remove the evil Yuon doesn't seem to want to fight but secretly support the evil Yuon evil intentions. The CNRP doesn't care about the evil Yuon. They have remain quiet. The height of their power was when they confront the evil Yuon, but stop because of criticism. Remember when you can burn the evil Yuon's flag? Not anymore. Sadly the CNRP are getting old as Hun Sen. Hun Sen finally act should be to get China and Vietnam to fight. To permanently remove the evil Yuon from Cambodia and take back stolen land. Khmers should encourage Hun Sen to take this action. I suspect Khmers who dismissed this as suspicious. Are you working with the evil Yuon? Khmers want to complain all the time about the evil Yuon but don't want to do anything. In fact they seem to reject any actions. Very Suspicious. Is this just for show?

Anonymous said...

Let me remind Hun Sen that when the evil Yuon is done with him and his gang, they will dispose of him. It is probably why they are buying property overseas. The evil Yuon has ill intentions. They didn't free Cambodia out of kindness or goodness. They have an objective to kill, steal, and take. When the evil Yuon powers grow, it will be over for both Laos and Cambodia. Time is the only thing standing in the way. Khmers need to urge Hun Sen to do something now before it is too late. If Khmers think the evil Yuon place Hun Sen in power for the sake of Cambodia, you must be deaf, blind, and stupid all these years. The evil Yuon supports Hun Sen for a price. His soul. The death of Cambodia. Stop complaining and do something. Otherwise, forget about Cambodia.