Khmer Circle:
Don't read too much into gestures and smokescreens. They reveal nothing of substance except exactly that: gestures and smokescreens and, of course, Hun Sen and his Vietnamese masters' penchant for dark Machiavellian arts, treachery and mind games.
Regardless, who Hun Sen wants to be his God-father next, nothing good will come of it for the people of Cambodia so long as he stays in power.
🔼🔼🔼
ដោយ ទីន ហ្សាការីយ៉ា
2022-01-07
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនៗរបស់លោក ជាមួយមេដឹកនាំវៀតណាម។
រូបពីហ្វេសប៊ុកលោក ហ៊ុន សែន
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ លើកឡើងថា លោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចំថ្ងៃទី៧មករា មិនមែនជារឿងចៃដន្យនោះទេ។ ពួកគេចាត់ទុកថា ជាការគ្រោងទុក ពីព្រោះថា លោក ហ៊ុន សែន ហាក់ចង់គេចវេស ពីការរៀបចំខួបរំលឹកគុណវៀតណាមលើកទី៤៣។ ទោះបីយ៉ាងណារីឯអ្នកនាំពាក្យគណបក្សកាន់អំណាច អះអាងថា ថ្ងៃទី៧ មករា នៅតែមានសារៈសំខាន់ ដែលជាថ្ងៃផ្ដល់កំណើតទី២ដល់ប្រជាពលរដ្ឋកម្ពុជា ហើយបក្សកាន់អំណាចមិនធ្វើថ្ងៃ៧ មករា ដោយសារតែជំងឺ covid-19។
ក្រុមអ្នកវិភាគ និងមន្ត្រីគណបក្សប្រឆាំងអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ដកខ្លួនចេញពីវៀតណាមបន្តិចម្ដងៗ ដើម្បីបញ្ឈប់ការរិះគន់ថា រដ្ឋាភិបាលរបស់លោកជាអាយ៉ងរបស់វៀតណាមតទៅទៀត។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារី ថ្លែងនៅក្នុងនាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីរាត្រីថ្ងៃទី៧ មករាថា លោក ហ៊ុន សែន ចេញទៅប្រទេសភូមាចំថ្ងៃទី៧មករា ដែលជាខួបលើកទី៤៣នៃការរំលឹកគុណវៀតណាមនេះ ហាក់ដូចជាលោក ចង់ដើរចេញពីវៀតណាមបន្តិចម្ដងៗ ហើយងាកទៅរកកុម្មុយនីស្តចិនតែមួយវិញ។ «»
នៅមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាកចេញពីកម្ពុជាទៅជួបមេដឹកនាំយោធាភូមាកាលពីព្រឹកថ្ងៃទី៧ មករានោះ លោក ហ៊ុន សែន បានចេញសារលិខិតអបអរសាទររំលឹកខួបលើកទី៤៣នៃថ្ងៃជ័យជំនះ ៧មករាឆ្នាំ១៩៧៩។ សារលិខិតរបស់លោក ហ៊ុន សែន អះអាងថា ថ្ងៃទី៧មករាគឺជាកំណើតទី២របស់ពលរដ្ឋខ្មែរ។ លោកអះអាងទៀតថា ថ្ងៃនេះក៏ជាថ្ងៃដែលធ្វើឲ្យកម្ពុជា មានសន្តិភាព ការបង្រួបបង្រួមជាតិ ដែលនេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។
ទោះបីជាលោក ហ៊ុន សែន ចាត់ទុកថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ក្ដី ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមិនបានប្រារព្ធពីធីដឹងគុណវៀតណាមអធិកអធមដូចលើកមុនៗដែរ។ លើសពីនេះទៀត លោក ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជា ទៅជួបមេដឹកនាំមីយ៉ាន់ម៉ា តាមការគ្រោងទុកទៅវិញ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការចាកចេញរបស់លោក ហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ានេះ មិនមែនជាការគេចវេសអ្វីនោះទេ។ លោកបញ្ជាក់ថា មូលចម្បងដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មិនរៀបចំថ្ងៃទី៧មករា ខួបលើកទី៤៣នោះ គឺដោយសារតែគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។ លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា បានរៀបចំទិវារំលឹកខួបថ្ងៃទី៧មករាលើកទី៤៣នេះ ដូចឆ្នាំ២០២១ដែរ គឺរៀបចំជាទ្រាយតូច នៅតាមស្នាក់ការគណបក្សនីមួយៗ៖ «»
ទោះជាយ៉ាងនេះក្ដី លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា យកហេតុផលរឿងខ្លាចឆ្លងជំងឺកូវីដ១៩ មិនមែនជារឿងសមរម្យឡើយ។ លោកបន្ថែមថា រដ្ឋាភិបាលសព្វថ្ងៃនេះ មិនបានបិទប្រទេសនៅឡើយទេ ហើយម្យ៉ាងទៀត រដ្ឋាភិបាលបានរៀបចំសម្ពោធពហុកីឡាដ្ឋានមរតកតេជោកាលពីឆ្នាំ២០២១ មានមនុស្សចូលរួមរាប់ពាន់នាក់ ដែលមានលោក ហ៊ុន សែន ជាអធិបតីក្នុងពិធីផង។ «»
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក អ៊ុំ សំអាន លើកឡើងថា កន្លងមកលោក ហ៊ុន សែន ចាប់យកវៀតណាមជាខ្នងបង្អែកសេដ្ឋកិច្ច និងនយោបាយផង។ លោកបញ្ជាក់ថា វៀតណាមបានលូកលាន់ជ្រៅដល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមថា លោក ហ៊ុន សែន ចាប់យកវៀតណាមកន្លងមកនោះ ក៏ដើម្បីការពារអំណាចរបស់លោកដែរ។ តែឥលូវនេះទំនងជាវៀតណាមលែងគាំទ្រលោក ហ៊ុន សែន ទើបលោក ហ៊ុន សែន មានយុទ្ធសាស្ត្រចង់ដើរចេញពីវៀតណាមបន្តិចៗម្ដងៗ។ «»
ទោះបីជាយ៉ាងបែបនេះក្ដី អ្នកវិភាគខ្លះ លើកឡើងថា លោក ហ៊ុន សែន ពិបាកដកខ្លួនចេញពីវៀតណាមណាស់ ពីព្រោះថា វៀតណាមបានចាក់ឫសយ៉ាងជ្រៅនៅក្នុងជួររដ្ឋាភិបាលរបស់លោក ហ៊ុន សែនផង និងគណបក្សប្រជាជនកម្ពុជាផង។ ម្យ៉ាងវិញទៀតគណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងអតីតមេដឹកនាំវៀតណាម ដែលមានឈ្មោះដើមជាគណបក្សប្រជាជនបដិវត្តន៍ខ្មែរបង្កើតឡើងនៅក្នុងឆ្នាំ១៩៥១។ ក្រោយមកគណបក្សនេះ បានប្ដូរឈ្មោះមកជាគណបក្សប្រជាជនកម្ពុជាវិញ ហើយបានលើកបន្តុបលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្រោយពីថ្ងៃទី៧មករាឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន។
ថ្នីៗនេះទៀត នៅស្របពេលលោក ហ៊ុន សែន ចង់ដាក់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះ មេដឹកនាំវៀតណាមបានទៅទទួលទានអាហារដល់ផ្ទះលោក ហ៊ុន សែន នៅមុនពេលគណបក្សប្រជាជនកម្ពុជាជ្រើសលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីលោក ហ៊ុន សែន តែពីរថ្ងៃតែប៉ុណ្ណោះ។ អ្នកវិភាគមើលឃើញថា មេដឹកនាំវៀតណាមដល់ផ្ទះលោក ហ៊ុន សែន នេះ ជាការជួយសម្របសម្រួលផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីកុំឲ្យជំទាស់ផែនការជ្រើសរើសលោក ហ៊ុន ម៉ាណែត ឲ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីឱពុកលោកនៅពេលខាងមុខ។
ក្រៅពីនេះទៀត លោក ហ៊ុន សែន ពិបាកនឹងរើខ្លួនចេញពីវៀតណាម ដោយសារតែវៀតណាមធ្លាប់មានគុណមកលើក្រុមគ្រួសារលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាផង។ ហើយលោក ហ៊ុន សែន នៅតែត្រូវការវៀតណាមជាខ្នងបង្អែកដើម្បីការពារអំណាចតពូជពង្សវង្សត្រកូលនៅពេលខាងមុខ។ ម្យ៉ាងទៀត បើសិនជាលោក ហ៊ុន សែន ងាកចេញពីវៀតណាមនោះ សន្តិសុខព្រំដែនកម្ពុជា វៀតណាម នឹងរង្គោះរង្គើ នៅស្របវៀតណាមបានមកបោះតង់ ឬសង់រោងនៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាមតំបន់មួយចំនួនស្រាប់រួចស្រាប់ទៅហើយនោះ។
ការណ៍ដែលលោក ហ៊ុន សែន មិននៅរៀបចំរំលឹកខួបថ្ងៃទី៧មករានេះ ទំនងជាមិនមែជាការដកខ្លួនចេញពីវៀតណាមទេ តែអាចជាឆាកល្ខោនបង្វែរការចាប់អារម្មណ៍ឲ្យពលរដ្ឋមើលឃើញថា លោកលែងរណបវៀតណាម ដើម្បីទាញយកប្រជាប្រិយភាពឲ្យកូនប្រុសរបស់លោកនៅពេលខាងមុខក៏ថាបាន៕
4 comments:
Ah Hun Mant aka Le Duc Thong has been fucking so hard making his hairs greyed prematurely.
He has the same taste as Kem Min Sok Kha.
If Hun Sen wanted to part way with his master the evil Vietnam, why did he dissolve the CNRP?
He should let the CNRP take over the country so that it can cut all Yuon's influences in Cambodia.
I would support Hun Sen if he got China to fight Vietnam. To fight each other. It is a smart move. A wise move. It is time before the evil Yuon kill Cambodia. People who don't see this as an opportunity to remove the evil Yuon doesn't seem to want to fight but secretly support the evil Yuon evil intentions. The CNRP doesn't care about the evil Yuon. They have remain quiet. The height of their power was when they confront the evil Yuon, but stop because of criticism. Remember when you can burn the evil Yuon's flag? Not anymore. Sadly the CNRP are getting old as Hun Sen. Hun Sen finally act should be to get China and Vietnam to fight. To permanently remove the evil Yuon from Cambodia and take back stolen land. Khmers should encourage Hun Sen to take this action. I suspect Khmers who dismissed this as suspicious. Are you working with the evil Yuon? Khmers want to complain all the time about the evil Yuon but don't want to do anything. In fact they seem to reject any actions. Very Suspicious. Is this just for show?
Let me remind Hun Sen that when the evil Yuon is done with him and his gang, they will dispose of him. It is probably why they are buying property overseas. The evil Yuon has ill intentions. They didn't free Cambodia out of kindness or goodness. They have an objective to kill, steal, and take. When the evil Yuon powers grow, it will be over for both Laos and Cambodia. Time is the only thing standing in the way. Khmers need to urge Hun Sen to do something now before it is too late. If Khmers think the evil Yuon place Hun Sen in power for the sake of Cambodia, you must be deaf, blind, and stupid all these years. The evil Yuon supports Hun Sen for a price. His soul. The death of Cambodia. Stop complaining and do something. Otherwise, forget about Cambodia.
Post a Comment