Saturday, 22 January 2022

កម្ពុជា និង​វៀតណាម​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន និង​កំណត់​ខណ្ឌសីមា​ប្រទេស​ទាំង​ពីរ ប្រព្រឹត្ត​ទៅ​ដោយ​រលូន


Khmer Circle

Border demarcation going "smoothly" between two neighbouring states enjoying perfect harmonious relations - between master and stooge. 

While the latter forbids its own people from inspecting border marking irregularities and keep them away from settling near or on disputed areas on the grounds of potential violence ocurring between the two states or 'lack of guaranteed security for them', the former encourages its citizens and soldiers to work and farm on every inch of newly annexed land along the same areas of dispute. 

Give both parties time...

🔺🔺🔺

ដោយ សេក បណ្ឌិត
2022-01-21
កម្ពុជា និង​វៀតណាម​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន និង​កំណត់​ខណ្ឌសីមា​ប្រទេស​ទាំង​ពីរ ប្រព្រឹត្ត​ទៅ​ដោយ​រលូន
 

បង្គោល​កំណត់​ខណ្ឌសីមា​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លេខ២៤៦ ដែល​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) បោះ​នៅ​មាត់ច្រាំង​ទន្លេ​ក្នុង​ខេត្ត​កណ្ដាល។
 

កម្ពុជា និង​វៀតណាម​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន និង​កំណត់​ខណ្ឌសីមា​ប្រទេស​ទាំង​ពីរ ប្រព្រឹត្ត​ទៅ​ដោយ​រលូន បង្គោល​កំណត់​ខណ្ឌសីមា​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លេខ២៤៦ ដែល​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) បោះ​នៅ​មាត់ច្រាំង​ទន្លេ​ក្នុង​ខេត្ត​កណ្ដាល។
រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ខែមេសា ឆ្នាំ២០២០

កម្ពុជា និង​វៀតណាម​អះអាង​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន និង​កំណត់​ខណ្ឌសីមា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដោយ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) នោះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ភាគី​ទាំង​ពីរ​ក៏​បាន​ស្វាគមន៍​ចំពោះ​កំណត់ហេតុ​រវាង​ប្រធាន​គណៈកម្មការ​ចម្រុះ ដែល​បាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​ទី២១ ខែធ្នូ ឆ្នាំ២០២១ នៅ​រាជធានី​ភ្នំពេញ។


ក្នុង​កំណត់ហេតុ​នោះ ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​បន្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​គ្នា ដើម្បី​ស្វែង​រក​ដំណោះស្រាយ ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​គោក ដែល​នៅ​សេសសល់​ប្រមាណ ១៦%។

ការ​លើក​ឡើង​បែប​នេះ តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ទី២១ ខែមករា ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៩ និង​ទី២០ ខែមករា។

ការ​សម្រេច​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ ធ្វើ​ឡើង​ទាំង​ចម្រូងចម្រាស​នឹង​ពាក្យ​រិះគន់ ពី​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន និង​មាន​ការ​ប្រឆាំង​ដាច់ខាត​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស ក៏​បាន​បញ្ជាក់​ដែរ​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ប៊ូយ ថាញ់សឺន នៅ​កម្ពុជា​នា​ពេល​នេះ ក្រៅ​ពី​ជជែក​អំពី​បញ្ហា​ព្រំដែន ក៏​សំដៅ​លើក​កម្ពស់ និង​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។

លោក ប៊ូយ ថាញ់សឺន បាន​ចូល​ជួប​ពិភាក្សា​ការងារ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប ក្នុង​នោះ​រួម​មាន ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សាយ ឈុំ ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ជា​ដើម៕

2 comments:

Anonymous said...

Yes, Doy Ror Loun: Khmer Khat Dey, Yuon gain Dey.
And in the future Khmer people will not have country anymore. That's the policy of Mith Meun Nam Vietnam.

Anonymous said...

The thieves should have been shot like how Philippines and Malaysia handle it. Remember, Philippines and Malaysia shot the evil Yuon for trespassing. No more problems.