Khmer Circle:
Border demarcation going "smoothly" between two neighbouring states enjoying perfect harmonious relations - between master and stooge.
While the latter forbids its own people from inspecting border marking irregularities and keep them away from settling near or on disputed areas on the grounds of potential violence ocurring between the two states or 'lack of guaranteed security for them', the former encourages its citizens and soldiers to work and farm on every inch of newly annexed land along the same areas of dispute.
Give both parties time...
🔺🔺🔺
ដោយ សេក បណ្ឌិត
2022-01-21
កម្ពុជា និងវៀតណាមថា សកម្មភាពបោះបង្គោលព្រំដែន និងកំណត់ខណ្ឌសីមាប្រទេសទាំងពីរ ប្រព្រឹត្តទៅដោយរលូន បង្គោលកំណត់ខណ្ឌសីមាព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម លេខ២៤៦ ដែលគណៈកម្មការព្រំដែនចម្រុះ (JBC) បោះនៅមាត់ច្រាំងទន្លេក្នុងខេត្តកណ្ដាល។
រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ខែមេសា ឆ្នាំ២០២០
កម្ពុជា និងវៀតណាមអះអាងថា សកម្មភាពបោះបង្គោលព្រំដែន និងកំណត់ខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ដោយគណៈកម្មការព្រំដែនចម្រុះ (JBC) នោះ បានប្រព្រឹត្តទៅដោយរលូន។
ភាគីទាំងពីរក៏បានស្វាគមន៍ចំពោះកំណត់ហេតុរវាងប្រធានគណៈកម្មការចម្រុះ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។
ក្នុងកំណត់ហេតុនោះ ភាគីទាំងពីរបានប្ដេជ្ញាបន្តធ្វើយ៉ាងណាឲ្យមានភាពជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបានទាំងសងខាង ចំពោះការបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់ប្រមាណ ១៦%។
ការលើកឡើងបែបនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែមករា ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) នៅកម្ពុជា កាលពីថ្ងៃទី១៩ និងទី២០ ខែមករា។
ការសម្រេចបោះបង្គោលព្រំដែននៃប្រទេសទាំងពីរនេះ ធ្វើឡើងទាំងចម្រូងចម្រាសនឹងពាក្យរិះគន់ ពីអ្នកឃ្លាំមើលបញ្ហាព្រំដែន និងមានការប្រឆាំងដាច់ខាតពីគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក៏បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន នៅកម្ពុជានាពេលនេះ ក្រៅពីជជែកអំពីបញ្ហាព្រំដែន ក៏សំដៅលើកកម្ពស់ និងធ្វើឱ្យស៊ីជម្រៅ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរដែរ។
លោក ប៊ូយ ថាញ់សឺន បានចូលជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប ក្នុងនោះរួមមាន ជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានព្រឹទ្ធសភា សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជាដើម៕
2 comments:
Yes, Doy Ror Loun: Khmer Khat Dey, Yuon gain Dey.
And in the future Khmer people will not have country anymore. That's the policy of Mith Meun Nam Vietnam.
The thieves should have been shot like how Philippines and Malaysia handle it. Remember, Philippines and Malaysia shot the evil Yuon for trespassing. No more problems.
Post a Comment