Khmer Circle:
Well, this gives a whole new meaning to the phrase "The pot calling the kettle black".
In fairness to Ming Aung Hlang, why should he feel duty-bound to honour his pledges to a man who makes a career out of lies, denials, bullyings, back-stabbings and reneging his own pledges whenever it suits him?
So you see yourself as an elder statesman to me? I'll put you upstart back in your place by resuming more bombings and killings even before your plane has landed...
🔼🔼🔼
ដោយ មាន ឫទ្ធិ
2022-01-20
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និងមេដឹកនាំរបបសឹកភូមា លោក មីន អុងឡាំង (Min Aung Hlaing)។
Photo Courtesy
កម្ពុជាលើកឡើងថា ការបន្តកើតមានឡើងនូវអំពើហិង្សានៅមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) កំពុងធ្វើឱ្យប៉ះពាល់ដល់អ្វីមួយដែលខ្លួនអះអាងថា ជា «វឌ្ឍនភាព» ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅជួបមេដឹកនាំរដ្ឋប្រហារភូមាកាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សម្ដែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ (Kayah State) រវាងយោធាភូមា និងកងកម្លាំងម្ខាងទៀត ដែលកម្ពុជាហៅថាជាកម្លាំង «ឧទ្ទាម» ប្រដាប់អាវុធ។ សេចក្តីថ្លែងការណ៍ផ្សាយថ្ងៃទី២០ ខែមករា ថា កម្ពុជាចង់ឃើញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់រាល់សកម្មភាពដែលហិង្សា អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនាដើម្បីបង្កើតនូវស្ថានភាពអំណោយផលសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។
ការបញ្ជាក់ជំហរចុងក្រោយរបស់កម្ពុជាជុំវិញបញ្ហាវិបត្តិភូមានេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងរងការរិះគន់ខ្លាំងពីសំណាក់បណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន ដែលមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោក ហ៊ុន សែន ទៅជួបមេដឹកនាំរបបសឹកភូមា លោក មីន អុងឡាំង (Min Aung Hlaing)។ ពួកគេយល់ថា លោក ហ៊ុន សែន ព្យាយាមផ្តល់ភាពស្របច្បាប់ឱ្យរបបរដ្ឋប្រហារភូមា និងថា លោក ហ៊ុន សែន សម្រេចចិត្តតែឯងដោយគ្មានពិគ្រោះយោបល់ជាមួយរដ្ឋសមាជិកអាស៊ានជាមុន។
បើទោះបីជាកម្ពុជាអះអាងថា ដំណើរទស្សនកិច្ចនេះជាជោគជ័យរបស់លោក ហ៊ុន សែន ក្រុមប្រទេសអាស៊ានមួយចំនួនដូចជា ឥណ្ឌូណេស៊ី (Indonesia) សិង្ហបុរី (Singapore) ម៉ាឡេស៊ី (Malaysia) និងហ្វីលីពីន (The Philippines) សុទ្ធតែយល់ឃើញថា ដំណើរទស្សនកិច្ចនេះ ពុំទទួលបានផ្លែផ្កា ឬវឌ្ឍនភាពណាមួយចំពោះវិបត្តិភូមានេះទេ។ ក្រុមអ្នកឃ្លាំមើលថា ដំណើរទស្សនកិច្ចនេះរឹតតែធ្វើឱ្យរបបសឹកភូមាកាន់តែគឃ្លើនបន្តបើកការវាយប្រហារដោយអាវុធទៅលើក្រុមពលរដ្ឋស៊ីវិល និងក្រុមជនជាតិដទៃនៅភូមាដែលប្រឆាំងនឹងការដឹកនាំខុសច្បាប់របស់របបសឹក។ ពួកគេថា ដំណើរទស្សនកិច្ចនេះក៏កំពុងតែធ្វើឱ្យអាស៊ានបែកបាក់គ្នា។
សញ្ញាណនៃការបែកបាក់គ្នាក្នុងចំណោមបណ្តាសមាជិកអាស៊ានស្តែងឱ្យឃើញតាមរយៈការណ៍ដែលកម្ពុជាមិនអាចរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាលើកដំបូងបានដោយត្រូវលើកពេលវេលាដោយគ្មានកាលកំណត់។ ទោះយ៉ាងណា កម្ពុជានៅតែបន្តជម្នះអញ្ជើញរដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍ដែលតែងតាំងដោយរបបសឹកភូមា ឱ្យមកចូលវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅក្រុងព្រះសីហនុដដែល។
ការចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជំហរព្រួយបារម្ភរបស់កម្ពុជានាពេលនេះ ទំនងជាកម្ពុជាចង់បន្ទន់ជំហររបស់ខ្លួនដើម្បីអាចរៀបចំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានឡើងវិញបាននាពេលខាងមុខ និងបញ្ចៀសការរិះគន់ពីសហគមន៍អន្តរជាតិ៕
No comments:
Post a Comment