Khmer Circle:
Mr Kem Sokha or his jailer should issue a statement [via his ‘authentic Facebook page’, of course!] condemning this Brit woman for using his image illegally without seeking his prior permission as he recently did vis a vis his own party CNRP and its co-leader Mr Sam Rainsy.
Also, tell the Brits and other Western governments' [sorry, regimes'!] envoys to leave him alone to enjoy his freedom and retirement in peace. What's the point of 'house arrest' anyway, except when you are at liberty to roam the country at your pleasure more or less and as long as you stay away from your own party's activists and followers who are being hunted down from their villages and Phnom Penh to Bangkok? The Brits, especially, the ones manning the in-country embassy in Phnom Penh, should be able to tell where Bangkok is since they routinely force Cambodians applying for UK visa to make the long journey there for visa clearance interviews.
Anyhow, what's a man under house arrest supposed to do to help the persecuted opposition activists or the striking workers of Naga World who are being stripped off their jobs and rights as humans and employees?
Oh, and don't forget to remind these Westerners of their nations' colonial past and stop lecturing their former colonies like Cambodia to respect human rights and restore their version of democracy.
Well, on second thought, isn’t it a rather clever PR exercise for both me Sokha and my jailer Xamdaach to have regular tea - or Dalat coffee - meetings with these chatty diplomats as long as they don’t tell me to do anything silly or drastic like what Ms Aung San Suu Kyi has been doing for Myanmar? Besides, can't they all see that I'm also observing my 'strike'?!
🔼🔼🔼
ដោយ ខែ សុណង
2022-01-11
(ស្តាំ) លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកស្រី អាម៉ាន់ដា មៃលីង (Amanda Milling) អនុរដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ី។
រូប៖ Amanda Milling
អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស បានជួប លោក កឹម សុខា ប្រធានគណបក្សប្រឆាំង កាលពីថ្ងៃទី១១ មករា ជជែកអំពីបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកស្រី អាម៉ាន់ដា មៃលីង(Amanda Milling) បានសរសេរនៅលើបណ្ដាញសង្គម Twitter របស់អ្នកស្រី ក្រោយពីជំនួបជាមួយលោក កឹម សុខា ថ្លែងថា ចក្រភពអង់គ្លេសចង់ឃើញប្រទេសកម្ពុជា មានសន្តិភាព វិបុលសុខ និងប្រជាធិបតេយ្យ។ ក្រៅពីនេះទៀត អ្នកស្រី និង លោក កឹម សុខា ក៏ពិភាក្សាអំពីតម្រូវការនៃការគោរពសិទ្ធិមនុស្ស និងអំពីរបៀបដែលមនុស្សជំនាន់ក្រោយមានឥទ្ធិពលទៅលើការពង្រឹងសិទ្ធិមនុស្ស។
ក្រៅពីជួបលោក កឹម សុខា នោះ អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស អ្នកស្រី អាមែនដា មៀលលីង (Amanda Milling) នៅថ្ងៃទី១១ ខែមករា ដដែលនោះ អ្នកស្រីក៏ជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបទេសកម្ពុជាដែរ។ ភាគីទាំងពីរបានជជែកអំពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងការអភិវឌ្ឍន៍នៅក្នុងតំបន់។
លោក ប្រាក់ សុខុន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ក្រោយពីជំនួបនេះថា អង់គ្លេស “ ចក្រភពអង់គ្លេសមានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ” ។ លោកបន្ថែមថា ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានលើកពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជំងឺកូវីដ១៩ និងការចាប់យកឱកាស ដើម្បីការស្តារឡើងវិញ ឱ្យកាន់តែប្រសើរ អំពីបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្សជាដើម។
ជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងលោក ប្រាក់ សុខុន នេះ នៅស្របពេលអ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន បានបរាជ័យលើការដោះស្រាយវិបត្តិនយោបាយនៅភូមា ជាពិសេស លើកិច្ចព្រមព្រៀងអំពីបទឈប់បាញ់កាលពីថ្ងៃទី៧មករា ដែលក្រុមយោធានៅតែបើកការវាយប្រហារតាមផ្លូវអាកាសទម្លាក់គ្រាប់ទៅលើជនជាតិភាគតិចភូមាដដែល ទោះបីជាមេដឹកនាំយោធាបានព្រមព្រៀងជាមួយលោក ហ៊ុន សែន ទៅលើគោលការណ៍ ៥ចំណុចរបស់អាស៊ានហើយក៏ដោយ។
អ្នកស្រី អាម៉ាន់ដា មៃលីង បានសរសេរនៅលើបណ្ដាញសង្គមTwitter របស់អ្នកស្រីថា ក្នុងនាមជាដៃគូសន្ទនាថ្មីរវាងអង់គ្លេស និងកម្ពុជា គឺអង់គ្លេសប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ឆ្នាំ២០២២ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតរបស់តំបន់ ជំរុញពាណិជ្ជកម្ម និងផ្តល់អ្នកជំនាញចក្រភពអង់គ្លេសក្នុងការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើង។
កាលពីថ្ងៃទី១០មករា អ្នកស្រី អាម៉ាន់ដា មៃលីង (Amanda Milling) បានជួបតំណាងអង្គការក្រៅរដ្ឋាភិបាល ដោយសម្ដែងពីក្ដីកង្វល់អំពីចាប់ខ្លួនតំណាងសហជីពក្រុមហ៊ុនណាហ្កាវើលដ៍ដាក់ពន្ធនាគារជាបន្តបន្ទាប់ដែរ។
អ្នកស្រី សរសេរនៅលើទំព័រទ្វីតធើរផ្លូវការរបស់អ្នកស្រីថា សេរីភាពបញ្ចេញមតិនៅកម្ពុជា កំពុងតែរិតត្បិត ហើយចក្រភពអង់គ្លេសគាំទ្រសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាននៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ អ្នកស្រីអះអាងថា ចក្រក្រភពអង់គ្លេសនៅតែចាត់ទុកសិទ្ធិមនុស្សជាគោលការណ៍ស្នូលនៃកិច្ចការរបស់ខ្លួន។
រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកអាស៊ីរូបនេះ រីករាយ ដែលបានជួបតំណាងអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនៅឯស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅទីក្រុងភ្នំពេញ។ ជំនួបនោះ ជជែកអំពីសារៈសំខាន់នៃការការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។ តំណាងអង្គការសង្គមស៊ីវិល ទាំងនោះ រួមមាន នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR អ្នកស្រី ចក់ សុភាព តំណាងសមាគមសិទ្ធិមនុស្សអាដហុក និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកអាស៊ី នៅកម្ពុជារយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៩ មករាមកនេះ គឺជាដំណើរទស្សនកិច្ចដំបូង ចាប់តាំងពីចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាជាមួយអាស៊ាន ក្រោយប្រទេសនេះបានចាកចេញពីសហភាពអឺរ៉ុប៕
2 comments:
Ma Niss Min Barn Kar Kem Min Sok Heuy Kha.
I am sick with Ah Kha who has shut his fucking mouth up after he became CNRP's President by accident.
Ah Kha is a useless shit.
Post a Comment