Thursday, 3 March 2022

ហ្វុនស៊ិនប៉ិច​ទំនង​ពិបាក​រក​ការគាំទ្រ​ពី​យុវជន​តាម​រយៈ​ចំណង​មិត្តភាព​ជាមួយ​បណ្ដា​ប្រទេស​កុម្មុយនីស្ត


Khmer Circle:

What is it with the Sihanouk clan's infatuation with the communist camp? Beside their mini-palaces and villas in cooler climes of North Korea and China gifted to Sihanouk as nursing retreats for his stomach trouble caused by overeating?! 

So without Sihanouk - say his apologists and loyalists - "Cambodia would today be another Kampuchea Krom"? Isn't the country today already a de facto Kampuchea Krom in all but name? What about the small detail of 2-3 million Khmer lives lost due to the alignment in his 'realpolitik' foreign policy with the Red camp and his role in aiding the Khmer Rouge's rise to power that led to the predicament and tragedy confronting Cambodia and Khmer people today?

There's more than meets the eye here? Of course...

🔺🔺🔺 

ដោយ សុជីវី
2022-03-02
ហ្វុនស៊ិនប៉ិច​ទំនង​ពិបាក​រក​ការគាំទ្រ​ពី​យុវជន​តាម​រយៈ​ចំណង​មិត្តភាព​ជាមួយ​បណ្ដា​ប្រទេស​កុម្មុយនីស្ត 

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែល​ជាប់​ជា​ប្រធាន​គណបក្ស​រាជា​និយម​ហ្វុនស៊ិនប៉ិច​ (FUNCINPEC) តាមរយៈសមាជថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​វិភាគ​ថា​ គណបក្ស​រាជា​និយម​ហ្វុនស៊ិនប៉ិច​ (FUNCINPEC) អាច​ពិបាក​រក​ការគាំទ្រ ឬ​សំឡេង​ឆ្នោត​ពី​យុវជន​សម័យ​ថ្មី ជាពិសេស​អ្នក​និយម​ប្រជាធិបតេយ្យ​សេរី។ ការលើក​ឡើង​នេះ​បន្ទាប់​ពី​ប្រធាន​ថ្មី​គណបក្ស​នេះ គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទើប​ទទួល​បាន​ការសាទរ ការលើក​​ទឹក​​ចិត្ត និង​ការអះអាង​ពី​ចំណង​មិត្ត​ភាព​ប្រពៃណី​ពី​បក្ស​កុម្មុយនីស្ត​ចិន​ (China) និង​ពី​ប្រទេស​កូរ៉េខាងជើង (North Korea)។

បុត្រា​ច្បង​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែល​ជាប់​ជា​ប្រធាន​គណបក្ស​រាជា​និយម​ថ្មីៗនេះ ​ក៏​ទទួលបាន​ការសាទរ​ភ្លាមៗ​ពី​បក្សកុម្មុយនិស្ដ​ចិន​​ដែរ។

ក្នុង​លិខិត​កាលពីថ្ងៃទី១ ខែ មីនា បក្សកុម្មុយនិស្ដ​ចិន​បាន​បញ្ជាក់​ជំហរ​ត្រៀម​​ធ្វើការ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​គ្នា ឆ្ពោះទៅ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង២ ចិន-កម្ពុជា ព្រមទាំង​កសាង​សហគមន៍​ ចិន-កម្ពុជា ​រួម​អនាគត​ជាមួយគ្នា ដើម្បី​អត្ថប្រយោជន៍​ពលរដ្ឋ​នៃ​ប្រទេស​ទាំង២។ លិខិត​ដដែល​បាន​រម្លឹក​ពី​ទំនាក់​ទំនង​មិត្តភាព​រវាង​កម្ពុជា និង​ចិន​ថា​ជា​ទំនាក់ទំនង​ប្រពៃណី ដែល​មាន​តាំង​ពី​ជំនាន់​សម្តេច​ព្រះសីហនុ ព្រះ​បរម​រតន​កោដ្ឋ។



អ្នកនាំពាក្យ​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​យប់​ថ្ងៃទី២ ខែមីនា ថា​មិន​ខុស​ពី​ការលើកឡើង​របស់​លិខិត​របស់​បក្ស​កុម្មុយនីស្ត​ចិន ចំណង​មិត្តភាព​រវាង​ចិន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​គឺ​ជាប្រពៃណី​បន្ត​ជំនាន់​មក​ហើយ។ លោក​ថា​ក្រៅ​ពី​នេះ​គណបក្ស​ហ៊្វុនស៊ុនប៉ិច​ក៏​បាន​ដំណឹង​ថា​អាច​បាន​ការសាទរ​ដូចគ្នា​នេះ​ដែរ​ពី​ប្រទេស​កូរ៉េខាងជើង ដែល​ជា​ប្រទេស​ធ្លាប់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​​​ព្រះមហាក្សត្រ​ខ្មែរ។ លោក​ថា​ទោះជាយ៉ាងណា​គណបក្ស​ហ៊្វុនស៊ិនប៉ិច បើកទូលាយ​ក្នុង​ទំនាក់ទំនង​ចំណង​ការទូត​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ពិសេសប្រទេស​​ប្រជាធិបតេយ្យ​ផង​ដែរ៖ «គណបក្ស​ហ៊្វុនស៊ិនប៉ិច​យើងតែងតែ​បង្ហាញ​នូវ​គោលជំហរ​គឺយើង ស្វាគមន៍​ចំពោះ​មិត្តភក្តិ​យើងទាំងអស់ មិនថា​ប្រទេសណាទេ ប្រទេសលោកសេរី ឬ​ប្រទេសណាទេ។​ ប៉ុន្តែ​យើង​ក៏​មិនភ្លេច​មិត្ត​ចាស់​របស់​យើងដែរ​  ​យើងបន្ត​ធ្វើ​ការជាមួយ​​ប្រទេសណាដែល​ប្រកាន់​ប្រជាធិបតេយ្យ​​ ក៏ដូចជា​បើកចំហរ នយោបាយ​ទូលំទូលាយ។ ហើយ​គណបក្ស​ក៏មាន​មិត្ត​ចាស់ ជាមិត្ត​ដ៏ល្អ ​ដែល​តែង​ជួយ​គាំទ្រ​​គណបក្ស»។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវ​សមាជិក​គណបក្ស​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​រាជា​និយម​មួយ​នេះ​កាល​ពី​ថ្ងៃទី៩ ខែកុម្ភៈ ដែល​បើក​ផ្លូវ​ឱ្យ​ព្រះអង្គ​ចាប់​ផ្ដើម​ជីវិត​នយោបាយ​បន្តវេន​ពី​បិតា​ គឺ​សម្តេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ ដែល​ធ្លាប់​ជា​អតីត​នាយក​រដ្ឋមន្ត្រី​មួយ​រូប។ ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រាវុធ បញ្ជាក់​ថា​នឹង​មិន​យាង​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​បារាំង​វិញ​ទេ ហើយ​ព្រះអង្គ​ប្ដេជ្ញា​ការពារ​គណបក្សហ៊្វុនស៊ិនប៉ិច​ឲ្យ​គង់វង្ស​ជា​អមតៈ។

ទាក់ទង​នឹង​ការគាំទ្រ និង​ការ​លើក​ទឹកចិត្ត​ពី​ប្រទេស​កុម្មុយនីស្ត​បែប​នេះ អ្នកជំនាញ​វិទ្យាសាស្រ្ត​នយោបាយលោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ចំពោះ​មុខ​គណបក្សហ៊្វុនស៊ិនប៉ិច​មិន​អាច​បោះបង់ចោល​នូវ​ទឹក​ចិត្ត និង​ចំណង​មិត្ត​ភាព​ពី​បណ្ដា​ប្រទេស​កុម្មុយនីស្ត​ទាំង២​នេះ​បាន​ទេ។ ប៉ុន្តែ​រូបភាព​បែបនេះ​គណបក្ស​នេះ​ក៏​អាច​នឹង​ជួប​ការ​លំបាក​ក្នុង​ការកៀរគរ​សំឡេង​គាំទ្រ​ពី​យុវជន​ជំនាន់​ក្រោយ ក្នុង​ពេល​ដែល​គណបក្ស​នេះ​ធ្លាប់​បាត់បង់​ប្រជាប្រិយ​ភាព​រួច​ទៅ​ហើយ។ បើតាម លោក ឯម សុវណ្ណារ៉ា គណបក្ស​រាជា​និយម​មួយនេះ​អាច​ស្ដារកេរ្តិ៍​ឈ្មោះមកវិញ​បាន​ល្គិកណា​តែ​ប្រឹងប្រែង​តាមដាន​ស្ថានភាព​សង្គម ​តម្រូវ​ការ​របស់​ពលរដ្ឋ និងក្រុមយុវជន ព្រមទាំង​​ចូលរួម​ផ្ដល់​ដំណោះស្រាយ​ដល់​ពួក៖ «សំខាន់គឺពាក់ព័ន្ធនឹង​ប្រជាប្រិយភាព​នយោបាយ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ តើគាត់មានស្នាដៃ មានកេរ្តិ៍ឈ្មោះ ដែល​ឆ្លើយតប​នឹង​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ ដែល​ជួយឈឺឆ្អាល​ផ្សេងៗរបស់ពលរដ្ឋបាន​កម្រិត ឬ​ក្របខណ្ឌ​ណាមួយ? ប៉ុន្តែ​បើយើង​មើលក្របខណ្ឌ តាំង​ពី​មុន​ហ្នឹងម៉ោ តាំង​ពី សម្ដេច​ ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ចូលទីវង្គត​ទៅ​រហូត​មកដល់ពេលបច្ចុប្បន្ន​ហ្នឹង​ វាមាន​តែភាព​ប្រេះស្រាំបាក់បែក ឈ្លោះទាស់ទែងគ្នាផ្ទៃក្នុង​ផង​ ហើយ​ការឈឺឆ្អាល បញ្ហារបស់​ប្រជាពលរដ្ឋ​ហ្នឹង​គឺ​​អត់សូវមាន​ពាក់ព័ន្ធ​ទេ ដល់អីចឹង​ការគៀរគរ​រកសំឡេងគាំទ្រ​របសើ​គណបក្ស​រាជានិយម​ហ្នឹង​ក៏ពិបាក​ ពិសេស​គឺយុវជន​ឈឺ​ឆ្អាល​រឿង​បញ្ហា​បរិស្ថាន​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិនរវល់​ទៅឈឺក្បាលហាលថ្ងៃផងហ្នឹង»។

ឆ្លើយ​តប​នឹង​ការលើកឡើងនេះ អ្នកនាំពាក្យ​គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន អះអាង​ថា​ពលរដ្ឋ​បាន​ស្គាល់ និង​បន្ត​គាំទ្រ​គណបក្ស​រាជា​និយមដែល​ជា​ស្នាព្រះហស្ត​​របស់​សម្ដេច​ព្រះសីហនុ ព្រះបរម​រតនកោដ្ឋ។ លោក​មើល​ឃើញ​ថា​គណបក្ស​នឹង​បាន​ការគាំទ្រ​បន្ត​ទៀត ពិសេស​នៅ​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់ ដែល​គណបក្ស​បាន​រៀបចំ​ត្រៀម​បាន​រហូត​ដល់​៧០ភាគរាយ​នៃ​ចំនួន​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស​រួច​ហើយ​នេះ។

យ៉ាងនេះ​ក្ដី ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​ទទួល​បាន​សំឡេង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ការបោះឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៥៨​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២០ បាន​ថយ​ចុះ​ប្រជាប្រិយភាព​បន្ត​បន្ទាប់​រហូត​ដល់​គ្មាន​អាសនៈ​សោះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣ និង​ការ​បោះឆ្នោត​ជាតិ​ចុង​ក្រោយ​ឆ្នាំ​២០១៨។ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​មើលឃើញ​ថា​ ការថយចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​នេះ​ដោយសារតែ​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ធ្ងន់ធ្ងរ និង​បរាជ័យ​ការដឹកនាំ​របស់​មេដឹកនាំ​បក្ស​នេះ ​ពិសេស​គឺ​ប្រធាន​គណបក្ស សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ៕

1 comment:

Anonymous said...

Don't be surprise when things goes really bad. China has a history of attacking Vietnam and using neighboring countries such as Laos and Cambodia to instigate such things. It is bad enough with the evil Yuon stealing Khmer lands but to invite Chinese in is making things worst. It will be bad. Cambodia and Laos is going the same way as Thailand. How many chinese has thailand let in, 30 million? They are shameful people.