Khmer Circle:
What is it with the Sihanouk clan's infatuation with the communist camp? Beside their mini-palaces and villas in cooler climes of North Korea and China gifted to Sihanouk as nursing retreats for his stomach trouble caused by overeating?!
So without Sihanouk - say his apologists and loyalists - "Cambodia would today be another Kampuchea Krom"? Isn't the country today already a de facto Kampuchea Krom in all but name? What about the small detail of 2-3 million Khmer lives lost due to the alignment in his 'realpolitik' foreign policy with the Red camp and his role in aiding the Khmer Rouge's rise to power that led to the predicament and tragedy confronting Cambodia and Khmer people today?
There's more than meets the eye here? Of course...
🔺🔺🔺
ដោយ សុជីវី
2022-03-02
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាប់ជាប្រធានគណបក្សរាជានិយមហ្វុនស៊ិនប៉ិច (FUNCINPEC) តាមរយៈសមាជថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយវិភាគថា គណបក្សរាជានិយមហ្វុនស៊ិនប៉ិច (FUNCINPEC) អាចពិបាករកការគាំទ្រ ឬសំឡេងឆ្នោតពីយុវជនសម័យថ្មី ជាពិសេសអ្នកនិយមប្រជាធិបតេយ្យសេរី។ ការលើកឡើងនេះបន្ទាប់ពីប្រធានថ្មីគណបក្សនេះ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទើបទទួលបានការសាទរ ការលើកទឹកចិត្ត និងការអះអាងពីចំណងមិត្តភាពប្រពៃណីពីបក្សកុម្មុយនីស្តចិន (China) និងពីប្រទេសកូរ៉េខាងជើង (North Korea)។
បុត្រាច្បងរបស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាប់ជាប្រធានគណបក្សរាជានិយមថ្មីៗនេះ ក៏ទទួលបានការសាទរភ្លាមៗពីបក្សកុម្មុយនិស្ដចិនដែរ។
ក្នុងលិខិតកាលពីថ្ងៃទី១ ខែ មីនា បក្សកុម្មុយនិស្ដចិនបានបញ្ជាក់ជំហរត្រៀមធ្វើការជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នា ឆ្ពោះទៅអភិវឌ្ឍយុទ្ធសាស្ត្រសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ ចិន-កម្ពុជា ព្រមទាំងកសាងសហគមន៍ ចិន-កម្ពុជា រួមអនាគតជាមួយគ្នា ដើម្បីអត្ថប្រយោជន៍ពលរដ្ឋនៃប្រទេសទាំង២។ លិខិតដដែលបានរម្លឹកពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិនថាជាទំនាក់ទំនងប្រពៃណី ដែលមានតាំងពីជំនាន់សម្តេចព្រះសីហនុ ព្រះបរមរតនកោដ្ឋ។
អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី២ ខែមីនា ថាមិនខុសពីការលើកឡើងរបស់លិខិតរបស់បក្សកុម្មុយនីស្តចិន ចំណងមិត្តភាពរវាងចិន និងគណបក្សហ៊្វុនស៊ិនប៉ិចគឺជាប្រពៃណីបន្តជំនាន់មកហើយ។ លោកថាក្រៅពីនេះគណបក្សហ៊្វុនស៊ុនប៉ិចក៏បានដំណឹងថាអាចបានការសាទរដូចគ្នានេះដែរពីប្រទេសកូរ៉េខាងជើង ដែលជាប្រទេសធ្លាប់មានទំនាក់ទំនងល្អជាមួយព្រះមហាក្សត្រខ្មែរ។ លោកថាទោះជាយ៉ាងណាគណបក្សហ៊្វុនស៊ិនប៉ិច បើកទូលាយក្នុងទំនាក់ទំនងចំណងការទូតជាមួយបណ្ដាប្រទេសផ្សេងៗទៀត ពិសេសប្រទេសប្រជាធិបតេយ្យផងដែរ៖ «គណបក្សហ៊្វុនស៊ិនប៉ិចយើងតែងតែបង្ហាញនូវគោលជំហរគឺយើង ស្វាគមន៍ចំពោះមិត្តភក្តិយើងទាំងអស់ មិនថាប្រទេសណាទេ ប្រទេសលោកសេរី ឬប្រទេសណាទេ។ ប៉ុន្តែយើងក៏មិនភ្លេចមិត្តចាស់របស់យើងដែរ យើងបន្តធ្វើការជាមួយប្រទេសណាដែលប្រកាន់ប្រជាធិបតេយ្យ ក៏ដូចជាបើកចំហរ នយោបាយទូលំទូលាយ។ ហើយគណបក្សក៏មានមិត្តចាស់ ជាមិត្តដ៏ល្អ ដែលតែងជួយគាំទ្រគណបក្ស»។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវសមាជិកគណបក្សជ្រើសរើសឲ្យធ្វើជាប្រធានគណបក្សរាជានិយមមួយនេះកាលពីថ្ងៃទី៩ ខែកុម្ភៈ ដែលបើកផ្លូវឱ្យព្រះអង្គចាប់ផ្ដើមជីវិតនយោបាយបន្តវេនពីបិតា គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីមួយរូប។ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បញ្ជាក់ថានឹងមិនយាងត្រឡប់ទៅរស់នៅប្រទេសបារាំងវិញទេ ហើយព្រះអង្គប្ដេជ្ញាការពារគណបក្សហ៊្វុនស៊ិនប៉ិចឲ្យគង់វង្សជាអមតៈ។
ទាក់ទងនឹងការគាំទ្រ និងការលើកទឹកចិត្តពីប្រទេសកុម្មុយនីស្តបែបនេះ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ចំពោះមុខគណបក្សហ៊្វុនស៊ិនប៉ិចមិនអាចបោះបង់ចោលនូវទឹកចិត្ត និងចំណងមិត្តភាពពីបណ្ដាប្រទេសកុម្មុយនីស្តទាំង២នេះបានទេ។ ប៉ុន្តែរូបភាពបែបនេះគណបក្សនេះក៏អាចនឹងជួបការលំបាកក្នុងការកៀរគរសំឡេងគាំទ្រពីយុវជនជំនាន់ក្រោយ ក្នុងពេលដែលគណបក្សនេះធ្លាប់បាត់បង់ប្រជាប្រិយភាពរួចទៅហើយ។ បើតាម លោក ឯម សុវណ្ណារ៉ា គណបក្សរាជានិយមមួយនេះអាចស្ដារកេរ្តិ៍ឈ្មោះមកវិញបានល្គិកណាតែប្រឹងប្រែងតាមដានស្ថានភាពសង្គម តម្រូវការរបស់ពលរដ្ឋ និងក្រុមយុវជន ព្រមទាំងចូលរួមផ្ដល់ដំណោះស្រាយដល់ពួក៖ «សំខាន់គឺពាក់ព័ន្ធនឹងប្រជាប្រិយភាពនយោបាយរបស់ថ្នាក់ដឹកនាំគណបក្ស តើគាត់មានស្នាដៃ មានកេរ្តិ៍ឈ្មោះ ដែលឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ពលរដ្ឋ ដែលជួយឈឺឆ្អាលផ្សេងៗរបស់ពលរដ្ឋបានកម្រិត ឬក្របខណ្ឌណាមួយ? ប៉ុន្តែបើយើងមើលក្របខណ្ឌ តាំងពីមុនហ្នឹងម៉ោ តាំងពី សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលចូលទីវង្គតទៅរហូតមកដល់ពេលបច្ចុប្បន្នហ្នឹង វាមានតែភាពប្រេះស្រាំបាក់បែក ឈ្លោះទាស់ទែងគ្នាផ្ទៃក្នុងផង ហើយការឈឺឆ្អាល បញ្ហារបស់ប្រជាពលរដ្ឋហ្នឹងគឺអត់សូវមានពាក់ព័ន្ធទេ ដល់អីចឹងការគៀរគររកសំឡេងគាំទ្ររបសើគណបក្សរាជានិយមហ្នឹងក៏ពិបាក ពិសេសគឺយុវជនឈឺឆ្អាលរឿងបញ្ហាបរិស្ថាន គណបក្សហ៊្វុនស៊ិនប៉ិចមិនរវល់ទៅឈឺក្បាលហាលថ្ងៃផងហ្នឹង»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន អះអាងថាពលរដ្ឋបានស្គាល់ និងបន្តគាំទ្រគណបក្សរាជានិយមដែលជាស្នាព្រះហស្តរបស់សម្ដេចព្រះសីហនុ ព្រះបរមរតនកោដ្ឋ។ លោកមើលឃើញថាគណបក្សនឹងបានការគាំទ្របន្តទៀត ពិសេសនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ដែលគណបក្សបានរៀបចំត្រៀមបានរហូតដល់៧០ភាគរាយនៃចំនួនឃុំ-សង្កាត់នៅទូទាំងប្រទេសរួចហើយនេះ។
យ៉ាងនេះក្ដី គណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ទទួលបានសំឡេងច្រើនសន្ធឹកសន្ធាប់នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ដោយទទួលបានអាសនៈចំនួន៥៨ក្នុងចំណោមអាសនៈសរុបចំនួន១២០ បានថយចុះប្រជាប្រិយភាពបន្តបន្ទាប់រហូតដល់គ្មានអាសនៈសោះ នៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ និងការបោះឆ្នោតជាតិចុងក្រោយឆ្នាំ២០១៨។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយមើលឃើញថា ការថយចុះប្រជាប្រិយភាពរបស់គណបក្សនេះដោយសារតែការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរ និងបរាជ័យការដឹកនាំរបស់មេដឹកនាំបក្សនេះ ពិសេសគឺប្រធានគណបក្ស សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ៕
1 comment:
Don't be surprise when things goes really bad. China has a history of attacking Vietnam and using neighboring countries such as Laos and Cambodia to instigate such things. It is bad enough with the evil Yuon stealing Khmer lands but to invite Chinese in is making things worst. It will be bad. Cambodia and Laos is going the same way as Thailand. How many chinese has thailand let in, 30 million? They are shameful people.
Post a Comment