Monday, 25 April 2022

ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ប្រារព្ធ​ពិធី​បុណ្យ​ខួប១០ឆ្នាំនៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី


ដោយ សុជីវី
2022.04.25

ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ប្រារព្ធ​ពិធី​បុណ្យ​ខួប១០ឆ្នាំនៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី 

ក្រុម​​អង្គការ​សមាគម ក្រុម​យុវជន និង​សកម្មជន​ការពារ​ព្រៃឈើ​ប្រមាណ​ប្រមាណ៤០នាក់ ​រួមគ្នា​ប្រារព្ធ​ពិធី​បុណ្យ​បង្សុកូល​បែប​ពុទ្ធសាសនា នៅ​ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បី​គម្រប់​ខួប​១០ឆ្នាំនៃ​ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃឈី​ដ៏​ល្បីល្បាញ​ម្នាក់ គឺ​លោក ឈុត វុទ្ធី។
រូប៖ CCHR

ក្រុម​​អង្គការ​សមាគម ក្រុម​យុវជន និង​សកម្មជន​ការពារ​ព្រៃឈើ​ប្រមាណ​ប្រមាណ ៤០នាក់ នៅ​ព្រឹកថ្ងៃទី២៥ ខែមេសា  បាន​រួមគ្នា​ប្រារព្ធ​ពិធី​បុណ្យ​បង្សុកូល​បែប​ពុទ្ធសាសនា ដើម្បី​គម្រប់​ខួប​១០ឆ្នាំនៃ​ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃឈី​ដ៏​ល្បីល្បាញ​ម្នាក់ គឺ​លោក ឈុត វុទ្ធី។ ពិធី​បុណ្យ​នេះ ធ្វើ​ឡើង​ក្នុង​ការិយាល័យ​ផ្ទះសាមគី្គ ក្នុង​រាជធានី​ភ្នំពេញ បំណងរំឭក​វីរភាព​អង់អាច​ក្លាហាន​ និងពលិកម្ម​របស់​លោក ឈុត វុទ្ធី និង​បន្តទាមទារ​រក​យុត្តិធម៌​ជូន​រូប​លោក រួមទាំង​ក្រុម​គ្រួសារ។

សកម្មជន​ការពារ​ព្រៃឈើ​លោក សាន់ ម៉ាឡា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ប្រារព្ធ​ពិធី​នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បន្ត​ស្វែង​រក​យុត្តិធម៌ដល់​លោក ឈុត វុទ្ធី និងក្រើន​រំឭក​ដល់​សាធារណជន​ កុំ​ឱ្យ​ភ្លេច​រូបលោក​ដែល​លះបង់​អាយុជីវិត ដើម្បី​បុព្វហេតុជាតិ។



លោកថា ពិធីនេះ​ក៏ចង់​ពញ៉ាក់​អារម្មណ៍​រដ្ឋាភិបាល​ថា ពួកលោក​មិន​ដែល​ភ្លេច​អំពើ​អយុត្តិធម៌​ ឬ​ការបាញ់​សម្លាប់​វីរៈជន​ព្រៃឈើ​រូបនេះ​មួយ​វេលា​ណា​ទេ៖ «ការរៀបចំ​កម្មវិធី​បង្សុកូល​ព្រឹកមិញ​នេះ វាជា​ផ្នែក​មួយ​ដែរ ដើម្បី​បង្ហាញ​ទៅ​កាន់​រដ្ឋាភិបាលថា យើង​មិន​ដែល​ភ្លេច​ពី​ភាព​អយុត្តិធម៌ ឬក៏អំពើ បាញ់​សម្លាប់​ដ៏សាហាវ​ព្រៃផ្សៃ​នេះ​ទេ ហើយ​យើង​នៅ​តែ​ទទូច​ដល់​រដ្ឋាភិបាលពន្លឿន រកយុត្តិធម៌​ដល់​សង្គម​ជាតិ និង​ក្រុម​គ្រួសារ​ និង​លោក​ឈុត វុទ្ធី ខ្លួន​ឯង​ដែរ»។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបាន​ឃាតកខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ ការបាញ់​សម្លាប់​នេះ ធ្វើឡើង ក្នុងពេល​ដែល​លោក​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ខេត្តកោះកុង ដើម្បី​ស៊ើបអង្កេតពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ៕

No comments: