Friday 6 May 2022

លោក ហ៊ុន ណេង បង​ប្រុស​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​ដោយ​សា​ជំងឺ​បេះដូង


ដោយ សុជីវី
2022.05.05
លោក ហ៊ុន ណេង បង​ប្រុស​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​ដោយ​សា​ជំងឺ​បេះដូង

លោក ហ៊ុន ណេង បង​ប្រុស​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​ដោយ​សា​ជំងឺ​បេះដូង លោក ហ៊ុន ណេង បង​ប្រុស​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទទួល​មរណភាព​ ដោយ​ជំងឺ​បេះដូង កាល​ពី​រសៀល​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នេះក្នុងអាយុ ៧៣ឆ្នាំ។
រូប៖ រដ្ឋសភាជាតិ។

លោក ហ៊ុន ណេង ដែល​ជា​បង​ប្រុស​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទទួល​មរណភាព​ ដោយ​ជំងឺ​បេះដូង កាល​ពី​រសៀល​ថ្ងៃទី៥ ខែឧសភា នេះក្នុងអាយុ ៧៣ឆ្នាំ។

នេះបើ​តាម​ការ​អះអាង​របស់​ក្មួយ​ប្រុស​លោក ហ៊ុន ណេង គឺ​លោក ហ៊ុន ជា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅថ្ងៃទី៥ ខែឧសភា នេះ។


លោក ហ៊ុន ណេង បច្ចុប្បន្នជា​ប្រធាន​គណៈប្រតិភូគណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា ជា​អតីតតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នៃ​គណបក្សប្រជាជន​កម្ពុជា និង​ជា​អតីត​អភិបាល​ខេត្ត​កំពង់ចាម។

លោក ហ៊ុន ណេង បច្ចុប្បន្នជា​សមាជិក​អចិន្ត្រៃយ៍​រដ្ឋសភា ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីតអភិបាល​ខេត្ត​កំពង់ចាម។

លិខិត​មរណភាព​របស់​ភរិយា​លោក ហ៊ុន ណេង គឺលោកស្រី លាង វួចឆេង ឲ្យដឹង​ថា សព​របស់​លោក ហ៊ុន ណេង នឹង​ត្រូវ​តម្កល់​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន ស្ថិតនៅ​ភូមិទី៧ សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម​ រួច​ដង្ហែរ​យកទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណគិរីរតនៈ​ភ្នំប្រុស ស្ថិត​នៅ​ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែឧសភា៕

1 comment:

Anonymous said...

Hun Sen is next, and very soon.