ដោយ សុជីវី
2022.05.05
លោក ហ៊ុន ណេង បងប្រុសលោក ហ៊ុន សែន បានទទួលមរណភាពដោយសាជំងឺបេះដូង លោក ហ៊ុន ណេង បងប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលមរណភាព ដោយជំងឺបេះដូង កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នេះក្នុងអាយុ ៧៣ឆ្នាំ។
រូប៖ រដ្ឋសភាជាតិ។
លោក ហ៊ុន ណេង ដែលជាបងប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលមរណភាព ដោយជំងឺបេះដូង កាលពីរសៀលថ្ងៃទី៥ ខែឧសភា នេះក្នុងអាយុ ៧៣ឆ្នាំ។
នេះបើតាមការអះអាងរបស់ក្មួយប្រុសលោក ហ៊ុន ណេង គឺលោក ហ៊ុន ជា ប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី៥ ខែឧសភា នេះ។
លោក ហ៊ុន ណេង បច្ចុប្បន្នជាប្រធានគណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ជាអតីតតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៃគណបក្សប្រជាជនកម្ពុជា និងជាអតីតអភិបាលខេត្តកំពង់ចាម។
លោក ហ៊ុន ណេង បច្ចុប្បន្នជាសមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនៃគណបក្សប្រជាជនកម្ពុជា និងជាអតីតអភិបាលខេត្តកំពង់ចាម។
លិខិតមរណភាពរបស់ភរិយាលោក ហ៊ុន ណេង គឺលោកស្រី លាង វួចឆេង ឲ្យដឹងថា សពរបស់លោក ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម រួចដង្ហែរយកទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែឧសភា៕
1 comment:
Hun Sen is next, and very soon.
Post a Comment