Tuesday, 10 May 2022

អ្នក​ឃ្លាំ​មើល​និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​ដែល​បន្ត​សង់​ស្តូប​វិមាន​ឈ្នះៗ​នៅ​ខេត្ត​ប៉ៃលិន​ថា​ជា​ការ​ដឹង​គុណ​ដល់​វៀតណាម


Khmer Circle

Why shouldn't they be indebted to Vietnam? After all, they owe pretty much everything to Hanoi: power, positions, status, wealth, impunity, mansions, real estates, assets, mistresses... and considering all of these benefits, building the monuments in commemoration of lasting gratitude towards their benefactors is a small price to pay for, and besides, it's not them CPP officials and Hanoi's underlinks who foot the bills; it's the Khmer people and whatever their nation's existing natural resources could render the payments in kind.

^^^

ដោយ សន ចាន់រដ្ឋា
2022.05.09

អ្នក​ឃ្លាំ​មើល​និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​ដែល​បន្ត​សង់​ស្តូប​វិមាន​ឈ្នះៗ​នៅ​ខេត្ត​ប៉ៃលិន​ថា​ជា​ការ​ដឹង​គុណ​ដល់​វៀតណាម

អ្នក​ឃ្លាំ​មើល​និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​ដែល​បន្ត​សង់​ស្តូប​វិមាន​ឈ្នះៗ​នៅ​ខេត្ត​ប៉ៃលិន​ថា​ជា​ការ​ដឹង​គុណ​ដល់​វៀតណាម រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ ទៀ ​បាញ់ ​បើក​ការដ្ឋាន​សាង​សង​ស្តូប​អនុស្សាវរីយ៍​វិមាន​ ឈ្នះ ឈ្នះ ​នៅ​ទឹក​ដី​ខេត្ត​ប៉ៃលិន​កាលពីថ្ងៃអាទិត្យ​ ទី៨​ ខែឧសភា​ ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក Chea Sok Choeun

អ្នក​ឃ្លាំ​មើល​កម្ពុជា​ និង មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រិះគន់​ រដ្ឋាភិបាល​ដែល​បន្ត​សង់​វិមាន​ឈ្នះ ឈ្នះ​ នៅ​ខេត្ត​ប៉ៃលិន​ថា​ ជា​ការ​ដឹង​គុណ​ដល់​វៀតណាម​ ដែល​បាន​លើក​បន្តុប​លោក​ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ​តែ​ប៉ុណ្ណោះ និង​មិន​មាន​ប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ​ខ្មែរ​ឡើយ​។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក​ ទៀ ​បាញ់​ បើក​ការដ្ឋាន​សាង​សង​ស្តូប​អនុស្សាវរីយ៍​វិមាន​ ឈ្នះ ឈ្នះ ​នៅ​ទឹក​ដី​ខេត្ត​ប៉ៃលិន​ ថ្ងៃអាទិត្យ​ ទី៨​ ខែឧសភា​។

អ្នក​ឃ្លាំ​មើល​ និង​មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ​រិះគន់ ​ថា​ការ​សាង​សង​វិមាន​ ឈ្នះ ​ឈ្នះ​របស់​ រដ្ឋាភិបាល​ដែល​សាង​សង​សឹង​គ្រប់​រាជ​ធានី​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ថា​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ដោយ​ឥត​ប្រយោជន៍​ព្រោះ​មិន​មាន​សារៈ​ប្រយោជន៍​អ្វី​ដល់​ពលរដ្ឋខ្មែរ​និង​សង្គម​ជាតិ​ឡើយ​។


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ សំអាន​ ថ្លែង​ថា​ របប​លោក​ ហ៊ុន សែន​ គួរ​តែ​សាង​សង​ដូច​ជា​ រូប​សំណាក់​ព្រះ​បាទ​ជ័យវៈរ្ម័នទី៧​ ឬ​ ព្រះ មហាក្សត្រ​ខ្មែរ​ ឬ​វីរបុរស​ខ្មែរ​ ដែល​ស្នេហា​ជាតិ​ ការពារ​ទឹក​ដី ល្អ​ជាង​បង្កើត​វិមាន​ឈ្នះ​ ឈ្នះ​ដែរ។

លោក​បញ្ជាក់​ថា ​ការ​ដែល​រដ្ឋាភិបាល​សង់​ស្តូប​អនុស្សាវរីយ៍​បែប​នេះ ​ជា​ការ​ដឹង​គុណ​វៀតណាម​ ដែល​​លើក​បន្តុប​ក្រុម​លោក​ ហ៊ុន សែន​ ឱ្យ​ដឹកនាំ​កម្ពុជា​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ៖ «ឈ្នះ​តែ​ក្រុម​គ្រួសារ​លោក ​ហ៊ុន សែន​ និង​បក្ស​ពួក​របស់​គាត់​ ហើយ​វិមាន​ឈ្នះ​ឈ្នះ​ហ្នឹង​ មិន​មែន​សំរាប់​ខ្មែរ​ទាំង​អស់​ជា​អ្នក​ឈ្នះ​នោះ​ទេ​ហើយ​វិមាន​ឈ្នះ​ឈ្នះ​នោះ​ផង​ដែរ​ក៏​ជា​ការ​រំលឹក​ដឹង​គុណ​ទៅ​ដល់​វៀតណាម​នោះ​ទេ​ហើយ​យើង​ដឹង​ហើយ​វៀតណាម​បាន​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​យើង​យក​ទឹក​ដី​ខ្មែរ​យើង​នៅ​តាម​ព្រំ​ដែន​យក​កម្ពុជា​ក្រោម​ ហើយ​អញ្ចឹង​យើង​ដឹង​គុណ​វៀតណាម ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​គឺ​ធ្វើ​អោយ​ទឹក​ដី​យើង​កាន់​តែ​រួម​ទៅៗ​អញ្ចឹង​យើង​ឃើញ​ជាក់​ស្តែង​ក្នុង​ពេល​កន្លង​មក​នេះ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​»។

លោក​ អ៊ុំ សំអាន​ ថ្លែង​បញ្ជាក់​បន្ថែម​ថា ​វិមាន​ឈ្នះ​ឈ្នះ​ហ្នឹង​មិន​មាន​តំណាង​អោយ​ខ្មែរ​ជា​អ្នក​ឈ្នះ​ទេ​គឺ​តំណាង​អោយ​វៀតណាម​ជា​អ្នក​ឈ្នះ ​ព្រោះ​វៀតណាម​ បាន​យក​ទឹក​ដី​ខ្មែរ​តាម​ព្រំដែន​ការ​រំលឹក​ដឹង​គុណ​វៀតណាម​ គឺ​វៀតណាម​ជា​អ្នក​ឈ្នះ​ហើយ​រចនា​បទ​វិមាន​ឈ្នះ​ឈ្នះ​នេះ​គឺ​យក​តាម​រចនា​បទ​ស្តូប​នៅ​ប្រទេស​វៀតណាម​ដូច្នេះ​របរ​លោក​ ហ៊ុន សែន​ គួរ​តែ​ឈប់​សាង​សង​អ្វី​ដែល​ដឹង​គុណ​វៀតណាម​ទៀត​ទៅ​ គួរ​សាង​សង​អ្វី​ដែល​ជា​និមិត្ត​រូប​របស់​ខ្មែរ​យើង​វិញ​។

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​បែប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ ​បាន​បើក​ការដ្ឋាន​សង់​ស្តូប​អនុស្សាវរីយ៍​ វិមាន​ឈ្នះ ​ឈ្នះ​ នៅ​ខេត្ត​ប៉ៃលិន​ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទងរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ពី​ការ​សង់​វិមាន​ឈ្នះ​ ឈ្នះ​ នេះ​បាន​ទេ​នៅ​ថ្ងៃទី​៨​ខែឧសភា​ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។​ ប៉ុន្តែលោក​ ទៀ បាញ់ ​បាន​បង្ហាញ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​ទី​៨​ ខែឧសភា​ថា ​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្តូប​ឈ្នះ​ឈ្នះ​នៅ​ខេត្ត​ប៉ៃលិន​បាន​ចាប់​ផ្តើម​ដំណើរ​ជា​ផ្លូវ​ការ​ហើយ​ដោយ​ការ​ចូល​រួម​អបអរសាទរ​ពី​សំណាក់​មន្ត្រីរាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជាជន​ ជាង​២​ពាន់​នាក់​ ២០៨៩នាក់​។

កន្លង​មក​​លោក​ ទៀ បាញ់​ អះ​អាង​ថា ​នយោបាយ​ ឈ្នះ ឈ្នះ​ គឺ​ជា​គោល​ដៅ​ធ្វើ​ឲ្យ​រលាយ​អង្គការ​ចាត់​តាំងរបស់​ខ្មែរ​ក្រហម​ និង​ជា​នយោបាយ​គ្មាន​អ្នក​ឈ្នះ​ គ្មាន​អ្នក​ចាញ់​ដែល​លោក ហ៊ុន សែន បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤​ ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១​។ ចំពោះ​និយម​ន័យ​នៃ​នយោបាយ​ឈ្នះ ​ឈ្នះ​វិញ ក៏​បាន​ចែង​ពី​ខ្លឹមសារ​ល្អ​ ដែល​ជា​ការ​កំណត់​យុទ្ធ​សាស្ត្រ​សម្រាប់​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង និង​ជា​ការ​ស្វែងរក​សន្តិភាព​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល ក្នុង​ការ​បង្កើត​ឲ្យ​មាន​ជំនឿ​ចិត្ត​លើ​គ្នា​ទៅវិញទៅមក ពោល​គឺ ខ្មែរ​គ្រប់​ភាគី​ត្រូវ​ទទួលស្គាល់​ថា នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​បំផ្លិច​បំផ្លាញ​ ប្រាកដ​ជា​មិន​មាន​អ្នកឈ្នះ​នោះ​ទេ ហើយ​ការ​ចង​អាឃាត​ព្យាបាទ​គ្នា ក៏​មិន​អាច​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​បាន​ដែរ។

ទោះ​ជា​យ៉ាង​ណា​អ្នក​ឃ្លាំ​មើល​កម្ពុជា​លោក​ រ៉ុង ឈុន​ ថ្លែង​ថា​ ការ​សង់​ស្តូប​អនុស្សាវរីយ៍​របស់​រដ្ឋាភិបាល​នេះ​ជាការ​កេង​ចំណេញ​នយោបាយ​ ប្រជាភិថុតិ​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​សំរាប់​ គណបក្ស​កាន់​អំណាច​ហើយ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​៖ «ពាក្យ​ឈ្នះ​ ឈ្នះ​មាន​អត្ថន័យ​ច្រើន​យ៉ាង​ ថា​តើ​ឈ្នះ​ទៅ​លើ​អ្វី? ការ​ឈ្លាន​ពាន​ពី​បរទេស​ ឬ​គោល​បំណង​អ្វី? កម្ពុជា​យើង​ចង់​បាន​អោយ​វា​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​មាន​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ  និង​យុត្តិធម៌​យើង​មិន​ត្រូវ​ធ្វើ​បាប​ឬ​មួយ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ដៃ​គូរ​យើង​ទេ​ប៉ុន្តែ​កន្លង​មក​ហ្នឹង​យើង​ឃើញ​តែង​តែ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​ហើយ​និង​សកម្មជន​អី​ជា​បន្ត​បន្ទាប់​ហ្នឹង»។

លោក​ រ៉ុង​ ឈុន​ ថា​ទស្សនៈ​របស់​លោក​គឺ​ការ​ប្រកួត​ប្រជែង​ឈ្នះ​ចាញ់​ដោយ​សារ​ការ​ប្រើប្រាស់​កម្លាំង​បាយ​ និង​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ តុលាការ​ យក​មក​បង្ក្រាប​ដៃគូ ​ហើយ​ចាត់​ទុក​ថា​ឈ្នះ​ឈ្នះ​នោះ​ទេ​គឺ​គ្រាន់​តែ​ឈ្នះ​បុគ្គល​មួយ​ចំនួន​តូច​ប៉ុន្តែ​សំរាប់​ជាតិ​ទាំង​មូល​វិញ​ វា​មិន​មែន​ជា​រឿង​ឈ្នះ​នោះ​ទេ​ វា​ជា​រឿង​ចាញ់​ទៅ​វិញ​ទេ​ ព្រោះ​វា​ធ្វើ​អោយ​ពលរដ្ឋ​រងទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​ហើយ​គេ​ថ្កោល​ទោស​មក​លើ​អ្នក​កាន់​អំណាច​។

កន្លង​មក​ប្រទេស​កម្ពុជា​ធ្លាប់​ទទួលរង​ការរិះគន់​ច្រើន​ពាក់ព័ន្ធ​​ការ​សាង​សង​វិមាន​ឈ្នះ​ ឈ្នះ​នេះ​។ ​វិមាន​ឈ្នះ​ ឈ្នះ​ ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​ រួម​ទាំង​មេ​ដឹក​នាំ​ទី​ក្រុងភ្នំពេញ​ លោក​ ហ៊ុន សែន​ ផង​ មាន​មោទនភាព​ខ្លាំង​បំផុត​ ដែល​បាន​សាងសង់​វិមាន​នេះ​ឡើង​ នៅ​ក្នុង​សម័យ​របស់​លោក ​ថា​ជា​និមិត្ត​រូប​សន្តិភាព​ក្រោយ​ពី​បាន​ផ្ដួល​រលំ​របប​ខ្មែរ​ក្រហម​បាន​ជោគ​ជ័យ។

អ្នក​វិភាគ​លើក​ឡើង​ថា ​ការ​សាង​សង់​វិមាន​ ឈ្នះ​ ឈ្នះ ​នេះ​ជា​ការ​ចង់​បង្ហាញ​ឲ្យ​ពលរដ្ឋ​ និង​ សហគមន៍​អន្តរជាតិ​មើល​ឃើញ​ពី​ស្នា​ដៃ​របស់​គណបក្ស​កាន់​អំណាច​ ដឹក​នាំ​ប្រទេស​ ទទួល​បាន​ ជ័យ​ជំនះ​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​ក្រោម​រូបភាព​គោល​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ ហ៊ុន សែន​ ដែល​ជា​ស្នា​ដៃ​មួយ​ដ៏​អាក្រក់​សម្រាប់​បន្សល់​ទុក​ឲ្យ​ ក្មេង​ជំនាន់​ ក្រោយ​ថ្វីត្បិត​នយោបាយ​ឈ្នះ​ឈ្នះ​នេះ​ចែង​ពី​ខ្មែរ​គ្រប់​ភាគី​ឈ្នះ​ទាំង​អស់​គ្នា​ក្ដី​ផ្ទុយ​ទៅ​វិញ​នយោបាយ​នេះ​បង្កប់​នូវ​ភាព​ពិស​ពុល​កម្ទេច​ខ្មែរ​គ្នា​ឯង​ធ្វើ​ឲ្យ​ក្រុម​បក្ស​ប្រឆាំង​និង​អ្នក​រង​គ្រោះ​ដី​ធ្លី​ស្ទើរ​ពេញ​មួយ​នគរ​រង​ការ​ឈឺ​ចាប់​ ក្រោម​រូប​ភាព​អភិវឌ្ឍន៍​ផ្សេងៗ​។ លើស​ពី​នេះ​ទៀត ក្រុម​បក្ស​ពួក​ លោក ហ៊ុន សែន ​ដែល​ជា​អ្នក​ទទួល​បាន​ជ័យ​ជំនះ​នោះ​ រស់​នៅ​លើ​ ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ តាម​រយៈ​ ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ និង​តួនាទី​ ឋានៈ​ បុណ្យស័ក្ដិ​ ដែល​ធ្វើ​ឲ្យ​មាន​គម្លាត​អ្នក​មាន​ អ្នក​ក្រ និង​អំពើ​យុត្តិធម៌​នៅ​ក្នុង​សង្គម​៕

2 comments:

Anonymous said...

How about let the evil Vietnam take over Cambodia?
Win Win = Nguyen Nguyen

Ah Lngi Lngeu Hun Sen will be gone to hell soon.

Anonymous said...

These people are cancer. If you are hoping and praying cancer will do something good, you will die of cancer.