Khmer Circle:
People should have known better than to make light-hearted remarks about their chicks having to wear a mask during this pandemic crisis and in the "Thank You Peace" era.
Quite a few other individuals who also had made similair remarks which in other countries - perhaps, with the exception of N Korea! - would have been considered witty or humorous, are known to have landed themselves in serious trouble with this regime led by VC-trained former KRs, including prince Sereyvuth, although his remark about 'wanting to shoot Hun Sen' admittedly was somewhat ill-advised.
There's no such thing as political satire or constructive criticism - humorous or otherwise under this regime.
^^^
ដោយ សុជីវី
2022.06.12
រូបលោក នី ណាក់ នៅលើហ្វេសប៊ុក ឈ្មោះ អាយមែន-ខេអេច្ឆ (Iman-KH) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ដែលសរសេរសារថា លោកសង្ឃឹមថា «កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឱ្យសោះ បើគ្មានការចាំបាច់»។
រូប៖ ហ្វេសប៊ុក IMan-KH
អតីតមន្ត្រីក្រសួងកសិកម្មដែលទើបបានចេញពីពន្ធនាគារលោក នី ណាក់ ប្រកាសថា លោកនឹងចូលរួមធ្វើនយោបាយជាមួយគណបក្សប្រឆាំង។ លោក នី ណាក់ បានចាត់ទុកថា ការកាត់ទោសលោកជារឿងអយុត្តិធម៌។
លោក នី ណាក់ ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ខែ កាលពីឆ្នាំ២០២០ ក្រោយលោកបង្ហោះសាររឿងចង់ទិញម៉ាស់ពាក់ឱ្យមាន់នោះ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែមិថុនាថា ការចាប់ខ្លួន និងផ្តន្ទាទោសលោកជាប់ពន្ធនាគារថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិបញ្ចេញមតិ និងជារឿងអយុត្តិធម៌។ លោកបន្តថា លោកនឹងចូលរួមក្នុងវិស័យនយោបាយ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋ ជាមួយគណបក្សដែលស្រលាញ់ប្រជាធិបតេយ្យ និងផលប្រយោជន៍ពលរដ្ឋជាធំ ពិសេស គឺគណបក្សភ្លើងទៀន៖ «ខ្ញុំនិងចងក្រងកសិករទូទាំងប្រទេស ដើម្បីបង្កើតជាសមាគមន៍កសិករការពារសិទ្ធិកសិករ ហ្នឹងដោយមានការចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ ហើយហ្នឹងមួយទៀតនោះគឺ ខ្ញុំបាទ និងចូលរួមក្នុងវិស័យនយោបាយក្នុងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ»។
លោក នី ណាក់ អំពាវដល់រដ្ឋាភិបាលឲ្យដោះលែងសកម្មជននយោបាយទាំងអស់ដែលកំពុងជាប់ឃុំ ដើម្បីអោយពួកគាត់មានសិទ្ធិចូលរួមបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខនេះ។
ពាក់ព័ន្ធរឿងនេះអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន យល់ឃើញថា រឿងយុត្តិធម៌ ឬអយុត្តិធម៌ មិនមែនស្រេចតែបុគ្គលណាម្នាក់លើកឡើងទេ គឺសមត្ថកិច្ចធ្វើឡើងតាមអង្គហេតុ និងអង្គច្បាប់។ លោកបន្តថា រដ្ឋធម្មនុញ្ញបានចែងពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមសកម្មភាពនយោបាយ ដូច្នេះលោក នី ណាក់ ចូលរួមនយោបាយ គឺជាសិទ្ធិរបស់លោក៖ «នៅកម្ពុជាពុំមានការរំលោភសិទ្ធិមនុស្សដូចការលើកឡើងនោះទេ ការលើកឡើងថា កម្ពុជាមានការរំលោភសិទ្ធិមនុស្ស គឺជាការចោទប្រកាន់ ជាការលាបពណ៍មកលើប្រទេសជាតិខ្លួន ប្រជាជនខ្លួនឯង ជាការសន្និដ្ឋាន ជាការវាយតម្លៃ និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងភាពពិតទាល់តែសោះ»។
លោក នី ណាក់ ត្រូវបានដោះលែងពីពន្ធនាគានៅថ្ងៃទី១០ ខែមិថុនា ក្រោយពីលោកអនុវត្តទោសក្នុងពន្ធនាគារយៈពេល ១៨ខែ។ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល កាលពីថ្ងៃទី១២ ខែធ្នូ ២០២០ក្រោមការចោទប្រកាន់ពីបទជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង បន្ទាប់ពីលោកបានបង្ហោះសារផ្សព្វផ្សាយពីការទិញម៉ាស់ពាក់ឱ្យកូនមាន់ និងត្រៀមដាក់ទ្រុងមាន់ក្នុងគ្រាមានអាសន្ន ខណៈកម្ពុជា និងពិភពលោកកំពុងផ្ទុះជំងឺកូវីដ-១៩ កាលចុងឆ្នាំ២០១៩។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានថ្កោលទោសការចាប់ខ្លួន និងការផ្តន្ទាទោសលោក នី ណាក់ ថាជាការរំលោភសិទ្ធិមនុស្ស និងបំពានច្បាប់កម្ពុជាខ្លួនឯង៕
1 comment:
Thank you for your sacrifice and your determination to help Khmer people.
Post a Comment