Monday, 13 June 2022

អតីត​មន្ត្រី​ក្រសួង​កសិកម្ម​ទើប​ចេញ​ពី​ពន្ធនាគារ ថា​នឹង​​ចូល​ធ្វើ​​នយោបាយ​​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ដល់​កសិករ


Khmer Circle

People should have known better than to make light-hearted remarks about their chicks having to wear a mask during this pandemic crisis and in the "Thank You Peace" era.

Quite a few other individuals who also had made similair remarks which in other countries - perhaps, with the exception of N Korea! - would have been considered witty or humorous, are known to have landed themselves in serious trouble with this regime led by VC-trained former KRs, including prince Sereyvuth, although his remark about 'wanting to shoot Hun Sen' admittedly was somewhat ill-advised. 

There's no such thing as political satire or constructive criticism - humorous or otherwise under this regime.

^^^   

ដោយ សុជីវី
2022.06.12
អតីត​មន្ត្រី​ក្រសួង​កសិកម្ម​ទើប​ចេញ​ពី​ពន្ធនាគារ ថា​នឹង​​ចូល​ធ្វើ​​នយោបាយ​​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ដល់​កសិករ 

រូប​លោក នី ណាក់ នៅ​​លើ​ហ្វេសប៊ុក ឈ្មោះ អាយមែន-ខេអេច្ឆ (Iman-KH) កាល​ពីថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០២០ ដែល​សរសេរ​សារ​ថា លោក​សង្ឃឹម​ថា «កូន​មាន់​នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់​គ្នា ហើយ​ដេក​នៅ​ក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​ឱ្យ​សោះ បើ​គ្មាន​ការ​ចាំបាច់»។
រូប៖ ហ្វេសប៊ុក IMan-KH

 

អតីត​មន្ត្រី​ក្រសួង​កសិកម្ម​ដែល​ទើប​បាន​ចេញ​ពី​ពន្ធនាគារ​លោក នី ណាក់ ប្រកាស​ថា លោក​នឹង​ចូល​​រួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង។ លោក នី ណាក់ បានចាត់ទុកថា ​ការ​កាត់​ទោស​លោក​ជា​រឿង​អយុត្តិធម៌។

លោក នី ណាក់ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ កាលពី​ឆ្នាំ២០២០ ក្រោយ​លោក​បង្ហោះ​សារ​រឿង​ចង់​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់​នោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១២ ខែមិថុនាថា ការ​ចាប់​ខ្លួន​ និង​ផ្តន្ទាទោស​លោក​ជាប់​ពន្ធនាគារ​ថាជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ​​ និង​ជា​រឿង​អយុត្តិធម៌។ លោកបន្ត​ថា លោក​នឹង​ចូលរួម​ក្នុង​វិស័យ​នយោបាយ ដើម្បីលើក​ស្ទួយ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ជាមួយ​គណបក្ស​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ និង​ផលប្រយោជន៍​ពលរដ្ឋ​ជា​ធំ ពិសេស គឺ​គណបក្ស​ភ្លើងទៀន៖ «ខ្ញុំ​និង​ចង​ក្រង​កសិករ​ទូទាំង​ប្រទេស ដើម្បី​បង្កើត​ជា​សមាគមន៍​កសិករ​ការពារ​សិទ្ធិ​កសិករ​ ហ្នឹង​ដោយ​មាន​ការ​ចុះ​បញ្ជី​ជា​មួយ​ក្រសួង​មហាផ្ទៃ ហើយ​ហ្នឹង​មួយ​ទៀត​នោះ​គឺ ខ្ញុំបាទ​ និង​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ក្នុង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ»។

លោក នី ណាក់ អំពាវ​ដល់​រដ្ឋាភិបាល​ឲ្យ​​ដោះលែង​សកម្មជន​នយោបាយ​ទាំងអស់​ដែល​កំពុង​ជាប់​ឃុំ ដើម្បី​អោយ​ពួកគាត់​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​តំណាង​រាស្ត្រ​នៅ​ឆ្នាំ២០២៣​ខាង​មុខ​នេះ។



ពាក់ព័ន្ធ​រឿង​នេះ​អ្នកនាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​លោក កត្តា អ៊ន យល់​ឃើញ​ថា រឿង​យុត្តិធម៌ ឬ​អយុត្តិធម៌ មិនមែន​ស្រេច​តែ​បុគ្គល​ណា​ម្នាក់​លើក​ឡើង​ទេ ​គឺ​សមត្ថកិច្ច​ធ្វើ​ឡើង​តាម​អង្គហេតុ និង​អង្គច្បាប់។​ លោកបន្តថា រដ្ឋធម្មនុញ្ញ​បាន​ចែង​ពលរដ្ឋ​គ្រប់​រូបមាន​សិទ្ធិ​ចូលរួម​សកម្មភាព​នយោបាយ ដូច្នេះ​លោក នី ណាក់ ចូលរួម​នយោបាយ គឺ​ជា​សិទ្ធិ​របស់​លោក៖ «នៅ​កម្ពុជា​ពុំមាន​ការ​រំលោភ​សិទ្ធិមនុស្ស​ដូចការ​លើក​ឡើង​នោះ​ទេ ការលើក​ឡើងថា កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិមនុស្ស គឺ​ជា​ការ​ចោទ​ប្រកាន់ ជា​ការ​លាបពណ៍មក​លើ​ប្រទេស​ជាតិ​ខ្លួន ប្រជាជន​ខ្លួន​ឯង​ ជា​ការ​សន្និដ្ឋាន ជា​ការ​វាយ​តម្លៃ និង​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ និង​ភាព​ពិត​ទាល់​តែ​សោះ»។

លោក នី ណាក់ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគានៅ​ថ្ងៃទី១០ ខែមិថុនា ក្រោយពី​លោក​អនុវត្តទោស​ក្នុង​ពន្ធនាគារ​យៈពេល ១៨ខែ។ លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​១៨ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២លានរៀល កាល​ពី​ថ្ងៃទី១២ ខែធ្នូ ២០២០​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជេរប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ បន្ទាប់ពី​លោក​បាន​បង្ហោះ​សារ​ផ្សព្វផ្សាយ​ពីការ​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់ និង​ត្រៀម​ដាក់​ទ្រុង​មាន់​ក្នុង​គ្រា​មាន​អាសន្ន ខណៈ​កម្ពុជា និង​ពិភពលោក​កំពុង​ផ្ទុះ​ជំងឺកូវីដ-១៩ កាល​ចុង​ឆ្នាំ២០១៩។

អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ បាន​ថ្កោលទោស​ការ​ចាប់​ខ្លួន និង​ការ​ផ្តន្ទាទោស​លោក នី ណាក់ ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំពាន​ច្បាប់​កម្ពុជា​ខ្លួន​ឯង៕

1 comment:

Anonymous said...

Thank you for your sacrifice and your determination to help Khmer people.