Friday, 24 June 2022

មេធាវី៖ កញ្ញា សេង ធារី ផ្ដាំ​ឲ្យ​ពលរដ្ឋ​កុំ​តក់​ស្លត់​ក្នុង​ការ​លះបង់​ដើម្បី​សង្គម​ជាតិ


ដោយ ទីន ហ្សាការីយ៉ា
2022.06.24
មេធាវី៖ កញ្ញា សេង ធារី ផ្ដាំ​ឲ្យ​ពលរដ្ឋ​កុំ​តក់​ស្លត់​ក្នុង​ការ​លះបង់​ដើម្បី​សង្គម​ជាតិ 

កញ្ញា សេង ធារី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០២២។ ​
រូប​៖ ពលរដ្ឋផ្ដល់ឱ្យ


មេធាវី​កញ្ញា សេង ធារី លោក ជូង ជូងី បាន​ទៅ​សួរសុខទុក្ខ​កូនក្ដី​របស់​ខ្លួន​បានសម្រេច​ហើយ ក្រោយ​ពី​មន្ត្រី​ពន្ធនាគារ​បាន​រារាំង​អស់​រយៈពេល​ជាង​១​សប្ដាហ៍​កន្លង​មក​។ លោក​មេធាវី បាន​ចាត់ទុក​ការរារាំង​របស់​មន្ត្រី​ពន្ធនាគារ​នោះ​ថា ជា​រឿង​ខុសច្បាប់ នៅ​ស្រប​ពេល​កូនក្ដី​របស់​លោក បាន​រង​នូវ​ភាព​អយុត្តិធម៌ ដោយសារតែ ការ​លះបង់​ដើម្បី​សិទ្ធិ​សេរីភាព និង​សង្គមជាតិ បែរជា​រង​ទុក្ខទោស​ពី​តុលាការ​ទៅវិញ។

លោក​មេធាវី ជូង ជូងី បញ្ជាក់​ថា លោក​បាន​ជួប​កញ្ញា សេង ធារី ប្រមាណ​២​ម៉ោង​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឯ​ខែត្រ​ព្រះវិហារ និង​បាន​ជជែក​រឿងរ៉ាវ​ជាច្រើន ពាក់ព័ន្ធ​នឹង​ករណី​ចាប់ខ្លួន​កូនក្ដី​របស់​លោក​ដាក់​ពន្ធនាគារ​នេះ។

តើ​លោក​មេធាវី ជូង ជូងី បាន​ជជែក​អំពី​បញ្ហា​អ្វីខ្លះ ជាមួយ​កញ្ញា សេង ធារី នៅក្នុង​ពន្ធនាគារ​ខែត្រ​ព្រះវិហារ​នោះ​?

​សូម​ស្ដាប់​បទសម្ភាសន៍​រវាង លោក ទីន ហ្សាការីយ៉ា និង លោក​មេធាវី ជួង ជូងី អំពី​បញ្ហា​នេះ​ដូច​តទៅ

1 comment:

Anonymous said...

Thank You Ms Theary Seng for your sacrifice to fight for freedom and social justice for Khmer people, especially for Khmer women.

You are a protagonist, an heroine who endeavor to free Khmer people's mind from this Yuon's slave Hun Sen's prison.

History will engrave your name as Khmer woman champion for freedom.