ដោយ ទីន ហ្សាការីយ៉ា
2022.06.24
កញ្ញា សេង ធារី នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
មេធាវីកញ្ញា សេង ធារី លោក ជូង ជូងី បានទៅសួរសុខទុក្ខកូនក្ដីរបស់ខ្លួនបានសម្រេចហើយ ក្រោយពីមន្ត្រីពន្ធនាគារបានរារាំងអស់រយៈពេលជាង១សប្ដាហ៍កន្លងមក។ លោកមេធាវី បានចាត់ទុកការរារាំងរបស់មន្ត្រីពន្ធនាគារនោះថា ជារឿងខុសច្បាប់ នៅស្របពេលកូនក្ដីរបស់លោក បានរងនូវភាពអយុត្តិធម៌ ដោយសារតែ ការលះបង់ដើម្បីសិទ្ធិសេរីភាព និងសង្គមជាតិ បែរជារងទុក្ខទោសពីតុលាការទៅវិញ។
លោកមេធាវី ជូង ជូងី បញ្ជាក់ថា លោកបានជួបកញ្ញា សេង ធារី ប្រមាណ២ម៉ោងនៅក្នុងពន្ធនាគារនៅឯខែត្រព្រះវិហារ និងបានជជែករឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងករណីចាប់ខ្លួនកូនក្ដីរបស់លោកដាក់ពន្ធនាគារនេះ។
តើលោកមេធាវី ជូង ជូងី បានជជែកអំពីបញ្ហាអ្វីខ្លះ ជាមួយកញ្ញា សេង ធារី នៅក្នុងពន្ធនាគារខែត្រព្រះវិហារនោះ?
សូមស្ដាប់បទសម្ភាសន៍រវាង លោក ទីន ហ្សាការីយ៉ា និង លោកមេធាវី ជួង ជូងី អំពីបញ្ហានេះដូចតទៅ
1 comment:
Thank You Ms Theary Seng for your sacrifice to fight for freedom and social justice for Khmer people, especially for Khmer women.
You are a protagonist, an heroine who endeavor to free Khmer people's mind from this Yuon's slave Hun Sen's prison.
History will engrave your name as Khmer woman champion for freedom.
Post a Comment