ដោយ មាន ឫទ្ធិ
2022.06.06
(ពីឆ្វេងទៅស្តាំ) លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្ស, លោក សុន ឆ័យ អនុប្រធានគណបក្ស និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន។
រូប៖ គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀនប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសរើសឃុំ សង្កាត់អាណត្តិទី៥ ដោយសារលទ្ធផលដែលចេញពីការបោះឆ្នោតនោះមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋ និងរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរដែលបង្ហាញពីសកម្មភាពនៃការលួចបន្លំសន្លឹកឆ្នោត។ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថា ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតី ត្រឹមត្រូវ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែមិថុនា ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់មានបរិយាកាសមិនស្មើភាពដោយសារពលរដ្ឋពុំមានសេរីភាពក្នុងការចូលរួមផ្នែកនយោបាយ និងការបញ្ចេញមតិ។ គណបក្សភ្លើងទៀនមើលឃើញថា មន្រ្តីស្ថាប័នបោះឆ្នោតពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមសុទ្ធសឹងជាមន្រ្តីមកពីគណបក្សប្រជាជាកម្ពុជា។ បេក្ខជន និងអ្នកសង្កេតការណ៍របស់គណបក្សភ្លើងទៀនត្រូវទទួលរងការគាបសង្កត់ និងការបំភិតបំភ័យ។ ទន្ទឹមនឹងនេះ ក៏មានសកម្មភាពគៀងគរពលរដ្ឋតាមរយៈការទិញសន្លឹកឆ្នោត ការតាមដាន ការសំឡុត ការគំរាមកំហែងជាហូរហែរដោយមិនមានការអង្កេត និងទប់ស្កាត់ពី គ.ជ.ប ឡើយ។
គណបក្សភ្លើងទៀនលើកឡើងថា នៅថ្ងៃបោះឆ្នោតស្ទើរគ្រប់មណ្ឌលបោះឆ្នោតទូទាំងប្រទេសបានបិទទ្វារចាក់សោរបង ចាប់ពីម៉ោង៣រសៀលដោយបណ្តេញពលរដ្ឋចេញ មិនឱ្យតាមដានការរាប់សន្លឹកឆ្នោត និងបណ្តេញភ្នាក់ងារមកពីគណបក្សនយោបាយក្រៅរដ្ឋាភិបាលចេញពីការិយាល័យបោះឆ្នោតជាដើម ហើយករណីខ្លះគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត មិនអនុញ្ញាតឱ្យថតលទ្ធផលបោះឆ្នោត ដែលបិទនៅការិយាល័យបោះឆ្នោតទៀតផង។ ផ្ទុយទៅវិញអាជ្ញាធរមូលដ្ឋាន និងតំណាងអង្គការសង្កេតការណ៍ របស់បក្សកាន់អំណាចមានសិទ្ធិនៅក្នុងបរិវេនទីតាំងទាំងនោះដោយសេរី។ គណបក្សភ្លើងទៀន ចាត់ទុកការរំលោភបំពានទាំងនេះ រួមទាំងករណីរំលោភបំពានជាច្រើនទៀតថា បង្ហាញពីសកម្មភាពនៃការលួចសន្លឹកឆ្នោត។
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ថ្លែងក្នុងសន្និសីទនៅរសៀលថ្ងៃ០៦ ខែមិថុនា ដោយចាត់ទុកការបោះឆ្នោតថ្នាក់ឃុំ សង្កាត់នេះថា មិនប្រព្រឹត្តដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នោះទេ ដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនឯករាជ្យ និងហាក់លម្អៀងទៅរកគណបក្សកាន់អំណាច ខណៈ អាជ្ញាធរមិនអព្យាក្រិត្យ។ លោកបញ្ជាក់ថា គណបក្សភ្លើងទៀន មិនទទួលស្គាល់លទ្ធផលបោះឆ្នោតឃុំសង្កាត់ដែលមិនឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ពលរដ្ឋឡើយ។ ប៉ុន្តែលោកថា ជំហររបស់គណបក្សមិនធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតដូចលើកមុនៗនោះទេ។
ទោះយ៉ាងណា លោករំពឹងថា លទ្ធបោះឆ្នោតនេះនឹងបើកផ្លូវចរចាជាមួយគណបក្សកាន់អំណាច ដើម្បីឈានដោះស្រាយបញ្ហានយោបាយ និងកែលម្អស្ថានប័នបោះឆ្នោតឱ្យល្អប្រសើរឡើងវិញ៖ «យើងប្រកាសនៅថ្ងៃនេះថាយើងអត់មានផែនការធ្វើបាតុកម្មទេ ប៉ុន្តែយើងត្រូវលើកឡើងនូវបញ្ហា កង្វល់របស់យើង ឬកង្វល់របស់ពលរដ្ឋម្ចាស់ឆ្នោតដែរ ពីភាពមិនប្រកតីដែលប៉ះពាល់ដល់ឆន្ទៈរបស់លោក ហើយយើងសូមឱ្យមានការកែលម្អ ដូច្នេះគណបក្សភ្លើងមានជំហរចង់ដោះស្រាយ និងជជែកគ្នា»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោក ហង្ស ពុទ្ធា អះអាងថា ដំណើរការនៃការបោះឆ្នោតនេះបានប្រព្រឹត្តទៅរលូន មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដែលធ្វើឱ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ មិនដូចការចោទប្រកាន់របស់គណបក្សភ្លើងទៀននោះទេ។ ប៉ុន្តែលោកថា គ.ជ.ប នឹងទទួលយកអនុសាសន៍ទាំងអស់ ដើម្បីឱ្យការបោះឆ្នោតល្អប្រសើរ៖ «ការទទួលយកបាន ឬទទួលយកមិនបានមិនអាស្រ័យលើភាសានយោបាយរបស់គណបក្សនយោបាយណាមួយនោះទេ ផ្ទុយទៅវិញមានគណបក្ស និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនបានបង្ហាញការអបអរចំពោះការរៀបចំឱ្យមានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបាននៅឡើយនៅថ្ងៃទី៦ ខែមិថុនា។ ប៉ុន្តែលោក សុខ ឥសាន អះអាងនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី៥ ខែមិថុនា ថាការបោះឆ្នោតនេះ គឺជាការបោះឆ្នោត «ដ៏ល្អបំផុត»។
ទោះយ៉ាងណា នៅមុនការបោះឆ្នោតនេះ ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភ ដោយសារតែឃើញមានលំនាំនៃការគំរាមកំហែង ការបំភិតបំភ័យ និងការចាប់ខ្លួនបេក្ខជនមួយចំនួនដាក់ពន្ធនាគារ។ យ៉ាងហោចណាស់ មានបេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន ៦នាក់ត្រូវអាជ្ញាធរចាប់ខ្លួននៅមុន និងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
ចំណែកអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ក៏បានថ្កោលទោសចំពោះយុទ្ធនាការយាយី និងបំភិតបំភ័យលើសមាជិកគណបក្សប្រឆាំងអំឡុងពេលឃោសនាបោះឆ្នោត ជាពិសេសការធ្វើទុក្ខបុកម្នេញលើបេក្ខជនគណបក្សភ្លើងទៀន។ សមាជិកសភាម៉ាឡេស៊ី និងជាសមាជិកនៃអង្គការ APHR អ្នកស្រី ម៉ារៀ ជិន អាប់ឌុលឡា (Maria Chin Abdullah) លើកឡើងថា វាជារឿងដែលមិនអាចទៅរួចនោះទេ ក្នុងការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងបរិយាកាសមួយដែលពោរពេញទៅដោយការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយប្រឆាំង។ អ្នកស្រីបន្តថា ថ្វីបើគណបក្សចំនួន១៧ ត្រូវបានគេអនុញ្ញាតឱ្យឈរឈ្មោះបោះឆ្នោតក្ដី ដំណើរការទាំងមូលមិនអាចចាត់ទុកថា ជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងពហុបក្សបានឡើយ នៅពេលដែលគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន មិនព្រមឱ្យអ្នកដែលចូលរួមប្រកួតប្រជែង ធ្វើយុទ្ធនាការឃោសនាបានដោយសេរី និងមានសុវត្ថិភាពនោះ។
គ.ជ.ប អះអាងថា តួលេខចុងក្រោយបង្ហាញថា មានពលរដ្ឋជាង ៨០% ឬស្មើនឹងជាង ៧លាន៣សែននាក់បានចេញទៅបោះឆ្នោត ក្នុងចំណោមពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ៩លាន២សែននាក់។ ផ្អែកតាមតួលេខនេះ ចំនួនពលរដ្ឋចេញទៅបោះឆ្នោតឃុំ-សង្កាត់នៅអាណត្តិនេះ បានធ្លាក់ចុះប្រមាណជាង ១០% បើធៀបនឹងចំនួនពលរដ្ឋចេញទៅបោះឆ្នោតនៅមុនពេលរម្លាយគណបក្សសង្គ្រោះជាតិកាលពីអាណត្តិទី៤ ដែលមានរហូតដល់ជាង ៩០%។
លទ្ធផលបឋមចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គិតត្រឹមល្ងាចថ្ងៃទី៦ ខែមិថុនា ឱ្យដឹងថា គណបក្សភ្លើងទៀនកំពុងមានប្រៀបជាងបក្សកាន់អំណាចតែ៤ឃុំប៉ុណ្ណោះ ក្នុងចំណោមឃុំសង្កាត់ទាំង ១.៦៥២ ដែលគណបក្សនេះអាចឈ្នះតំណែងមេឃុំ រួមមាន ៣ឃុំនៅខេត្តកំពង់ធំ គឺឃុំចំណាលើនៅស្រុកស្ទោង ឃុំដូង និងឃុំក្រយានៅស្រុកប្រាសាទបល្ល័ង្គ និង១ឃុំនៅខេត្តកំពង់ចាម គឺឃុំផ្តៅជុំក្នុងស្រុកជើងព្រៃ។ ក្រៅពីនោះ គណបក្សប្រជាជនកម្ពុជាកំពុងនាំមុខទាំងស្រុង ហើយពុំមានគណបក្សដទៃទៀតណាមួយទទួលបានសំឡេងឆ្នោតនាំមុខបក្សកាន់អំណាចនៅតាមឃុំ-សង្កាត់ដទៃទៀតនៅទូទាំងប្រទេសឡើយ។ មន្រ្តីគណបក្សភ្លើងទៀនបញ្ជាក់ថា គណបក្សភ្លើងទៀនអាចទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ជាង២ពាន់អាសនៈក្នុងចំណោមអាសនៈសរុបចំនួនជាង១ម៉ឺន (១១៦២២)។ ដូច្នេះ គណបក្សប្រជាជនកម្ពុជាអាចទទួលបានអាសនៈឃុំ សង្កាត់ជាង៩ពាន់៕
3 comments:
Khmer people must demand for a comprehensive NEC reform.
If the C Porng Party CPP was the most popular party, it must accept that reform.
Ah devil Hun Sen, under his master Yuon's directions, has planned all the necessary measures to keep the power even after the CPP loses the general election next year.
Ah Kwack Hun Sen will emulate his mistress Min Aung Hlang's model should the CPP lose the 2023 election.
It is imperative that Khmer people persevere in their noble struggle to free Cambodia from this one-eyed monster Hun Sen, who has determined to serve Vietnam at the expense of Cambodia and Khmer people.
Using this communal election to force Ah Chker Chkuot Hun Sen to reform the NEC before the 2023 general election.
The Candle Light Party must stand firmly on this NEC's reform
NO NEC'S REFORM, NO MORE PARTICIPATION in the election. Let Ah Chker Chkuot Hun Sen continue his oppression to Khmer people.
This is part of Ah Chker Chkuot Hun Sen's thank You peace. Nobody is cheaper than Ah Roleuy Hun Sen. He will do whatever necessary to win the election.
But if Ah Hun Sen lost the election, he will seize the power by force.
Post a Comment