Monday, 4 July 2022

អង្គការ​​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​​ប្រារព្ធ​ខួប​​៧៣​​ឆ្នាំ​​ថ្ងៃ​​បារាំង​​ផ្ទេរ​​កម្ពុជា​​ក្រោម​​ឲ្យ​​វៀតណាម​​ត្រួតត្រា


Khmer Circle

Kampuchea Krom - including Koh Tral or renamed to 'Phu Qoc' and other islands - and Hanoi's desire for leadership and mastery role over the rest of former French Indochina are the factors and reasons behind the emergence of the Vietnam-trained KR movement, Pol Pot and the deaths of millions of Cambodian lives in the sixties and seventies, the loss of Cambodia's national sovereignty through the present Hanoi-installed puppet administration in Phnom Penh who naturally avoids the issue of lost territory to Vietnam like the plague.

^^^

ដោយ សេក បណ្ឌិត
2022.07.03
អង្គការ​​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​​ប្រារព្ធ​ខួប​​៧៣​​ឆ្នាំ​​ថ្ងៃ​​បារាំង​​ផ្ទេរ​​កម្ពុជា​​ក្រោម​​ឲ្យ​​វៀតណាម​​ត្រួតត្រា 

អង្គការ​​និង​​សមាគម​ខ្មែរ​​កម្ពុជាក្រោម​ ​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២ បានប្រារព្ធ​ខួប​គម្រប់​៧៣ឆ្នាំ​ ដែល​​អាណានិគម​បារាំង​បាន​កាត់​ដែន​ដី​​កម្ពុជា​ក្រោម​ឲ្យ​​វៀតណាមនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។​
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ


អង្គការ​​និង​​សមាគម​ខ្មែរ​​កម្ពុជាក្រោម​  ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៣ ខែកក្កដា បាន​ជួបជុំ​គ្នា​ជា​ក្រុម​​ធំ​មួយ ប្រារព្ធ​ខួប​គម្រប់​៧៣ឆ្នាំ​ ដែល​​អាណានិគម​បារាំង​បាន​កាត់​ដែន​ដី​​កម្ពុជា​ក្រោម​ឲ្យ​​វៀតណាម។​ ពលរដ្ឋ និង​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នេះ មាន​ចិត្ត​មោះមុត​ថា នឹង​រួបរួម​គ្នា​ជា​ធ្លុងមួយ​ ដើម្បី​តស៊ូ​មតិ​ក្នុង​ការ​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​​ជា​ខ្មែរ​​ម្ចាស់​ស្រុក ពី​រដ្ឋាភិបាល​វៀតណាមឲ្យ​បាន។ ពួកគេ​ថែម​ទាំង​នឹក​ទៅ​ដល់​គុណ វីរបុរស​ស្នេហា​ជាតិ​គ្រប់​ជំនាន់ ដែល​បាន​ពលី​ជីវិត​ ចំពោះ​បុព្វហេតុ​ជាតិ​ ​សាសនា និង​មាតុភូមិ​ខ្មែរ​ក្រោម ដោយ​ពុំ​មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ។

ពិធី​​រំឭក​ខួប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដែល​មាន​ព្រះសង្ឃ​ ពលរដ្ឋ​ខ្មែរ​ក្រោម និងអង្គការ​សង្គម​ស៊ីវិល ប្រមាណ​ប្រាំពីរ​រយ (៧០០) អង្គនិង​នាក់ ​ចូល​រួម។ អ្នក​ចូល​រួម​អះអាង​ថា ពួកគេ​នៅ​តែ​មាន​ការឈឺចាប់ ​ដែល​បារាំង​កាត់​ដែនដី​កម្ពុជាក្រោម​ឲ្យ​វៀតណាម​ត្រួតត្រា ទាំង​ខុស​ច្បាប់។

អ្នក​ចូលរួម​ក្នុង​ទិវា​នេះ​ទាំងអស់​បាន​ក្រោក​ឈរ​ឡើង ដើម្បី​គោរព​ដួង​វិញ្ញាណក្ខន្ធ​របស់​វីរបុរស​​គ្រប់រូប ដែល​បាន​លះបង់​ជីវិត​ដើម្បី​ការពារ​អត្តសញ្ញាណ ទំនៀមទម្លាប់ អក្សរសាស្ត្រ​ជាតិ​ខ្មែរ ក្នុង​អត្ថន័យ​ចម្រៀង​​ថា​ ខ្មែរ​ក្រោម​គ្រប់​រូប គ្រប់​ជំនាន់​សុខ​ចិត្ត​ស្លាប់ ដើម្បី​ឲ្យ​ជាតិ​រស់៖ «.......»។



បវរកញ្ញា​ចក្រវាល​កម្ពុជាក្រោម ដែល​ជាប់​ចំណាត់​ថ្នាក់​រង​ទី១ ក្នុង​ការ​ប្រកួត​បវរកញ្ញា​ឆ្នាំ​២០២១ កញ្ញា ឆន ស្រី​ណែត អាយុ​២០ឆ្នាំ​ជាង មក​ពី​ខេត្ត​ព្រះត្រពាំង ដែល​វៀតណាម​ហៅថា​ ត្រា​វិញ (Tra Vinh) ថ្លែង​ក្នុង​​ពិធី​រំឭក​ខួប​ថា ទោះបី​កញ្ញា​បាន​អណ្ដែតត្រសែត​ឆ្ងាយ​ពី​ដែនដី​កម្ពុជាក្រោម​មក​ជា​យូរ​ឆ្នាំ​មក​ហើយ​ក៏ដោយ ក៏​កញ្ញា​ពុំ​មាន​ថ្ងៃ​ភ្លេច​ទឹក​ដី​កម្ពុជាក្រោម​ដ៏​កម្សត់​ ដែល​បាន​ផ្ដល់​កំណើត​ដល់​កញ្ញា​បាន​ឡើយ។ កញ្ញា​តែង​ចូលរួម​គ្រប់​កម្មវិធី​រំឭក​ខួប​ខ្មែរ​ក្រោម​ ជា​រៀងរាល់​ឆ្នាំ។ កញ្ញា​បន្ត​ថា ខ្មែរ​ក្រោម​គ្រប់​រូប​នៅ​តែ​រំពឹង​ក្នុង​ចិត្ត​ថា ថ្ងៃណាមួយ​ខ្មែរ​ក្រោម ​ខ្មែរ​កណ្ដាល នឹង​រួបរួម​ជា​ដែនដី​តែ​មួយ​វិញ។ កញ្ញា​ផ្ដាំ កុំ​ឲ្យ​ខ្មែរ​កណ្ដាល​បោះបង់ ឬ​បំភ្លេច​ខ្មែរ​ក្រោម ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណា​ក៏ដោយ ក៏​ត្រូវ​តែ​ព្រួត​ដៃ​គ្នា ចិត្ត​មួយ​ថ្លើម​មួយ ក្នុង​ការ​បណ្ដេញ​សត្រូវ​ឲ្យ​ចេញ​ពី​ដែន​ដី​ខ្មែរ៖ «..............»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​ក្រោម មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​តាំង​ពី​កុមារលោក ស៊ី សក្ដិ​បូរិន្ទ និយាយ​ថា លោក​នឹង​ខិតខំ​បំពេញ​សកម្មភាព​គ្រប់យ៉ាង ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ទាំង​នៅ​កម្ពុជា ទាំង​នៅ​កម្ពុជាក្រោម ក្នុង​ការ​បង្ហាញ​អត្តសញ្ញាណ​ឲ្យ​ខ្មែរ​ទាំងអស់​ដឹង​ថា ទឹកដី​ខ្មែរ​នៅ​ទីណា​ខ្លះ។ លោក​បន្ត​ថា ឆ្នាំ​មុន​លោក​បាន​រចនា​ម៉ូដ​ឈុត​បវរកញ្ញា​ខ្មែរ​ក្រោម ដល់​បវរកញ្ញា​ខ្មែរ​ក្រោម​ ដើម្បី​ប្រកួត​កម្មវិធី​បវរកញ្ញា​កម្ពុជា ក្នុង​បំណង​ឲ្យ​ពលរដ្ឋ​ក្នុងស្រុក​ស្គាល់​ពលរដ្ឋ​ខ្មែរ​ក្រោម។ លោក​បន្ថែម​ថា មុន​នឹង​ឲ្យ​គេ​ស្គាល់​ថា​ យើង​ជា​នរណា​ មុន​ដំបូង​យើង​ត្រូវ​ស្គាល់​ខ្លួនឯង​សិន ដោយ​លោក​បង្ហាញ​ក្នុង​ពិធី​នោះ​ថា ខ្មែរ​ក្រោម​ទោះបី​ទៅ​ដល់​ទីណា​ ក៏​មិន​អាច​បំភ្លេច​បាន​នូវពណ៌​សម្បុរ​របស់​ខ្លួន​ឡើយ៖ «.................»។

ដោយឡែក​យុវតី​ខ្មែរ​កណ្ដាល ដែល​ចូល​រួម​ក្នុង​ពិធី​រំឭក​ខួប​នេះ​ដែរ គឺ​កញ្ញា គៀត កញ្ញា ​សម្ដែង​ទឹកចិត្ត សោកស្ដាយ​នូវ​ទឹកដី​កម្ពុជាក្រោម​ដ៏​ស្រស់​ស្អាត តែ​បែរ​ជា​ស្ថិត​នៅ​ក្រោម​នឹម​អាណានិគម​វៀតណាម​ទៅ​វិញ តែ​កញ្ញា​មាន​ចិត្ត​ត្រេកអរ ពេល​ដែល​កញ្ញា​ធ្វើ​ដំណើរ​ទៅ​លេង​ដែនដី​កម្ពុជាក្រោម ដែល​ឃើញ​ពលរដ្ឋ​នៅ​ទីនោះ​ បាន​រាប់អាន​កញ្ញា​ដូច​សាច់ឈាម​តែ​មួយ ពលរដ្ឋ​ខ្មែរ​ក្រោម​នៅតែ​ចងចាំ​ជានិច្ច​ និង​នឹក​រឭក​ដល់​ពលរដ្ឋ​ខ្មែរ​កណ្ដាល​​រហូត។ កញ្ញា​បន្ត​ថា ក៏​ប៉ុន្តែ​កញ្ញា​ខ្លោចផ្សា​នៅ​ពេល​បាន​ឮ​ថា មាន​អាជ្ញាធរ​​ទាមទារ​ប្រាក់​ក្នុង​ការ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ពី​ព្រះសង្ឃ​ខ្មែរ​ក្រោម ដោយ​ពួក​មន្ត្រី​ទាំងនោះ​មិន​បាន​ចាត់​ទុក​ខ្មែរ​ក្រោម​ជា​ខ្មែរ​ទេ។ តែ​ទោះ​យ៉ាងណា​ កញ្ញា​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ កុំ​ចាត់​ទុក​ខ្មែរ​ក្រោម​ជា​ជាតិ​សាស្ត្រ​ដទៃ​ឡើយ៖ «.................................»។

ចំណែក​​នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​លោក ថាច់ សេដ្ឋា លើកឡើង​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​ឈឺចាប់​បំផុត សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ដែល​កាល​ពី​៧៣ឆ្នាំ​មុន បារាំង​បាន​ផ្ទេរ​ការ​កាន់កាប់​ទឹកដី​កម្ពុជាក្រោម​ទៅ​ឲ្យ​អាណានិគម​យួន។ លោក​ថា ​មាន​គេ​មក​គំរាមកំហែង​លោក​មិន​ឲ្យ​ប្រារព្ធ​ពិធី​រំឭក​ខួប​នេះ តែ​លោក​ថា​ ទោះ​លោក​ស្លាប់​ក៏​លោក​មិន​ស្ដាយ​ជីវិត​ដែរ គឺ​ត្រូវ​តែ​រំឭក​ដើម្បី​ឲ្យ​ខ្មែរ​ទាំងអស់​បាន​ដឹង​នូវ​ប្រវត្តិសាស្ត្រ​មួយ​នេះ។ លោក​បន្ត​ថា ព្រះ​មហាក្សត្រ​ខ្មែរ​គ្រប់​ព្រះ​អង្គ​ពុំ​ដែល​បោះបង់​ការ​ទាមទារ​ទឹកដី​ខ្មែរ​កម្ពុជាក្រោម​ពី​វៀតណាម​វិញ​ឡើយ ហើយ​ក៏​ពុំ​ដែល​យល់​ព្រម​ប្រគល់​ទឹកដី​ឲ្យ​វៀតណាម​កាន់កាប់​ដែរ។ លោក​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់រូប​ប្រឹងប្រែង​សិក្សា​ស្វែងយល់​ពី​ប្រវត្តិ​ទឹកដី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់ ដើម្បី​កុំ​ឲ្យ​ប្រទេស​ជិត​ខាង​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​បាន៖ «............................»។

គិត​ពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ១៩៤៩ ដល់​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ​​ គឺ​មាន​ចំនួន៧៣ឆ្នាំ​១ខែ​ហើយ ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​បាត់បង់​នូវ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង នៅ​លើ​ទឹក​ដី​ដូនតា​ខ្លួន។​ ពលរដ្ឋ​ខ្មែរ​ក្រោមអះអាង​ថា រដ្ឋាភិបាល​វៀតណាម តែងតែ​ព្យាយាម​លុប​បំបាត់​អត្តសញ្ញាណ​​គ្រប់​យ៉ាង​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ដូចជា​ វត្ត​អារាម មរតក​ប្រវត្តិសាស្ត្រ ស្លាកស្នាម​ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រ ឲ្យ​តែ​វត្ថុ​អ្វី​សម្គាល់​ថា ​ខ្មែរ ​គឺ​គេ​រំលាយ​ទាំងអស់។

ពលរដ្ឋ​ខ្មែរ​ក្រោម តែងតែ​ថ្កោល​ទោស​រដ្ឋាភិបាល​​បារាំង ដែល​បាន​យក​ទឹកដី​ខ្មែរ​ក្រោម​ទាំងមូល​ កាត់​ឲ្យ​វៀតណាម​គ្រប់គ្រង ដោយ​ពុំ​មាន​ការ​យល់​ព្រម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ឡើយ។ សហគមន៍​ខ្មែរ​កម្ពុជាក្រោម និង​ពលរដ្ឋ​ខ្មែរ នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នឹង​បាន​មក​កម្ពុជា​វិញ បើសិនជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ចេះ​រួបរួម​សាមគ្គី​គ្នា​ទាមទារ៕

2 comments:

Anonymous said...

How about commemorating AND fighting for autonomous states from the evil Yuon Vietnam ?

You have been commemorating for 73 years and you got nothing. You cannot keep doing the same and expecting to have a different result.

Anonymous said...

Right, I agreed with the other comment. Time to declare autonomy. Too much time has been wasted and only people who want to keeps going down a dead end road are not helping at all. It's time to rise up and fight the evil Yuon, otherwise nothing to complain about when all of Cambodia is gone.