Khmer Circle:
Kampuchea Krom - including Koh Tral or renamed to 'Phu Qoc' and other islands - and Hanoi's desire for leadership and mastery role over the rest of former French Indochina are the factors and reasons behind the emergence of the Vietnam-trained KR movement, Pol Pot and the deaths of millions of Cambodian lives in the sixties and seventies, the loss of Cambodia's national sovereignty through the present Hanoi-installed puppet administration in Phnom Penh who naturally avoids the issue of lost territory to Vietnam like the plague.
^^^ដោយ សេក បណ្ឌិត
2022.07.03
អង្គការនិងសមាគមខ្មែរកម្ពុជាក្រោម នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២ បានប្រារព្ធខួបគម្រប់៧៣ឆ្នាំ ដែលអាណានិគមបារាំងបានកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាមនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
រូប៖ ពលរដ្ឋផ្ដល់ឲ្យ
អង្គការនិងសមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែកក្កដា បានជួបជុំគ្នាជាក្រុមធំមួយ ប្រារព្ធខួបគម្រប់៧៣ឆ្នាំ ដែលអាណានិគមបារាំងបានកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម។ ពលរដ្ឋ និងសហគមន៍ខ្មែរកម្ពុជាក្រោម ដែលបានចូលរួមក្នុងពិធីនេះ មានចិត្តមោះមុតថា នឹងរួបរួមគ្នាជាធ្លុងមួយ ដើម្បីតស៊ូមតិក្នុងការទាមទារនូវសិទ្ធិសេរីភាពជាខ្មែរម្ចាស់ស្រុក ពីរដ្ឋាភិបាលវៀតណាមឲ្យបាន។ ពួកគេថែមទាំងនឹកទៅដល់គុណ វីរបុរសស្នេហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ចំពោះបុព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរក្រោម ដោយពុំមានថ្ងៃបំភ្លេចបានឡើយ។
ពិធីរំឭកខួបនេះធ្វើឡើងនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានព្រះសង្ឃ ពលរដ្ឋខ្មែរក្រោម និងអង្គការសង្គមស៊ីវិល ប្រមាណប្រាំពីររយ (៧០០) អង្គនិងនាក់ ចូលរួម។ អ្នកចូលរួមអះអាងថា ពួកគេនៅតែមានការឈឺចាប់ ដែលបារាំងកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាមត្រួតត្រា ទាំងខុសច្បាប់។
អ្នកចូលរួមក្នុងទិវានេះទាំងអស់បានក្រោកឈរឡើង ដើម្បីគោរពដួងវិញ្ញាណក្ខន្ធរបស់វីរបុរសគ្រប់រូប ដែលបានលះបង់ជីវិតដើម្បីការពារអត្តសញ្ញាណ ទំនៀមទម្លាប់ អក្សរសាស្ត្រជាតិខ្មែរ ក្នុងអត្ថន័យចម្រៀងថា ខ្មែរក្រោមគ្រប់រូប គ្រប់ជំនាន់សុខចិត្តស្លាប់ ដើម្បីឲ្យជាតិរស់៖ «.......»។
បវរកញ្ញាចក្រវាលកម្ពុជាក្រោម ដែលជាប់ចំណាត់ថ្នាក់រងទី១ ក្នុងការប្រកួតបវរកញ្ញាឆ្នាំ២០២១ កញ្ញា ឆន ស្រីណែត អាយុ២០ឆ្នាំជាង មកពីខេត្តព្រះត្រពាំង ដែលវៀតណាមហៅថា ត្រាវិញ (Tra Vinh) ថ្លែងក្នុងពិធីរំឭកខួបថា ទោះបីកញ្ញាបានអណ្ដែតត្រសែតឆ្ងាយពីដែនដីកម្ពុជាក្រោមមកជាយូរឆ្នាំមកហើយក៏ដោយ ក៏កញ្ញាពុំមានថ្ងៃភ្លេចទឹកដីកម្ពុជាក្រោមដ៏កម្សត់ ដែលបានផ្ដល់កំណើតដល់កញ្ញាបានឡើយ។ កញ្ញាតែងចូលរួមគ្រប់កម្មវិធីរំឭកខួបខ្មែរក្រោម ជារៀងរាល់ឆ្នាំ។ កញ្ញាបន្តថា ខ្មែរក្រោមគ្រប់រូបនៅតែរំពឹងក្នុងចិត្តថា ថ្ងៃណាមួយខ្មែរក្រោម ខ្មែរកណ្ដាល នឹងរួបរួមជាដែនដីតែមួយវិញ។ កញ្ញាផ្ដាំ កុំឲ្យខ្មែរកណ្ដាលបោះបង់ ឬបំភ្លេចខ្មែរក្រោម ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវតែព្រួតដៃគ្នា ចិត្តមួយថ្លើមមួយ ក្នុងការបណ្ដេញសត្រូវឲ្យចេញពីដែនដីខ្មែរ៖ «..............»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរក្រោម មករស់នៅទីក្រុងភ្នំពេញតាំងពីកុមារលោក ស៊ី សក្ដិបូរិន្ទ និយាយថា លោកនឹងខិតខំបំពេញសកម្មភាពគ្រប់យ៉ាង ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋខ្មែរក្រោម ទាំងនៅកម្ពុជា ទាំងនៅកម្ពុជាក្រោម ក្នុងការបង្ហាញអត្តសញ្ញាណឲ្យខ្មែរទាំងអស់ដឹងថា ទឹកដីខ្មែរនៅទីណាខ្លះ។ លោកបន្តថា ឆ្នាំមុនលោកបានរចនាម៉ូដឈុតបវរកញ្ញាខ្មែរក្រោម ដល់បវរកញ្ញាខ្មែរក្រោម ដើម្បីប្រកួតកម្មវិធីបវរកញ្ញាកម្ពុជា ក្នុងបំណងឲ្យពលរដ្ឋក្នុងស្រុកស្គាល់ពលរដ្ឋខ្មែរក្រោម។ លោកបន្ថែមថា មុននឹងឲ្យគេស្គាល់ថា យើងជានរណា មុនដំបូងយើងត្រូវស្គាល់ខ្លួនឯងសិន ដោយលោកបង្ហាញក្នុងពិធីនោះថា ខ្មែរក្រោមទោះបីទៅដល់ទីណា ក៏មិនអាចបំភ្លេចបាននូវពណ៌សម្បុររបស់ខ្លួនឡើយ៖ «.................»។
ដោយឡែកយុវតីខ្មែរកណ្ដាល ដែលចូលរួមក្នុងពិធីរំឭកខួបនេះដែរ គឺកញ្ញា គៀត កញ្ញា សម្ដែងទឹកចិត្ត សោកស្ដាយនូវទឹកដីកម្ពុជាក្រោមដ៏ស្រស់ស្អាត តែបែរជាស្ថិតនៅក្រោមនឹមអាណានិគមវៀតណាមទៅវិញ តែកញ្ញាមានចិត្តត្រេកអរ ពេលដែលកញ្ញាធ្វើដំណើរទៅលេងដែនដីកម្ពុជាក្រោម ដែលឃើញពលរដ្ឋនៅទីនោះ បានរាប់អានកញ្ញាដូចសាច់ឈាមតែមួយ ពលរដ្ឋខ្មែរក្រោមនៅតែចងចាំជានិច្ច និងនឹករឭកដល់ពលរដ្ឋខ្មែរកណ្ដាលរហូត។ កញ្ញាបន្តថា ក៏ប៉ុន្តែកញ្ញាខ្លោចផ្សានៅពេលបានឮថា មានអាជ្ញាធរទាមទារប្រាក់ក្នុងការចូលទស្សនាប្រាសាទអង្គរពីព្រះសង្ឃខ្មែរក្រោម ដោយពួកមន្ត្រីទាំងនោះមិនបានចាត់ទុកខ្មែរក្រោមជាខ្មែរទេ។ តែទោះយ៉ាងណា កញ្ញាស្នើដល់រដ្ឋាភិបាលកម្ពុជា កុំចាត់ទុកខ្មែរក្រោមជាជាតិសាស្ត្រដទៃឡើយ៖ «.................................»។
ចំណែកនាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា លើកឡើងថា ថ្ងៃនេះជាថ្ងៃដ៏ឈឺចាប់បំផុត សម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលកាលពី៧៣ឆ្នាំមុន បារាំងបានផ្ទេរការកាន់កាប់ទឹកដីកម្ពុជាក្រោមទៅឲ្យអាណានិគមយួន។ លោកថា មានគេមកគំរាមកំហែងលោកមិនឲ្យប្រារព្ធពិធីរំឭកខួបនេះ តែលោកថា ទោះលោកស្លាប់ក៏លោកមិនស្ដាយជីវិតដែរ គឺត្រូវតែរំឭកដើម្បីឲ្យខ្មែរទាំងអស់បានដឹងនូវប្រវត្តិសាស្ត្រមួយនេះ។ លោកបន្តថា ព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គពុំដែលបោះបង់ការទាមទារទឹកដីខ្មែរកម្ពុជាក្រោមពីវៀតណាមវិញឡើយ ហើយក៏ពុំដែលយល់ព្រមប្រគល់ទឹកដីឲ្យវៀតណាមកាន់កាប់ដែរ។ លោកអំពាវនាវឲ្យខ្មែរគ្រប់រូបប្រឹងប្រែងសិក្សាស្វែងយល់ពីប្រវត្តិទឹកដីរបស់ខ្លួនឲ្យបានច្បាស់ ដើម្បីកុំឲ្យប្រទេសជិតខាងលេបត្របាក់ទឹកដីខ្មែរបាន៖ «............................»។
គិតពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ គឺមានចំនួន៧៣ឆ្នាំ១ខែហើយ ដែលពលរដ្ឋខ្មែរក្រោមបាត់បង់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង នៅលើទឹកដីដូនតាខ្លួន។ ពលរដ្ឋខ្មែរក្រោមអះអាងថា រដ្ឋាភិបាលវៀតណាម តែងតែព្យាយាមលុបបំបាត់អត្តសញ្ញាណគ្រប់យ៉ាងរបស់ពលរដ្ឋខ្មែរក្រោម ដូចជា វត្តអារាម មរតកប្រវត្តិសាស្ត្រ ស្លាកស្នាមប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រ ឲ្យតែវត្ថុអ្វីសម្គាល់ថា ខ្មែរ គឺគេរំលាយទាំងអស់។
ពលរដ្ឋខ្មែរក្រោម តែងតែថ្កោលទោសរដ្ឋាភិបាលបារាំង ដែលបានយកទឹកដីខ្មែរក្រោមទាំងមូល កាត់ឲ្យវៀតណាមគ្រប់គ្រង ដោយពុំមានការយល់ព្រមពីប្រជាពលរដ្ឋខ្មែរណាម្នាក់ឡើយ។ សហគមន៍ខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរ នៅតែមានក្ដីសង្ឃឹមថា ទឹកដីខ្មែរកម្ពុជាក្រោម នឹងបានមកកម្ពុជាវិញ បើសិនជាពលរដ្ឋខ្មែរទាំងអស់ចេះរួបរួមសាមគ្គីគ្នាទាមទារ៕
2 comments:
How about commemorating AND fighting for autonomous states from the evil Yuon Vietnam ?
You have been commemorating for 73 years and you got nothing. You cannot keep doing the same and expecting to have a different result.
Right, I agreed with the other comment. Time to declare autonomy. Too much time has been wasted and only people who want to keeps going down a dead end road are not helping at all. It's time to rise up and fight the evil Yuon, otherwise nothing to complain about when all of Cambodia is gone.
Post a Comment