Khmer Circle:
Who would question Vietnam's pledge of a thousand years friendship with Kampuchia? Much less its distortions of history?
Vietnam loves all its neighbours to death - given time, literally!
^^^
ដោយ យន់ សាមៀន
2022.07.01

លោក យឿង ខាយ យុវជនខ្មែរក្រោម ត្រូវបានកម្លាំងអាជ្ញាធរវៀតណាម នៅខេត្តវាលប្រើស ដែលវៀតណាមប្តូរឈ្មោះទៅជាខេត្តដុងណាយ (Dong Nai) ដោះលែងវិញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក ដួង ខាយ (ប្រទេស ខ្មែរក្រោម)
អាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញយុវជនខ្មែរក្រោម ដែលហ៊ានងើបឡើងប្រារព្ធទិវាបាត់បង់ទឹកដីកម្ពុជាក្រោម កាលពីថ្ងៃទី ៤ មិថុនាកន្លង។ វៀតណាមបានគំរាមយុវជននិងយុវនារីខ្មែរក្រោមទាំងអស់១១នាក់ មិនឲ្យចូលរួមសកម្មភាពទាមទារសិទ្ធិស្វ័យសម្រេច និងជនជាតិដើម ដោយចោទប្រកាន់ថា ជាអំពើក្បត់ជាតិវៀតណាម។
យ៉ាងហោចណាស់ក៏មានយុវជនខ្មែរក្រោម១១នាក់ ត្រូវបានអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង ព្រមានឲ្យបញ្ឈប់សកម្មភាពទាមទារសិទ្ធិជាជនជាតិដើម និងរំលឹកប្រវត្តិបាត់បង់ទឹកដីខ្មែរ បើសិនមិនដូច្នោះទេ ពួកគេនឹងត្រូវគេចាប់ខ្លួនពីបទក្បត់ជាតិ។ យុវជនខ្មែរក្រោម១១ នាក់ ដែលវៀតណាមគំរាមនោះ ដោយសារតែពួកគេបានចូលរួម ប្រារព្ធទិវាបាត់បង់ទឹកដីខ្មែរក្រោមលើកទី ៧៣ឆ្នាំ កាលពីថ្ងៃទី៤ មិថុនាកន្លងទៅ។ យុវជនខ្មែរក្រោម លោក ថាច់ កឿង ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៨ មិថុនា ថា អាជ្ញាធរវៀតណាម បានកោះហៅយុវជនខ្មែរក្រោមបីនាក់ ទៅជួបនៅការិយាល័យ ខណៈស្ត្រី៨នាក់ទៀតត្រូវបានថៅកែវៀតណាមព្រមានបញ្ឈប់ ពីការងារ ប្រសិនបើហ៊ានបន្តពាក់អាវយឺតដែលមានអក្សរថា ខួប៧៣ឆ្នាំនៅក្រោមអាណានិយមយួន។ អាជ្ញាធរវៀតណាមចោទប្រកាន់យុវជនទាំងនោះ ពីបទក្បត់ជាតិ៖ «គេសំឡុតគឺគេថា មិនជឿតាមពួកក្មួយទេ ប្អូនទេ ពីព្រោះពួកប្អូនធ្វើការងារខុសច្បាប់។គេមិនឲ្យដើរតាម និងពាក់អាវសញ្ញាបាត់បង់ទឹកដី»។
លោក ថាច់ កឿង បន្តថា បច្ចុប្បន្នអាជ្ញាធរវៀតណាម បានបន្តឃ្លាំមើលការធ្វើដំណើររបស់លោក គ្រប់ពេលវេលា បណ្តាលឲ្យលោកមិនអាចចុះមូលដ្ឋាន ផ្តល់ជាថវិកា និងសួរសុខទុក្ខខ្មែរក្រោម ដែលកំពុងមានជំងឺនិងត្រូវការថវិកាដើម្បីព្យាបាល។
ទោះបីយ៉ាងណា លោក ថាច់ កឿង អំពាវនាវឲ្យយុវជនទាំងអស់មិនត្រូវខ្លាចការគំរាមកំហែងរបស់អាជ្ញាធរវៀតណាមនោះទេ ពីព្រោះ ការតស៊ូមតិរបស់យុវជនខ្មែរកម្ពុជាក្រោម ជារឿងស្របច្បាប់៖ «ការនេះជាការគំរាមកំហែងតើបង។ បើមានការគំរាមកំហែងយុវជនណានោះ ខ្ញុំទៅដល់គាត់ហើយដើម្បីកុំឲ្យគាត់ខ្លាចនេះ ជាគំរាមទេ វាមិនហ៊ានទេ»។
ការកោះហៅយុវជនខ្មែរក្រោម១១នាក់របស់អាជ្ញាធរវៀតណាមនេះ ធ្វើឡើងក្រោយពេល ដែលអាជ្ញាធរវៀតណាម នៅខេត្តដុងណៃ ឬខេត្តវាលប្រើស បានឃាត់ខ្លួនយុវជនខ្មែរក្រោមម្នាក់ ឈ្មោះ យឿង ខាយ ក្រោយពីលោកគ្រោងប្រមូលផ្ដុំគ្នាធ្វើពិធីសាសនាក្នុងទិវាបាត់បង់ទឹកដី។ អាជ្ញាធរ វៀតណាម ហៅលោកទៅការិយាល័យសួរចម្លើយពីម៉ោង ប្រមាណ ១០ព្រឹក ដល់ម៉ោង ៤ល្ងាច ទើបព្រមឲ្យលោកវិលត្រឡប់មកផ្ទះវិញ។ មន្ត្រីវៀតណាម ដែលសួរចម្លើយលោក យឿង ខាយ ប្រាប់លោកថា ខ្មែរក្រោមមិនមែនជាទឹកដីរបស់ខ្មែរនោះទេ ហើយបានរឹបអូសយកអាវយឺត ដែលមានទង់ជាតិខ្មែរក្រោម និងអក្សរថា ៧៣ឆ្នាំ ក្រោមអាណានិគមវៀតណាមអស់មួយចំនួនទៀតផង។
ខ្មែរកម្ពុជាក្រោមនៅជុំវិញពិភពលោក និងខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត បាននាំគ្នាប្រារព្ធខួបបាត់បង់ទឹកដីលើកទី ៧៣ឆ្នាំ កាលពីថ្ងៃទី៤ មិថុនា កន្លងទៅ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានធ្វើពិធីនេះឡើង ដើម្បីឲ្យពលរដ្ឋខ្មែរក្រោមចងចាំថ្ងៃបាត់បង់ទឹកដី ដែលជាថ្ងៃប្រវត្តិសាស្ត្រ និងដើម្បីដាស់ស្មារតីខ្មែរក្រោម ឲ្យងើបឡើងទាមទារសិទ្ធិស្វ័យសម្រេច ដែលរដ្ឋាភិបាលវៀតណាមកំពុងបដិសេធមិនផ្តល់ឲ្យពួកគេ។ ដោយឡែកនៅឯលើទឹកដីកំណើតវិញ យុវជនខ្មែរក្រោម បានធ្វើពិធីសូត្រមន្ត បែបព្រះពុទ្ធសាសនា នៅមុខចេតិយ វីរបុរសខ្មែរក្រោម ឧកញ៉ា សឺន គុយ និងពាក់អាវដែលមានអក្សរថា ខួប៧៣ឆ្នាំក្រោមអាណានិយមយួន។
ពាក់ព័ន្ធនឹងការគំរាមកំហែងលើយុវជនខ្មែរក្រោមនេះ សហព័ន្ធខ្មែរកម្ពុជាបានថ្កោលទោស ទង្វើរបស់អាជ្ញាធរវៀតណាមនេះ។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា ខ្មែរក្រោមជាជនជាតិដើម ដូច្នោះពួកគេមានសិទ្ធិគ្រប់យ៉ាងដើម្បីរំលឹកថ្ងៃបាត់បង់ទឹកដី។ ព្រះអង្គស្នើឲ្យវៀតណាមគោរពសិទ្ធិជនជាតិដើម តាមច្បាប់អន្តរជាតិ៖ «ចេតនារបស់រដ្ឋាភិបាលវៀតណាមហ្នឹងគឺគេធ្វើយ៉ាងណាមិនឲ្យពលរដ្ឋស្គាល់ប្រវត្តិសាស្ត្រពិតនៃទឹកដីកម្ពុជាក្រោម ជាពិសេសគេបំបាត់មិនឲ្យខ្មែរក្រោមហ៊ានងើបឈរឡើងតវ៉ាដើម្បីទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯង»។
ភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាបន្តថា សហព័ន្ធកំពុងចងក្រងឯកសារស្ដីពីការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាមដើម្បីសុំទៅសហគមន៍អន្តរជាតិ ឲ្យជួយអន្តរាគមន៍ករណីនេះ៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមតែងតែធ្វើសេចក្តីថ្លែងការណ៍និងថ្កោលទោសរដ្ឋាភិបាលវៀតណាមនៅពេលដែលរំលោភសិទ្ធិមនុស្សពលរដ្ឋខ្មែរក្រោម និងអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយដាក់គំនាបទៅលើរដ្ឋាភិបាលវៀតណាមហ្នឹងគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម»។
សហព័ន្ធខ្មែរក្រោមកម្ពុជាក្រោមអះអាងថា ៧៣ឆ្នាំ ដែលពលរដ្ឋខ្មែរក្រោមរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម ខ្មែរក្រោមគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ ដូចជា សិទ្ធិបញ្ចេញមតិ សិទ្ធិជួបជុំ សិទ្ធិបង្កើតជាសមាគម សិទ្ធិបង្កើតសារព័ត៌មានឯករាជ្យ និងសិទ្ធិសម្រេចវាសនាដោយខ្លួនឯង។ សព្វថ្ងៃនេះ វៀតណាមបានបន្តកោះហៅខ្មែរក្រោមទៅសួរចម្លើយ និងចាប់ពួកគេដាក់ពន្ធនាគារ នៅពេលដែលខ្មែរក្រោមខ្លះហ៊ានងើបឡើងប្រើប្រាស់សិទ្ធិសេរីភាព ជាជនជាតិដើមដែលមានចែងក្នុងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាទទួលស្គាល់។ សហព័ន្ធខ្មែរកម្ពុជាក្រោមបន្តថា រយៈពេល ៧៣ឆ្នាំហើយ ជាពេលវេលាមួយ សមស្របសម្រាប់ពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោក ក្រោកឡើងតស៊ូមតិដោយសន្តិវិធី និងអហិង្សាស្របតាមច្បាប់អន្តរជាតិ ប្រើប្រាស់សិទ្ធិជាជនជាតិដើមដើម្បីសម្រេចវាសនាដោយខ្លួនឯង នៅលើទឹកដីកម្ពុជាក្រោម។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានកំណត់ផែនការ សំខាន់ៗមួយចំនួនដើម្បីទាមទារឲ្យវៀតណាមផ្តល់សិទ្ធិគ្រប់យ៉ាង ពលរដ្ឋ ខ្មែរក្រោម ដែលកំពុងរស់នៅទឹកដីកំណើត។ ចំណុចទាំងនោះ រួមមាន ការពង្រឹងទំនាក់ទំទងនឹងមន្ត្រីក្រសួងការបរទេសនៃប្រទេសមហាអំណាច ដើម្បីស្នើឲ្យដាក់គំនាបលើរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិមនុស្ស ជំរុញឲ្យវៀតណាមទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម និងសិក្សាយកបទពិសោធន៍ពីប្រទេសមួយចំនួន ដែលទទួលបានជោគជ័យ ក្នុងការទាមទារសិទ្ធិសម្រេចវាសនាជាដើម៕
3 comments:
Commemorating will not get anything. How about strifing for autonomous states in Kampuchea Krom ?
How about commemorating AND fighting for autonomous states from the evil Yuon Vietnam ?
You have been commemorating for 73 years and you got nothing. You cannot keep doing the same and expecting to have a different result.
Freedom is autonomy. It is the first important step. Declare autonomy.
Post a Comment