Wednesday, 21 December 2022

លោក សុន ឆ័យ សម្រេច​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ករណី​ចាញ់ក្ដី​បក្ស​កាន់​អំណាច និង​គ.ជ.ប

Khmer Circle

No doubt Son Chhay has his reasons, but isn't the Supreme Court just another tool of Hun Sen?

^^^

ដោយ អាស៊ីសេរី
2022.12.20
លោក សុន ឆ័យ សម្រេច​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ករណី​ចាញ់ក្ដី​បក្ស​កាន់​អំណាច និង​គ.ជ.ប  
អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ ក្នុង​​សវនាការ​នៅសាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ សម្រេច​ប្រគល់​សិទ្ធិ​ឱ្យ​មេធាវី​ការពារ​ក្ដី​របស់​លោក​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ករណី​លោក​ចាញ់ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា និង​គ​.​ជ​.​ប​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​។ ចំណែក អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច ចោទ​ប្រកាន់​ថា បញ្ហា​ដែល​កើតឡើង​នេះ ព្រោះ​លោក សុន ឆ័យ មិន​បាន​រក្សា​ការ​ស្ងៀមស្ងាត់ ហើយ​ចេះតែ​ដើរ​និយាយ​បរិហារកេរ្តិ៍ គណបក្ស​ប្រជាជន​កម្ពុជា។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ នៅតែ​បន្ត​ជំហរ​រក​យុត្តិធម៌ តាម​យន្ត​ការណ៍​របស់​តុលាការ​តទៅទៀត បើ​ទោះជា​លោក​ពុំ​សូវ​មាន​សង្ឃឹមថា តុលាការ​អាច​លាង​ភាព​ស្អាតស្អំ​ឱ្យ​លោក​បាន​ក្ដី​។ ចំណែក​មន្ត្រី​សិទ្ធិមនុស្ស ដែល​តាមដាន​ដំណើរ​រឿង​នេះ នៅតែ​ទទូច​ទៅ​តុលាការ គួរ​ហ៊ាន​សម្រេច​ក្ដី​លើ​សំណុំ​រឿង​នេះ ដោយ​ឈរ​លើ​គោលជំហរ​ឯករាជ្យ ដោយ​កុំ​ស្ថិត​ក្រោម​ឥទ្ធិពល​ពី​អ្នក​មាន​អំណាច ទើប​តុលាការ អាច​សម្រេច​ក្ដី​ដោយ​យុត្តិធម៌។

 

មេធាវី​ការពារ​លោក សុន ឆ័យ លោក​មេធាវី ជូង ជូងី ឱ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថ្ងៃទី​២០ ខែធ្នូ​ថា កូនក្ដី​របស់​លោក​សម្រេច​ឱ្យ​លោក​រៀបចំ​ប្ដឹង​សាទុក្ខ ទៅ​តុលាការ​កំពូល​ប្រឆាំង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​បាន​កត់​ក្ដី​ឱ្យ​លោក សុន ឆ័យ ចាញ់ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា និង​គ​.​ជ​.​ប​។ លោក​មេធាវី មិន​ទាន់​បង្ហាញ​ក្ដី​រំពឹង​បែប​ណា​លើ​ការសម្រេច​ក្ដី​របស់​តុលាការ​កំពូល​នោះ​ទេ ដោយ​លោក​ថា ត្រូវ​រង់ចាំ​ការសម្រេច​ក្ដី​ជាក់ស្ដែង​នា​ពេល​ខាង​មុខ​នេះ​សិន។

No comments: