Thursday, 5 January 2023

សង្គម​ស៊ីវិល​ថា ភូមិឃុំ​នឹង​គ្មាន​សុវត្ថិភាព​ទេ បើ​គ្រឿង​ញៀន​បន្ត​ហូរ​ចូល​កាន់​តែ​ច្រើន


Khmer Circle

If it's not alcohol, it's 'women', if it's not women, it's drugs, if it's not drugs it's gambling...

If it's not mass deforestation, it's destructive sand-dredging; if it's not either, it's commercial 'farming' and mining...

Tragically, Cambodia appears to have all these things all happening at the same time! Meanwhile, the authorities seem more obsessed with putting behind bars the few speaking out against such activities and vices than catching the real criminals, some of whom are well-protected and disguised as senators, law-makers and even PM! 

When the nation's most beloved and sacred symbol - Angkor Wat - is used to sell beers, what does that say about the quality of national leadership in place?

Not even Buddha can 'rescue' the Khmer people and save them from eventual extinction at this rate.

^^^

Happy New Year...

^^^

ដោយ សន ចាន់រដ្ឋា
2023.01.04
សង្គម​ស៊ីវិល​ថា ភូមិឃុំ​នឹង​គ្មាន​សុវត្ថិភាព​ទេ បើ​គ្រឿង​ញៀន​បន្ត​ហូរ​ចូល​កាន់​តែ​ច្រើន 

(រូបឯកសារតំណាង) គ្រឿងញៀន ដែល​អាជ្ញាធរខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ​រឹបអូសបាន កាល​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣០ ខែសភា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកនគរបាលជាតិ


មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​គ្រឿង​ញៀន គ្មាន​ប្រសិទ្ធភាព​ឡើយ ដោយសារ​តែ​សន្ទុះ​នៃ​រំហូរ​គ្រឿងញៀន​បាន​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​អះអាង​ថា ក្នុង​ឆ្នាំ២០២២ កន្លងទៅ​សមត្ថកិច្ច​បាន​រឹបអូស​គ្រឿងញៀន​បាន​ជិត ១៥តោន ដែល​តួលេខ​នេះ​បាន​កើន​ឡើង​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ២០២១។

មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​តាំង​ពី​ទីក្រុង​រហូតដល់​ទី​ជនបទ គឺ​ការ​អនុវត្ត​ច្បាប់​ទន់ខ្សោយ និង​ធូររលុង កង្វះ​សមត្ថភាព​របស់​មន្ត្រី​អាជ្ញាធរ និង​មាន​អំពើ​ពុក​រលួយ​ចាក់​ឫសគល់​ក្នុង​ស្ថាប័ន​រដ្ឋ។

អ្នកឃ្លាំមើល​ថា កត្តា​ទាំង​នេះ​ហើយ ដែល​ប្រៀប​បី​ដូចជា​បើក​សញ្ញា​ភ្លើង​ខៀវ​មួយ​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​កម្ពុជា និង​បើក​រោងចក្រ​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​តាម​ទំនើងចិត្ត។



ប្រធាន​អង្គការសម្ព័ន្ធគណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣ ខែមករា​ថា យន្តការ​របស់​អាជ្ញាធរ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ហាក់​ដើរ​ថយ​ក្រោយ និង​មាន​ចន្លោះ​ប្រហោង​ច្រើន ដ្បិត​ក្រុម​ឧក្រិដ្ឋជន​ពួក​គេ​មាន​វិធីសាស្ត្រ​កាន់​តែ​ទំនើបៗ ជាពិសេស ការ​លួច​បន្លំ​នាំ​សារធាតុគីមី​ជី​កសិកម្ម​យក​ផលិត​ជា​គ្រឿងញៀន​នៅ​កម្ពុជា​ជា​ឧទាហរណ៍​ស្រាប់។ លោក​ព្រួយ​បារម្ភ​ថា បើ​គ្រឿងញៀន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គ្មាន​ការ​ថមថយ​បែបនេះ បញ្ហា​អសន្តិសុខ​សង្គម អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការបាត់បង់​ធនធានមនុស្ស​នៅ​កម្ពុជា​នឹង​បន្ត​កើត​មាន​ច្រើន។

    លោក សន ជ័យ៖ «សរុប​សេចក្ដី​មក​ការណ៍​បង្ក្រាប​ទៅ​លើ​ការ​ប្រើប្រាស់​គ្រឿងញៀន​នេះ​ទាល់​តែ​អាជ្ញាធរ​សិក្សា​ឱ្យ​ស៊ីជម្រៅ ឱ្យ​ស្គាល់​នូវ​ប្រព័ន្ធ​ប្រើប្រាស់​ដោយ​ពួក​ក្រុម​ឧក្រិដ្ឋជន ចែកចាយ​ជួញដូរ​គ្រឿងញៀន។ នៅ​ពេល​មានការ​ផលិត​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស ខ្ញុំ​យល់​ថា វា​ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ»។

ក្ដី​បារម្ភ​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​បង្ហាញ​របាយការណ៍​ថា ក្នុង​ឆ្នាំ២០២២ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ជិត ៦ពាន់ ៣រយ​ករណី (៦.២៩០) ឃាត់ខ្លួន​មនុស្ស​ជិត ១ម៉ឺន ៥ពាន់​នាក់ (១៤.៧៨៤) និង​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ជិត ១៥តោន។ តួលេខ​គ្រឿងញៀន​នេះ​បាន​កើន​ឡើង​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ២០២១ សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​ជាង ៤តោន។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វីរិទ្ធ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូលហេតុ ដែល​គ្រឿងញៀន​នៅ​កម្ពុជា​បាន​កើន​ឡើង​បែបនេះ ដោយសារ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​កើន​ឡើង​នូវ​ឧក្រិដ្ឋជន​ក្នុង​ការ​បើក​រោងចក្រ​ផលិត​គ្រឿង​ញៀន​នៅ​តំបន់ត្រីកោណមាស។

    លោក មាស វីរិទ្ធ៖«គ្រឿងញៀន​ហ្នឹង​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ផែនការ យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​តាំង​ពី​ឆ្នាំ២០១៧ មក​ដល់​បច្ចុប្បន្ន​នេះ។ ជា​បន្តបន្ទាប់​យើង​បាន​ចាប់​យក​បាន​សារធាតុ​ញៀន​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំៗ។ ការ​ចាប់​យក​ដោយសារ​តែ​កំណើន​នៃ​ការ​ផលិត​គ្រឿង​ញៀន​បរទេស​វា​កើន​ដែរ។ ជាពិសេស នៅ​តំបន់​ត្រីកោណ និង​បញ្ហា​ផ្សេងៗ ទៀត​ដែល​ធ្វើ​ឱ្យ​ក្រុមឧក្រិដ្ឋជន​បង្កើន​សកម្មភាព​លួចលាក់​ផលិត​គ្រឿង​ញៀន​សំយោគ នៅ​តំបន់ត្រីកោណមាស ហើយ​ដឹក​ចេញ​ឆ្លង​តាម​បណ្ដា​ប្រទេស​ជិត​ខាង»។

កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ហាក់​កំពុង​រង​ការ​ញាំញី​យ៉ាង​ខ្លាំង​ដោយសារ​គ្រឿងញៀន​បន្តហូរ​ច្រើន​សន្ធឹក ជាពិសេស គេ​មើល​ឃើញ​ថា តាម​រយៈ​ក្រុម​ឧក្រិដ្ឋជន​ចិន​មួយ​ចំនួន ដែល​ល្មើសច្បាប់​កម្ពុជា បើក​រោងចក្រ​ផលិត​គ្រឿង​ញៀន និង​ដឹក​គ្រឿងញៀន​ឆ្លងដែន​ចូល​កម្ពុជា។ អាជ្ញាធរ បាន​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​ដោយ​រឹបអូស​គ្រឿងញៀន​ម្ដងៗ រាប់​រយ​តោន ហើយ​ថែម​ទាំង​រក​ឃើញ​ទីតាំង​ក្រុម​ឧក្រិដ្ឋជន​បើក​រោង​សិប្បកម្ម​គ្រឿងញៀន​ថែម​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខ្លះ ក្រុម​ឧក្រិដ្ឋជន​បាន​ដក​កាំភ្លើង​បាញ់​ត​ដៃ​ជាមួយ​សមត្ថកិច្ច​ថែម​ទៀត​ផង។ ថ្មីៗ នេះ ក៏​មាន​មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​នៅ​រាជធានី​ភ្នំពេញ​ដែរ ដោយសារ​ឧក្រិដ្ឋជន​បាន​ដក​កាំភ្លើង​បាញ់​ត​ដៃ​ជាមួយ​កម្លាំង​ជំនាញ។ អាជ្ញាធរ​ជាតិ​ឱ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ខ្មាន់​កាំភ្លើង​នោះ​នៅ​ឡើយ។

របាយការណ៍​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២១ សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ល្មើស​ជាប់​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​ជាង ៨ម៉ឺន​នាក់ និង​រឹបអូស​បាន​គ្រឿង​ញៀន​ជាង ១១តោន។ ដោយឡែក កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០២២ អាជ្ញាធរ​អះអាង​ថា បាន​ដុត​បំផ្លាញ​សារធាតុ​ញៀន​ជាង ៦តោន ក្នុង​ចំណោម​គ្រឿងញៀន សារធាតុ​គីមី​ផ្សំ និង​សារធាតុគីមី​ពាក់ព័ន្ធ​ផ្សេងៗ ដែល​សមត្ថកិច្ច​រឹបអូស​បាន​ជិត ១០០តោន​ក្នុង​ឆ្នាំ២០២០ និង​ឆ្នាំ២០២១៕

1 comment:

Anonymous said...

Tons of drug to poison Khmer people, especially Khmer youth, are part of thank you peace of Ah Runteas Banh Chker Chkluot Yuon's slave Hun Sen.

I am just wondering why does Ah one eyed monster Hun Sen live so long ?

Even like that, Ah Leukeu James Sok loves Ah Hun Sen so much. There is something fishy behind Ah James Sok's mind.