Sunday, 8 January 2023

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជំទប់​ទី២គណបក្សភ្លើងទៀន​ម្នាក់​ពី​បទ​កាប់​បំផ្លាញ​ព្រៃឈើ


Khmer Circle

Everyone knows these days the best place to be a criminal is inside the ruling CPP! You could even commit murders and still enjoy protection from the law. Of course, those industrious logging firms across the border to the East - responsible for the lion's share of deforestation - have been enjoying even far better protection in the same regard.

The last time the Opposition CNRP were looking for a place to build a TV station, their attempts had been repeatedly thwarted and among the reasons cited was something to do with the potential adverse effect the project would have upon the mental health of cows roaming about in the area!

^^^

ដោយ សេក បណ្ឌិត
2023.01.07
តុលាការ​សម្រេច​ឃុំ​ខ្លួន​ជំទប់​ទី២គណបក្សភ្លើងទៀន​ម្នាក់​ពី​បទ​កាប់​បំផ្លាញ​ព្រៃឈើ 

ទប់​ទី២​គណបក្ស​ភ្លើងទៀន​នៅ​​ឃុំ​កាត់ភ្លុក ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ លោក បេន ប៊ុនធិន ដែលត្រូវ​​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ចាប់​ខ្លួន ​កាល​ពី​ល្ងាច​ថ្ងៃ​ទី០៥ ខែ​មករា ២០២៣។
រូប៖ ហ្វេសប៊ុក


តុលាការ​ខេត្តកំពង់ស្ពឺ​សម្រេច​ឃុំ​ខ្លួន​​ជំទប់​ទី២​មក​ពី​គណបក្ស​ភ្លើង​ទៀន​ម្នាក់ ពី​បទ​កាប់​បំផ្លាញ​ព្រៃឈើ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន ចាត់ទុក​ការ​ចោទ​ប្រកាន់​នេះ ​​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​លើ​គណបក្ស​ភ្លើងទៀន និង​ស្នើ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​បង្ក​បរិយាកាស​នយោបាយ​ល្អ មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ។

ជំទប់​ទី២​គណបក្ស​ភ្លើងទៀន​នៅ​​ឃុំ​កាត់ភ្លុក ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ លោក បេន ប៊ុនធិន ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ចាប់​ខ្លួន ​កាល​ពី​ល្ងាច​ថ្ងៃ​ទី០៥ ខែ​មករា នៅ​ពេល​ដែល​លោក​ចេញ​ពី​ការ​បំពេញការងារ​នៅ​សាលា​​​ឃុំ​កាត់ភ្លុក។ មន្ត្រី​សង្គម​ស៊ីវិល​ ស្នើ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ករណីនេះ​ឱ្យ​បាន​ល្អិតល្អន់​ មុន​មាន​ការ​​ចាប់​ខ្លួន​ ឬ​ចោទ​ប្រកាន់ ​ព្រោះ​វិធានការ​របស់​តុលាការ​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២៣​នេះ។



កូន​ប្រុស​ជំទប់​ទី២ គណបក្ស​ភ្លើងទៀន ដែល​រង​ការ​ចោទ​ប្រកាន់ គឺ លោក ប៉ិន ចិត្រា ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី៦ ខែ​មករា ថា ពេល​នេះ​​សមត្ថកិច្ច​បញ្ជូន ឪពុក​របស់​លោក ​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ក្រោយ​តុលាការ​ចោទ​ប្រកាន់​ករណី​កាប់​បំផ្លាញ​ព្រៃឈើ។ លោក​ប្រុស​របស់ លោក បេន ប៊ុនធិន រូប​នេះ​ យល់​ថា ករណី​ដែល​តុលាការ​ចោទ​ប្រកាន់​ឪពុក​របស់​លោក អាច​មាន​ភ័ន្តច្រឡំ​ ព្រោះ​ឪពុក​របស់​លោក ​ធ្លាប់​បាន​រង​ការ​ចោទ​កាន់​ករណី​នេះ​កាល​ពី​ឆ្នាំ​២០២០ រួចហើយ ​ ប៉ុន្តែ ឪពុក​របស់​របស់​លោក​ដោះស្រាយ​រួច​ហើយ។

    លោក ប៉ិន ចិត្រា៖ «ខ្ញុំ​កំពុង​នៅ​កន្លែង​ពន្ធនាគារ​ ទៅ​វិញៗ បាន​ឱ្យ​ម៉ែ​ទៅ​និយាយ​ជាមួយ​គាត់​(ដើមបណ្ដឹង)​ អ៊ីចឹង​ណា​ឱ្យ​គេ​ទៅ​ពាក្យ​បណ្ដឹង​វិញ​ណា»។

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ អ្នកស្រី ចាតសូ រស្មី បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៦ ខែ​មករា។

ចំណែក​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក ទី ប៊ុនថេង ប្រាប់​ថា កាល​ពី​ឆ្នាំ​២០២០ អាជ្ញាធរ​មូលដ្ឋាន បាន​ចោទ​ប្រកាន់​ថា លោក បេន ប៊ុនធិន បាន​កាប់​បំផ្លាញ​ព្រៃឈើ​ ប៉ុន្តែ​លោក​ថា ​ករណី​ជាក់​ស្ដែង គឺ​លោក បេន ប៊ុនធិន មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​ទេ ពីព្រោះ លោក បេន ប៊ុនធិន គឺ​បាន​កាប់​ឆ្ការ​ព្រៃ​នៅ​លើ​ដី​ចំការ​របស់​លោក​ប៉ុណ្ណោះ។ លោក​ឱ្យ​ដឹង​ទៀត​ថា កាល​នោះ​ លោក បេន ប៊ុនធិន ​បាន​សម្របសម្រួល​បញ្ចប់​រឿង​នេះ​ក្រៅ​ប្រពន្ធ​តុលាការ ជាមួយ​​ភាគី​ដើម​បណ្ដឹង​គឺ​អាជ្ញាធរ​ឃុំ និង​តំណាង​សហគមន៍​ព្រៃឈើ ប៉ុន្តែ ភាគី​ដើម​បណ្ដឹង​​មិន​ទាន់​បាន​ដក់​ពាក្យ​ប្ដឹង​ពី​តុលាការ។ មន្ត្រី​បក្ស​ភ្លើងទៀន​ខេត្ត​កំពង់ស្ពឺ លោក ទី ប៊ុនថេង ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ លោក​ជាមួយ​ក្រុម​គ្រួសារ​របស់​ជំទប់​ទី២​បក្ស​ភ្លើងទៀន ដែល​រង​ការ​ចោទ​ប្រកាន់​ កំពុង​ទំនាក់ទំនង​ភាគី​ដើម​បណ្ដឹង ភស្តុតាង​ទាំងនោះ​ដាក់​ជូន​​តុលាការ​ពិនិត្យ។

    លោក បេន ប៊ុនធិន៖«បាទ​បង ខ្ញុំ​កំពុង​ទំនាក់ទំនង​ទៅ​ខាង​ប្រធាន​សហគមន៍​ហើយ​និង​លោក​មេឃុំ​ដើម្បី​គាត់​ទៅ​បំភ្លឺ​នៅ​តុលាការ​ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ថា គាត់​បាន​បញ្ចប់​វិវាទ​បញ្ហា​រឿង​ដីធ្លី​​ហ្នឹង​ហើយៗ​តែ​គ្រាន់តែ​តុលាការ​គេ​ធ្វើ​ទៅតាម​នីតិ​វិធី​របស់​ដើម​បណ្ដឹង​ ហើយ​អ៊ីចឹង​ដើម​បណ្ដឹង​គាត់​អត់​ទៅ​ដក​ អ៊ីចឹង​រឿង​ជាប់​ដល់​ថ្ងៃ​ហ្នឹង​បង»។

វិធានការ​របស់​តុលាការ​ពេល​នេះ ហាក់​ផ្ទុយ​ពី​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ស្នើ​ទៅ​សមត្ថកិច្ច និង​តុលាការ​គួរ​កុំ​ប្រញាប់​ចាប់​ខ្លួន​ពលរដ្ឋ​លឿន​ពេក ដោយ​ត្រូវ​ពិនិត្យ​លើ​ករណី​នោះ ​ឱ្យ​បាន​ដិត​ដល់​ជាមុន​សិន។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស ស្នើ​ទៅ​តុលាការ​គួរ​មាន​ការ​ស៊ើបអង្កេត​លើ​​បញ្ហា​នេះ​ដោយ​ឈរ​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង។ ទោះ​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា សកម្មជន​នយោបាយ​ដែល​មក​ពី​គណបក្ស​ប្រឆាំង ​តែងតែ​រងគ្រោះ​ជា​ញឹកញាប់​ដោយ​ប្រព័ន្ធ​តុលាការ។

    លោក កន សាវាង្ស៖ «អ៊ីចឹង​សម្រាប់​ខ្ញុំ​ ខ្ញុំ​នៅតែ​យល់​ឃើញ​ថា ជា​ឆន្ទានុសិទ្ធិ​តុលាការ​ទេ ប៉ុន្តែ​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​សូម​ឱ្យ​ពិនិត្យ​មើល​ករណី​ធ្វើ​ម៉េច​កុំ​ឱ្យ​យក​បញ្ហា​នយោបាយ​យក​មក​ប៉ះពាល់​ពីព្រោះ​យើង​ឃើញ​ថា សកម្មជន​គណបក្ស​នយោបាយ​ គណបក្ស​ដែល​នៅ​ក្រៅ​រដ្ឋាភិបាល​ច្រើនណាស់​មាន​ករណី​កោះហៅ យក​ទៅ​តាម​ផ្លូវ​តុលាការ​ទោះ​រឿង​នោះ​យូរ​ណាស់​មក​ហើយ​ គឺ​ថា ពេល​ពេល​ជិត​បោះឆ្នោត​ម្ដងៗ​តែងតែ​យក​ចោទប្រកាន់​អី​ជា​ដើម»។

ទាក់ទង​រឿង​នេះ អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា បារម្ភ​ថា ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​មន្ត្រី​មូលដ្ឋាន​មក​ពី​គណបក្ស​ភ្លើងទៀន​ពេល​នេះ ហាក់​ជា​ការ​គំរាមកំហែង​ដល់​គណបក្ស​ភ្លើងទៀន​។ លោក ថាច់ សេដ្ឋា ចង់​ឃើញ​មាន​បរិយាកាស​នយោបាយ​ល្អ​មុន​ការ​បោះឆ្នោត ទើប​លទ្ធផល​បោះឆ្នោត​នោះ អាច​ធ្វើ​ឱ្យ​គ្រប់​ភាគី​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។

    លោក ថាច់ សេដ្ឋា៖ «ទង្វើ​បែប​នេះ​យើង​មើល​ឃើញ​ថា ហាក់​ចាប់ផ្ដើម​គំរាមកំហែង​ផ្នែក​នយោបាយ​គណបក្ស​ភ្លើងទៀន​ទៀត​ហើយ​ដូច្នេះ​ ខ្ញុំ​យល់​ថា ការ​ចាប់ចង ឬ​ក៏​ដីកា​ក្នុង​កាលៈទេសៈ​នេះ​មិន​ជា​ការ​ត្រឹមត្រូវ​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត​ជា​ល្អ​ប្រសើរ​ដែរ»។

មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣នេះ ​សហគមន៍​អន្តរជាតិ​បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បើក​លំហ​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​​ប្រជាធិបតេយ្យ​ឱ្យ​បាន​ល្អ​ប្រសើរ។

ចំណែក អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៣​ស្ថាប័ន​ កាល​ពី​ចុង​ឆ្នាំ​២០២២ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រក​ឃើញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ​ដែល​ជា​មន្ត្រី​របស់​​គណបក្ស​នយោបាយ ពួកគេ​បាន​យក​មុខ​ងារ ឬ​តួនាទី​របស់​ខ្លួន​ក្នុង​ស្ថាប័នរដ្ឋ​ ធ្វើ​ទុក្ខបុកម្នេញ​​លើ​គណបក្ស​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន ទាំង​មុន​ពេល​បោះឆ្នោត​ អំឡុង​ពេល​បោះឆ្នោត ​និង​ក្រោយ​ពេល​បោះឆ្នោត៕

1 comment:

Anonymous said...

Since Ah Hun Sen is Ah Chker Chkuot, it is normal that he keeps persecuting innocent Khmer people.