ដោយ ទីន ហ្សាការីយ៉ា
2023.05.09
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន និងមន្ត្រីគណបក្សភ្លើងទៀនផ្សេងទៀត ទៅចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជាតិ នៅឯទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. កាលពីថ្ងៃទី៧ ខែឧសភា ឆ្ន២០២៣។ញថា គ.ជ.ប.
រូបពីពលរដ្ឋ
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន លើកឡើងថា ករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. មិនអនុញ្ញាតឲ្យលោកឈរឈ្មោះជាតំណាងរាស្ត្រ គឺបង្ហាញថា គ.ជ.ប. ធ្វើការគ្មានតម្លាភាព និងជារូបភាពគំរាមកំហែងដល់ស្មារតីសមាជិកគណបក្សភ្លើងទៀនផ្សេងទៀត មិនឱ្យចូលរួមឈរឈ្មោះបោះឆ្នោត។ រីឯមន្ត្រីសង្គមស៊ីវិលជំរុញឱ្យ គ.ជ.ប ធ្វើការដោយឯករាជ្យ ដើម្បីរៀបចំការបោះឆ្នោតជាតិខាងមុខប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវ។
លោក រ៉ុង ឈុន បញ្ចេញប្រតិកម្មថា គ.ជ.ប គួរតែធ្វើការឈរលើគោលការណ៍ប្រជាធិបតេយ្យភាពត្រឹមត្រូវ ដើម្បីបើកលំហសិទ្ធិចូលរួមផ្នែកនយោបាយដោយសេរី និងគ្មានការរើសអើងនិន្នាការនយោបាយ។
លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ឧសភាថា ក្រសួងមហាផ្ទៃបានទទួលស្គាល់លោកជាអនុប្រធានគណបក្សភ្លើងទៀន កាលពីខែកុម្ភៈ រួចហើយ។ លោកបន្តថា ដូច្នេះករណី គ.ជ.ប. ចេញលិខិតបដិសេធលោកមិនឱ្យលោក ឈរឈ្មោះជាតំណាងរាស្ត្រ គឺហាក់ប្រាសចាកពីច្បាប់ស្ដីពីការបោះឆ្នោត ។ លោកបញ្ជាក់ថា គណបក្សភ្លើងទៀននឹងដាក់ឯកសារពាក់ព័ន្ធនានា ដែល គ.ជ.ប. ទាមទារ នៅថ្ងៃទី១០ ឧសភានេះ។
លោក រ៉ង ឈុន៖ «សូមឱ្យជនរួមជាតិរឹងមាំឡើងកុំតក់ស្លុត កុំរាថយទោះបីឃើញឧបសគ្គបន្តិចបន្តួចឃើញគេបដិសេធមិនឱ្យខ្ញុំឈរឈ្មោះជាតំណាងរាស្ត្រប្រកួតប្រជែងនៅខាងមុខនេះ ក៏ដោយយើងត្រូវចូលរួមទាំងអស់គ្នាឱ្យខ្លាំងក្លា ដើម្បីផលប្រយោជន៍ខ្លួនយើង ក៏ដូចជា ផលប្រយោជន៍ជាតិ ជាពិសេស យើងចង់បានសង្គមមួយមានប្រជាធិបតេយ្យឱ្យពិតប្រាកដ។ អ៊ីចឹង ត្រូវចូលរួមឱ្យបានសកម្មទាំងអស់គ្នា»។
ប្រតិកម្មរបស់លោក រ៉ុង ឈុន បែប នេះ គឺធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា ចេញលិខិតជូនដំណឹងដល់គណបក្សភ្លើងទៀន នៅថ្ងៃទី៩ ឧសភាថា ការស្នើសុំចុះឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់គណបក្សភ្លើងទៀន នៅពុំទាន់ត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់ស្ដីពីការចុះឈ្មោះជ្រើសតាំងតំណាងរាស្ត្រ។ ក្នុងលិខិតនោះ លោក ទេព នីថា បានបដិសេធ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន មិនឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រក្រោមហេតុផលថា លោក រ៉ុង ឈុន ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសពីបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទាឡើងវិញ។ គ.ជ.ប. តម្រូវឱ្យប្ដូរបេក្ខភាពថ្មីជំនួសលោក រ៉ុង ឈុន និងទាមទារឯកសារដើមបញ្ជាក់ពីក្រសួងមហាផ្ទៃ ព្រមទាំងតម្រូវឱ្យមានបង្កាន់ដៃបង់ប្រាក់ចំនួន ១៥លានរៀល (១៥.០០០.០០០) ចេញពីអគ្គនាយកដ្ឋានរតនាគារជាតិជាដើម។
បើទោះបីជា គ.ជ.ប. មិនទទួលស្គាល់លោក រ៉ុង ឈុន ជាបេក្ខជនតំណាងរាស្ត្រ យ៉ាងក៏ដោយ ក៏ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជំពូកទី៥ មាត្រា២៣ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនជ្រើសតាំងតំណាងរាស្ត្រ ត្រូវមានសញ្ជាតិខ្មែរពីកំណើត មានអាយុ២៥ឆ្នាំ ឡើងគិតដល់ថ្ងៃបោះឆ្នោត មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានលំនៅឋាននៅកម្ពុជា និងមានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។
បន្ថែមពីនេះ លោក រ៉ុង ឈុន បានលើកពីហេតុផលចំនួន ២ទៀត ដែលលោកអះអាងថា លោកមានសិទ្ធិឈរឈ្មោះបោះឆ្នោតត្រឹមត្រូវតាមច្បាប់។ ទី១ ក្រសួងមហាផ្ទៃ បានទទួលស្គាល់លោកជាអនុប្រធានគណបក្សភ្លើងទៀន។ ទី២ លោកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប. និងធ្លាប់បានបោះឆ្នោតឃុំ សង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ម្ ដងរួចហើយ។ លោកបញ្ជាក់ថា លោកមានសិទ្ធិបោះឆ្នោត គឺលោក ក៏មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតវិញដែរ នេះបើយោងតាមរដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញមាត្រា ៣៤ថ្មី ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។
ទាក់ទងនឹងរឿងនេះ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើហ្វេសប៊ុក ថា លោក រ៉ុង ឈុន ជាមនុស្សមានប្រជាប្រិយភាព ហើយលោកអាចជាបេក្ខជននាយកមន្ត្រី តំណាងឲ្យកម្លាំងប្រជាធិបតេយ្យ ដែលប្រឆាំងនឹងរបបផ្ដាច់ការរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បានសរសេរកាលពីថ្ងៃទី៧ ឧសភាថា ដោយយោងលើប្រជាប្រិយភាពរបស់លោក រ៉ុង ឈុន ហើយលោកឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តនៅខែត្រកណ្ដាលលេខរៀងទី១ ដូចលោក ហ៊ុន សែន ដែរនោះ លោក ហ៊ុន សែន នឹងបង្គាប់បញ្ជាឲ្យ គ.ជ.ប. ដកលោក រ៉ុង ឈុង ចេញពីបញ្ជីបេក្ខជនតំណាងរាស្ត្រថែមទៀតផង។
លោក សម រង្ស៊ី អះអាងថា គ.ជ.ប. មិនឲ្យលោក រ៉ុង ឈុន ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តនេះ ជារឿងនយោបាយ។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការ ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា គ.ជ.ប. គួរតែជួយសម្រួលដល់គណបក្សនយោបាយ ដែលចុះឈ្មោះបេក្ខភាពតំណាងរាស្ត្រ ដើម្បីឱ្យមានការចូលរួមប្រកួតប្រជែងដោយសេរី និងយុត្តិធម៌។ លោកបារម្ភថា បរិយាកាសនៃការបោះឆ្នោតខាងមុខនឹងកាន់តែរឹតត្បិត បើសិនជារដ្ឋាភិបាលមិនបើកលំហសិទ្ធិសេរីភាពឱ្យមានការចូលរួមពីគ្រប់ភាគីគណបក្សនយោបាយ។
លោក កន សាវាង្ស៖ «
លោក រ៉ុង ឈុន ធ្លាប់ធ្វើជាសមាជិក គ.ជ.ប. និងជាប្រធានសហព័ន្ធសហជីពកម្ពុជា ហើយបានចេញមុខការពារបូរណភាពទឹកដីប្រទេសកម្ពុជា។ លោក រ៉ុង ឈុន ត្រូវបានតុលាការស្ថិតនៅក្រោមបង្គាប់បញ្ជារបស់លោក ហ៊ុន សែន បានចាប់ដាក់ពន្ធនាគារចំនួនពីរដងពាក់ព័ន្ធរឿងព្រំដែនកម្ពុជាវៀតណាម។ កាលពីខែកក្កដា ឆ្នាំ២០២០ តុលាការបានផ្ដន្ទាទោស លោក រ៉ុង ឈុន រយៈពេល ២ឆ្នាំម្ដងទៀត។ ប៉ុន្តែ លោក រ៉ុង ឈុន បានជាប់នៅក្នុងពន្ធនាគាររយៈពេល ១៥ខែ តុលាការដោះលែងវិញ ហើយទោសនៅសល់ត្រូវព្យួរ។
គិតមកទល់ពេលនេះ មានគណបក្សចំនួន១១ ដែល គ.ជប. ទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន ៩ទៀត កំពុងស្ថិតក្នុងការត្រួតពិនិត្យ។
សភាអឺរ៉ុប និងប្រទេសប្រជាធិបតេយ្យមួយចំនួនទៀតព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ទាំងស្រុងពីកម្ពុជា និងដាក់សម្ពាធលើកម្ពុជាឱ្យកាន់តែខ្លាំង ប្រសិនបើការបោះឆ្នោតជាតិខែកក្កដា ខាងមុខ ប្រព្រឹត្តទៅមិនស្របតាមស្តង់ដារអន្តរជាតិ ឬប្រសិនបើនៅតែមិនបើកលំហសិទ្ធិសេរីភាពនយោបាយ និងបន្តរំលោភសិទ្ធិមនុស្ស៕
3 comments:
The war in Cambodia has been mostly initiated by the evil Vietnam. Vietnam installed the puppet Hun Sen to serve Vietnam's interest, included allowing the millions mass influx of the Vietnamese into Cambodia.
After Hun Sen has given in everything that Vietnam wanted, Vietnam temporarily posed its attack over Cambodia. Then Ah Press Puos Hun Sen uses his policy of appeasement to promote himself. Peace in Cambodia is a timing bomb, which explodes when the number of the Vietnamese inside Cambodia is about the same number as Khmer people.
If Hun Sen did a good job for Cambodia, why does he is so apprehensive about the election?
Sorry:
Vietnam temporarily paused its attack over Cambodia.
Khmers,Thai,Lao,Malay and others want to be Vietnamese, Chinese, Korean, Japanese so everything is working out just as expected. No problems. More Vietnamese, Chinese, Korean, and Japanese settlers are welcome.
Post a Comment