2023.05.26
អតីតតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិម្នាក់ទៀត គឺ លោក តុ វ៉ាន់ចាន់ ទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ព្រះបរមនាថ សីហមុនី បន្ទាប់ពីមានសំណើទូលថ្វាយព្រះករុណាពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។
ព្រះរាជក្រឹត្យចេញនៅថ្ងៃទី២៥ ខែឧសភា បានឲ្យដឹងថា លោក តុ វ៉ាន់ចាន់ ត្រូវតុលាការកាត់ទោសចំនួន៣បទល្មើស ក្នុងនោះ រួមមាន បទល្មើសទី១ ត្រូវជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់២លានរៀល កាលពីឆ្នាំ២០២០។ បទល្មើសទី២ ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ កាលពីខែមីនា ឆ្នាំ២០២២ និង បទល្មើសទី៣ ត្រូវជាប់ពន្ធនាគារ៨ឆ្នាំ កាលពីខែមិថុនា ឆ្នាំ ២០២២។
ការលើកលែងទោសនេះ បន្ទាប់ពីលោក តុ វ៉ាន់ចាន់ បានសរសេរលិខិតទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចកាលពីថ្ងៃទី៥ ខែឧសភា ដោយបង្ហាញជំហរថា លោកសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺដើម្បីរួមចំណែកអភិវឌ្ឍនិងការពារប្រទេសជាតិ។
ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានបង្កើនយុទ្ធនាការអូសទាញ សកម្មជន និងមន្ត្រីគណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស ទាំងអ្នកនៅខាងក្រៅពន្ធនាគារ និងក្នុងពន្ធនាគារឱ្យចុះចូលជាមួយគណបក្សខ្លួន ខណៈការបោះឆ្នោតជាតិអាណត្តិទី៧ កាន់តែខិតជិតចូលមកដល់៕
2 comments:
Before of some Khmers are so dumb to defend the principals for Cambodia's interest such as this idiot Tok Van Chan, Khmer empire has shrunk to this present tiny size.
Because of some Khmers are so dumb to defend the principals for Cambodia's interest such as this idiot Tok Van Chan, Khmer empire has shrunk to this present tiny size.
Post a Comment