Khmer Circle:
By his own account, this is the man who got into Hun Sen's good book by reporting prince Sereyvuth's unwitting remark about killing Hun Sen with a pistol; an event that almost cost Sereyvuth's life but for the timely intervention from other members of the royal family at the time.
It should be added, however, that Sereyvuth was hardly alone in giving in to such sentiments in the country albeit others are more taciturn with their speech or intentions!
It's been noted since that his recklessness aside, Sereyvuth did not meet the profile of a killer. Hun Sen does... That is his charm and speciality!
This personality – given his past role as Hun Sen’s aide and advisor as well
as the suspicious nature of his ‘exile’ – seems to point to a ploy of Hun Sen,
namely, using him to stir divisions and dissentions from within opposition ranks and
support base, and if possible, to infiltrate the opposition leadership itself as
a mole or spy.
^^^
ដោយ ទីន ហ្សាការីយ៉ា
2023.05.14
អតីតទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបណ្ឌិត សូ ណារ៉ូ ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី។
RFA
អតីតទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបណ្ឌិត សូ ណារ៉ូ ដែលបានភៀសខ្លួនទៅក្រៅប្រទេសជាង១០ឆ្នាំ និងតែងបញ្ចេញទស្សនៈរិះគន់ការដឹកនាំរបស់ លោក ហ៊ុន សែន នោះ នៅទីបំផុត លោកបានសម្រេចវិលទៅជ្រកទ្រនំចាស់របស់លោកវិញ និងបានទទួលតំណែងខ្ពស់មួយក្នុងជួររដ្ឋាភិបាល។ អ្នកវិភាគចាត់ទុកថា បុគ្គលដែលចុះចូលជាមួយលោក ហ៊ុន សែន ដោយសារតំណែងនិងតួនាទី ជាមនុស្សមិនគួរឱ្យទុកចិត្ត និងគ្មានតម្លៃក្នុងក្រសែភ្នែកប្រជាពលរដ្ឋកម្ពុជាឡើយ។
បណ្ឌិត សូ ណារ៉ូ ដែលធ្លាប់និយាយរិះគន់លោក ហ៊ុន សែន នោះ ឥឡូវនេះលោកបានទៅចុះចូលជាមួយរដ្ឋាភិបាល ហើយព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ តែងតាំងលោកជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលមានឋានន្តរសក្ដិឧត្ដមមន្ត្រីថ្នាក់លេខ៣ ដែលជាតំណែងខ្ពស់មួយក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន នេះបើតាមព្រះរាជ្យក្រឹត្យចុះថ្ងៃទី៩ ខែឧសភា។ ក្រោយទទួលបានតួនាទីពីលោក ហ៊ុន សែន មកលោក សូ ណារ៉ូ ចាប់ផ្ដើមបង្ហោះសារសាទរ និងសរសើររដ្ឋាភិបាលកម្ពុជា និងគណៈកម្មការដែលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចាប់ពីថ្ងៃទី៥ ឧសភា ជាបន្តបន្ទាប់មក។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការតែងតាំង និងផ្ដល់តួនាទីដល់អ្នកដែលចុះចូលជាមួយគណបក្សប្រជាជន គឺជាការបង្ហាញពីសមានចិត្តរវាងគ្នានឹងគ្នា។
លោក សុខ ឥសាន៖ «គណបក្សប្រជាជនមិនឈឺក្បាលចំពោះការនិយាយវាយប្រហារ ឬមួយក៏រិះគន់ដោយប្រការណាមួយពីការតែងតាំងដោយទឹកចិត្តជ្រះថ្លារបស់គណបក្សប្រជាជនកម្ពុជាដែរ»។
បណ្ឌិត សូ ណារ៉ូ ជាអតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូណេស៊ី(Indonesia) ដែលបានបម្រើការងារជាមន្ត្រីរាជការអស់រយៈពេល២៧ឆ្នាំ។ ក៏ប៉ុន្តែក្រោយមក លោកបានភៀសខ្លួនទៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១២ ដោយអះអាងថា ទទួលភាពអយុត្តិធម៌ក្នុងការងារ។ ក្រោយទៅរស់នៅសហរដ្ឋអាមេរិក លោកបានបើកការវាយប្រហារ រិះគន់ទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ឥតសំចៃមាត់ និងមន្ត្រីធំៗមួយចំនួន។ ក្រៅពីរិះគន់រដ្ឋាភិបាល លោកក៏រិះគន់ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ផងដែរ។
ទោះបីជាបែបនេះក្ដី បណ្ឌិត សូ ណារ៉ូ ធ្លាប់បង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ប្រដៅអតីតអ្នកគាំទ្រលោក កឹម សុខា បន្ទាប់ពីចុះចូលជាមួយលោក ហ៊ុន សែន គឺលោក យឹម ស៊ីណន។ លោកថា លោកធ្លាប់មានបទពិសោធន៍ធ្វើការជាមួយរដ្ឋាភិបាលហើយ នៅពេលមេធំស្រឡាញ់នឹងមានអនាគតល្អ ក៏ប៉ុន្តែនៅពេលមេធំឈប់នឹកនា នោះនឹងត្រូវអង្គុយលើតំណែងតួនាទីខ្យល់មិនខាន។ ទោះបីជាលោកបានរម្លឹកដាស់តឿនលោក យឹម ស៊ីណន បែបនេះក្ដី ក៏ប៉ុន្តែពេលនេះដល់វេនលោកម្ដង។ លោកបានចុះចូលជាមួយលោក ហ៊ុន សែន និងទទួលបានតួនាទីជាបន្តបន្ទាប់។ លោកទទួលតំណែងដល់ទៅ២ ក្នុងរយៈពេល៣ថ្ងៃ ពីព្រះមហាក្សត្រ គឺតួនាទីឧត្ដមមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យជូនលោកកាលពីថ្ងៃទី៨ ឧសភា។ រយៈពេល៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី១១ ឧសភា ព្រះមហាក្សត្របានត្រាស់បង្កប់តែងតាំងលោកបណ្ឌិត សូ ណារ៉ូ ប្រទាននូវតួនាទីមួយទៀត ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយលោក គឹម សុខ មើលឃើញថា លោក ហ៊ុន សែន ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីអូសទាញអ្នកដែលប្រឆាំងឱ្យចុះចូលជាមួយលោក និងការអូសទាញដោយលាភសក្ការៈ។ តែលោកសង្កេតឃើញថា រាល់អ្នកដែលទទួលបានតំណែងទាំងនោះមុន និងក្រោយគណបក្សប្រជាជនកម្ពុជា នឹងកម្ចាត់ចេញវិញជាមិនខាន នៅពេលដែលពួកគេអស់ប្រយោជន៍ឬមិនធ្វើសកម្មភាពតាមផែនការរបស់បក្ស។ លោកបន្ថែមថា បុគ្គលដែលស្រឡាញ់ប្រជាធិបតេយ្យពិតប្រាកដគួរហ្វឹកហាត់ស្មារតីឱ្យបានរឹងមាំ កុំទន់ជ្រាយតាមការអូសទាញដោយលាភសក្ការៈឱ្យសោះ។
លោក គឹម សុខ៖ «យើងត្រូវនាំគ្នាប្រុងប្រយ័ត្នខ្ពស់ចំពោះបុគ្គលមួយចំនួនដែលចេញចូលៗ ពីក្រុមមួយទៅក្រុមមួយ ដូចផ្លាកបន្ទោរដើម្បីរកលាភសក្ការៈផ្ទាល់ខ្លួន ហើយក៏ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ពេលលោក ហ៊ុន សែន ឱ្យតំណែង។ ពួកជនទាំងអស់នេះដើររកតែលាភសក្ការៈទេ ប៉ុន្តែជនប្រភេទនេះក៏មិនច្រើនប៉ុន្មានដែរ តែត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះឥរិយាបថពួកគេ»។
នៅមុនការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៧ ខាងមុខនេះមកដល់ លោក ហ៊ុន សែន បានប្រើប្រាស់យុទ្ធសាស្ត្រសន្ទូចនយោបាយ ដោយយកតំណែង និងបុណ្យស័ក្ដិ មកបិទធ្វើនុយ ហើយពេលនេះលោកស្ទូចបានអ្នកនយោបាយ អ្នកវិភាគ និងយុវជនជាបន្តបន្ទាប់៕
1 comment:
They sent this Nguyen Van Kouk aka So Naro out of Cambodia to break Sam Rainsy and Kem Sokha apart. He acted like he liked Kem Sokha and he wanted to protect Kem Sokha against Sam Rainsy's supporters.
Now that Kem Sokha has lost all the clouts among Khmer people, it is time to take Ah Kanteur Kbal Thom So Naro back to Cambodia.
This also prove that Ah Samdach PORNG Hun Sen is still a Yuon's puppet. Yuon needed Ah So Naro to control Ah Kwack Hun Sen.
We can call Ah Nguyen Van Kouk So Naro Ah Kouk too.
Post a Comment