Khmer Circle: Finger-printing one's own crimes?
^^^
ដោយ យន់ សាមៀន
2023.07.23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បង្ហាញចង្អុលដៃក្រោយបោះឆ្នោតរួច នាក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២៣ កក្កដា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឱ្យចាប់ខ្លួនអ្នកគូសខ្វែងសន្លឹកឆ្នោត ហើយផ្ញើទៅឱ្យមេដឹកនាំបក្សប្រឆាំង ដែលលោកសំដៅទៅលើលោក សម រង្ស៊ី ដើម្បីផ្សព្វផ្សាយនៅថ្ងៃទី២៣ កក្កដា។
លោក ហ៊ុន សែន ចោទប្រកាន់ពលរដ្ឋដែលប្រើសិទ្ធិខ្វែងសន្លឹកឆ្នោតរបស់ខ្លួន ហើយថតផ្ញើតាមក្រុមតេឡេក្រាម (Telegram) ទៅឱ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ថា ជាចលនាប្រឆាំងនឹងការបោះឆ្នោត។
លោក ហ៊ុន សែន ថ្លែងដូច្នេះជាសារសំឡេងតាមធ្វីតធ័រ។
បន្ថែមពីនេះ លោក ហ៊ុន សែន បានជំរុញឱ្យពលរដ្ឋដែលប្រើសិទ្ធិទាំងនោះ ចេញមកទទួលកំហុសជាមួយសមត្ថកិច្ច និងព្រមានកុំឱ្យរត់ចោលស្រុកជាដើម។
លោក សម រង្ស៊ី បានបង្ហោះសន្លឹកឆ្នោតលើហ្វេសប៊ុករបស់លោក តាំងពីព្រឹកថ្ងៃដដែលនេះ ដោយលោកអះអាងថា ពលរដ្ឋបានគូសខ្វែង និងថតផ្ញើឱ្យលោកជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងការបោះឆ្នោតដែលសហគមន៍អន្តរជាតិចោទប្រកាន់ថា ជាការបោះឆ្នោតបង្គ្រប់កិច្ច តាមការចង់បានរបស់លោក ហ៊ុន សែន។
1 comment:
Ah Kwack Hun Sen Min Prorm Ngorp, but this 2023 will be his last year on earth.
Post a Comment