Sunday, 13 August 2023

ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា មុន​ការ​ផ្ទេរ​អំណាច​ត​ពូជ «ជា​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា»

Khmer Circle

Just with the notion of 'neutrality', 'interfering in another country's internal affairs' implies that the country in question is acting independently of the will of the would be interferers which is plainly not the case, and has not been the case since the 1960s, at least.

^^^

ដោយ សេក បណ្ឌិត
2023.08.13
 
ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា មុន​ការ​ផ្ទេរ​អំណាច​ត​ពូជ «ជា​ការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា»  
 
ជំនួប​រវាងលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) នា​វិមានសន្តិភាព នៅថ្ងៃទី១៣ សីហា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន សែន
 

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ព្រួយបារម្ភ​ថា ប្រទេស​ចិន​អាច​នឹង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដ្បិត​ប្រទេស​មួយ​នេះ​ជា​ខ្នងបង្អែក​ធំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​បាន​គាំទ្រ​ជា​បន្តបន្ទាប់​ក្នុង​ការ​ផ្ទេរអំណាច​ត​ពូជ​របស់​លោក ហ៊ុន សែន។

ការ​ព្រួយ​បារម្ភ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១២ ខែ​សីហា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កិច្ច​សហប្រតិបត្តិការ​សហគមន៍​វាសនា​រួម​កម្ពុជា​ចិន​រួមគ្នា និង​ការ​លើក​កម្ពស់​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​ដែល​មាន​ជា​អាទិ ការ​គាំទ្រ​នយោបាយ​ការទូត​ដល់​គ្នា​ទៅវិញទៅមក​សមត្ថភាព​ផលិតកម្ម កសិកម្ម ថាមពល និង​វិស័យ​សន្តិសុខ ជាដើម​។ ក្នុង​ដំណើរការ​ទស្សនកិច្ច​នេះ លោក វ៉ាង យី (Wang Yi) នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ហ៊ុន សែន និង​កូនប្រុស​ច្បង​របស់​លោក ដែល​ត្រៀម​ឡើងជា​នាយករដ្ឋមន្ត្រី​គឺ​លោក ហ៊ុន ម៉ាណែត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា បង្ហាញ​ថា កិច្ចពិភាក្សា​នឹង​ផ្ដោត​លើ​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​ឆ្លុះបញ្ចាំង​អំពី​វិស័យ​អាទិភាព​រួម។ ក្រៅ​ពី​នេះ ប្រមុខ​ការទូត​ចិន​រូប​នេះ នឹង​មាន​ជំនួប​ដាច់ដោយឡែក​មួយ​ទៀត ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្តាសោភា ដែល​ត្រៀម​ឡើង​ទៅ​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជំនួស​លោក ប្រាក់ សុខុន។ ជំនួប​នេះ នឹង​គ្រប​ដណ្ដប់​លើ​ទិដ្ឋភាព​ចម្រុះ​នៃ​កិច្ច​សហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែល​ជា​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ។

 

ជុំវិញ​រឿង​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋមន្ត្រីការបរទេស​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​មុន​ពេល​លោក ហ៊ុន ម៉ាណែត ដឹកនាំ​កម្ពុជា​បែបនេះ គឺជា​ការ​រឹតចំណង​មិត្តភាព និង​បង្ហាញ​ការ​ជឿទុកចិត្ត​គ្នា​ក្នុង​ការ​គាំទ្រ​នយោបាយ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ឱ្យ​គ្នា​ទៅវិញទៅមក​។ ម្យ៉ាងទៀត លោក​ថា ភាគី​ចិន​មក​កម្ពុជា​ពេល​នេះ បង្ហាញ​ថា ចិន​នឹង​នៅ​បន្ត​ជួយ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តាមរយៈ​ការ​ផ្ដល់​កម្ចី​ឥណទាន ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្ម​អន្តរជាតិ។

លោក អ៊ុំ សំអាន មានប្រសាសន៍​ទៀត​​ថា ដំណើរ​ទស្សនកិច្ច​របស់​ភាគី​ចិន​មក​កម្ពុជា​នា​ពេល​នេះ កម្ពុជា​នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ជា​ដុំកំភួន​ឡើយ។

លោក អ៊ុំ សំអាន៖ «កម្ពុជា​នៅ​ពេល​មាន​ចិន​ជា​ខ្នងបង្អែក ប្រាកដ​ជា កាន់អំណាច​ផ្ដាច់ការ​ថែមទៀត និង​រំលោភ​សិទ្ធិមនុស្ស​ធ្វើទុក្ខបុកម្នេញ​បន្ថែម​ទៀត ទៅលើ​សកម្មជន​បក្ស​ប្រឆាំង និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​គាត់​មានទុក្ខ​កង្វល់​ចង់​តវ៉ា​ជាដើម។ មួយ​ទៀត​កម្ពុជា​កាន់តែ​ដើរ​ផុង​កាន់​តែ​ជ្រៅ​ទៅ​របប​ផ្ដាច់ការ​ត​ពូជ​នៅ​កម្ពុជា មិនអាច​ងាក​ក្រោយ​បាន​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ដោយសារ​មាន​ចិន​ជា​ខ្នង ហើយ​មិន​បាច់​ពឹង​លោកខាងលិច​ក៏បាន​ដែរ អាហ្នឹង​អ៊ីចឹង​ឯង»

ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា កាល​ចុង​ខែ​កក្កដា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ដែល​និយម​របប​ប្រជាធិបតេយ្យ​ភាគី​ច្រើន​ថ្កោលទោស និង​មើល​ឃើញ​ថា គ្មាន​យុត្តិធម៌ ហើយ​មាន​តែ​បណ្ដា​ប្រទេស​និយម​របប​កុម្មុយនីស្ត ជាពិសេស​ប្រទេស​ចិន​បាន​ប្រកាស​ពេញចិត្ត​ពេញ​ថ្លើម​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ប្រកបដោយ​យុត្តិធម៌​។ លើស​ពី​នេះ ក្រោយ​ការ​បោះឆ្នោត លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ក្រុម​មេដឹកនាំ​ចិន​ឱ្យ​ជឿ​ទុកចិត្ត​ក្នុង​ការ​ដែល​កម្ពុជា​នៅតែ​មិន​ផ្លាស់ប្ដូរ​គោល​នយោបាយ​នៅ​ជាមួយ​ចិន ក្រោយ​ពី​លោក​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​កូនប្រុស​របស់​លោក បន្ត​ដឹកនាំ​កម្ពុជា។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន រិះគន់​ថា នៅពេល​រដ្ឋាភិបាល​កម្ពុជា បន្ត​លម្អៀង​ទៅ​រក​ប្រទេស​ចិន​កាន់តែ​ខ្លាំង នោះ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​រិះគន់​កាន់តែ​រួម​តូច ព្រមទាំង​ទទួលរង​ការ​បង្ក្រាប​ពី​ក្រុម​មេដឹកនាំ​ដែល​និយម​របប​ផ្ដាច់ការ។ មិន​តែ​ប៉ុណ្ណោះ កម្ពុជា​ក៏​អាច​ទទួល​រង​ទណ្ឌកម្ម​បន្ថែម​ទៀត ពី​សហគមន៍​អន្តរជាតិ​ដែល​ធ្វើ​ឱ្យ​ខាតបង់​សេដ្ឋកិច្ចជាតិ៕

2 comments:

Anonymous said...

Ah devil Hun Sen has sold Cambodia to China in exchange for his power and his son of a bitch Hun Manet's power.

Anonymous said...

Ah Toh Hea's presence in Cambodia in the 1970 had caused over 2 million Khmer perished.

China's presence in Cambodia in decennal 2020 might make Cambodia plunge into the ocean.