Wednesday, 22 November 2023

លោក ហ៊ុន ម៉ាណែត ព្រមាន​មេដឹកនាំ​សហជីព​កុំ​ខ្ចី​ដៃ​កម្មករ​ទៅ​បម្រើ​សកម្មភាព​នយោបាយ

 

Khmer Circle

The only problem is that in his mind and that of his father, all workers' unions are working for the opposition just as peacefully exercising their constitutional rights is seen as anti-government and an act of conspiracy or treason!

The best way to maintain and build political support and stability would be to answer to the people's needs and meet their legitimate aspirations. 

Why would they want to allign with the Opposition when they are satisfied with how they are being treated by the ruling party/government?

Brutally shooting them in the streets for protesting their poor wages and working conditions and locking them up in prisons is hardly the way governments and politicians should treat their 'electors'.

^^^

ដោយ ទីន ហ្សាការីយ៉ា
2023.11.21
sharethis sharing button
លោក ហ៊ុន ម៉ាណែត ព្រមាន​មេដឹកនាំ​សហជីព​កុំ​ខ្ចី​ដៃ​កម្មករ​ទៅ​បម្រើ​សកម្មភាព​នយោបាយ 
 
លោក ហ៊ុន ម៉ាណែត ថតរូបជាមួយ​កម្មការិនី​រោងចក្រកាត់ដេរ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត នៅ​​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមាន ក្រុម​សហជីព​ថា កុំ​យក​ដៃ​កម្មករ​ធ្វើ​សកម្មភាព​បម្រើ​ប្រយោជន៍​នយោបាយ។ ឆ្លើយតប​ការ​លើក​ឡើង​នេះ មេ​ដឹកនាំ​សហជីព​អះអាង​ថា គោលដៅ​របស់​សហជីព គឺ​ដើម្បី​បម្រើ​ការងារ​របស់​កម្មករ​មិនមែន ​ដើម្បី​បម្រើ​ប្រយោជន៍​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

មេដឹកនាំ​សហជីព រិះគន់​ថា សារ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ​ជា​ការ​ព្រមាន​ទុក​មុន មិន​ចង់​ឱ្យ​កម្មករ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន ទាមទារ​រក​ដំណោះស្រាយ​ក្នុង​ករណី​មានការ​រំលោភ​សិទ្ធិ​ការងារ។

ប្រតិកម្ម​នេះ​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមាន​មិន​ឱ្យ​មេដឹកនាំ​សហជីព​​ប្រមូល​ផ្ដុំ​​កម្មករ​រោងចក្រ ធ្វើ​សកម្មភាព​នយោបាយ ឬ​ការងារ​ផ្សេង​ដែល​មិន​​បម្រើ​ប្រយោជន៍​កម្មករ​។ ទោះ​យ៉ាង​ណា​ក្ដី លោក ហ៊ុន ម៉ាណែត មិន​បាន​បញ្ចេញ​ឈ្មោះ​សហជីព​ដែល​លោក​ព្រមាន​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត៖ «ឈ្មោះ​ជា​សហជីព​តែ​ប្រមូល​បង​ប្អូន​ទៅ​ធ្វើការ​អី​​ផ្សេង​ជា​ពិសេស​ការងារ​នយោបាយ អត់​ចំណេញ​ បើ​ធ្វើ​ការងារ​តំណាង​​​សិទ្ធិ​កម្មករ​​កម្មការិនី​ដោះស្រាយ​បញ្ហា​រឿង​កម្មករ​កម្មការិនី។ បើ​ចង់​​ធ្វើ​ការងារ​សិទ្ធិ​មនុស្ស​រៀបចំ​ជា​អ៊ិនជីអូ (NGO) ដើរ​តួនាទី​សម្រាប់​ការងារ​សិទ្ធិមនុស្ស​ឱ្យ​ចំ​ទៅ​​យើង​ធ្វើ​ការងារ​ស្រួល​និយាយ​គ្នា​កុំ​ជ្រក​ក្រោម​រូបភាព​យក​ដៃ​បង​ប្អូន​កម្មករ​កម្មការិនី​អាជីព​អង្គការ​វិជ្ជាជីវៈ​ទៅ​ធ្វើ​អី​ផ្សេង​ខុស​ជំនាញ»

លោក ហ៊ុន ម៉ាណែត ថ្លែង​ដូច្នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត នៅ​តាម​បណ្ដា​រោងចក្រ ​សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា។

លោក ហ៊ុន ម៉ាណែត ព្រមាន​ដូច្នេះ ស្រប​ពេល​កម្មករ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ត្អូញត្អែរ​អំពី​បញ្ហា​ជីវភាព ដោយសារ​ទទួល​បាន​ប្រាក់ខែ​តិច និង​គ្មាន​ការងារ​បន្ថែម​ម៉ោង បន្ទាប់ពី​ថៅកែ​រោងចក្រ​កាត់បន្ថយ​ថ្ងៃធ្វើការ និង​ព្យួរ​ការងារ ព្រោះ​គ្មាន​ការ​បញ្ជាទិញ​ផលិតផល​ពី​រោងចក្រ។ 

 

ទាក់ទង​ការ​ព្រមាន​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់​ថា បើ​មាន​ករណី​មេដឹកនាំ​សហជីព​ណា​ខ្ចី​ដៃ​កម្មករ​បម្រើ​ប្រយោជន៍​របស់​ខ្លួន​ ឬ​ប្រយោជន៍​នយោបាយ លោក​នាយក​រដ្ឋមន្ត្រី បង្ហាញ​ភស្តុតាង ហើយ​អាច​ឱ្យ​ក្រសួង​ការងារ​ដោះ​ស្រាយ​បញ្ហា​នេះ​ជាមួយ​មេ​ដឹកនាំ​សហជីព​នោះ។ អ្នកស្រី​បញ្ជាក់​ថា តួនាទី​របស់​សហជីព​គឺ​ ការពារ​សិទ្ធិ និង​ការពារ​ប្រយោជន៍​របស់​កម្មករ។ អ្នកស្រី​បន្ត​ទៀត​ថា ដើម្បី​ឱ្យ​វិស័យ​ការងារ​នេះ​រីក​ចម្រើន គឺ​ឱ្យ​មាន​ការ​សហការ​គ្នា​រវាង​​រដ្ឋាភិបាល ថៅកែ កម្មករ និង​សហជីព។

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «ចង្អុល​បង្ហាញ​កន្លែង​ដែល​គាត់​បាន​ធ្វើ​មិន​ត្រឹមត្រូវ ហើយ​បន្ទាប់​មក​កែសម្រួល​ឱ្យ​គាត់​មក​ធ្វើ​ការងារ​មក​ត្រឹមត្រូវ​វិញ បើ​មាន។ តែ​បើ​ករណី​មិន​មាន ហើយ​ជា​ការ​ចោទ​ប្រកាន់​បែប​អ៊ីចឹង ខ្ញុំ​គិត​ថា អត់​មាន​ចំណេញ​ទៅ​ដល់​ភាគី​ណា​មួយ​ទេ ទៅ​ជា​គេ​យល់​ឃើញ​ថា យើង​អត់​ទាន់​បាន​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​វិជ្ជាជីវៈ ធ្វើ​ការងារ​ជាមួយ​គ្នា​ឱ្យ​ល្អ​មិន​គួរ​បាន​ការ​បន្ទោស​បង្អាប់ មិន​គួរ​បាន​ការ​ចោទ​ប្រកាន់ មិន​លើក​ស្ទួយ​ពួក​យើង​នៅ​ក្នុង​ការ​ធ្វើ​ការ​អ៊ីចឹង​ទេ»

របាយការណ៍​ពី​សហព័ន្ធ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គិត​ត្រឹម​ដើម​ឆ្នាំ២០២៣ មាន​រោងចក្រ​ចំនួន ១០បាន​បិទទ្វារ រោងចក្រ​ចំនួន​២០​បាន​ព្យួរ​ការងារ​កម្មករ ហើយ​រោងចក្រ​ប្រមាណ ៦០ផ្សេងទៀត​បាន​កាត់បន្ថយ​បុគ្គលិក និង​រោងចក្រ​ប្រមាណ​៨០​ភាគរយ​គ្មាន​វត្ថុធាតុដើម​សម្រាប់​កាត់ដេរ។ របាយការណ៍​បញ្ជាក់​ថា រោងចក្រ​ខ្លះ​បាន​ព្យួរ​កិច្ចសន្យា​ការងារ​កម្មករ​រាប់ពាន់​នាក់ ចន្លោះ​ពី ២ខែ រហូត​ដល់ ៦ខែ ដោយ​អះអាង​ថា គ្មាន​អ្នកបញ្ជា​ទិញ។ កម្មករ​ដែល​ព្យួរ​ការងារ​ភាគ​ច្រើន​ត្រូវ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ត្រឹម ១៥ភាគ​រយ ឬ​ប្រមាណ ៣០ដុល្លា​នៃ​ប្រាក់ឈ្នួល​អប្បបរមា​ប៉ុណ្ណោះ។

ទាក់ទង​រឿង​នេះ​ដែរ សមាជិក​សហជីព​កម្មករ​ណាហ្គាវើលដ៍ អិល.អរ.អេស.យូ (LRSU) លោកស្រី សុខ រតនា លើកឡើង​ថា សហជីព និង​បុគ្គលិក​​​នៅ​ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែល​កំពុង​មាន​វិវាទ​ជាមួយ​ថៅកែ គឺជា​វិវាទ​ការងារ​មិនមែន​ជា​រឿង​នយោបាយ​ទេ។ លោកស្រី​អះអាង​ថា សហជីព​របស់​លោកស្រី​ គ្មាន​គណបក្ស​នយោបាយ​ ឬ​អ្នកណា​​​ម្នាក់​នៅ​ពី​ក្រោយ​ទេ ប៉ុន្តែ ការ​ទាមទារ​របស់​បុគ្គលិក​​ណាហ្គាវើលដ៍​នៅ​ពេល​នេះ​​ព្រោះ​ជួប​រឿង​អយុត្តិធម៌។ លោកស្រី​​បារម្ភ​ថា នៅ​ពេល​ប្រមុខ​រដ្ឋាភិបាល មើល​មក​សហជីព​ក្នុង​ផ្លូវ​មិន​ល្អ ដូច្នេះ លោកស្រី​ មិនសូវ​មាន​​សង្ឃឹម​ថា ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ​ណាហ្គាវើលដ៍ អាច​ទទួល​បាន​ដំណោះស្រាយ​​ឆាប់ៗ​នេះ​នោះ​ឡើយ​។ ទោះ​បែប​នេះ លោកស្រី​ថា ក្រុម​បុគ្គលិក​​ណាហ្គាវើលដ៍​នៅតែ​បន្ត​ទាមទារ​រក​ដំណោះស្រាយ​ការងារ និង​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​ប្រធាន​សហជីព​កញ្ញា ​ ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោកស្រី សុខ រតនា៖ «យើង​សុំ​មិន​ទទួល​ហើយ​ខ្ញុំ​នៅតែ​និយាយ​ថា ខ្ញុំ​ជា​កម្មករ​ខ្មែរ​ ខ្ញុំ​ទទួល​រង​ភាព​អយុត្តិធម៌​ ខ្ញុំ​នៅតែ​បន្ត​ការ​ទាមទារ​រក​យុត្តិធម៌ គ្មាន​សង្គម​ស៊ីវិល​ណា​មក​ទាញ​យើង ខ្ចី​ដៃ​កម្មករ​ដូច​ជា​ពួក​ខ្ញុំ​ទៅ​ទេ បើ​ខ្ញុំ​​គ្មាន​យុត្តិធម៌​ ខ្ញុំ​គ្មាន​​ការ​តវ៉ា​ទេ​ខ្ញុំ​សុំ​និយាយ​តែ​ប៉ុណ្ណឹង»

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ប្រធាន សហជីព​កម្មករ​ណាហ្គាវើលដ៍ អិល.អរ.អេស.យូ (LRSU) កញ្ញា ឈឹម ស៊ីថរ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​  វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​អូស​បន្លាយ​ជាង​​៣​ឆ្នាំ​មក​ហើយ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ​ធ្លាប់​បាន​ចោទប្រកាន់​ថា ការ​តវ៉ា​របស់​បុគ្គលិក កម្មករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ មាន​ការ​ចូលរួម​ពី​អនីតិជន ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មាន​កូន​ខ្ចី ជា​ទម្រង់​នៃ​បដិវត្ត​ពណ៌។ ទោះ​យ៉ាង​ណា​ក្ដី មេ​ដឹកនាំ​សហជីព​រិះគន់​ថា ការ​ចោទប្រកាន់​របស់​លោក ហេង សួរ គឺ​គ្មាន​មូលដ្ឋាន និង​ជា​ចេតនា​មិន​ចង់​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ​ប៉ុណ្ណោះ៕

1 comment:

Anonymous said...

Taking picture with the workers is easy. That's why Hun Manet is Ah Chau Kinh Kuok.