Khmer Circle:
Using Cambodian territory and political national sovereignty as bargaining chips in his dealings with foreign powers with his ultimate aim to secure their political backing and maintain his absolute power over his small country of 15 million population is the most important factor in Hun Sen's refusal or inability to accept electoral reform or share power with any other independent political party or opposition.
Many of his cronies and officials are also similiarly entrenched in this bunker of high treason and political sponsorship or leverage that can be traced back to the roots of the CPP itself which had been established decades before the party came to power in 1979.
Communist China – unlike Hun Sen’s Cambodia – periodically seeks to scale down high level corruption within the party and affiliated bodies, including within elite business circles when the reality of corruption poses a threat to the party’s stability or undermine its prestige, and these waves of anti-corruption measures and investigations have led to several of their targets taking to suicidal acts as a pre-emptive resort. Hun Sen, by contrast, is forcing his corrupt cronies to shield behind him for protection which is guaranteed so long as he remains in power.
That’s where those foreign powers have their decisive say, and Vietnam, in particular, holds all the decisive influence, being one who elevated Hun Sen to the highest echelon in the party’s leadership hierarchy in the first place. But it would be a mistake to assume that the challenge to Hun Sen’s power stems from civil democratic opposition alone. In the 19th century after a nation-wide revolt forced Vietnamese troops to withdraw from Cambodia, the Vietnamese emperor Ming Mang famously labelled the Cambodians ‘ungrateful’, especially, as they always fought among themselves and often sought assistance from him/Vietnam to subdue their rival factions. ‘My hair stands up whenever I think of their rebellious nature!’, Ming Mang once remarked in bitterness.
^^^
2023.12.29

ពលរដ្ឋដែលបាត់បង់ដីធ្លីលើកឡើងថា ការផ្ដល់សម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឱ្យបុគ្គល ឬក្រុមហ៊ុនឯកជនបានធ្វើឱ្យពួកគាត់បាត់បង់មុខរបរ និងធ្លាក់ក្នុងបំណុលបំណុលជាដើម។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលថ្មីងាកមកដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋ និងដកហូតសម្បទានដីសេដ្ឋកិច្ចដែលពុំបានបម្រើផលប្រយោជន៍ជាតិមកវិញ។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលដឹកនាំប្រទេសកម្ពុជាជិត៤០ឆ្នាំបានបន្សល់កេរ្តិ៍ឈ្មោះមិនល្អពាក់ព័ន្ធនឹងការផ្ដល់សម្បទានដីសេដ្ឋកិច្ច និងកាត់ដីបឹងធម្មជាតិ រួមទាំងដែនជម្រកព្រៃឈើជាច្រើនហិកតារទៅឱ្យបុគ្គលមានលុយមានអំណាច និងក្រុមហ៊ុនឯកជនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារត្រកូលហ៊ុន និងគណបក្សប្រជាជនកម្ពុជា។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ រដ្ឋាភិបាលកាត់ដីរដ្ឋជាង២លាន (២.២៤៨.១៦៨) ហិកតារ ដែលមានចំនួន ៣១៣កន្លែង នៅទូទាំងប្រទេស ឬមានទំហំធំជាងពីរដងនៃផ្ទៃដីខេត្តរតនគីរីឱ្យទៅបុគ្គលអ្នកមានអំណាច និងក្រុមហ៊ុនដែលស្និទ្ធស្នាលជាមួយក្រុមគ្រួសារលោក ហ៊ុន សែន ចាប់ពីឆ្នាំ ១៩៩៣មក។
អង្គការការពារសិទ្ធិមនុស្សលីកាដូដដែលឱ្យដឹងថា អ្នកដែលទទួលបានសម្បទានដីសេដ្ឋកិច្ចរួមមាន បុគ្គល ឬក្រុមហ៊ុនដែលមានសញ្ជាតិខ្មែរទទួលបានដីជាង ១ លាន (១.០២៨.៣៩៥) ហិកតារ បុគ្គល ឬក្រុមហ៊ុនដែលមានសញ្ជាតិចិនទទួលបានដីជិត ៤សែន (៣៨៤.៥៧០) ហិកតារ និង បុគ្គល ឬក្រុមហ៊ុនដែលមានសញ្ជាតិវៀតណាមទទួលបានដីជិត ៤សែន (៣៦២.៥១៥) ហិកតារ។
ក្នុងដើមឆ្នាំ២០២៣ លោក ហ៊ុន សែន ក៏បានកាត់ដីរដ្ឋជាបន្តបន្ទាប់ឱ្យសាច់ញាតិ និងក្រុមគ្រួសារ និងបក្ខពួករបស់លោកផងដែររួមមានប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង ទទួលបានដីជិត ១ម៉ឺន (៩.៩៦៨) ហិកតារ និងកាត់ឱ្យកូនប្រុសរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នកជំនួញមានទ្រព្យសម្បត្តិស្តុកស្តម្ភ លោក លី យ៉ុងផាត់ គឺលោក លី ភូនរ៉ាត់ បានទទួលដីជិតជាង៦ពាន់ (៦.២៣៤) ហិកតារពីឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង។
ក្នុងឆ្នាំដដែលនេះ លោក ហ៊ុន សែន ក៏បានកាត់ដីពីឧទ្យានជាតិគិរីរម្យដែលមានទំហំជាង ២០០ (២២១,៩៤) ហិកតារទៅឱ្យក្រុមហ៊ុនវ៉នម័រ (One More Ltd.) របស់ អ្នកស្រី ជឹង សុគន្ធាវី ដែលជាកូនស្រីរបស់អ្នកជំនួញមានទ្រព្យមហាសាល និងជាអនុប្រធានកាកបាទក្រហមកម្ពុជា គឺអ្នកស្រី ជឹង សុភាព ហៅយាយភូ។ អ្នកស្រី ជឹង សុភាព គឺជាភរិយារបស់លោក ឡាវ ម៉េងឃីន ជាអ្នកជំនួញមានទ្រព្យវាល់លានដុល្លារ និងក៏ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។ នេះមិនមែនជាលើកទីមួយដែល លោក លី យ៉ុងផាត់ លោក គិត ម៉េង អ្នកស្រី ជឹង សុគន្ធាវី និងបុគ្គលមួយចំនួនទៀតទទួលបានដី ខណៈដែលកន្លងមកពួកគេទទួលបានដីរាប់ពាន់ហិកតារ និងមានប្រវត្តិមិនល្អក្នុងការបំផ្លាញធនធានធម្មជាតិ ព្រៃឈើ និងការបណ្ដេញចេញពលរដ្ឋពីលំនៅឋានទាំងបង្ខំផងដែរ។

ពលរដ្ឋម្នាក់ដែលត្រូវបានបណ្ដេញចេញដោយក្រុមហ៊ុនស្ករអំពៅភ្នំពេញរបស់លោក លី យ៉ុងផាត់ នៅខេត្តកំពង់ស្ពឺ លោកស្រី ឃន ខន អាយុ ៦៧ឆ្នាំ លើកឡើងថា គ្រួសារលោកស្រីបានបាត់បង់ដីផ្ទះ ដីចម្ការ និងដំណាំ ដោយសារការបណ្ដេញចេញដោយបង្ខំរបស់ក្រុមហ៊ុន លោក លី យ៉ុងផាត់។ លោកស្រី ឃន ខន បន្តថា ដោយសារតែការបណ្ដេញចេញពីសំណាក់ក្រុមហ៊ុននេះ បានធ្វើឱ្យគ្រួសារលោកស្រីជួបប្រទះលំបាកជារៀងរាល់ថ្ងៃដោយសារតែពុំមានដីធ្វើស្រែចម្ការ ហើយកូនៗទាំង៧នាក់បានឈប់រៀន ព្រោះមិនមានលទ្ធភាពរៀនបន្ត។
លោកស្រី ឃន ខន៖ «រដ្ឋាភិបាលយើងដែលឡើងថ្មីនេះ ជួយដោះស្រាយដល់ប្រជាសហគមន៍យើងខ្ញុំឱ្យឆាប់រហ័សផង ពីព្រោះកំពុងវេទនាណាស់ ហើយអាណិតដល់ពួកខ្ញុំផងដែលជាប្រជាជន ប្រជាពលរដ្ឋក្រីក្រ ឱ្យអាណិតផង»។
ជនជាតិដើមភាគតិចពូនង និងជាអ្នកសម្របសម្រួលជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភារម្យ លើកឡើងថា រដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចកន្លងទៅ បានប៉ះពាល់ដល់ដីស្រែ ចម្ការ ដែលពួកគាត់ធ្លាប់អាស្រ័យផល និងប៉ះពាល់ដល់ការប្រតិបត្តិវប្បធម៌ ប្រពៃណីជនជាតិដើមភាគតិច ដោយសារតែទីតាំងពួកគាត់គោរពបូជាត្រូវបានអ្នកមានអំណាច ឬក្រុមហ៊ុនឈូសឆាយកម្ទេចអស់។
ក្រៅពីប៉ះពាល់ដីស្រែ ចម្ការ និងប្រពៃណីហើយ លោកស្រីថា ជនជាតិដើមភាគតិចមួយចំនួនទៀតរងការគំរាមកំហែង និងត្រូវបានបណ្ដេញចេញពីលំនៅឋានដីធ្លី ហើយខ្លះទៀតជាប់បណ្ដឹងនៅតុលាការក៏មាន។
លោកស្រី ភ្លឹក ភារម្យ ស្នើដល់រដ្ឋាភិបាលថ្មីពិនិត្យឡើងវិញចំពោះផលប៉ះពាល់លើជនជាតិដើមភាគតិច ដោយសារតែការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ឬអ្នកមានអំណាច ដល់ជនជាតិដើមភាគតិច។
លោកស្រី ភ្លឹក ភារម្យ៖ «អ៊ីចឹងសូមឱ្យរាជរដ្ឋាភិបាលគោរពគោលការណ៍ជូនជនជាតិដើមភាគតិចផងដោយសារតែយើងក៏មានគោលនយោបាយ យើងក៏មានច្បាប់ទម្លាប់ យើងក៏មានជំនឿសាសនាទៅលើព្រៃអារក្សទាំងអស់ហ្នឹង យើងក៏យល់ដឹងពីផលប៉ះពាល់នៃបរិស្ថានប្រសិនបើរដ្ឋាភិបាលអភិវឌ្ឍគួរតែជូនដំណឹងជនជាតិដើមភាគតិចជាមុន»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រកឃើញថា ចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២៣ មានករណីបណ្ដេញចេញដោយបង្ខំសរុបចំនួន ២២ករណីស្មើនឹងពលរដ្ឋជាង១ ម៉ឺន ៣ ពាន់(១៣.១១១) គ្រួសារត្រូវបានបណ្ដេញចេញ និងកំពុងឈមនឹងការបណ្ដេញចេញនៅក្នុងខេត្ត ក្រុង រាជធានីចំនួន១១។ ការបណ្ដេញចេញដោយបង្ខំ នាពេលថ្មីនេះត្រូវបានកត់សម្គាល់ឃើញថាមានការប្រើប្រាស់កម្លាំង ការគំរាមកំហែង ឬការបំភិតបំភ័យ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងដីស្រែចម្ការដោយគ្មានការជូនដំណឹងជាមុនពីមន្ត្រី ឬក្រុមហ៊ុនឯកជន ព្រមទាំងមិនផ្ដល់សំណងសមរម្យ និងខ្វះការពិគ្រោះយោបល់ជាទូទៅជាមួយសហគមន៍ដែលរងផលប៉ះពាល់។
សកម្មជនសិទ្ធិមនុស្ស និងជាអ្នកការពារបរិស្ថាន លោក សាន់ ម៉ាឡា លើកឡើងថា រដ្ឋាភិបាលចាស់បានបរាជ័យក្នុងការពារធនធានធម្មជាតិ បរិស្ថាន និងមិនបានធ្វើឱ្យជីវភាពពលរដ្ឋនៅមូលដ្ឋានបានប្រសើរឡើងតាមរយៈការផ្ដល់សម្បទានដីសេដ្ឋកិច្ចនោះទេ។ លោកថា ក្រុមហ៊ុន ឬបុគ្គលដែលទទួលបានដីរដ្ឋមិនបានអភិវឌ្ឍដូចគម្រោងដែលពួកគេលើកឡើងនោះឡើយ។
លោក សាន់ ម៉ាឡា៖ «ហើយយើងឃើញថាក្រុមហ៊ុនខ្លះទៀតសោត មិនបានធ្វើការអភិវឌ្ឍគោរពទៅតាមអ្វីដែលសន្យាជាមួយរដ្ឋាភិបាលនោះទេ គេគ្រាន់តែធ្វើសកម្មភាពកាប់ឆ្ការដើម្បីប្រមូលយកឈើប្រណីតពីតំបន់ដែលខ្លួនទទួលបានដីសម្បទានតែប៉ុណ្ណោះ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពី អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន បានទេនៅថ្ងៃទី២៧ ខែធ្នូ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត កត់សម្គាល់ឃើញថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលមានលក្ខណៈខុសពីស្មារតីនៃច្បាប់ដូចជាកាត់ដីជាចំណែកៗ ដល់បុគ្គល ឬក្រុមហ៊ុនតិចជាង ១ម៉ឺនហិកតារ និងមានច្រើនកន្លែង។ លោក វណ្ណ សុផាត ថា រដ្ឋាភិបាលបានកាត់ដីសាធារណៈរបស់រដ្ឋឱ្យក្រុមហ៊ុន និងបុគ្គលឯកជន ក៏មិនបានបម្លែងពីដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋនោះទេ។
លោក វណ្ណ សុផាត៖ «ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ក៏មិនទាន់មានការវាយតម្លៃណាមួយឱ្យបានជាក់លាក់ថា ដីដែលត្រូវបានផ្ដល់ជាសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនទាំងឡាយហ្នឹង ក្រុមហ៊ុនសាជីវកម្មទាំងឡាយហ្នឹង មិនមានផលប្រយោជន៍សាធារណៈតទៅទៀតទេ គឺអត់មានតម្លាភាពទេ គឺមិនមានការវាយតម្លៃដែលធ្វើឱ្យជាព័ត៌មានទៅដល់សាធារណជន ឬប្រជាពលរដ្ឋបានដឹងជាសាធារណៈទេ»។
លោក វណ្ណ សុផាត បន្តថា ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលមិនបានបង្ហាញពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដោយមានការចូលរួមពីពលរដ្ឋ និងសង្គមស៊ីវិលនោះទេ។ លោក វណ្ណ សុផាត ថា ពលរដ្ឋដែលរងគ្រោះដីធ្លីដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចមានសិទ្ធិក្នុងការទាមទារឱ្យរដ្ឋាភិបាលថ្មីសើរើរើ និងដោះស្រាយបញ្ហាដល់ពួកគាត់។
មាត្រា ៥៣ នៃច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋចែងថាសម្បទានដីសេដ្ឋកិច្ច មិនត្រូវមានរយៈពេលលើសពី៥០ ឆ្នាំឡើយ។ សម្បទានដីសេដ្ឋកិច្ច មានទំហំច្រើនបំផុតមិនលើសពី១ម៉ឺនហិកតារ។ បុគ្គលម្នាក់ អាចទទួលបានសម្បទានដីសេដ្ឋកិច្ចច្រើនកន្លែង ប៉ុន្តែទំហំផ្ទៃដីសម្បទានសរុបមិនត្រូវលើសពី១ម៉ឺនហិកតារឡើយ។ ត្រូវហាមឃាត់ការផ្ដល់សម្បទានដីសេដ្ឋកិច្ចច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ ឬឱ្យនីតិបុគ្គលច្រើនប៉ុន្តែគ្រប់គ្រង ដោយរូបវន្តបុគ្គលឬនីតិបុគ្គលដដែលៗ។
ពលរដ្ឋរងផលប៉ះពាល់ដោយសារការផ្ដល់សម្បទានដីសេដ្ឋកិច្ចទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សើរើការផ្ដល់សម្បទានដីសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេដោយសារការរំលោភបំពានរបស់ក្រុមហ៊ុន និងក្រុមអ្នកមានលុយមានអំណាច ដើម្បីពួកគេអាចអាស្រ័យផលនៅលើដីមានជម្លោះ និងចៀសវាងនូវការជំពាក់បំណុលធនាគារវ័ណ្ឌកដោយសារការបាត់បង់ដីធ្លី និងមុខរបរបង្កបង្កើនផល៕
2 comments:
You cannot ask the thief's son to investigate his father. It is not conformed to the logic law.
So, keep dreaming.
When you were not freely and fairly selected by the people, you don't feel safe and secure and you are always thinking that any movement is against you.
You become a paranoid asshole. This sickness has been transferred from Ah devil Hun Sen to Ah Chau Kinh Kuok Hun Manet. The reality is that his government is highly likely to collapse from financial trouble: no factory, no job, no tourists, etc... So, no money.
Post a Comment