Saturday, 30 December 2023

ពលរដ្ឋ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ស៊ើបអង្កេត​ផល​ប៉ះពាល់​ពី​ការ​កាត់​ដី​រដ្ឋ​ដោយ លោក ហ៊ុន សែន

Khmer Circle

Using Cambodian territory and political national sovereignty as bargaining chips in his dealings with foreign powers with his ultimate aim to secure their political backing and maintain his absolute power over his small country of 15 million population is the most important factor in Hun Sen's refusal or inability to accept electoral reform or share power with any other independent political party or opposition.  

Many of his cronies and officials are also similiarly entrenched in this bunker of high treason and political sponsorship or leverage that can be traced back to the roots of the CPP itself which had been established decades before the party came to power in 1979.

Communist China – unlike Hun Sen’s Cambodia – periodically seeks to scale down high level corruption within the party and affiliated bodies, including within elite business circles when the reality of corruption poses a threat to the party’s stability or undermine its prestige, and these waves of anti-corruption measures and investigations have led to several of their targets taking to suicidal acts as a pre-emptive resort. Hun Sen, by contrast, is forcing his corrupt cronies to shield behind him for protection which is guaranteed so long as he remains in power.

That’s where those foreign powers have their decisive say, and Vietnam, in particular, holds all the decisive influence, being one who elevated Hun Sen to the highest echelon in the party’s leadership hierarchy in the first place. But it would be a mistake to assume that the challenge to Hun Sen’s power stems from civil democratic opposition alone. In the 19th century after a nation-wide revolt forced Vietnamese troops to withdraw from Cambodia, the Vietnamese emperor Ming Mang famously labelled the Cambodians ‘ungrateful’, especially, as they always fought among themselves and often sought assistance from him/Vietnam to subdue their rival factions. ‘My hair stands up whenever I think of their rebellious nature!’, Ming Mang once remarked in bitterness.         

^^^

ដោយ សុជីវី
2023.12.29
sharethis sharing button
ពលរដ្ឋ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ស៊ើបអង្កេត​ផល​ប៉ះពាល់​ពី​ការ​កាត់​ដី​រដ្ឋ​ដោយ លោក ហ៊ុន សែន  
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បងលោក ហ៊ុន សែន។ រូបថត នៅ​វិមានឈ្នះឈ្នះ នៅថ្ងៃទី២៩ ធ្នូ​ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​លើកឡើង​ថា ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ទៅ​ឱ្យ​បុគ្គល ឬ​ក្រុមហ៊ុន​ឯកជន​បាន​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​មុខរបរ និង​ធ្លាក់​ក្នុង​បំណុល​បំណុល​ជាដើម​។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ងាក​មក​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ និង​ដកហូត​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​ពុំ​បាន​បម្រើ​ផល​ប្រយោជន៍​ជាតិ​មក​វិញ។

អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​ជិត​៤០​ឆ្នាំ​បាន​បន្សល់​កេរ្តិ៍ឈ្មោះ​មិនល្អ​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច និង​កាត់​ដី​បឹង​ធម្មជាតិ រួម​ទាំង​ដែន​ជម្រក​ព្រៃឈើ​ជាច្រើន​ហិកតារ​ទៅ​ឱ្យ​បុគ្គល​មាន​លុយ​មានអំណាច និង​ក្រុមហ៊ុន​ឯកជន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​ត្រកូល​ហ៊ុន និង​គណបក្ស​ប្រជាជន​កម្ពុជា។

របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ រដ្ឋាភិបាល​កាត់​ដី​រដ្ឋ​ជាង​២​លាន (.២៤៨.១៦៨) ហិកតារ ដែល​មាន​ចំនួន ៣១៣​កន្លែង នៅ​ទូទាំង​ប្រទេស ឬ​មាន​ទំហំ​ធំ​ជាង​ពីរ​ដង​នៃ​ផ្ទៃដី​ខេត្ត​រតនគីរី​ឱ្យទៅ​បុគ្គល​អ្នក​មាន​អំណាច និង​ក្រុមហ៊ុន​ដែល​ស្និទ្ធស្នាល​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ចាប់ពី​ឆ្នាំ ១៩៩៣​មក។

 

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ដដែល​ឱ្យ​ដឹង​ថា អ្នក​ដែល​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​រួមមាន បុគ្គល ឬ​ក្រុមហ៊ុន​ដែល​មាន​សញ្ជាតិ​ខ្មែរ​ទទួល​បាន​ដី​ជាង ១ លាន (.០២៨.៣៩៥) ហិកតារ បុគ្គល ឬ​ក្រុមហ៊ុន​ដែល​មាន​សញ្ជាតិ​ចិន​ទទួល​បាន​ដី​ជិត ៤​សែន (៣៨៤.៥៧០) ហិកតារ និង បុគ្គល ឬ​ក្រុមហ៊ុន​ដែល​មាន​សញ្ជាតិ​វៀតណាម​ទទួល​បាន​ដី​ជិត ៤​សែន (៣៦២.៥១៥) ហិកតារ។

ក្នុង​ដើមឆ្នាំ​២០២៣ លោក ហ៊ុន សែន ក៏បាន​កាត់​ដី​រដ្ឋ​ជា​បន្តបន្ទាប់​ឱ្យ​សាច់ញាតិ និង​ក្រុម​គ្រួសារ និង​បក្ខពួក​របស់លោក​ផងដែរ​រួមមាន​ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង ទទួលបាន​ដី​ជិត ១​ម៉ឺន (.៩៦៨) ហិកតារ និង​កាត់​ឱ្យ​កូនប្រុស​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកជំនួញ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ លោក លី យ៉ុងផាត់ គឺ​លោក លី ភូនរ៉ាត់ បាន​ទទួល​ដី​ជិត​ជាង​៦​ពាន់ (.២៣៤) ហិកតារ​ពី​ឧទ្យាន​ជាតិ​បុទុមសាគរ ខេត្ត​កោះកុង។

ក្នុង​ឆ្នាំ​ដដែល​នេះ លោក ហ៊ុន សែន ក៏បាន​កាត់​ដី​ពី​ឧទ្យានជាតិ​គិរីរម្យ​ដែល​មាន​ទំហំ​ជាង ២០០ (២២១,៩៤) ហិកតារ​ទៅ​ឱ្យ​ក្រុមហ៊ុន​វ៉នម័រ (One More Ltd.) របស់ អ្នកស្រី ជឹង សុគន្ធាវី ដែល​ជា​កូនស្រី​របស់​អ្នកជំនួញ​មានទ្រព្យ​មហាសាល និង​ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា គឺ​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ អ្នកស្រី ជឹង សុភាព គឺជា​ភរិយា​របស់​លោក ឡាវ ម៉េងឃីន ជា​អ្នកជំនួញ​មានទ្រព្យ​វាល់​លាន​ដុល្លារ និង​ក៏​ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​មិនមែន​ជា​លើកទីមួយ​ដែល លោក លី យ៉ុងផាត់ លោក គិត ម៉េង អ្នកស្រី ជឹង សុគន្ធា​វី និង​បុគ្គល​មួយ​ចំនួន​ទៀត​ទទួល​បាន​ដី ខណៈ​ដែល​កន្លងមក​ពួកគេ​ទទួល​បាន​ដី​រាប់ពាន់​ហិកតារ និង​មាន​ប្រវត្តិ​មិនល្អ​ក្នុង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ព្រៃឈើ និង​ការ​បណ្ដេញ​ចេញ​ពលរដ្ឋ​ពី​លំនៅឋាន​ទាំង​បង្ខំ​ផង​ដែរ។

land.jpg
ពលរដ្ឋ​ពី ៧​ភូមិ ក្នុង​ឃុំបុសលាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាល​ពី​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាំគ្នា​ចេញ​ទាមទារ​អាជ្ញាធរ​ឱ្យ​គម្រោង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ភូមិ និង​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​បច្ចុប្បន្ន។ រូប៖ សមាគម​ការពារ​សិទ្ធិមនុស្ស ADHOC

ពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​បាន​បណ្ដេញចេញ​ដោយ​ក្រុមហ៊ុន​ស្ករអំពៅ​ភ្នំពេញ​របស់​លោក លី យ៉ុងផាត់ នៅ​ខេត្ត​កំពង់ស្ពឺ លោកស្រី ឃន ខន អាយុ ៦៧​ឆ្នាំ លើកឡើង​ថា គ្រួសារ​លោកស្រី​បាន​បាត់បង់​ដី​ផ្ទះ ដីចម្ការ និង​ដំណាំ ដោយសារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​របស់​ក្រុមហ៊ុន លោក លី យ៉ុងផាត់។ លោកស្រី ឃន ខន បន្ត​ថា ដោយសារតែ​ការ​បណ្ដេញ​ចេញពី​សំណាក់​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ឱ្យ​គ្រួសារ​លោកស្រី​ជួបប្រទះ​លំបាក​ជា​រៀងរាល់ថ្ងៃ​ដោយសារតែ​ពុំ​មាន​ដី​ធ្វើស្រែ​ចម្ការ ហើយ​កូនៗ​ទាំង​៧​នាក់​បាន​ឈប់​រៀន ព្រោះ​មិន​មាន​លទ្ធភាព​រៀន​បន្ត។

លោកស្រី ឃន ខន៖ «រដ្ឋាភិបាល​យើង​ដែល​ឡើង​ថ្មី​នេះ ជួយ​ដោះស្រាយ​ដល់​ប្រជា​សហគមន៍​យើងខ្ញុំ​ឱ្យ​ឆាប់​រហ័ស​ផង ពី​ព្រោះ​កំពុង​វេទនា​ណាស់ ហើយ​អាណិត​ដល់​ពួក​ខ្ញុំ​ផង​ដែល​ជា​ប្រជាជន ប្រជាពលរដ្ឋ​ក្រីក្រ ឱ្យ​អាណិត​ផង»

ជនជាតិ​ដើម​ភាគតិច​ពូនង និង​ជា​អ្នកសម្របសម្រួល​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភារម្យ លើកឡើង​ថា រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​កន្លង​ទៅ បាន​ប៉ះពាល់​ដល់​ដីស្រែ ចម្ការ ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល និង​ប៉ះពាល់​ដល់​ការប្រតិបត្តិ​វប្បធម៌ ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ដោយសារតែ​ទីតាំង​ពួកគាត់​គោរព​បូជា​ត្រូវ​បាន​អ្នក​មាន​អំណាច ឬ​ក្រុមហ៊ុន​ឈូស​ឆាយ​កម្ទេច​អស់។

ក្រៅពី​ប៉ះពាល់​ដីស្រែ ចម្ការ និង​ប្រពៃណី​ហើយ លោកស្រី​ថា ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ទៀត​រង​ការ​គំរាមកំហែង និង​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដីធ្លី ហើយ​ខ្លះទៀត​ជាប់​បណ្ដឹង​នៅ​តុលាការ​ក៏​មាន។

លោកស្រី ភ្លឹក ភារម្យ ស្នើ​ដល់​រដ្ឋាភិបាល​ថ្មី​ពិនិត្យ​ឡើង​វិញ​ចំពោះ​ផល​ប៉ះពាល់​លើ​ជនជាតិ​ដើម​ភាគតិច ដោយសារតែ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន ឬ​អ្នក​មាន​អំណាច ដល់​ជនជាតិ​ដើម​ភាគតិច។

លោកស្រី ភ្លឹក ភារម្យ៖ «អ៊ីចឹង​សូម​ឱ្យ​រាជរដ្ឋាភិបាល​គោរព​គោលការណ៍​ជូន​ជនជាតិ​ដើម​ភាគតិច​ផង​ដោយសារតែ​យើង​ក៏​មាន​គោលនយោបាយ យើង​ក៏​មាន​ច្បាប់ទម្លាប់ យើង​ក៏​មាន​ជំនឿ​សាសនា​ទៅលើ​ព្រៃ​អារក្ស​ទាំងអស់​ហ្នឹង យើង​ក៏​យល់ដឹង​ពី​ផល​ប៉ះពាល់​នៃ​បរិស្ថាន​ប្រសិនបើ​រដ្ឋាភិបាល​អភិវឌ្ឍ​គួរតែ​ជូនដំណឹង​ជនជាតិ​ដើម​ភាគតិច​ជាមុន»

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) រកឃើញ​ថា ចាប់ពី​ខែមីនា ឆ្នាំ​២០២០ ដល់​ខែសីហា ឆ្នាំ​២០២៣ មាន​ករណី​បណ្ដេញចេញ​ដោយ​បង្ខំ​សរុប​ចំនួន ២២​ករណី​ស្មើនឹង​ពលរដ្ឋ​ជាង​១ ម៉ឺន ៣ ពាន់​(១៣.១១១) គ្រួសារ​ត្រូវ​បាន​បណ្ដេញចេញ និង​កំពុង​ឈម​នឹង​ការ​បណ្ដេញ​ចេញ​នៅ​ក្នុង​ខេត្ត ក្រុង រាជធានី​ចំនួន​១១​។ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ នា​ពេល​ថ្មី​នេះ​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា​មាន​ការ​ប្រើប្រាស់​កម្លាំង ការ​គំរាមកំហែង ឬ​ការ​បំភិតបំភ័យ ការ​បំផ្លិចបំផ្លាញ​ផ្ទះ​សម្បែង និង​ដីស្រែ​ចម្ការ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជាមុន​ពី​មន្ត្រី ឬ​ក្រុមហ៊ុន​ឯកជន ព្រមទាំង​មិន​ផ្ដល់​សំណង​សមរម្យ និង​ខ្វះ​ការពិគ្រោះ​យោបល់​ជាទូទៅ​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់។

សកម្មជន​សិទ្ធិមនុស្ស និង​ជា​អ្នកការពារ​បរិស្ថាន លោក សាន់ ម៉ាឡា លើកឡើង​ថា រដ្ឋាភិបាល​ចាស់​បាន​បរាជ័យ​ក្នុង​ការពារ​ធនធាន​ធម្មជាតិ បរិស្ថាន និង​មិនបាន​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ប្រសើរ​ឡើង​តាមរយៈ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​នោះ​ទេ​។ លោក​ថា ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ទទួល​បាន​ដី​រដ្ឋ​មិនបាន​អភិវឌ្ឍ​ដូច​គម្រោង​ដែល​ពួកគេ​លើកឡើង​នោះ​ឡើយ។

លោក សាន់ ម៉ាឡា៖ «ហើយ​យើង​ឃើញថា​ក្រុមហ៊ុន​ខ្លះ​ទៀត​សោត មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​គោរព​ទៅតាម​អ្វី​ដែល​សន្យា​ជាមួយ​រដ្ឋាភិបាល​នោះ​ទេ គេ​គ្រាន់តែ​ធ្វើ​សកម្មភាព​កាប់ឆ្ការ​ដើម្បី​ប្រមូល​យក​ឈើ​ប្រណីត​ពី​តំបន់​ដែល​ខ្លួន​ទទួល​បាន​ដី​សម្បទាន​តែប៉ុណ្ណោះ»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី អ្នកនាំពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន បាន​ទេ​នៅ​ថ្ងៃទី២៧ ខែ​ធ្នូ។

អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សុផាត កត់សម្គាល់​ឃើញថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​មាន​លក្ខណៈ​ខុសពី​ស្មារតី​នៃ​ច្បាប់​ដូចជា​កាត់​ដី​ជា​ចំណែកៗ ដល់​បុគ្គល ឬ​ក្រុមហ៊ុន​តិច​ជាង ១​ម៉ឺន​ហិកតារ និង​មាន​ច្រើន​កន្លែង។ លោក វណ្ណ សុផាត ថា រដ្ឋាភិបាល​បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន ក៏​មិនបាន​បម្លែង​ពី​ដី​សាធារណៈ​របស់​រដ្ឋ​ទៅជា​ដី​ឯកជន​របស់​រដ្ឋ​នោះ​ទេ។

លោក វណ្ណ សុផាត៖ «ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ក៏​មិន​ទាន់​មាន​ការវាយតម្លៃ​ណាមួយ​ឱ្យ​បាន​ជាក់លាក់​ថា ដី​ដែល​ត្រូវ​បាន​ផ្ដល់​ជា​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ទាំងឡាយ​ហ្នឹង ក្រុមហ៊ុន​សាជីវកម្ម​ទាំងឡាយ​ហ្នឹង មិន​មាន​ផលប្រយោជន៍​សាធារណៈ​តទៅទៀត​ទេ គឺ​អត់​មាន​តម្លាភាព​ទេ គឺ​មិន​មាន​ការវាយតម្លៃ​ដែល​ធ្វើ​ឱ្យ​ជា​ព័ត៌មាន​ទៅដល់​សាធារណជន ឬ​ប្រជាពលរដ្ឋ​បាន​ដឹង​ជា​សាធារណៈ​ទេ»

លោក វណ្ណ សុផាត បន្ត​ថា ក្រុមហ៊ុន​ឯកជន និង​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ពី​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយមាន​ការ​ចូល​រួម​ពី​ពលរដ្ឋ និង​សង្គម​ស៊ីវិល​នោះ​ទេ។ លោក វណ្ណ សុផាត ថា ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថ្មី​សើរើ​រើ និង​ដោះស្រាយ​បញ្ហា​ដល់​ពួកគាត់។

មាត្រា ៥៣ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ចែងថា​សម្បទាន​ដី​សេដ្ឋកិច្ច មិន​ត្រូវ​មាន​រយៈពេល​លើស​ពី​៥០ ឆ្នាំ​ឡើយ​។ សម្បទាន​ដី​សេដ្ឋកិច្ច មាន​ទំហំ​ច្រើន​បំផុត​មិន​លើស​ពី​១​ម៉ឺន​ហិកតារ​។ បុគ្គល​ម្នាក់ អាច​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​ច្រើន​កន្លែង ប៉ុន្តែ​ទំហំ​ផ្ទៃដី​សម្បទាន​សរុប​មិន​ត្រូវ​លើស​ពី​១​ម៉ឺន​ហិកតារ​ឡើយ​។ ត្រូវ​ហាមឃាត់​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ច្រើន​កន្លែង​ឱ្យ​បុគ្គល​តែ​ម្នាក់ ឬ​ឱ្យ​នីតិបុគ្គល​ច្រើន​ប៉ុន្តែ​គ្រប់គ្រង ដោយ​រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ដដែលៗ។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ផ្ដល់​សម្បទា​ន​ដី​សេដ្ឋកិច្ច​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត សើរើ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ឡើងវិញ និង​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​ពួកគេ​ដោយសារ​ការ​រំលោភបំពាន​របស់​ក្រុមហ៊ុន និង​ក្រុម​អ្នកមាន​លុយ​មានអំណាច ដើម្បី​ពួកគេ​អាច​អាស្រ័យ​ផល​នៅ​លើ​ដី​មាន​ជម្លោះ និង​ចៀសវាង​នូវ​ការ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក​ដោយសារ​ការបាត់បង់​ដីធ្លី និង​មុខរបរ​បង្ក​បង្កើន​ផល៕

2 comments:

Anonymous said...

You cannot ask the thief's son to investigate his father. It is not conformed to the logic law.
So, keep dreaming.

Anonymous said...

When you were not freely and fairly selected by the people, you don't feel safe and secure and you are always thinking that any movement is against you.

You become a paranoid asshole. This sickness has been transferred from Ah devil Hun Sen to Ah Chau Kinh Kuok Hun Manet. The reality is that his government is highly likely to collapse from financial trouble: no factory, no job, no tourists, etc... So, no money.