Khmer Circle:
Well, this is one of those young KR recruits who joined up that 'revolutionary' group - a radical Maoist-Communist one at that - in protest against the injustices of the old feudalist system governed by social class divisions, prejudice and unequal distribution of opportunities and privileges. Like those human traffickers who comb rural villages for young girls [to sell on as "brides"] hoping to escape the confinements and trappings of their world, the Viet Congs and their trained Khmer-Viet Minh recruits did the same with young rural back water Khmer men such as this man here. Of course, he would claim he merely answered Sihanouk's call from Beijing to fight the US-backed "traitorous Lon Nol" regime even though he would subsequently threaten both him and his son by abolishing the monarchy as an institution altogether should they dare to stand in his way!
Many other Cambodians either in the country or overseas who are endowed with the slightest social conscience and who feel troubled seeing how the vast majority of their compatriots still have to put up a fight for survival today including the most vulnerable segments among society like the elderly and disabled as well as urban and rural destitute across the country being abandoned to their own devices would rather live a life of the ascetic than facing the probability of dying of shame from taking a private jet to Singapore or Japan for medical treatment...
But, of course one stands the risk of being labelled a 'Communist idiot' or 'living in the past' nowadays reflecting on such distinctions of privileges and life style, right? What does it matter whether the rich and powerful - even authoritarian elite - are rich or even filthy rich so long as they are in the position to generate the wealth that would in time trickle down to the impoverished masses down below at the bottom, eh? Not really. After four decades of this man's rule the country is depleted of its natural riches that had since recorded history fed and nurtured both people, their civilisations and empires there are today an unprecedented number of Cambodians are being forced to work in other countries as migrant labourers just as many vulnerable young women are falling into the vicious traps of prostitution and commercial brides.
^^^
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ មករា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនដើម្បីផលិតកែវភ្នែកសិប្បនិម្មិតនៅទីនោះ។ អមដំណើរលោក ហ៊ុន សែន គេឃើញមានកូនប្រុសស្រីបង្កើត និងកូនប្រសា ព្រមទាំងចៅៗមួយចំនួន។
លោក ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសហ៊ុក (Facebook) ថា លោកធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិម្មិត ដែលលោកបានប្រើប្រាស់អស់រយៈពេល៣៤ឆ្នាំមកហើយ។ លោក ហ៊ុន សែន ក៏បានអរគុណរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលជួយមើលថែទាំភ្នែករបស់លោកកន្លងមក។
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត កត់សម្គាល់ឃើញថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងថ្នាក់នាំរដ្ឋគួរតែពិនិត្យ និងព្យាបាលជំងឺនៅក្នុងប្រទេសខ្លួន ដើម្បីស្វែងយល់ពីភាពខ្វះខាតដែលប្រព័ន្ធសុខាភិបាលកំពុងជួបប្រទះ។ លោក លី ចាន់ដារ៉ាវុត ថា ពលរដ្ឋខ្មែរនៅមិនពេញចិត្តចំពោះសេវាសុខាភិបាល កង្វះខាតសម្ភារៈ ហើយពលរដ្ឋចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហានេះ។
លោក លី ចាន់ដារ៉ាវុត៖ «កាលណាយើងមិនប្រើប្រាស់ប្រព័ន្ធសុខាភិបាលក្នុងស្រុក វាហាក់បីដូចជាបង្ហាញអំពីសង្គមដែរ ពីព្រោះប្រព័ន្ធសុខាភិបាលយើងធ្វើឡើងមកគុណភាពនៅមានកម្រិត ហើយវាធ្វើហាក់បីដូចជា អ្នកមិនមានជម្រើសទៅព្យាបាលនៅក្រៅ. ប៉ុន្តែ សម្រាប់អ្នកមានលុយមានអំណាច គេអាចទៅព្យាបាលនៅក្រៅប្រទេសបាន ហេតុនេះ គេអត់សូវខ្វល់អំពីការវិវឌ្ឍរបស់ប្រព័ន្ធសុខាភិបាលនៅក្នុងស្រុកទេ»។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន សែន បានអះអាងថា លោកនឹងមិនធ្វើដំណើរទៅក្រៅប្រទេសដើម្បីពិនិត្យ និងព្យាបាលជំងឺ ទៀតនោះទេ នៅពេលដែលអាគារមន្ទីរពេទ្យកាល់ម៉ែតថ្មី សាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសទំនើបរួចរាល់។
ទោះជាយ៉ាងណា គេសង្កេតឃើញថា លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនរត់ទៅទទួលសេវាព្យាបាលនិងថែទាំសុខភាពនៅក្រៅប្រទេស។ ជាក់ស្ដែង កាលពីពាក់កណ្ដាលឆ្នាំ២០២២ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានធ្វើដំណើរទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសបារាំង ចំណែកលោក ហ៊ុន សែន ក៏តែងទៅទទួលការព្យាបាលជំងឺនៅបរទេសដូចគ្នាដែរ។ ជាក់ស្ដែង កាលពីខែឧសភាឆ្នាំ២០២៣ លោក ហ៊ុន សែន បានទម្លាយថា លោកបានលួចទៅវះកាត់ចង្កេះនៅមន្ទីរពេទ្យនៅក្នុងប្រទេសសិង្ហបុរីកាលពី ៧ឆ្នាំមុន៕
No comments:
Post a Comment