Sunday, 7 January 2024

លោក ហ៊ុន សែន កាត់​ផ្ទៃ​បឹង​ជើងឯក​ជិត ៦​ហិកតារ​បន្ថែម​ផ្ដល់​ឱ្យ​អ្នកឧកញ៉ា​ពីរ​រូប​ធ្វើ​ជា​កម្មសិទ្ធិ


Khmer Circle:

Well, under absolute monarchy the king has ownership over all his 'subjects' [formally referred to as his 'slaves'] while all material domains including land are also his crown property. Thus, Sihanouk and all his reigning royal predecessors had assumed that ownership over all of Cambodia.

Hun Sen as de facto king could claim the same privilege, and indeed his own actions thus far such as political skulduggery and mistreatment of opposing groups of any persuasion can be seen to place his political behaviour and path in the same footsteps of the late Sihanouk, albeit a path that veers too egregiously and negatively towards all kind of extreme.

Even those within the ruling CPP are fully aware of just what this extremism and absolutism means, but up to this moment in time they have yet to work out how to rid of him or even bring him to sense, if that be possible at all given how far he has gone beyond all bounds of sense or sensibility with his favoured violent absolutist way as the only means of putting himself above everyone else; something that one cannot perhaps say of Sihanouk when in power.

^^^

ដោយ ខាន់ លក្ខិណា
2024.01.06
sharethis sharing button
លោក ហ៊ុន សែន កាត់​ផ្ទៃ​បឹង​ជើងឯក​ជិត ៦​ហិកតារ​បន្ថែម​ផ្ដល់​ឱ្យ​អ្នកឧកញ៉ា​ពីរ​រូប​ធ្វើ​ជា​កម្មសិទ្ធិ  
(ពីស្ដាំជួរមុខ) អ្នកឧកញ៉ា លាង ឃុន ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប និង​អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ពិធីមង្គលការកូន កាលពីថ្ងៃទី២៥ ធ្នូ ២០២៣។
រូប៖ ចែកចាយលើហ្វេសប៊ុក

លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹង​ជើងឯក​ជិត ៦ ហិកតារ​ប្រគល់​ឱ្យ​អ្នកឧកញ៉ា​ពីររូប​ស្និទ្ធ​នឹង​ត្រកូល​ហ៊ុន ធ្វើជា​កម្មសិទ្ធិ បើ​ទោះបីជា​ឧកញ៉ា​ទាំង​ពីរ​រូប​នេះ ធ្លាប់​ទទួល​បាន​ដី​បឹង​ជើងឯក​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៩។

មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​បង្ហាញ​ការ​ព្រួយបារម្ភ​​ថា បើសិនជា​អ្នក​មាន​អំណាច ចេះ​តែ​សម្រេច​បែប​នេះ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​សង្គម និង​ប្រជា​ជាតិខ្មែរ។

អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹង​ជើងឯក​ស្ថិតនៅ​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ទំហំ​ជិត​៦ ហិកតារ​បន្ថែម​ទៀត​ប្រគល់​ឱ្យ​អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧញ៉ា ថៃ ជាហួត ធ្វើ​ជា​កម្មសិទ្ធិ។

នេះ​បើ​យោង​តាម​អនុក្រឹត្យ​ស្ដីពី​ការ​កែ​សម្រួល​បឹង​ជើងឯក និង​ប្រឡាយ​ដែល​ចុះហត្ថលេខា​ដោយ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៥ សីហា ឆ្នាំ​២០២៣។

 

អនុក្រឹត្យ​នេះ លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​ទំហំ​ជិត ៦ ហិកតារ (៥៨.១៦៧​ម៉ែត្រការ៉េ​) ស្ថិត​ក្នុង ភូមិសាស្ត្រ​សង្កាត់​ចាក់អង្រែលើ និង​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ និង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​បាន​កំណត់ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០០៨ ស្ដីពី​ការ​កំណត់ ផ្ទៃ​បឹង​ជើងឯក និង​ប្រឡាយ ដោយ​ស្ថិត​នៅ​ខណ្ឌមានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ តាម​ប្រព័ន្ធ​កូអរដោណេ ដូច​ផែនទី និង​តារា​និយាមការ ភ្ជាប់​ជា​ឧបសម្ពន្ធ​នៃ​អនុក្រឹត្យ​នេះ ធ្វើ​អនុបយោគ​ជា​ដី​ឯកជន។

ផ្ទៃដី​ជិត ៦​ហិកតារ​នេះ គឺ​លោក ហ៊ុន សែន កាត់​ផ្តល់​ឱ្យ​អ្នកឧកញ៉ា លាង ឃុន ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប និង​អ្នកឧកញ៉ា ថៃ ជាហួត អនុប្រធាន​សមាគម​ឧកញ៉ា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Hout Group) ធ្វើ​ជា​កម្មសិទ្ធិ។

កាលពី​ឆ្នាំ​២០១៩ លោក ហ៊ុន សែន បាន​កាត់​ដី​ផ្ទៃដី​បឹង​ជើងឯក​ទំហំ​ជាង ១៩០ ហិកតារ (១៩.០៤ ២១១​ម៉ែត្រក្រឡា​) ស្ថិត​ក្នុង​សង្កាត់​ជើងឯក សង្កាត់​ខណ្ឌដង្កោ និង​សង្កាត់​ចាក់អង្រែក្រោម ឱ្យ​ទៅ​អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា ថៃ ជាហួត ធ្វើ​ជា​កម្មសិទ្ធិ​ម្ដង​រួច​ហើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​ទី៥ មករា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ការ​ទទួល​បាន​ផ្ទៃ​បឹង​ជើងឯក​ជា​លើក​ទី​២​នេះ បន្ទាប់​ពី​អ្នកឧកញ៉ា លាង ឃុន បាន​បរិច្ចាគ​ថវិកា ៣ ម៉ឺន​ដុល្លារ ហើយ​អ្នកឧកញ៉ា ថៃ ជាហួត បរិច្ចាគ​ថវិកា ១៥​ម៉ឺន​ដុល្លារ ចូលរួម​ជាមួយ​កាកបាទក្រហមកម្ពុជា កាល​ពី​ថ្ងៃ​ទី៨ ឧសភា ២០២៣ ដែល​ភរិយា​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ជា​ប្រធាន។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៥ មករា ថា មុន​ពេល​ជិត​ផុត​អាណត្តិ លោក​កត់​សម្គាល់​ឃើញ​ថា អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​សម្រុក​កាត់​ផ្ទៃដី​បឹង​ធម្មជាតិ ដី​ឧទ្យានជាតិ ដែន​ជម្រក​សត្វព្រៃ និង​ដែន​គម្រប​ព្រៃឈើ​ជាច្រើន​កន្លែង ដែល​ការ​កាត់​នេះ ក៏​បាន​ប៉ះពាល់ ធនធាន​ធម្មជាតិ និង​ប្រជាពលរដ្ឋ ហើយ​មិន​ផ្ដល់​សំណង​សមរម្យ​ជូន​ពួកគាត់​ឡើយ។

ក្រៅពី​មិន​ដោះស្រាយ​ហើយ មាន​ទាំង​ប្ដឹង​ទៅ​តុលាការ រហូត​ដល់​ចាប់​ខ្លួន​ពលរដ្ឋ ដែល​ចេញ​ទាមទារ​ដំណោះស្រាយ និង​យុត្តិធម៌​ដាក់​ពន្ធនាគារ​ថែម​ទៀត ដែល​នេះ​ជា​រឿង​ដ៏​ឃោរឃៅ នៅ​ពេល​យក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទៅ​ចែក​ឱ្យ​ឯកជន​ហើយ មាន​បញ្ហា​ដល់​ពលរដ្ឋ។

លោក ថុន រដ្ឋា៖ «ខ្ញុំ​គិតថា​គាត់​ប្រាកដ​ជា​បារម្ភ​គឺ​បារម្ភ​ទៅ​ដល់​កូន​របស់​គាត់ ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​បើសិន​ភ្លាមៗ​កាត់​អាច​មាន​ការ​រិះគន់​ភ្លាម នៅ​ពេល​ឡើង​ភ្លាម​កាត់​ភ្លាម។ អ៊ីចឹង​ទៅ​បាន​ជា​គាត់​ប្រញាប់​កាត់​ទ្រព្យ​យើង​នៃ​អាណត្តិ​របស់​គាត់​ហ្នឹង ច្រើន​កន្លែង​ហើយ​លឿន​មែនទែន»

កាល​ពី​ខែ​មីនា ឆ្នាំ​២០២២​នេះ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ដោយ​កាត់​ផ្ទៃ​ដី «បឹង​ជើងឯក» ទំហំ​ជាង​១២​ហិកតារ ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ទៅ​ឱ្យ​ឧកញ៉ា ឡោក ហ៊ួរ និង​ក្រសួង​មហាផ្ទៃ​សម្រាប់​ធ្វើ​កម្មសិទ្ធិ និង​អភិវឌ្ឍន៍​ផ្សេងៗ។ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា ការ​កាត់​ដី​សាធារណៈ របស់​រដ្ឋ​កន្លង​មក ប្រគល់​ឱ្យ​តែ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច ប៉ុន្តែ​ប្រជាពលរដ្ឋ ក្រីក្រ​មិន​បាន​ផ្ដល់​ដល់​ពួកគាត់​ឱ្យ​បាន​សមរម្យ​ឡើយ។

លោក​បន្ថែម​ថា ការ​កាត់​ដី​បឹង ដែន​ជម្រក​សត្វព្រៃ​ជាដើម កន្លង​មក គ្មាន​តម្លាភាព និង​ស្មើភាព​គ្នា ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ បើ​សិនជា​អ្នកធំ មាន​សិទ្ធិ អំណាច​ហើយ​ចេះតែ​សម្រេច ដោយ​មិន​សមធម៌ ក្នុង​ចំណោម​ប្រជាជន​បែប​នេះ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​សង្គម និង​ប្រជា​ជាតិខ្មែរ។

លោក រស់ សុដ្ឋា៖ «យើង​ឃើញ​ថា ការ​ផ្ដល់​ទៅ​ទៀត សុទ្ធ​ទៅ ដូចជា​សាច់​ញាតិ អ្នក​ទ្រទ្រង់​អ្នក​ដែល​មាន​ភាព​ជិត​សិ្នទ្ធ​ជា​បក្សនយោបាយ​អ៊ីចឹង​ទៅ ឃើញ​ថា មាន​ភាព​អយុត្តិធម៌​ដែល​សម្រាប់​សង្គមជាតិ​ខ្មែរ​យើង​។ អ្នក​ដែល​ស្និទ្ធ​ជាមួយ​អ្នកធំ​ចេះតែ​បាន​ប្រយោជន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជា​ប្រយោជន៍​ជាតិ ជា​របស់​ជាតិ ហើយ​អ្នក​ដែល​ខ្វះខាត ហើយ​ក្រីក្រ​មិនសូវ​ទទួល​បាន​នូវ​សម្បទាន​ឱ្យ​បាន​សមរម្យ»

កាល​ពី​កន្លង​ទៅ អង្គការ​សមាគម​ធាងត្នោត​បាន​ចុះ​ផ្សាយ​ថា បឹងទំពុន និង​បឹង​ជើងឯក​នៅ​ជាប់​គ្នា ដែល​មាន​ផ្ទៃដី​សរុប ២.៦០០​ហិកតារ ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយ កំណត់​យក​ដី​ផ្ទៃ​បឹង​នេះ ត្រឹម ៥២០​ហិកតារ​ប៉ុណ្ណោះ ជា​ផ្ទៃ​បឹង​រក្សាទុក និង​កំណត់​ជា ទ្រព្យសម្បត្តិ​សាធារណៈ របស់​រដ្ឋ។

អង្គការ​ធាងត្នោត​ថា បឹង​នេះ​មាន​មុខងារ​ប្រើប្រាស់​ច្រើន​យ៉ាង ដូចជា អាង​ស្ដុក​ទឹក និង​រំដោះ​ទឹកភ្លៀង​ដ៏​សំខាន់​មួយ ពី​ការ​ជន់​លិច​រាជធានី​ភ្នំពេញ ដោយ​រំដោះ​ទឹក បាន​ប្រមាណ ៧០​ភាគរយ និង​ជា​អាង​បន្សុទ្ធ​ទឹក​កខ្វក់​ក្នុង​ក្រុង​បែប​ធម្មជាតិ ហើយក៏​ជា​តំបន់​ផ្តល់​នូវ​បរិយាកាស​ត្រជាក់​ដល់​ទីក្រុង តំបន់​កសិកម្ម ជម្រក​ពពួក​ត្រី និង​បក្សាបក្សី​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ​ផង​ដែរ។

កាលពី​អំឡុង​ឆ្នាំ​២០១៩ រដ្ឋាភិបាល​ក៏បាន​ចេញ​អនុក្រឹត្យ មួយ​កាត់​ផ្ទៃដី​បឹង​ជើងឯក ទំហំ​១០​ហិកតារ ឱ្យ​ទៅ​ក្រសួង​មហាផ្ទៃ សម្រាប់​សាងសង់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចំនួន ៥​ហិកតារ អគ្គស្នងការដ្ឋាន​អត្តសញ្ញាណ កម្ម​ទំហំ ១​ហិកតារ សាលា​រដ្ឋបាល​មូលដ្ឋាន ទំហំ ២​ហិកតារ និង​មន្ទីរពេទ្យ​នគរបាល​ជាតិ​ទំហំ ២​ហិកតារ និង​កាត់​ឱ្យ​ក្រសួង​រៀបចំ​ដែនដី ទំហំ ៣២.១២៣ ម៉ែត្រក្រឡា សម្រាប់​សាងសង់​មន្ទីរ​រៀបចំ​ដែនដី និង​កាត់​ជូន​ពលរដ្ឋ ៦​នាក់ ទំហំ​១៦១ ៣៥៧​ម៉ែត្រ​ក្រឡា៕

No comments: