Khmer Circle:
There should also be 'Ho Chiminh Trial Day' to mark that critical detail in recent history that more or less plunged Cambodia into the US-Vietnam conflict leading to the rise of the Vietnam-backed murderous KR movement.
Of course, some among you out there, especially, a handful pretentious 'specialists' on South East Asia, writing from far-flung places such as Hong Kong, Melbourne, and Bangkok etc. not to mention those academic cranks in Europe will say the "genocidal" regime as well as its present ruling successor - or misruling - one in the Hun regime have nothing to do with Hanoi or Vietnam...
^^^
2024.01.07
ក្រុមយុវជនមួយចំនួនបង្ហាញពីការយល់ឃើញផ្សេងៗគ្នាចំពោះការប្រារព្ធខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧ មករា ដែលគណបក្សកាន់អំណាច តែងប្រារព្ធជារៀងរាល់ឆ្នាំទាំងក្នុងប្រទេស និងក្រៅប្រទេស ។ អ្នកខ្លះយល់ថា ថ្ងៃ៧ មករា គឺជាថ្ងៃដែលវៀតណាមឈ្លានពានទឹកដីកម្ពុជា ដើម្បីចង់បំផ្លាញប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនថា ការលើកឡើងរបស់យុវជនទាំងនេះគឺមិនយល់ពីថ្ងៃ៧ មករា និងកើតមិនទាន់ជំនាន់នោះ។
ប្រជាពលរដ្ឋ និងយុវជនមួយចំនួនលើកឡើងថា ថ្ងៃ៧ មករា គឺជាថ្ងៃដែលកងទ័ពវៀតណាមចូលឈ្លានពាន ខណៈរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានចាត់ទុកថ្ងៃ៧ មករា ជាការរំដោះប្រជាពលរដ្ឋរួចផុតពីគ្រប់គ្រងរបស់ ប៉ុល ពត។
សកម្មជនសង្គម កញ្ញា ស្រ៊ន់ ស្រីល័ក្ខ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែមករា ថា ថ្ងៃទី៧ មករា មិនមែនជាថ្ងៃដែលពលរដ្ឋខ្មែរត្រូវដឹងគុណវៀតណាមនោះទេ។ កញ្ញាបន្តថា ប្រវត្តិសាស្ត្រខ្មែរបានបង្ហាញអំពីកងទ័ពវៀតណាមបានសម្លាប់ពលរដ្ឋខ្មែរយ៉ាងរង្គាល ជាពិសេសផែនការ «៥ក» របស់វៀតណាមដែលធ្វើឱ្យពលរដ្ឋខ្មែររាប់សែននាក់បាត់បង់ជីវិត និងនិរាសព្រាត់ប្រាសគ្រួសារ។ កញ្ញាបន្ថែមថា អ្នកដែលដឹងគុណបំណាច់វៀតណាមអាចជាអ្នកទទួលបានលាភសក្ការពីវៀតណាម។
កញ្ញា ស្រ៊ន់ ស្រីល័ក្ខ៖ «បើយើងមើលពីប្រវត្តិសាស្ត្រមកឃើញតែវៀតណាមជិះជាន់ខ្មែរ វៀតណាមកាប់សម្លាប់ខ្មែរមានទាំងយកដីខ្មែរ ដូចជាខ្មែរកម្ពុជាក្រោមអីហ្នឹងបច្ចុប្បន្នក៏មិនទាន់ល្អការរស់នៅរបស់គាត់ក៏នៅមានការគាបសង្កត់ពីជនជាតិវៀតណាមដែរ ហើយមួយវិញទៀតការរស់នៅរបស់វៀតណាម វត្តមានវៀតណាមនៅកម្ពុជាយើងបច្ចុប្បន្នក៏នៅតែមានភាពអវិជ្ជមានមួយចំនួនកើតឡើងដែរ អ៊ីចឹងខ្ញុំមិនដឹងអរគុណវៀតណាមត្រង់ចំណុចណា»។
គណបក្សកាន់អំណាចចាត់ទុកថ្ងៃ៧ មករា ជាថ្ងៃពិសេស ឬហៅថា ជាថ្ងៃកំណើតទី២ ដែលត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។ គណបក្សនេះ ក៏បានបញ្ចូលថ្ងៃ៧ មករា ជាថ្ងៃបុណ្យជាតិ ហើយតែងតែរៀបចំប្រារព្ធរំឭកខួបជាទ្រង់ទ្រាយធំ។ ទោះជាយ៉ាងណាមានពលរដ្ឋមួយចំនួនហាក់បង្ហាញការមិនពេញចំពោះរដ្ឋាភិបាលដែលតែងឱ្យពលរដ្ឋខ្មែរនិយាយអរគុណដល់វៀតណាម។
អ្នករត់ម៉ូតូកង់បីនៅក្នុងក្រុងសៀមរាប លោក ឆាយ រ័ត្ន ថ្លែងថា កាលពីឆ្នាំ១៩៩៧ លោកមានអាយុ១៧ឆ្នាំ ដែលលោកក៏ជាទាហានមួយរូបដែរ ។ ក៏ប៉ុន្តែលោកយល់ថា ថ្ងៃទី៧ មករា គឺជាថ្ងៃកងទ័ពវៀតណាមឈ្លានទឹកដីកម្ពុជា និងមានចេតនាចង់បង្កើតរដ្ឋាភិបាលថ្មីមួយដែលស្ថិតក្រោមការត្រួតត្រារបស់វៀតណាម។
លោក ឆាយ រ័ត្ន៖ «ចំពោះថ្ងៃ៧ មករា នេះវាមិនមែនជាថ្ងៃដឹងគុណមកជួយខ្មែរ យើងអីទេ អត់មានទេ គឺជាថ្ងៃដែលខ្មែរយើងពោរពេញទៅដោយការឈឺចាប់ពោរពេញទៅដោយទុក្ខវេទនាទាំងម៉ែឪទាំងគ្រួសារយើងកន្លែងមកវិញដែលយើងដឹងគុណបំផុត ហើយខ្ញុំក៏សុំអំពាវនាវដល់បងប្អូនយុវជនជំនាន់ក្រោយថា យើងដឹងគុណបំផុតគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលជាថ្ងៃបញ្ចប់សង្គ្រាម»។
ទាក់ទងទៅនឹងរឿងនេះ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ពន្យល់ថា ប្រទេសមួយដែលមានអធិបតេយ្យភាពគឺជាការសហការរវាងប្រទេស និងប្រទេសហើយប្រសិនបើរដ្ឋាភិបាលកម្ពុជាឱ្យពលរដ្ឋដឹងគុណវៀតណាមនោះមានន័យថា កម្ពុជាមិនមែនជាប្រទេសមានអធិបតេយ្យភាពនោះទេ។ លោកបន្តថា កងទ័ពវៀតណាមចូលមកទឹកដីកម្ពុជាជាង ៣សែននាក់ ដែលយកលេសរំដោះពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហម គឺជាការឈ្លានពាន និងរំលោភច្បាប់អន្តរជាតិពាក់ព័ន្ធបូរណភាពទឹកដី។
លោក ស្រ៊ុន ស្រ៊ន៖ «បើជាការរំលោភលុះត្រាណាតែរំលោភច្បាប់រំលោភច្បាប់ទើបរំលោភពលរដ្ឋ រំលោភច្បាប់ទើបរំលោភប្រទេស ក្បត់ច្បាប់ទើបក្បត់ជាតិ ដូច្នេះយើងមានទស្សនៈខុសគ្នាអ្នកខ្លះថាថ្ងៃ៧ មករា ជាថ្ងៃរំដោះ អ្នកខ្លះថា ថ្ងៃ៧ មករា ជាថ្ងៃវៀតណាមចូលឈ្លានពានអាហ្នឹងជាទស្សនៈផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់ខ្ញុំថ្ងៃ៧ មករា មិនមែនជាថ្ងៃរំដោះទេ ពីព្រោះខ្ញុំជឿអង្គការសហប្រជាជាតិដែលថ្កោលទោសវៀតណាមថា ជាមកឈ្លានពានខ្មែរ អ៊ីចឹងវៀតណាមឈ្លានពានខ្មែរ ៧ មករា គឺជាថ្ងៃវៀតណាមឈ្លានពាន ស្របតាមច្បាប់អង្គការសហប្រជាជាតិ»។
ឆ្លើយតបចំពោះការលើកឡើងទាំងនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់យុវជនទាំងនោះថា ជាក្មេងកើតមិនទាន់ជំនាន់មានសង្គ្រាមមិនយល់ពីថ្ងៃ៧ មករា។ លោកបន្តថា រដ្ឋាភិបាលកម្ពុជានៅតែបន្តដឹងគុណវៀតណាម និងតម្កល់គុណបំណាច់នេះទុកនៅក្នុងចិត្ត។
លោក សុខ ឥសាន៖ «ហើយពេលជីវិតយើងជិតអស់ហ្នឹងយើងអំពាវនាវរកព្រះឥន្ទ ព្រះព្រហ្ម ទេវតា អ្នកមានបារមី អ្នកមានមហិទ្ធិឫទ្ធិមកជួយយើងឱ្យបានទាន់ពេលវេលា ឥឡូវយើងបានរួចរស់ហើយគ្រាន់តែយើងដឹងគុណ យើងដឹងគុណ ក៏ប៉ុន្តែដឹងគុណមិនមែនយើងលក់ក្បាលឱ្យគេទេ»។
ជុំវិញបញ្ហានេះអ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា មានប្រសាសន៍ថា កម្ពុជាគួរតែបញ្ឈប់ការដឹងគុណវៀតណាមតទៅទៀត ពីព្រោះកម្ពុជាក៏មានគុណលើវៀតណាមដែរ នៅពេលនោះ កម្ពុជាផ្ដល់ទឹកដីឱ្យកងទ័ពវៀតណាមជើងឈរជើងប្រយុទ្ធជាមួយវៀតណាមខាងត្បូង។ លោកបន្តថា ការបន្តដឹងគុណវៀតណាមមិនបានផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញមានតែធ្វើឱ្យពលរដ្ឋមានការយល់ច្រឡំថា កម្ពុជាជំពាក់គុណវៀតណាម។
លោក ប៉ោ មករា៖ «ការដឹងគុណនៅថ្ងៃ៧ មករា ក៏ដូចជាការលើកពីវៀតណាមនោះ ពីព្រោះកាលណាយើងដឹងគុណទៅ មានតែឥទ្ធិពលបរទេសឥទ្ធិពលប្រទេសជិតខាង វាជះទៅដល់យុវជនជំនាន់ក្រោយ វាកាន់តែមានបញ្ហាពាក់ព័ន្ធទៅនឹងការគិតតែពីដឹងគុណគេ អ៊ីចឹងខ្លួនឯងធ្លាប់ដឹងគុណគេគឺអត់បានដឹងអ៊ីចឹង វាអត់មានប្រយោជន៍អ្វីទៅដល់យុវជនកម្ពុជា និងប្រជាជនកម្ពុជាទេ»។
យុវជន និងអ្នកឃ្លាំមើលសង្គម លើកឡើងថា បើទោះបីជាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រថ្មីដែលរំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីរបបឃោរឃៅ អាវខ្មៅ ប៉ុល ពត ក្ដីក៏ថ្ងៃនោះ ជាថ្ងៃដែលកងទ័ពវៀតណាម ចូលឈ្លានពានប្រទេសកម្ពុជា និងជាថ្ងៃដែលក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ បានធ្វើធំដឹកនាំប្រទេសក្រោមការលើកបន្តុបពីវៀតណាម។ ទំនងជាដោយសារតែមូលហេតុនេះហើយ ទើបគណបក្សប្រជាជនកម្ពុជា ប្រើគ្រប់វិធីដើម្បីការពារសមិទ្ធផល ៧ មករា នោះ៕
1 comment:
Yuon hurt and (fake) heal Khmer.
Post a Comment