Khmer Circle:
People of Cambodia, particularly, those in the rural provinces are largely ignorant of the outside world and the risks it presents them with when they allow themselves to be lured into its traps. Human-trafficking has been widely reported and acknowledged as a plague of modern life for people around the world, not only in Asia and the Middle East where they are formally hired to work as domestic maids with scant legal protection or safeguard. A number of these trafficked young women have been sold into forced marriages with men they have never even met prior to being issued a marriage certificate making them de facto sex and domestic slaves to the husband's household. In fact, this is something of a well-known traditional marriage arrangement in rural China but which had until recent decades been confined to inside China itself.
The risked posed to 'maids' employed overseas such as Singapore, Malaysia and a number of countries in the Middle East are no less severe either where some of the more vulnerable among them have been reported to be victims of sexual molestation and physical abuse or torture that have occasionally resulted in deaths. Those who have survived their ordeal also have to live with tormenting mental wounds and scars that would likely last for the rest of their lives.
It's not that difficult to block such inhumane arrangements if the national authorities had the political will to safeguard their own innocent and vulnerable citizens. Unfortunately, their so-called government seems only keen to aid the arrangements in question by failing to rein in on the culprits and their affiliated traffickers. For the regime sending the youths off abroad as migrant workers or sold brides solves both economic and political issues that it otherwise refuses to meaningfully engage due to its inability to provide them with adequate social security opportunities such as jobs or employments and this reality in turn creates social tension and unrest among large groups of people that would inevitably threaten its own grip on power or at least fuel further public disenchantment towards its administration at home.
^^^
2024.01.08

ស្ត្រីខ្មែរខ្លះដែលរួចខ្លួនចេញពីការជួញដូរផ្លូវភេទបាននិយាយថា បុរសចិននិងគ្រួសារខ្លះបានចាត់ទុកពួកនាងដូចជា ឧបករណ៍បង្កើតកូនហើយគេវាយធ្វើបាបលើរាងកាយបង្ខាំងនៅក្នុងបន្ទប់ និងគាបសង្កត់សេរីភាពគ្រប់បែបយ៉ាង។
ស្ត្រីខ្មែរទាំងនោះក៏ផ្ដាំផ្ញើដល់ស្ត្រីខ្មែរគ្រប់រូបនៅក្នុងប្រទេសថា កុំឱ្យចង់បានលុយពីចិនហើយប្រថុយរៀបការទៅតាមគេដោយងាយៗឱ្យសោះ ពីព្រោះបើសំណាងអាក្រក់នឹងត្រូវគេវាយដុំលើរាងកាយជារៀងរាល់ថ្ងៃដោយមិនមានឱកាសបានវិលត្រឡប់មកជួបជុំគ្រួសារវិញឡើយ គឺមានតែស្លាប់ចោលឆ្អឹងនៅស្រុកគេប៉ុណ្ណោះ។
សមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC)រកឃើញថា ក្នុងចំណោមស្ត្រីខ្មែរជាច្រើនដែលរងគ្រោះដោយអំពើជួញដូរទៅប្រទេសចិនគឺមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរព្រមទាំងស្មារតីបាក់ស្បាតដោយសារតែទទួលរងការធ្វើទារុណកម្មអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្តពីគ្រួសារចិនមួយចំនួន។
ប្រធានទទួលបន្ទុកផ្នែកស្ត្រី និងកុមាររបស់សមាគមការពារសិទ្ធិមនុស្សADHOCអ្នកស្រី ស៊ុន ម៉ាលី មានប្រសាសន៍ថា តាមការជួបសម្ភាសន៍និងប្រឹក្សាយោបល់ជាមួយស្ត្រីខ្មែរជាច្រើន ដែលបានរំដោះចេញពីអំពើជួញដូរមនុស្ស នៅប្រទេសចិនគឺជនរងគ្រោះទាំងនោះ មានបញ្ហាប៉ះទង្គិចផ្លូវចិត្តផ្លូវអារម្មណ៍ស្មារតី និងរាងកាយយ៉ាងធ្ងន់ធ្ងរដោយសារតែប្តីនិងក្រុមគ្រួសារជនជាតិចិនធ្វើបាបវាយដុំលើរាងកាយ និងគំរាមកំហែងព្រមទាំងគាបសង្កត់ជាដើម។
អ្នកស្រី ស៊ុន ម៉ាលី ឱ្យដឹងទៀតថា ស្ថានភាពរបស់ស្ត្រីខ្មែរស្ទើរតែទាំងអស់ ពេលវិលត្រឡប់មកដល់ប្រទេសវិញ ហាក់មិនចង់និយាយស្ដីអ្វីទេ បានត្រឹមតែបង្ហាញទឹកមុខតក់ស្លុត និងបង្ហូរទឹកភ្នែកជំនួសឱ្យការឈឺចាប់ហួសប្រមាណ ដោយសារតែការធ្វើបាបសឹងតែលែងមានតម្លៃជាមនុស្ស។
អ្នកស្រី ស៊ុន ម៉ាលី៖ «នៅពេលដែលយើងទទួលករណី គឺភាគច្រើនវាយដុំគាត់ថតស្នាមប្ដីគាត់វាយជាំនៅលើរាងកាយបង្ខាំងគាត់ទុកអាហារក៏មិនឱ្យញ៉ាំ តាមរបៀបជាប្ដីប្រពន្ធទេ ទុកក្នុងផ្ទះឱ្យញ៉ាំតែបន្លែក្នុងផ្ទះ។ មានករណីខ្លះមិនត្រឹមតែរួមភេទតែប្រុសម្នាក់ហ្នឹងទេ គឺនៅក្នុងគ្រួសារប្រុសផ្សេងទៀតក៏អាចមករួមភេទជាមួយស្ត្រីខ្មែរបាន ដោយសេរីដែរ គេចាត់ទុកដូចជាឧបករណ៍រួមភេទរបស់គេ។យើងសម្លឹងទៅទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទរបស់ជនរងគ្រោះគឺវាប៉ះទង្គិចទាំងអស់»។
អាដហុកបានរកឃើញទៀតថា ក្រៅតែពីស្ត្រីខ្លះត្រូវគេវាយធ្វើបាបផ្លូវកាយ និងផ្លូវចិត្តគឺនៅពេលដែលគ្រួសារចិនខ្លះគេឱ្យបង្កើតកូនសម្រាប់គ្រួសាររបស់គេរួចហើយ គេក៏លក់បន្តទៅឱ្យបង្កើតកូននៅគ្រួសារផ្សេងទៀតដែរ។
ស្ត្រីអាយុ២៧ឆ្នាំ រស់នៅស្រុករវៀង ខេត្តព្រះវិហារ ដែលបានរួចខ្លួនពីការជួញដូរនៅប្រទេសចិននាង ឃ.ឡ បានរៀបរាប់ថា មេខ្យល់បានបោកបញ្ឆោតនាំរូបនាងចេញពីគ្រួសារកាលពីអំឡុងខែតុលាឆ្នាំ២០២០ ទៅកាន់ប្រទេសចិន ដើម្បីរៀបការជាមួយនឹងបុរសចិន។ នាងមិនដឹងថា មេខ្យល់ដែលនាំរូបនាងទៅនោះ គេបានប្រាក់ប៉ុន្មានម៉ឺនដុល្លារពីបុរសចិននោះទេ ក៏ប៉ុន្តែសម្រាប់គ្រួសាររបស់នាងបានទទួលប្រាក់តែ១.០០០ដុល្លារប៉ុណ្ណោះ។
នាង ឃ.ឡ មានប្រសាសន៍ទៀតថា ពេលគេនាំនាងទៅដល់ខេត្តហ៊្វូឈិន (Fujin)នៃប្រទេសចិនបានមួយសប្ដាហ៍ គេក៏លក់នាងទៅឱ្យបុរសចិនម្នាក់ដែលមានចិត្តអាក្រក់និងកាចសាហាវយ៉ាងខ្លាំង។ រូបនាងរស់នៅជាមួយបុរសនោះ មានកូនស្រីម្នាក់ក៏ប៉ុន្តែជីវិតជាប្រចាំថ្ងៃមិនមានសេរីភាព និងតម្លៃជាមនុស្សទេ។
នាង ឃ.ឡ៖ «គេឱ្យហូបប៉ុណ្ណាគឺបានហូបតែប៉ុណ្ណឹងទេ លុយកាក់ក៏គេមិនឱ្យអ្វីក៏គេមិនឱ្យ ជួនកាលច្រានខ្ញុំទាំងពេលដែលខ្ញុំមានផ្ទៃពោះ។ ទារុណកម្មខ្លាំងជាងគេគឺគាត់វាយខ្ញុំហើយបណ្ដេញខ្ញុំចេញពីផ្ទះពេលដែលខ្ញុំចេញពីផ្ទះគាត់ចាប់ខ្ញុំឃុំនៅក្នុងបន្ទប់ផ្ដាច់ WIFI ផ្ដាច់អីទាំងអស់បិទទូរស័ព្ទផ្ដាច់ទាំងទំនាក់ទំនងរវាងខ្ញុំ និងម៉ែ។ អ្នកជិតខាងដែលខ្ញុំស្គាល់ដូចជាខ្មែរដូចជាចិនអីមិនឱ្យទាក់ទងជាមួយខ្ញុំទេ។ ខោអាវស្លៀកពាក់អីបានតែមុនដំបូងថ្មីៗពេលយូរៗទៅគឺឱ្យខ្ញុំស្លៀកពាក់ខោអាវដែលសល់ពីម៉ែរបស់គាត់ ហើយឈឺចាប់ខ្លាំងបំផុតគឺបែកពីកូនស្រី»។
ស្ត្រីដដែលបានបញ្ជាក់ទៀតថា រូបនាងហាក់មានសំណាងដោយបានរត់រួចពីដៃជនព្រៃផ្សៃហើយបានវិលត្រឡប់មកស្រុកវិញ កាលពីខែកក្កដា ឆ្នាំ២០២៣ ក៏ប៉ុន្តែសម្រាប់ស្ត្រីខ្មែរជាច្រើនទៀតដែលទទួលរងទារុណកម្មដែរនោះ មិនមានឱកាសរំដោះខ្លួននិងបានវិលមកជួបជុំគ្រួសារវិញទេ គឺខ្លះត្រូវគេវាយធ្វើបាបរហូតដល់វិកលចរិតឃើញដីគិតថា ជាអាហារជាដើម។
បច្ចុប្បន្នអំពើជួញដូរមនុស្សពីកម្ពុជាទៅកាន់ប្រទេសចិន និងប្រទេសមួយចំនួនទៀតជាកម្លាំងពលកម្ម និងបង្ខំឱ្យរៀបការនៅតែកើតមានដោយសមត្ថកិច្ចមិនទាន់អាចទប់ស្កាត់បាននៅឡើយ។
ជាញឹកញាប់នៅតាមបណ្ដាញសង្គម (FacebooK) ស្ត្រីខ្មែរខ្លះដែលរងគ្រោះដោយអំពើជួញដូរមនុស្សបានបង្ហោះអំពាវនាវសុំឱ្យជួយរំដោះរូបនាង ឱ្យបានវិលត្រឡប់មកស្រុកវិញ។
របាយការណ៍ផ្នែកស្ត្រីនិងកុមាររបស់សមាគមការពារសិទ្ធិមនុស្សអាដហុកឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ គេបានជួយសង្គ្រោះស្ត្រីខ្មែរចំនួន ៣៤នាក់ ពីការជួញដូរផ្លូវភេទក្នុងប្រទេសចិន និងប្រទេសអាស៊ីមួយចំនួនទៀត។ ស្ត្រីខ្មែរដែលរងគ្រោះដោយអំពើជួញដូរទាំងនោះត្រូវគេជួយសង្គ្រោះចេញពីខេត្តហឺណាន (Henan) ក័ងចូវ (Guangzhou) ជាំងស៊ី (Jiangxi) ក្រុងសៀងហៃ( Shanghai) និងក្វាងចូវ (Guangzhou)។
កាលពីសប្ដាហ៍មុនគណបក្សកម្លាំងជាតិធ្លាប់អះអាងថា គេមានការអាណិតចំពោះជនរួមជាតិខ្មែរដែលទទួលរងការជួញដូរទាំងនោះយ៉ាងខ្លាំង។
ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី បានប្រាប់វិទ្យុអាស៊ីសេរីថា យ៉ាងយូរនៅក្នុងខែមករាឆ្នាំ២០២៤ គណបក្សរបស់លោកនឹងធ្វើលិខិតជាផ្លូវការដាក់ជូនទៅរដ្ឋាភិបាលដើម្បីឱ្យចាត់វិធានការបង្ក្រាប និងទប់ស្កាត់អំពើជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព។
លោក ស៊ុន ចន្ធី៖ «គណបក្សកម្លាំងជាតិនឹងពិនិត្យ និងសិក្សាស្រាវជ្រាវអំពីតួលេខនៃការជួញដូរមនុស្សឱ្យបានលំអិតមុននឹងដាក់សំណើជាផ្លូវការ ទៅរដ្ឋាភិបាលដើម្បីទប់ស្កាត់ក្នុងការបណ្ដែតបណ្ដោយឱ្យស្ត្រីខ្មែររៀបការជាមួយជនបរទេសជាពិសេសជនជាតិចិន ដែលតែងតែបង្កហានិភ័យខ្ពស់រហូតមកដល់ពេលនេះ»។
ទាក់ទងនឹងរឿងនេះរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង បានប្រតិកម្មថា ការដែលលើកបញ្ហាជួញដូរមនុស្សហើយដាក់បន្ទុកមកលើតែកម្ពុជាមួយ គឺជាការលំអៀងពីព្រោះតែបច្ចុប្បន្ននៅក្នុងពិភពលោកប្រទេសជាច្រើនសុទ្ធតែមានការជួញដូរមនុស្សដូចគ្នាគ្រាន់តែតិច ឬក៏ច្រើនប៉ុណ្ណោះ។
អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ទៀតថា គណៈកម្មាធិការប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្សបានចាត់ទុកអំពើជួញដូរមនុស្សគឺជាបញ្ហាដ៏ធំដែលកំពុងតែបំផ្លាញធនធានមនុស្សនៅក្នុងប្រទេសនីមួយៗរបស់ពិភពលោកហើយគណៈកម្មាធិការប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្សនៅកម្ពុជាកំពុងប្រឹងប្រែងសហការជាមួយស្ថានទូតនៅតាមបណ្ដាប្រទេសជាច្រើនដើម្បីបង្ក្រាប និងទប់ស្កាត់សកម្មភាពជួញដូរមនុស្សពីកម្ពុជា ទៅកាន់ប្រទេសផ្សេង និងពីប្រទេសផ្សេងចូលមកកម្ពុជា។
អ្នកស្រី ជូ ប៊ុនអេង៖ «យើងធ្វើការតាំងពីជាតិរហូតដល់ថ្នាក់ក្រោមជាតិហើយក៏ជាមួយអន្តរជាតិតាមរយៈស្ថានទូត។ ការងាររបស់យើងគឺកង្វល់ហ្នឹងហើយបានជាយើងខំប្រឹងប្រែងរកវិធីសហការទាំងប្រទេសតូចប្រទេសធំ មកជជែកគ្នាមានរឿងប្លែកៗពីគ្នា ហើយគឺជារឿងដែលត្រូវខ្វាយខ្វល់ទាំងអស់គ្នា។ ធ្វើការងារបានគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្ររបស់យើងគឺមានតាំងពីបង្ការទប់ស្កាត់រហូតដល់ពេលមានបញ្ហា យើងធ្វើការសង្គ្រោះជនរងគ្រោះផ្ដល់សេវា ហើយយើងដាក់ផ្ដន្ទាទោសជនល្មើសតាមរយៈកិច្ចសហការច្បាប់ជាតិ អន្តរជាតិជាដើម»។
ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថា ក្នុងរយៈពេល ១០ខែ កម្លាំងនគរបាលយុត្តិធម៌កម្ពុជាបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន ១៣៧ករណី ដោយឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចំនួន ១៦០នាក់។ ជនសង្ស័យទាំងនោះក៏មានជនបរទេសចំនួន ១០នាក់ដែរ គឺជនជាតិចិន៣នាក់ ហ្វីលីពីន១នាក់ អាមេរិក(USA)១នាក់ជនជាតិវៀតណាម ៣នាក់ ជនជាតិស្វីស (Swiss)១នាក់ និងប៉ាគីស្ថាន (Pakistan)១នាក់ផងដែរ។
ក្នុងរយៈពេល ១០ខែឆ្នាំ២០២៣ នេះសមត្ថកិច្ចកម្ពុជាក៏បានជួយសង្គ្រោះជនរងគ្រោះនៅក្នុង និងក្រៅប្រទេសពីអំពើជួញដូរចំនួន ៤២៤នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ២៩៧នាក់។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត បានចាត់ទុកអំពើជួញដូរមនុស្សគឺជារឿងធ្ងន់ធ្ងរដោយមិនគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សព្រមទាំងធ្វើឱ្យមនុស្សរងទុក្ខវេទនា។
លោក អំ សំអាត ឱ្យដឹងថា អង្គការលីកាដូក៏ដូចជាអង្គការជាដៃគូមួយចំនួនទៀតធ្លាប់បានចេញសេចក្តីថ្លែងការណ៍ស្ដីពីការព្រួយបារម្ភអំពីការជួញដូរមនុស្សការឆបោកតាមប្រព័ន្ធអនឡាញជាដើម។
លោក អំ សំអាត៖ «យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចសុំឱ្យចាត់វិធានការឱ្យបានតឹងរ៉ឹងទៅលើបញ្ហាទាំងអស់ហ្នឹងជាពិសេសជនដែលពាក់ព័ន្ធបើទោះបីជាមានឋានន្តរសក្ដិណាក៏ដោយត្រូវតែអនុវត្តន៍តាមផ្លូវច្បាប់។ ត្រូវតែលុបអំពើពុករលួយដែលពាក់ព័ន្ធនិងបទល្មើសនៃការជួញដូរមនុស្សហើយពង្រឹងក្នុងការអនុវត្តច្បាប់ និងកិច្ចសហការជាមួយបណ្ដាប្រទេសជិតខាងជាដើមដើម្បីទប់ស្កាត់ការជួញដូរមនុស្សគឺជារឿងមួយធ្ងន់ធ្ងរ»។
ក្រុមអង្គការក្រៅរដ្ឋាភិបាលនិងអ្នកស៊ើបអង្កេតបរទេសបានរកឃើញដូចគ្នាថា មូលហេតុដែលធ្វើឱ្យអំពើជួញដូរមនុស្សនៅតែបន្តកើតមានក្នុងប្រទេសកម្ពុជា ដោយសារតែអំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌ និងមន្ត្រីរដ្ឋាភិបាលដែលមានតួនាទីគ្រាក់ៗមួយចំនួនមានជាប់ពាក់ព័ន្ធ និងក្រុមរកស៊ីជួញដូរមនុស្សព្រមទាំងកាងការពារមិនឱ្យសមត្ថកិច្ចអនុវត្តច្បាប់ មានប្រសិទ្ធភាពក្នុងការបង្ក្រាបក្រុមជនដែលជាមុខសញ្ញាជួញដូរមនុស្សទាំងនោះបាន៕
1 comment:
Thank You peace for making innocent Khmer young women suffering happily. Only Cambodia can make it.
Thank you Samdach Porng Hun Sen. Your legacy will end at the same time when you go to hell.
Post a Comment