2024.02.02
អាជ្ញាធរថៃចាប់ខ្លួនជនភៀសខ្លួនខ្មែរចំនួន២នាក់ គឺ លោក គង់ រ៉ៃយ៉ា និងលោក ផន ផាន់ណា និងបានបញ្ជូនពួកគេទៅឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសថៃនៅរសៀលថ្ងៃទី២ កុម្ភៈ។ ពួកគេចាត់ទុកការចាប់ខ្លួននេះថា ជាការអនុវត្តតាមបញ្ជារបស់រដ្ឋាភិបាលខ្មែរ។
ប៉ូលិសថៃបានបញ្ជូនសកម្មជនអតីតមន្ត្រីគណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា និងលោក ផន ផាន់ណា ទៅឃុំខ្លួនទីតាំង ២កន្លែង ដាច់ដោយឡែកពីគ្នា នៅរសៀលថ្ងៃទី២ កុម្ភៈ។
អតីតសកម្មជនគណបក្សភ្លើងទៀន ខេត្តកំពង់ចាម លោក គង់ រ៉ៃយ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា ប៉ូលិសថៃចូលទៅចាប់លោក និងគ្រួសារដល់បន្ទប់ស្នាក់នៅទីក្រុងបាងកក ហើយពេលនេះប៉ូលិសថៃបានឃុំខ្លួនពួកលោកនៅការិយាល័យប៉ូលិសអន្តោប្រវេសន្តនៅទីក្រុងបាងកក(Bangkok)។ លោក ចាត់ទុកការចាប់ខ្លួននេះ ថា ជាការសហការជាមួយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោយសារលោករិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលក្រុងភ្នំពេញជាបន្តបន្ទាប់។ «»
ដោយឡែកចំពោះមន្ត្រីគណបក្សភ្លើងទៀនដែលកំពុងភៀសខ្លួននៅប្រទេសថៃម្នាក់ទៀត គឺលោក ផន ផាន់ណា វិញ ប៉ូលិសបានចូលទៅចាប់ខ្លួនដល់បន្ទប់ស្នាក់នៅខេត្តរាក់យ៉ង (Rayorng) នៅរសៀលថ្ងៃទី២ កុម្ភៈ និងបានបញ្ជូនទៅឃុំខ្លួននៅប៉ូលិសមូលដ្ឋានក្នុងខេត្តរាក់យ៉ង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២ កុម្ភៈ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍យល់ឃើញថា ការចាប់ខ្លួននេះជារឿងមិនត្រឹមត្រូវឡើយ ពីព្រោះពួកគេជាជនភៀសខ្លួន ដែលទទួលស្គាល់ដោយឧត្ដមស្នងការអង្គការសហប្រជាជាតិ(UNHCR)នៅទីក្រុងបាងកក។ «»
សព្វថ្ងៃមានជនភៀសខ្លួនខ្មែរនៅប្រទេសថៃជាង១២០នាក់ ពួកគាត់ជាសកម្មជននយោបាយបក្សប្រឆាំង សកម្មជនការងារសង្គម និងសកម្មជនដីធ្លី ជាដើម ក្រោយស្ងប់ស្ងាត់មួយរយៈដែលពួកគេប្រឈមការចាប់បញ្ជូនទៅប្រទេសកម្ពុជា តែនៅរយៈពេលចុងក្រោយនេះ សមត្ថកិច្ចថៃដែលរដ្ឋាភិបាលប្រទេសនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួនជនភៀសខ្លួនខ្មែរជាបន្តបន្ទាប់ បញ្ជូនទៅកម្ពុជាវិញ ហើយក្រៅពីនេះ ក៏មានភៀសខ្លួនផ្សេងទៀត ត្រូវជនមិនស្គាល់វាយធ្វើបាបនៅប្រទេសថៃផងដែរ៕
1 comment:
Chau Kinh Kuok Hun Manet must stop following his father fucker's footsteps. So he must stop persecuting Khmer innocent patriots. Enough is enough.
Post a Comment