Khmer Circle:
The people who were once inciting and mobilising the Cambodian masses i.e. the Vietcong and their Cambodian allies, promising them a bright future of social justice, equality and indeed the earth are now literally destroying the earth. Every credible evidence and report on the state of the environment in Cambodia points to active presence and involvements of these two groups working together to decimate the forests there.
It is the inherent passivity of the Khmers and how they have been terrorised/traumatised by these groups and, are being cowed by the present regime that allows this national crime and treason to go unchecked. The once promised earth is being literally stripped of vitality and health.
It's unlikely that such crooks and tycoons - were they living in the Middle East, South Korea or Pakistan - would be allowed to enjoy their ill-gotten wealth and luxurious lifestyle so openly. Try Pheap's mansion in the capital even proudly displays his name by the front entrance.
^^^
2024.05.12
សកម្មជនបរិស្ថាន លើកឡើងថា ការដំឡើងគោរមងារ «លោកអ្នកឧកញ៉ា» ដល់ឈ្មួញរកស៊ីកាប់ឈើ លោក ទ្រី ភាព គឺជាការបង្ហាញថា រដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ចូលចិត្តលើកតម្កើងឧក្រិដ្ឋជនរកស៊ីបំផ្លាញសម្បត្តិធម្មជាតិ និងធ្វើបាបអ្នកការពារបរិស្ថាន។ ការរិះគន់នេះ បន្ទាប់ពី ឧកញ៉ា ទ្រី ភាព ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «លោកអ្នកឧកញ៉ា» ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាអ្នករត់ការឱ្យ។
ក្រោយពេលទទួលបានការតែងតាំង ជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាង ១ខែមក ពេលនេះ ឈ្មួញរកស៊ីឈើដ៏ល្បីឈ្មោះ ដែលមហាជនប្រសិទ្ធិនាមឱ្យថាជាអ្នកកាប់ព្រៃ ដេញមូស ដើម្បីការពារជំងឺគ្រុនចាញ់ គឺឧកញ៉ា ទ្រី ភាព បានឡើងគោត្រមួយកម្រិតទៀតហើយ នោះគឺ គោរមងារ “លោកអ្នកឧកញ៉ា” ដែលជាលំដាប់ខ្ពស់បំផុត នៅក្នុងគោរមងារឧកញ៉ា នៃព្រះរាជាណាចក្រកម្ពុជា។
ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែឧសភា ថា មូលហេតុដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស្នើគោរមងារ លោកអ្នកឧកញ៉ា ឱ្យ លោក ទ្រី ភាព នេះ គឺមិនមែនដោយសារឈ្មួញរកស៊ីឈើរូបនេះ មានគុណបំណាច់ចំពោះសង្គមជាតិកម្ពុជានោះទេ ក៏ប៉ុន្តែ ដោយសារលោក ទ្រី ភាព បានផ្ដល់លុយ ជួយដល់គណបក្សប្រជាជនកម្ពុជា និងចិញ្ចឹមត្រកូលហ៊ុន តាំងតែពីជំនាន់ឪ រហូតដល់ជំនាន់កូន គឺលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន៖ «លោក ទ្រី ភាព ប្រជាជនខ្មែរស្អប់គ្រប់គ្នា ស្គាល់ថាជាមនុស្សរកស៊ីខុសច្បាប់ហ្នឹង ជាមនុស្សដែលនៅពីក្រោយការកាប់បំផ្លាញព្រៃឈើសម្បើមណាស់ បែរជារដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន អីហ្នឹង តែងតាំងជាលោកអ្នកឧកញ៉ាវិញ។ ចំណុចទីពីរ គឺបង្ហាញឱ្យឃើញថា គណបក្សប្រជាជនគឺអត់ខ្វល់ ទីមួយ ទីពីរគឺអត់ដឹង អ្វីដែលប្រជាជនខ្មែរខ្វល់ អ្វីដែលប្រជាជនខ្មែរស្រឡាញ់ អ្វីដែលប្រជាជនខ្មែរស្អប់ ចង់ដឹងចង់បានហ្នឹងគឺអត់ខ្វល់ទេ»។
កាលពីថ្ងៃទី១០ ខែឧសភា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា» ដល់អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប គឺឧកញ៉ា ទ្រី ភាព តាមការទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការដំឡើងគោរមងារ លោកអ្នកឧកញ៉ា ឱ្យលោក ទ្រី ភាព នេះ ធ្វើឡើងក្រោយពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានតែងតាំងលោក ទ្រី ភាព ជាទីប្រឹក្សាផ្ទាល់ខ្លួន ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី កាលពីថ្ងៃទី ០៦ ខែមេសា។
ពាក់ព័ន្ធនឹងការដំឡើងគោរមងារឱ្យលោក ទ្រី ភាព តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហួសចិត្ត និងរិះគន់ថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសក្នុងទម្រង់ “ឃ្លោកលិច អំបែងអណ្ដែត” ដោយលើកស្ទួយឧក្រិដ្ឋជន ឈ្មួញរកស៊ីទុច្ចរិត និងអ្នកបំផ្លាញសម្បត្តិជាតិ ជាទីប្រឹក្សា និងកាន់តំណែងក្នុងជួររដ្ឋាភិបាល។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងលោក ទ្រី ភាព ដើម្បីសុំការបកស្រាយបន្ថែមបានទេ នៅថ្ងៃទី១១ ខែឧសភា។
កាលពីថ្ងៃទី១២ ខែមេសា ព្រះមហាក្សត្រ បានចេញព្រះរាជ្យក្រឹត្យ ផ្ដល់គោរមងារ «លោកអ្នកឧកញ៉ា» ដល់បុគ្គលចំនួន ៦រូប មានដូចជា ប្រធានសមាគមឧកញ៉ាកម្ពុជា លោក លី យ៉ុងផាត់ និងថៅកែក្រុមហ៊ុន OCIC លោក ពុង ឃាវសែ ជាដើម។ បូករួមទាំង លោក ទ្រី ភាព លើកនេះ គោរមងារ «លោកអ្នកឧកញ៉ា» កើនដល់ ៧រូបហើយ ដែលពីមុនមកមានតែឈ្មោះ«យមរាជ»ម្នាក់ប៉ុណ្ណោះដែលមានងារជា «លោកអ្នកឧកញ៉ា»។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គមបណ្ឌិត មាស នី សង្កេតឃើញថា ការផ្ដល់ ឬដំឡើងគោរមងារឧកញ៉ា ដល់ពាណិជ្ជករ ឬបុគ្គលមួយចំនួន ហាក់ផ្ដល់អាទិភាពចំពោះសមាជិកភាពរបស់គណបក្សនយោបាយ និងប្រាក់ដែលបរិច្ចាគចូលរដ្ឋ ជាជាងការផ្ដោតទៅលើលក្ខណៈសម្បត្តិ ឬគុណបំណាច់ចំពោះសង្គមជាតិ របស់គោរមវន្ត ដែលកត្តានេះ បានធ្វើឱ្យគុណតម្លៃរបស់គោរមងារឧកញ៉ា កាន់តែធ្លាក់ចុះ។
បណ្ឌិត មាស នី៖ «ពាក្យថាឧកញ៉ានេះ វាក្លាយជាពាក្យធម្មតាមួយដែលគេយកមកលេងសើចហើយគឺមិនសូវឱ្យតម្លៃទេ។ ហើយខ្ញុំគិតថា រដ្ឋាភិបាលបើទោះបីជាមានការរិះគន់ពីមហាជនយ៉ាងម៉េច រដ្ឋាភិបាលដូចជាមិនសូវជាយកចិត្តទុកដាក់ស្ដាប់ទៅលើការរិះគន់ពីមហាជន ហើយអ៊ីចឹងទៅ ដូចជារឿងដដែលៗឡើងវិញ គេខ្ជិលនិយាយ ទុកថាធម្មតាទៅហើយ»។
ក្រៅពីត្រូវប្រជាពលរដ្ឋ ដែលស្រលាញ់បរិស្ថានថ្កោលទោសថា ជាមេឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិនៅកម្ពុជាហើយនោះ អង្គការជាតិ និងអន្តរជាតិ បានរកឃើញថា លោក ទ្រី ភាព បានប្រើប្រាស់ខ្សែបណ្ដាញដ៏សម្បើម របស់លោកនៅកម្ពុជា ដើម្បីបង្កើតអាជីវកម្មកាប់ឈើទ្រង់ទ្រាយធំ ដោយបានពឹងផ្អែកទៅលើការរួមគំនិត និងទទួលបានកិច្ចគាំពារពីមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធា ដើម្បីដឹកជញ្ជូនឈើហ៊ុប និងទំនិញខុសច្បាប់ យកទៅលក់ឱ្យប្រទេសវៀតណាម(Vietnam) ចិន(China) អឺរ៉ុប(Europe) និងរុស្ស៊ី(Russia) ជាដើម។
ដោយសារតែការបំផ្លាញធនធានធម្មជាតិនេះហើយ ទើបក្រសួងរតនាគារជាតិអាមេរិក បានសម្រេចដាក់ទណ្ឌកម្មបង្កក ឬរាំងខ្ទប់ទ្រព្យសម្បត្តិរបស់ លោក ទ្រី ភាព ព្រមទាំងក្រុមហ៊ុន ដែលលោកគ្រប់គ្រងចំនួន១១ក្រុមហ៊ុន កាលពីចុងឆ្នាំ២០១៩។
សកម្មជនបរិស្ថាន បារម្ភថា នៅពេលលោក ទ្រី ភាព ទទួលបានតួនាទីសំខាន់ៗ និងចូលកាន់តែកៀកជាមួយត្រកូលហ៊ុន ហើយនោះ លោក ទ្រី ភាព នឹងពង្រីកអាណាចក្រ នៃជំនួញរកស៊ីបំផ្លាញធនធានធម្មជាតិ កាន់តែខ្លាំង និងបន្តជំនួញនេះ តជំនាន់ ដោយយកគ្រួសារត្រកូលហ៊ុន ធ្វើជាខ្នងបង្អែក៕
2 comments:
Try Pheap should be sent to hell, that is the right promotion for him.
It has come to my knowledge the Garden of Paradise is not far from Cambodia. And is hidden under the water of Philippines Isle lands. And there may live two men who never saw death. There is ONLY one entry into the Garden of Paradise guarded by an angel with a flaming sword.
This Garden of Paradise was where Adam and Eve lived before they were kicked out due to transgression of one holy commandment. The tree of life is there. Those two men can eat of the tree of life and live for ever. One of the man wrote details accounts of the heaven and earth how the luminaries function. He was also shown the Under world.
If Mohan Praveen could get a hold of this understanding the mysteries of ancient Hinduism will unravel to its exact origin of the gods.
Post a Comment