Tuesday 6 August 2024

លោក ហ៊ុន ម៉ាណែត ថា មិន​អនុញ្ញាត​ឱ្យ​បរទេស​មក​រំលោភ​អធិបតេយ្យ​ភាព​ក្នុង​ខេត្តព្រះសីហនុ


Khmer Circle

All of the country is in reality only sovereign on paper just as with the pretensions of upholding principles of a ‘constitutional monarchy’, liberal multi-party democracy, freedom of association and the press etc.

The Kg. Som seaside city and resort had once been an attractive destination for Khmers and foreign tourists alike and such popularity had also provided many locals and internal migrants with opportunities to eke out a living as best they could. Not any more though as these folk have since been driven off the city altogether by drastic rise in rent costs as well as the general rise in the cost of living that have undoubtedly accompanied the influx of Chinese presence there.

National sovereignty is defined by how much say a people of a nation have over their lives and collective destiny. If this is not the case in reality - i.e. having no say - then there is no 'sovereignty' to speak of.

^^^ 

 

2024.08.06


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា ខេត្តព្រះសីហនុ​មិន​បាន​បាត់បង់​អធិបតេយ្យ​ភាព​ដោយសារ​តែ​មាន​លំហូរ​ទុន​វិនិយោគ​របស់​បរទេស ឬ​ជនជាតិចិន​ច្រើន​លើស​លប់​ទេ។ ចំណែក អ្នក​វិភាគ​មើល​ឃើញ​ថា ទីក្រុង​ព្រះសីហនុ​បច្ចុប្បន្ន​កំពុង​រង​ការ​ត្រួតត្រា​របស់​ចិន​តាម​បែប​សម័យ​ទំនើប ព្រោះ​អាជីវកម្ម និង​ការ​វិនិយោគ​ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​ក្នុង​ខេត្ត​នេះ​ភាគ​ច្រើន​ក្ដោបក្ដាប់​ដោយ​អ្នក​ជំនួញ​ចិន។

ថ្លែង​ក្នុង​វេទិកា​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​នៅ​ថ្ងៃ​ទី៦ ខែសីហា លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​របស់​លោក​មិន​បណ្ដោយ​ឱ្យ​ខេត្តព្រះសីហនុ​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​របស់​ជនបរទេស​តាមរយៈ​ការ​ចូល​មក​វិនិយោគ​ដូច​ការ​ចោទ​ប្រកាន់​ទេ។

លោក ហ៊ុន ម៉ាណែត អះអាង​ទៀត​ថា មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​មាន​សមត្ថភាព​គ្រប់គ្រង និង​ចេះ​បែងចែក​ខុសត្រូវ ហើយ​រដ្ឋាភិបាល​របស់​លោក​ក៏​កំពុង​បន្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ខេត្ត​តំបន់​ជាប់​មាត់​សមុទ្រ​ឱ្យ​ក្លាយ​ជា​ទីក្រុង​រណប​ថ្មី។



    លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹង​ខ្ញុំ​អរគុណ​ប្រទេស​មួយ​ដែល​មក​ប្រាប់​ខ្ញុំ​ថា ប្រទេស​មួយ​កុំ​ឱ្យ​ទុក​ចិត្ត​ប្រទេស​មួយ​ទៀត ព្រោះ​គេ​ចង់​បាន​កន្លែង​ហ្នឹង​តាមរយៈ​ការ​ធ្វើ​សកម្មភាព​នៅ​កំពង់សោម។ ឥឡូវ​មក​ដល់​ពេល​នេះ កំពង់សោម​បាត់​អធិបតេយ្យ​ភាព​ទេ បងប្អូន​ទៅ​កំពង់សោម​សុំ​វិសា (VISA) ទេ អត់​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ យើង​បាន​ដាក់​គោលនយោបាយ​បង្កើន​នូវ​គោលនយោបាយ យើង​ធ្វើ ៥ឆ្នាំ​ហើយ ដើម្បី​ពង្រឹង​ខេត្ត​ជាប់​មាត់​សមុទ្រ​របស់​យើង ជា​សក្ដានុពល ជា​គ្រាប់​ពេជ្រ​របស់​កម្ពុជា មិនមែន​គ្រាប់​ពេជ្រ​របស់​អ្នកណា​គេ​ទេ។ យើង​ពង្រឹង​ខ្លួនឯង យើង​ម្ចាស់​ការ​លើ​ខ្លួន​ឯង»។

ទោះ​ជា​យ៉ាងណា អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​តាំង​ជំនាន់​លោក ហ៊ុន សែន រហូត​ដល់​កូន​នេះ ហាក់​ពុំ​មាន​សមត្ថភាព​អភិវឌ្ឍ​តំបន់​ក្រុងព្រះសីហនុ​ដោយ​ខ្លួន​ឯង​នោះ​ទេ ក្រៅ​ពី​ពឹងផ្អែក​ដង្ហើម​អ្នក​ជំនួញ​ចិន​ឱ្យ​មក​បើក​បនល្បែង​កាស៊ីណូ និង​បើកចំហ​ជើង​មេឃ​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​មួយ​ចំនួន​ចូល​មក​រកស៊ី​ក្នុង​ខេត្ត​នេះ​ដោយ​សេរី។

អ្នក​អត្ថាធិប្បាយ​នយោបាយ ​លោក គឹម សុខ រិះគន់​ថា លោក ហ៊ុន ម៉ាណែត ហាក់​មិន​ទាន់​យល់​អំពី​ការ​គ្រប់គ្រង​អធិបតេយ្យ​តាម​បែប​សម័យ​ទំនើប​នៅ​ឡើយ។ លោក​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី៦ ខែសីហា ថា ទីក្រុង​ព្រះសីហនុ​បច្ចុប្បន្ន​ហាក់​ក្លាយ​ទី​ជា​ទីក្រុង​ចិន និង​កំពុង​រង​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់​តាមរយៈ​ជនបរទេស ជាពិសេស​ជនជាតិចិន​មួយ​ចំនួន​បង្ក​ចលាចល បង្ក​អសន្តិសុខ​តាម​ទំនើង​ចិត្ត។ បន្ថែម​ពី​នេះ លោក​ពន្យល់​ថា ការណ៍​ដែល​រដ្ឋាភិបាល​មិន​អើពើ​ក្នុង​ការ​ទប់ស្កាត់​ជនបរទេស និង​ការ​វិនិយោគ​អាជីវកម្ម​របស់​ពួកគេ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​លើសលប់​ក្នុង​ខេត្តព្រះសីហនុ វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សិទ្ធ​ស្វ័យ​សម្រេច​របស់​ពលរដ្ឋ​ម្ចាស់​ស្រុក​ដែរ។

    ​លោក គឹម សុខ៖ «ការ​ដាក់​កងទ័ព​ក្នុង​ទឹកដី​យើង ឬ​ការ​ប្រើ​កម្លាំង​កងទ័ព​វាយ​យក​ទឹកដី​យើង ការ​រំកិល​ព្រំដែន​យើង​ទឹក​ដី​យើង គ្រប់គ្រង​ដែន​សមុទ្រ​យើង​គឺ​ជា ការ​រំលោភ​អធិបតេយ្យ​ភាព​ជាក់ស្ដែង ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​មួយ​ទៀត​កាន់​តែ​គ្រោះថ្នាក់​ជាង​ហ្នឹង គឺ​ការ​បង្ហូរ​ជនជាតិ​គេ​ចូល​ក្នុង​ប្រទេស​របស់​យើង តាម​វិធី​ជំនួញ​ឧក្រិដ្ឋកម្ម ពុករលួយ ដូច្នេះ​ថ្ងៃ​ក្រោយ​គេ​អាច បង្វិល​អធិបតេយ្យ​ភាព​ជាតិ​យើង​តាម​គេ​ចង់​បាន​ហើយ»។

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​តំបន់​ខេត្ត​ជាប់​មាត់​សមុទ្រ​ដូចជា​ខេត្តព្រះសីហនុ កោះកុង កំពត និង​ខេត្តកែប ឱ្យ​ក្លាយ​ជា​តំបន់​ទីក្រុង​រណប​ថ្មី​ត្រូវ​បាន​អនុវត្ត​កាល​ពី​អំឡុង​ឆ្នាំ២០១០ ដែល​មាន​អតីត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មេ​គំនិត។ លោក ហ៊ុន សែន ប្រកាស​បើក​ចំហ​ជើង​មេឃ​ឱ្យ​អ្នក​ជំនួញ​ចិន​ចូល​មក​វិនិយោគ​ក្នុង​ខេត្ត​តំបន់​ជាប់​សមុទ្រ​ជា​បន្តបន្ទាប់​ជាពិសេស​ខេត្តព្រះសីហនុ​ក្នុង​នោះ​រួមមាន​ជា​អាទិ៍ ផ្នែក​សណ្ឋាគារ បនល្បែង​កាស៊ីណូ ប្រលានយន្តហោះ ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ និង​សំណង់​អគារជាដើម។ ជាមួយគ្នានោះ បន្តិច​ម្ដងៗ​ជនជាតិ​ចិន​មួយ​ចំនួន​ក៏​បាន​ពង្រីក​អាជីវកម្ម​ខ្នាត​តូចៗ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​មុខរបរ​ពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ​ផង​ដែរ។

ទន្ទឹម​គ្នា​នេះ មាន​សេចក្ដីរាយការណ៍​ជា​បន្តបន្ទាប់​ថា នៅ​តាម​អគារ ឬ​សណ្ឋាគារ​មួយ​ចំនួន​ដែល​គ្រប់គ្រង​ដោយ​អ្នកជំនួញ​ចិន​ក្នុង​ខេត្តព្រះសីហនុ​រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​មុខ​ជំនួញ​ខុស​ច្បាប់ ក្នុង​នោះ​រួម​មាន​ចាប់​បង្ខាំង​មនុស្ស និង​ជួញដូរ​មនុស្ស​ជាដើម។ លើស​ពី​នេះ​ទៀត ជា​ញឹកញយ​ជនជាតិចិន​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ ធ្វើ​សកម្មភាព​កាប់​ចាក់​បាញ់​បោះ​គ្នា​តាម​ទី​សាធារណ​ដោយ​សេរី ដោយ​ពុំ​ខ្លាច​ញញើត​នឹង​អាជ្ញាធរ និង​ច្បាប់​កម្ពុជា​ឡើយ។

ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​កម្ពុជា​ក៏​រង​ការ​ចោទប្រកាន់​ថា បាន​ចុះ​កិច្ច​ព្រមព្រៀង​ដោយ​សម្ងាត់​ជាមួយ​រដ្ឋាភិបាល​ចិន​កាល​ពី​ឆ្នាំ២០១៩ ដោយ​អនុញ្ញាត​ឱ្យ​យោធា​ចិន​សាងសង់ និង​ឈរ​ជើង​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​សមុទ្រ​រាម​ក្នុង​ខេត្តព្រះសីហនុ ដែល​ផ្ទុយ​នឹង​ច្បាប់​ធម្មនុញ្ញ​កម្ពុជា៕

1 comment:

Anonymous said...

Hun Manet needs to withdraw 4 Khmer provinces from that Yuon's annexation plan CLV first.